អត្ថន័យ​នៃ​ព្រះ​មេរុ​និង​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះមហាក្សត្រ​ខ្មែរ​

ដោយ​ ៖ |ថ្ងៃទី 07 កុម្ភះ 2013 ម៉ោង 13:29:35

​ភ្នំពេញ​ ៖​ ក្នុង​សង្គម​បុរាណ​កា​សាង​ សង់​ព្រះ​មេរុ​ ឬ​ព្រះ​មេន គឺជា​ព្រះរាជ​ពិធី​មួយ​ដ៏​សំខាន់​សម្រាប់​មហាក្សត្រ​ខ្មែរ​ថៃ​ និង​ឡាវ​ ។​ ក្នុង​ជីវិត​របស់​ម្ចាស់ជីវិត​និង​ផែនដី​ (​ស្ដេច​)​ មាន​ព្រឹត្ដិការណ៍​តែ​ពីរ​ទេ​ ដែល​សំខាន់​ជាងគេ​បំផុត​ គឺ​ពិធី​រាជ​ ភិ​សេក​ និង​ពិធីបុណ្យ​ព្រះ​សព​។​ ការ​ ប្រកាន់​នូវ​ប្រពៃណី​បរមសព​ ។​ ការ​ ប្រកាន់​នូវ​ប្រពៃណី​បរម​បុរាណ​នេះ​ ត្រូវ​ បាន​គេ​ទទួលស្គាល់​ថា​ ជា​ធាតុ​មួយ​ចាំ​ បាច់​នៃ​របប​រាជា​និយម​ ។​ ហេតុនេះ​ ហើយ​ទើប​យើង​ឃើញ​មានការ​សាង​ សង់​ព្រះ​បរម​មេរុ​សម្រាប់​តម្កល់​ព្រះ​ សព​និង​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​ សព​ នៅ​ពេល​ដែល​អតីត​ព្រះមហាក្សត្រ​ ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត​ ដូច​អតីត​ព្រះ​ មហាក្សត្រ​ខ្មែរ​ ព្រះបាទ​នរោត្ដម​ទី​១​ នៅ​ ខែមករា​ ឆ្នាំ​១៩០៦​ និង​ព្រះបាទ​ស៊ី​សុវត្ថិ​ នៅ​ខែមីនា​ ឆ្នាំ​១៩២៨​ជាដើម​ ។​

​ដូច្នេះ​បច្ចុប្បន្ន​ក៏​ដូច​ជា​អតីតកាល​ដ៏​យូរលង់​មហា​រុងរឿង​ថ្កើងថ្កាន​ផង​ដែរ​ ការ​សាងសង់​ព្រះ​មេរុ​ ឬ​ព្រះ​មេន​ដើម្បី​ ប្រារឰ​ព្រះរាជ​ពិធី​តម្កល់​ព្រះ​សព​និង​ថ្វាយ​ ព្រះ​ភ្លើង​ព្រះ​បរមសព​ ព្រះបាទ​ នរោត្ដម​ សីហ​នុ​ (១៩២២-២០១២)​ ជាទី​គោរព​ សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នា​ពេល​នេះ​ បាន​ ទទួល​ការ​យកចិត្ដទុកដាក់​ និង​ការ​ទទួល​ ខុស​ត្រូវ​ខ្ពស់​បំផុត​ពី​សំណាក់​ប្រមុខ​ដឹក​ នាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​។​

​ការ​សាងសង់​ព្រះ​មេរុ​ ត្រូវ​ប្រើ​រយៈ​ ពេល​យូរ​និង​ថវិកាជាតិ​ច្រើន​ ហើយ​ សំណង់​ដ៏​ស្កឹមស្កៃ​នេះ​តុបតែង​លម្អ​ដោយ​ បុស្បុក​អម​ដោយ​អគារ​ឧ​ប​សម្ព័ន្ធ​ជា​ច្រើន​ ជុំវិញ​។​ ព្រះ​មេរុ​មាន​កម្ពស់​ប្រមាណ​ជា​ ៤៦​ម៉ែត្រ​ ប្រកបដោយ​ក្បូរ​ក្បាច់រចនា​ យ៉ាង​ល្អ​ប្រណីត​ គឺជា​មោទនភាព​ជាតិ​ ខ្មែរ​យើង​ទាំងមូល​ ហើយ​ដូច​បុ​រា​ណា​ កាល​ដែរ​ ដើម្បី​ឱ្យ​ការ​សាងសង់​ព្រះ​មេរុ​ ខាងលើ​នេះ​ដំណើរការ​ល្អ​ពិធី​ក្រុង​ពាលី​ ក៏​ត្រូវ​បាន​ប្រារឰ​ឡើង​នៅ​វាល​ព្រះ​មេរុ​ យ៉ាង​អ៊ឹកធឹក​ក្រៃ​លែង​ ក្រោម​ការ​ទទួល​ ខុស​ត្រូវ​ខ្ពស់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ដើម្បី​ ស្វែង​យល់​អំពី​អត្ថន័យ​ទាក់ទង​នឹង​និមិត្ដ​ រូប​នៃ​សំខាន់​ស្ថាបត្យកម្ម​ទំនើប​ ក៏​ដូច​ជា​ ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ នៃ​ព្រះ​ អតីត​ព្រះ​មហា​វីរក្សត្រ​ខាងលើ​គួរ​គប្បី​ យើង​ត្រូវ​ថយ​ទៅ​ក្រោយ​បន្ដិច​សិន​។​
​ជាបឋម​ សូមកុំ​ភ្លេច​ថា​ ពាក្យ​ព្រះ​ មេរុ​ ឬ​ព្រះ​មេន​ ដែល​ជា​ពាក្យ​កម្លា​យ​ គឺ​ ជា​ពាក្យ​ផ្សំ​រវាង​ពាក្យ​ព្រះ​ជា​ភាសា​ខ្មែរ​ និង​ពាក្យ​មេរុ​ ឬ​ សិនេរុ​ សំស្ក្រឹត​។​ ពាក្យ​ នេះ​ គឺជា​ឈ្មោះ​នៃ​ភ្នំ​ដ៏​ពិសិដ្ឋ​មួយ​នៅ​ព្រៃ​ ហិមពាន្ដ​នៃ​លោកធាតុ​វិទ្យា​ឥណ្ឌូ​-​ខ្មែរ​ ហើយ​ក៏​ជា​សំណង់​ធ្វើ​អំពី​ឈើ​សម្រាប់​ បូជាព្រះសព​ព្រះមហាក្សត្រ​ដែរ​ ។​ ការ​ សាងសង់​សំណង់​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​ ព្រះមហាក្សត្រ​នេះ​ ត្រូវ​អនុលោម​តាម​ ក្រឹត្យក្រម​នៃ​លោកធាតុ​វិទ្យា​នៃ​លទ្ធិ​ ព្រហ្ម​សាសនា​។​

​សូម​រំលឹក​ឡើង​វិញ​ថា​ ក្នុង​លោក​ ធាតុវិទ្យា​នៃ​លទ្ធិ​ព្រហ្ម​សាសនា​បាន​ចែង​ ថា​ ពិភពលោក​យើង​មាន​រាង​បួន​ជ្រុង​ សំប៉ែត​ស្មើ​ ដែល​នៅ​ចំ​កណ្ដាល​មាន​ ទ្វីប​មួយ​យ៉ាង​ធំ​ឈ្មោះ​ថា​ ជម្ពូទ្វីប​។​ ជម្ពូ​ ទ្វីប​មាន​ទ្វីប​តូច​ចំនួន​ប្រាំ​មួយទៀត​ ព្រម​ ទាំង​ម​ហ​សមុទ្រ​ដែល​ហ៊ុម​ព័ន្ធ​ជុំវិញ​ ដោយ​ជួរ​ភ្នំ​ជា​កំពែង​។​ នៅ​ចំ​កណ្ដាល​ ជម្ពូទ្វីប​គេ​ឃើញ​មាន​ភ្នំ​មួយ​ខ្ពស់​ជាង​ គេ​ គឺ​ភ្នំ​ព្រះ​សុមេរុ​ជា​ចន្ទល់​ ឬ​ជា​ស្នូល​ នៃ​ចក្រវាល​ ។​ នៅ​លើ​កំពូលភ្នំ​សុមេរុ​ គឺជា​ឋាន​ទេវលោក​ ឬ​ ឋាន​របស់​ព្រះ​ អាទិទេព​ ព្រះព្រហ្ម​ ព្រះឥន្ទ្រ​។​ ម្យ៉ាង​វិញ​ ទៀត​ ទេវ​ឋាន​នេះ​ មាន​ទិស​ប្រាំបី​ ដែល​ ទ្រទ្រង់​បីបាច់​ ថែរក្សា​ដោយ​ទេព​បន្ទាប់​ បន្សំ​ទាំង​៨​អង្គ​ ដែល​ជា​ឆ្មាំ​ប្រកបដោយ​ ជ័យ​ចេស្ដា​ដ៏​ខ្លាំងពូកែ​អស្ចារ្យ​។​

​ដូចនេះ​តាម​ការ​អធិប្បាយ​ក្នុង​លោក​ ធាតុវិទ្យា​យើង​ដឹង​ថា​ ភ្នំ​ដែល​ស្ថិត​នៅ​ ចំ​កណ្ដាល​ចក្រវាល​ ឬ​ពិភពលោក​យើង​ នេះ​ មានឈ្មោះ​ថា​ភ្នំ​សុមេរុ​ ឬ​សុ​មេរ​ ឬ​ ក៏​សុ​មែ​រ៍​ ម្យ៉ាងវិញទៀត​ តាម​ប្រភព​សិលា​ ចារឹក​រាល់​ប្រាង្គ​ប្រាសាទខ្មែរ​ដែល​បុព្វការី​ ជន​ខ្មែរ​បាន​សាងសង់​នោះ​ សុទ្ធសឹងតែ​ តំណាង​ឱ្យ​ភ្នំ​សុ​មែ​រ៍ទាំង​អស់​ព្រះ​ជា​ប្រាសាទ​ ភ្នំ​ តែ​ត្រូវ​បាន​គេ​បំ​ព្រួញ​ឱ្យ​តូច​។​

​ដូច​ករណី​ប្រាសាទ​សិលា​យើង​សង្កេត​ ឃើញ​ថា​ ព្រះ​មេរុ​ ឬ​ព្រះ​មេន​ ដែល​ សម្រាប់​ប្រារឰ​ពិធី​បូជា​ ព្រះ​សព​ព្រះ​ មហាក្សត្រ​ខ្មែរ​គ្រប់​ ព្រះ​អង្គ​កើត​ចេញពី​ ភ្នំ​សុមេរុ​ ដែល​តំណាង​ឱ្យ​ភ្នំ​ពិសិដ្ឋ​លំនៅ​ ឋាន​របស់​ពពួក​ទេវតា​ ទោះជា​ធ្វើ​អំពី​ ឈើ​ក្ដី​។​ យើង​ក៏​អាច​និយាយ​បាន​ថា​ នៅ​ ក្នុង​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ជនជាតិ​ ខ្មែរ​ ទោះជា​សព្វថ្ងៃ​ជនជាតិ​ខ្មែរ​កាន់​លទ្ធ​ ព្រះពុទ្ធ​សាសនា​ក្ដី​ប្រពៃណី​បែប​ព្រហ្ម​ណ៍​ និយម​តែងតែ​ត្រូវ​បាន​បន្ដ​គោរព​ប្រ​ណិ​ ប័ត​ន៍​ដូច​ករណី​ព្រះ​មេរុ​ខាងលើ​ជា​ភស្ដុ​ តាង​ស្រាប់​។​

​បាន​សេចក្ដី​ថា​ រាល់​សំណង់​ស្ថា​ប​ត្យ​ កម្ម​បុរាណ​ខ្មែរ​ ជា​ពិសេស​ប្រាង្គ​ប្រាសាទ​ ឬ​ព្រះ​បរម​មេរុ​ ត្រូវធ្វើ​តាម​បញ្ញត្ដិ​កម្ម​ អំពី​ពិភពលោក​ ឬ​លោកធាតុ​វិទ្យា​ខាង​ លើ​ ដែល​មាន​ចារ​យ៉ាង​ត្រឹមត្រូវ​ ក្នុង​ លោក​លោកធាតុ​វិទ្យា​នៃ​លទ្ធ​ព្រហ្មញ្ញ​ សាសនា​។​ ម្យ៉ាងវិញទៀត​ ក្រៅពី​សោ​ ភ័​ណ​ភាព​ដ៏​កម្រ​ ដែល​ឆ្លុះ​បញ្ចាំង​តាម​ រយៈ​គ្រឿង​តុបតែង​លម្អ​គួរ​ឱ្យ​គយគន់​ សំណង់​ស្ថាបត្យកម្ម​ខ្មែរ​គ្រប់​ប្រភេទ​រួម​ មាន​ព្រះ​មេរុ​ផង​ដែរ​នោះ​ គឺ​បង្ហាញ​អំពី​ សម្ព័ន្ធ​យ៉ាង​ស្អិតរ​មួ​ត​ខាង​និមិត្ដរូប​រវាង​ទស្សនវិជ្ជា​ស្ដី​ពី​លោក​ និង​វិស័យ​ស្ថា​ ប​ត្យ​កម្ម​ខ្មែរ​គ្រប់​ប្រភេទ​រមែងតែ​ផ្សា​ ភ្ជាប់​មនុស្ស​ទៅ​នឹង​ជំនឿ​សាសនា​។​ ព្រម​ ជាមួយនឹង​លក្ខណសម្បត្ដិ​ទាំងនោះ​ពាក់​ ព័ន្ធ​នឹង​បុណ្យសព​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ សាងសង់​ក៏​មាន​កត្ដា​ វិជ្ជមាន​មួយទៀត​ ដែល​គេ​មិន​ត្រូវ​មើល​រំលង​ គឺ​ទេវ​ភាព​ នៃ​មហាក្សត្រ​ខ្មែរ​ក្រោយ​ពី​ទ្រង់​សុគត​។​

​សូម​កត់​សម្គាល់ថា​ លក្ខណៈ​វិសាល​ ភាព​ទាំងអស់​ដែល​រៀបរាប់​ខាងលើ​នេះ​ ជា​ហេតុផល​ដែល​កើតឡើង​ពី​ការ​វិភាគ​ ស៊ីជម្រៅ​នូវ​ប្រ​ព​ ទិន្នន័យ​ខាង​បុរាណ​ វិទ្យា​និង​ជាតិ​ពន្ធ​ដែល​គេ​ពុំ​អាច​បដិសេធ​ ភាព​ត្រឹមត្រូវ​នេះ​បាន​ទេ​។​ ឧទាហរណ៍​ ជាក់ស្ដែង​ដែល​ជា​ការ​បកស្រាយ​នៃ​លោក​ ធាតុវិទ្យា​មក​ជា​រូបភាព​ស្ដែង​ដោយ​ សំណង់​ស្ថាបត្យកម្ម​ពិត​នៅ​ឋានមនុស្ស​ ឬ​លោក​យើង​នេះ​ គឺ​ការ​សាងសង់​ប្រា​ សាទ​រាជ​តាម​លំនាំ​នៃ​ភ្នំ​សុមេរុ​នៅ​ចំ​ កណ្ដាល​ព្រះរាជ​ធានី​ន​សម័យ​អង្គរ​។​ បើ​ យើង​លើ​ខ្លឹមសារ​ចារឹក​របស់​ព្រះបាទ​ ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​២​ និមិត្ដរូប​របស់​ភ្នំ​ សុមេរុ​នៅ​ទី​នេះ​ តំណាង​ដោយ​ប្រាសាទ​ បាពួន​នៅ​សតវត្សរ៍​ទី​១១​នាំ​ឱ្យ​យើង​ដឹង​ ថា​ព្រះរាជា​ធានី​របស់​ទ្រង់​គឺជា​ផ្ច​ត់​ នៃ​ សកលលោក​កំណត់​ដោយ​ភ្នំ​សុមេរុ​។​ ដូចនេះ​ព្រះរាជា​ធានី​មាន​ភ្នំ​ព្រះ​សុមេរុ​ ជា​ចំណុចកណ្ដាល​។​

​ ដូចនេះ​ក្នុង​ក្រសែភ្នែក​ខ្មែរ​បុរាណ​ ភ្នំ​កណ្ដាល​ ឬ​ព្រះ​សុមេរុ​ គឺ​ស្ថិត​នៅ​ចំ​ កណ្ដាល​នៃ​ព្រះរាជ​ធានី​ដែល​តំណាង​ ដោយ​ប្រាសាទភ្នំ​មួយ​ គឺ​កន្លែង​ស័ក្ដិសិទ្ធិ​ បំផុត​នៅ​លើ​លោក​យើង​នេះ​ ។​ ព្រោះ​គឺ​ ជា​និមិត្ដរូប​នៃ​ទេវ​ឋាន​ដែល​មាន​ព្រះ​ អាទិទេព​ដ៏​មាន​ហិ​ទ្ធិ​ឫទ្ធិ​គង់​ប្រថាប់​ដើម្បី​ បីបាច់​ថែរក្សា​ព្រះ​នគរ​។​ ឧទាហរណ៍​មួយ​ ទៀត​ តាម​ប្រសាសន៍​របស់​លោក​ហ្ស​ក​ ស៊ី​ដេ​ស​ អ្នក​ប្រាជ្ញា​បារាំង​ប្រាសាទ​អង្គរ​ វត្ដ​ ដែល​ជា​ស្នាដៃឯក​នៃ​ស្ថាបត្យកម្ម​ ខ្មែរ​ដែល​តំណាង​ឱ្យ​ភ្នំ​សុមេរុ​នោះ​ គឺ​សាង​ សង់​ឡើង​សម្រាប់​ឧទ្ទិស​ ដល់​ព្រះ​វិញ្ញាណ​ ក្ខ​ន្ធ​ ព្រះបាទ​សុរិយា​វរ្ម័ន​ទី​២​ស្ដេច​ស្ថា​ប​ និក​នៅ​ពេល​ដែល​ទ្រង់​យាង​ចូល​ទិវង្គត​។​ យ៉ាងណាមិញ​ ការ​សាងសង់​ព្រះ​មេរុ​ របស់​យើង​សម្រាប់​បូជាព្រះសព​អង្គ​ សម្ដេចឪ​ ក៏​ដូច្នេះ​ដែរ​ ព្រះ​ស្ថិត​ក្នុង​បរិ​ បទ​ដូច​គ្នា​។​

​ការ​បញ្ជាក់​ឡើង​ខាងលើ​នេះ​ គឺ​សម​ ស្រប​នឹង​អ្វី​ដែល​យើង​បានដឹង​អំពី​វប្ប​ ធម៌​ខ្មែរ​ ហើយ​ចំណុច​សំខាន់​នោះ​ គឺ​មុខ​ ងារ​និង​នាទី​របស់​ភ្នំ​សុមេរុ​ឬ​ព្រះ​សុ​មែ​រ៍​ ព្រមទាំង​និមិត្ដសញ្ញា​ដ៏​ឆ្នើម​ ដែល​យើង​ មិន​ត្រូវ​មើល​រំលង​។​

​បើ​និយាយ​ម្យ៉ាងទៀត​ ក្នុង​ក្របខ័ណ្ឌ​ វប្បធម៌​ខ្មែរ​ ការ​សាងសង់​ព្រះ​បរម​មេរុ​ របស់​យើង​មិនមែន​ជា​ការ​ចៃដន្យ​ទេ​ ក៏​ប៉ុន្ដែ​មាន​កំណត់​ច្បាស់​ដោយ​បទ​ប្ប​ ញ្ញត្ដិ​សាសនា​ ហើយ​ទិដ្ឋភាព​មួយ​គួរ​ ឱ្យ​ចាប់អារម្មណ៍​ក្នុង​វប្បធម៌​ខ្មែរ​ គឺថា​ មនោគមន៍​សាសនា​រមែង​តែង​ជះ​ឥទ្ធិ​ ពល​លើ​សំណង់​ ស្ថាបត្យកម្ម​ដែល​ជា​ តម្លៃ​ត្រូវ​បាន​ជនជាតិ​ខ្មែរ​ទូ​ទាំង​ប្រទេស​ ទទួលស្គាល់​ស្គាល់​តាំងពី​បុរាណកាល​ ក៏​ដូច​បច្ចុប្បន្ន​។​

​ដូច្នេះ​ប្រាសាទបុរាណ​ក៏​ដូច​ជា​សំណង់​ ព្រះ​បរម​មេរុ​នា​សម័យ​ទំនើប​នេះ​ដែរ​ភាព​ ចាំបាច់​តម្រូវ​ឱ្យ​មានការ​សាងសង់​ឡើង​ គឺជា​កេរ​វប្ប​ ធម៌​កាត់ថ្លៃ​ពុំ​បាន​ដែល​ បង្ហាញ​ពី​ទេព​កោសល្យ​ ដ៏​ឧត្ដុង្គឧត្ដម​និង​ វឌ្ឍនភាព​ផ្នែក​ស្ថាបត្យកម្ម​គួរ​ឱ្យ​គោរព​ ស្រឡាញ់​កោតសរសើរ​របស់​ជាតិខ្មែរ​ ឥត​ ក្លែងក្លាយ​ ។​

​ទាំងនេះ​មាន​ន័យ​ថា​ ព្រះ​មេរុ​ខ្មែរ​ គឺជា​សំណង់​សាសនា​ ត្រូវ​បាន​ធ្វើ​តាម​ ទស្សនាទាន​បុរាណ​ស្ដី​ពី​លោក​បង្កប់​នូវ​ អត្ថន័យ​ស៊ីជម្រៅ​យ៉ាង​ក្រៃ​លែង​។​ គឺ​ ដោយសារ​សំខាន់​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ ខ្មែរ​រក្សា​ប្រពៃណី​សាងសង់​នេះ​ជាប់​ លាប់​។​ គំនិត​នេះ​ហើយ​ ដែល​យើង​ ទើប​ តែ​វិភាគ​ឱ្យ​យើង​យល់​ន័យ​នៃ​ព្រះ​មេរុ​ ឬ​ ព្រះ​មេន​ខ្មែរ​នា​សម័យ​ទំនើប​ ។​ បើ​ និយាយ​ម្យ៉ាងទៀត​ បើ​យើង​ពិនិត្យ​លើ​ បញ្ញតិ​កម្ម​សាសនា​ និង​ប្លង់​នៃ​ព្រះ​មេន​ ឱ្យ​បាន​ល្អិតល្អន់​ដោយ​សំអាង​លើ​ទស្សន​ និ​មត្ដ​រូប​និយម​យើង​អាច​ពន្យល់​នូវ​ ប្រភព​និង​មូលហេតុ​នៃ​ការ​សាង​ សង់​ សមិទ្ធផល​ដ៏​ល្អ​វិចិត្រ​នេះ​យ៉ាង​ប្រាកដ​។​

​ម្យ៉ាងវិញទៀត​ សូម​រំ​លឹ​ង​ផង​ដែរ​ថា​ តាម​ប្រពៃណី​ខ្មែរ​តាំងពី​បរម​បុរាណ​មក​ចាប់តាំងពី​បុ​រេ​អង្គរ​រហូត​ដល់​បច្ចុប្បន្ន​ ក្រោយ​ពី​យាង​ចូល​ព្រះ​ទិវង្គត​ព្រះ​មហា​ ក្សត្រ​ខ្មែរ​តែងតែ​ទទួល​ងារ​សក្ដិ​មច្ឆា​ម​ រណ​នាម​មួយ​ ។​ តើ​ទ​ង្វើ​នេះ​មាន​ន័យ​ យ៉ាងដូចម្ដេច​?

​នៅ​ក្នុង​សង្គម​ខ្មែរ​បុរាណ​គេ​មាន​ ជំនឿ​ថា​ ក្រោយ​ពី​សុគត​ព្រះមហាក្សត្រ​ នឹង​យាង​ចាប់​ព្រះ​ បដិសន្ធិ​ជា​ថ្មី​ឡើង​វិញ​ ជា​ព្រះ​អាទិទេព​នៅ​ ឯ​ព្រហ្មលោក​ (​ឋាន​ ព្រះព្រហ្ម​)​ ឬ​ឋាន​ព្រះឥន្ទ្រ​ (​បែប​ទុ​ឰ​ និយម​)​ ឯណោះ​។​ ព្រោះថា​ ព្រះ​វិញ្ញាណ​ ក្ខ​ន្ធ​របស់​ទ្រង់​នៅ​ស្ថិត​ស្ថិរ​ជា​រាង​រហូត​ មិន​អាច​សាបសូន្យ​ទេ​។​ ដើម្បី​ឱ្យ​ដំណើរ​ ការ​នេះ​ ប្រកបដោយ​ភាព​រលូន​គេ​ត្រូវ​ ការ​នូវ​ធាតុ​មួយ​ដ៏​ពិសិដ្ឋ​ គឺ​ព្រះ​អគ្គី​ដើម្បី​ ជម្រះ​ភាព​គ្រោ​ក​គ្រា​តនៃ​ព្រះ​កាយ​ ហើយ​ញំ​នាំ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​ ក្សត្រ​ទៅ​កាន់​ព្រហ្មលោក​។​ គឺ​តាម​រយៈ​ យន្ដការ​នេះ​ហើយ​ ទើប​ព្រះ​ម​ហ​ក្សត្រ​ ទទួល​បាន​នូវ​ទេវ​ភាព​ក្នុង​ន័យ​ថា​ ក្លាយ​ ទៅ​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​ព្រោះ​ក្រោយ​ពី​សុគត​ ព្រះ​អង្គ​យាង​ទៅ​ឋានសួគ៌​ ។​ តាម​ពិត​ទៅ​ ទេវ​ភាព​នៃ​ព្រះមហាក្សត្រ​ខ្មែរ​ ក៏​អាច​ គូសបញ្ជាក់​តាម​ពិធី​ព្រះរាជ​អភិសេក​ ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​ព្រះ​អង្គ​សោយរាជ​ ដោយ​ស្របច្បាប់​និង​ប្រកបដោយ​អំណាច​ ពិសិដ្ឋ​សម​ស្រប​។​ អំណាច​ពិសិដ្ឋ​ខណៈ​ ព្រះ​អង្គជា​ព្រះ​អាទិទេព​ត្រូវ​បង្ហាញ​តាម​ រយៈ​ចម្លាក់​ ព្រះ​ទេវរូប​ ព្រះឥន្ទ្រ​ ឬ​ក៏​ព្រះ​ នារាយណ៍​ ឬ​ក៏​ជួនកាល​ទាំង​ពីរ​ព្រះ​អង្គ​ ដែល​ទ្រង់​បាន​ទទួល​ពី​ព្រះរាជ​គ្រូ​ដែល​ជា​ ព្រាហ្មណ៍​បុរោហិត​ក្នុង​ ព្រះ​បរម​រាជ​ វាំង​ដូច​ករណី​ព្រះ​ពិធី​រាជាភិសេក​ព្រះ​ បាទ​សុរិយោ​ពណ៌​ និង​ព្រះបាទ​ជ័យ​ជេដ្ឋា​ ជា​តឹកតាង​ស្រាប់​។​ នេះ​ស​ឱ្យ​ឃើញ​ថា​ អំណឹះតទៅ​ព្រះ​អង្គ​ពិតជា​តំណាង​ឱ្យ​ព្រះ​ អាទិទេព​នៅ​ឋាន​ក្រោម​យ៉ាង​ជាក់ច្បាស់​ ហើយ​ក្រោយ​ពី​អស់ព្រះជន្ម​ព្រះ​អង្គ​នឹង​ យាង​ទៅ​កាន់​ឋានសួគ៌​ ។​ អ្នក​ដែល​មាន​ ការ​ចេះ​ដឹង​វប្បធម៌​ខ្មែរ​ តែងតែ​ដឹង​ថា​ ពិធី​បូជាព្រះសព​នេះ​ មិនមែន​ជា​ពិធី​ សាមញ្ញ​ទេ​ ក៏​ប៉ុន្ដែ​មាន​អាថ៌​កំបាំង​យ៉ាង​ ជ្រាលជ្រៅ​ជាទី​បំផុត​។​

​សូម​រំលឹក​ថា​ ក្នុង​ពិធី​បូជាព្រះសព​ ចំពោះ​ខ្មែរ​កាន់សាសនា​ព្រាហ្មណ៍​ ព្រះ​ មហាក្សត្រ​នឹង​ ទទួល​បាន​ទេវ​ភាព​ ដូច​ ទើប​ពោល​នៅ​ខាងលើ​ លុះត្រាតែ​យក​ ព្រះ​សព​របស់​ព្រះ​អង្គ​បូជា​ព្រះ​ភ្លើង​ ឬ​ ព្រះ​អគ្គី​ដែល​ជម្រះ​សព​គ្រោតគ្រាត​នៃ​ ធាតុ​ទាំង​៥​នៃ​រូបរាង​កាយ​ឱ្យ​ក្លាយ​ទៅ​ ជា​ល្អ​បរិសុទ្ធ​។​ ព្រោះ​បើ​គ្មាន​ព្រះ​ភ្លើង​ រំលាយ​ព្រះ​សព​ទេ​ វិញ្ញាណក្ខន្ធ​នៃ​ព្រះ​ មហាក្សត្រ​ និង​មិន​អាច​យាង​ទៅ​ចាប់​ បដិសន្ធិ​ថ្មី​ឡើង​វិញ​ នា​ឋាន​ទេវលោក​ បាន​ឡើយ​ហើយ​ដើម្បី​មូលហេតុ​ចម្បង​ នេះ​ តម្រូវ​ឱ្យ​មាន​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។​

​ដោយសារ​ព្រះរាជ​ប្រពៃណី​នេះ​ យើង​ អាច​ដឹង​ថា​ សម្រាប់​ខ្មែរ​ ការ​យាង​ចូល​ ព្រះ​ទិវង្គត​របស់​ព្រះមហាក្សត្រ​ខ្មែរ​ មិន​ មែន​ជា​ការ​សាបសូន្យ​ទេ​ ក៏​ប៉ុន្ដែ​ជា​ការ​ ផ្លាស់​ប្ដូរ​នូវ​ស្ថានភាព​ពី​មនុស្ស​ភាព​ទៅ​ ជា​ទេវតា​តែ​ប៉ុណ្ណោះ​ តាម​ពិធី​កម្ម​ថ្វាយ​ ព្រះ​ភ្លើង​ពោល​ គឺ​ភាព​ជា​អាត្ម័ន​ដែល​ ជា​ព្រឹ​លឹ​ង​តូច​ ឬ​មនុស្ស​នឹង​វិល​ត្រឡប់​ ទៅ​ចូល​ក្នុង​ព្រលឹង​ធំ​វិញ​ ឬ​ព្រហ្ម័ន​ដែល​ តំណាង​ឱ្យ​ភាព​អមតៈ​នៃ​សកល​ឬ​ក្លាយ​ ទៅ​ជា​អាទិទេព​នៅ​ឯ​ឋានសួគ៌​។​

​គឺ​ដោយសារ​តែ​គំនិត​ចក្ខុវិស័យ​នេះ​ ហើយ​ទើប​គេ​ប្រសិទ្ធ​ព្រះ​បរម​នាម​ថ្វាយ​ ព្រះមហាក្សត្រ​ នៅ​ពេល​ដែល​ទ្រង់​ចូល​ ព្រះ​ទិវង្គត​ ។​ ហើយ​ជា​ការ​ពិត​ណាស់​បើ​ យោង​ពិនិត្យ​លើ​និមិត្ដរូប​នៃ​ព្រះ​ភ្លើង​ក្នុង​ សង្គម​ខ្មែរ​បុ​រណ​យើង​ពិតជា​ទទួលស្គាល់​ ថា​ ព្រះ​ភ្លើង​ គឺជា​អាទិទេព​ញំ​នាំ​ព្រះ​ វិញ្ញាណក្ខន្ធ​ ព្រះមហាក្សត្រ​ទៅ​កាន់​ ព្រហ្មលោក​មែន​។​ បើ​ផ្អែក​លើ​ប្រភព​ សិលាចារឹក​យើង​ឃើញ​ថា​ ក្រោយ​ពី​ ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរមសព​ព្រះ​កាយ​ របស់​ព្រះមហាក្សត្រ​ក៏​បាន​ក្លាយទៅជា​ អង្គ​ជ័យ​ធ៌​ម្ម​កាយ​ដ៏​ពិសិដ្ឋ​មួយ​ជាទី​គោរព​ សក្ការ​ ដែល​សំដៅ​ទេវ​ភាព​របស់​ព្រះ​ អតីត​ព្រះមហាក្សត្រ​ខ្មែរ​ ហើយ​ភាព​ អមតៈ​នេះ​តំណាង​ដោយ​ព្រះ​បដិមា​ដែល​ គេ​បូជា​ក្នុង​ប្រាសាទភ្នំ​។​ កុំ​ភ្លេច​ថា​ ក្នុង​ ប្រព័ន្ធ​មនោ​គម​វិជ្ជា​ សាសនា​បុ​រណ​ ព្រះ​ភ្លើង​ឬ​ព្រះ​អគ្គី​ គឺជា​ទេវ​ភាព​តំណាង​ ឱ្យ​ការ​ទ្រទ្រង់​មនុស្សលោក​ឱ្យ​មានជីវិត​ជីវ៉ា​ឬ​ការ​បង្កើត​លោក​។​

​ដូច្នេះ​ដោយ​ផ្អែក​លើ​ការ​សិក្សា​ដ៏​ លម្អិត​អំពី​ប្រពៃណី​បូជាសព​បុរាណ​មួយ​ចំនួន​យើង​អាច​ កត់សម្គាល់​ផង​ដែរ​ថា​ ក្រោយ​ពី​បូជា​ព្រះ​ភ្លើង​រួច​ដូច​នៅ​ប្រទេស​ ឥណ្ឌូ​ណេ​ស៊ី​ កាលពី​សម័យ​ដើម​គេ​រើស​ ព្រះ​អដ្ឋិធាតុ​ឬ​ឆ្អឹង​ ឬ​ក៏​ផេះ​របស់​ព្រះ​ មហាក្សត្រ​ដើម្បី​បញ្ចុះ​ ឬ​តម្កល់​ក្នុង​ ប្រាង្គ​ប្រាសាទ​ ឬ​ក្នុង​ព្រះ​ស្ដូប​ ឬ​ព្រះ​ ចេតិយ៍​ដែល​តំណាង​ឱ្យ​ភ្នំ​សុមេរុ​។​ ពុំ​តែ​ ប៉ុណ្ណោះ​ជួនកាល​គេ​ក៏​យក​មួយ​ភាគ​តូច​ នៃ​ព្រះ​អដ្ឋិធាតុ​យក​ទៅ​ទម្លាក់​ក្នុង​ទន្លេ​ ផង​ដែរ​ ដូច​ករណី​ព្រះ​អដ្ឋិធាតុ​ព្រះបាទ​ ន​រោ​ត្ដទី​១​ និង​ព្រះបាទ​ ស៊ី​សុវត្ថិ​ជាដើម​។​

​នៅ​ទី​នេះ​យើង​ចង់​និយាយ​ថា​ ព្រះ​មេរុ​ គឺ​ពិតជា​ប្រាង្គ​ប្រាសាទខ្មែរ​ តំណាង​ឱ្យ​ភ្នំ​ សុមេរុ​នៃ​ទេវស្ថាន​ ដែល​ក្រោយ​ពី​សុគត​ ព្រះមហាក្សត្រ​ខ្មែរ​ដែល​ទទួល​ពិធី​ប្រសិទ្ធ​ នាម​ថា​ ទេវ​ភាព​ត្រូវ​គង់​សណ្ឋិត​។​ បើ​ និយាយ​មួយ​បែប​ទៀត​ ក្រោយ​ពី​សោយ​ ព្រះ​ទិវង្គត​ ជា​ពិសេស​ ក្រោយ​ពី​ពិធី​បូជា​ ព្រះ​ភ្លើង​ ដែល​ជា​ពិធី​កម្ម​ដ៏​ចម្បង​ព្រះ​ មហាក្សត្រ​ខ្មែរ​ នឹង​ក្លាយទៅជា​ព្រះ​អាទិ​ ទេព​ហើយ​ការ​ដែល​ព្រះ​អង្គ​មា​នប​ច្ឆា​ម​ រណ​នាម​ គឺជា​សក្ខី​ស្រាប់​។​ គឺ​ក្នុង​បរិបទ​ នេះ​ហើយ​ ដែល​នាម​នៃ​រូប​ព្រះ​បដិមា​ ក្លាយទៅជា​ទេវ​បុគ្គល​ ហើយ​បញ្ហា​នេះ​ មិន​គួរ​ឱ្យ​យើង​សង្ស័យ​អ្វី​ឡើយ​។​

​ម្យ៉ាងទៀត​ សូម​រំលឹក​បន្ថែម​ថា​ ការ​ បូជា​ព្រះ​ភ្លើង​ព្រះ​បរមសព​មាន​សារ​ សំខាន់​ណាស់​។​ យើង​ត្រូវ​យល់​អំពី​រចនា​ សម្ព័ន្ធ​ ផ្នែក​និមិត្ដរូប​ទាំងនេះ​ ដោយ​ សារ​អានុភាព​នៃ​ជំនឿ​ ។​ នៅ​ត្រង់នេះ​ យើង​ចង់​បញ្ជាក់​ថា​ ក្រោយ​ពី​រើស​ព្រះ​ អដ្ឋិធាតុ​រួច​ក៏​មាន​ពិធីបង្វិលពពិល​ និង​ ប្រែ​រូប​ផង​ដែរ​ ដែល​យើង​មិន​បរិយាយ​ នៅ​ទី​នេះ​ ក៏​ប៉ុន្ដែ​ជា​ព្រះរាជ​ពិធី​អត្ថន័យ​ ស៊ីជម្រៅ​ដូច​គ្នា​ទាំងអស់​។​

​ សូម​បញ្ជាក់​សារ​ជា​ថ្មី​ឡើង​វិញ​ថា​ តាម​ជំនឿ​បុរាណ​ ក្រោយ​ពី​សោយ​ព្រះ​ ទិវង្គត​ ពោល​គឺ​យាង​ទៅ​ឋានសួគ៌​ ឬ​ សួគ៌ា​ ព្រលឹង​ព្រះរាជា​ត្រូវ​ផ្ដាច់​ចេញ​ ពី​ ខ្លួនប្រាណ​ហើយ​ចាក​ផុត​ពី​ភាព​ជា​មនុស្ស​ ដើម្បី​ការ​ចាប់កំណើត​ជា​ថ្មី​ឡើង​វិញ​នេះ​ នៅ​ឯ​ឋានព្រហ្ម​លោក​ ឬ​ឋានសួគ៌​ ដែល​ ប្រកបដោយ​ភាព​បរិសុទ្ធ​ និង​បរមសុខ​ គ្មាន​មន្ទិល​សូ​ម្បី​តែ​បន្ដិច​ប​ន្ទួ​ច​ក៏​គ្មាន​ ឡើយ​។​ ឬ​ជួនកាល​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ អតីត​ ព្រះមហាក្សត្រ​ នឹង​យាង​គង់​ សណ្ឋិត​នៅ​ក្នុង​លិង្គ​ ឬ​ព្រះ​រូប​ដែល​គេ​ ត​ម្គ​ល់​នៅ​តាម​ប្រាសាទ​ដូច​ភ្នំ​ព្រះ​សុមេរុ​ ដ៏​ពិសិដ្ឋ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ពិភព​ លោក​ដែល​គេ​គោរព​បូជា​សក្ការៈ​។​ បាន​ សេចក្ដី​ថា​ ព្រះ​បរម​សុមេរុ​ពាក់ព័ន្ធ​ ជាមួយនឹង​ពិធីបុណ្យ​ព្រះ​សព​ ព្រះ​មហា​ ក្សត្រ​ក៏​មែនពិត​ ក៏​ប៉ុន្ដែ​ទន្ទឹម​នឹង​នេះ​ ទស្សនៈ​មនោគមន៍វិជ្ជា​បែប​ព្រហ្មញ្ញសាសនា​ដែល​បាន​ដិតដាម​រហូត​ដល់​បច្ចុប្បន្ន​ ក្នុង​មនោ​ចិន្ដា​របស់​ប្រជាជន​ ខ្មែរ​យើង​ គ្រប់​មជ្ឈដ្ឋាន​។​ ដោយសារ​ហេតុនេះ​ គេ​សាងសង់​ព្រះ​មេរុ​ ដែល​បង្ហាញ​នូវ​ ឧត្ដមគតិ​ដ៏​ឧត្ដុង្គឧត្ដម​នេះ​ថ្វាយ​អតីត​ ព្រះ​មហា​វីរក្សត្រ​ខ្មែរ​។​

​ចំពោះ​ប្រភព​ខ្មែរ​នៃ​ព្រះ​មេរុ​ថៃ​វិញ​ ក្នុង​សៀវភៅ​មួយ​ ដែល​មាន​ចំណងជើង​ ថា​ ឪ​អធិប្បាយ​រឿង​រូបភាព​សត្វ​ហេម​ ពា​ន្ដ​ អ្នក​ស្រាវជ្រាវ​ថៃ​ គឺ​លោក​ យឹ​ម​ ប​ញ្ញ​យ៉ង​កូរ​ បាន​បញ្ជាក់​ថា​ គ្រា​ជំនាន់​ បុរាណ​ជនជាតិ​ខ្មែរ​កាន់​លទ្ធិ​ព្រហ្មញ្ញសាសនា​តាម​ទស្សន​គតិ​របស់​ព្រាហ្មណ៍​ បុរោហិត​ចា​រ្យ​ ដោយ​ចំពោះ​រឿង​ព្រះ​ មហាក្សត្រ​ទ្រង់​ព្រះ​សម្ភព​ ក៏​ប្រកាន់​ជា​ទេព្ដា​។​ លុះដល់​វារៈ​ចុង​ ក្រោយ​បំផុត​នៃ​ ព្រះ​ជន្មាយុ​ ក៏​និយម​ប្រើ​ពាក្យ​ថា​ សុគត​ បាន​សេចក្ដី​ថា​ ធ្វើ​ដំណើរ​ទៅ​កាន់​ទេវ​ ស្ថាន​នា​ភ្នំ​ព្រះ​សុមេរុ​។​ ចំណែក​ព្រះ​ បរមសព​នោះ​ ក៏​បាន​អញ្ជើញ​ទៅ​បូជា​ នៅ​ព្រះ​មេរុ​ដែល​ប្រុង​ចាត់​ថ្វាយ​។​ ដោយ​ យោង​លើ​កំណត់ហេតុ​របស់​ព្រះរាជ​វង្សានុវង្ស​ថៃ​ នៅ​ពុទ្ធសករាជ​២៤៨១​។​ លោក​ ក៏​បាន​បន្ដ​ទៀត​ថា​ ព្រះ​មេរុ​ថៃ​ ធ្វើ​តាម​ បែ​ប្រាសាទខ្មែរ​ ហើយ​ប្រាសាទខ្មែរ​ក៏​ធ្វើ​ តាម​បែប​មេរុ​។​ ហេតុ​ដែល​មានឈ្មោះ​ ថា​ មេរុ​ ក៏​ព្រោះ​មាន​លក្ខណៈ​ ជា​ភ្នំ​ព្រះ​ មេរុ​ ពោល​គឺ​មាន​ប្រាង្គ​ប្រធាន​ខ្ពស់​នៅ​ កណ្ដាល​ហ៊ុម​ព័ទ្ធ​ដោយ​សត្ដ​បរិ​ព​ណ្ឌ​យ៉ាង​ ពាសពេញ​នៅ​ជុំវិញ​។​

​កាលពីមុន​ប្រហែលជា​មាន​៧​ជាន់​ ហើយ​អត្ថន័យ​ក៏​ក្លាយទៅជា​មេរុ​បូជាព្រះសព​ទៅ​វិញ​។​ អ្នកនិពន្ធ​ខាងលើ​ក៏​បញ្ចប់​ សេចក្ដី​ថា​ វិធី​ការ​ ធ្វើ​មេរុ​ តាម​សេចក្ដី​ បំណង​ចង់ឱ្យ​កើតជា​ភ្នំ​ព្រះ​សុមេរុ​ ដែល​ មាន​ភ្នំ​យុគន្ធរ​ ភ្នំ​ឥសិន្ធរ​ ភ្នំ​ការ​វិក​ ភ្នំ​ សុ​ទស្សនៈ​ ភ្នំ​នេ​មិ​ន្ធ​ ភ្នំ​វិ​ន្ដ​ក​ និង​ភ្នំ​អ័ស្ស​ ក័​ណ្ដ​ ភ្នំ​ទាំង​៧​នេះ​ មានឈ្មោះ​រួម​គ្នា​ ហៅ​ថា​ភ្នំ​សត្ដ​បរិ​ព​ណ្ឌ​ កាលបើ​មាន​ សភាព​ដូច្នេះ​ ក៏​បាន​សេចក្ដី​ថា​ ស្ថាន​ទី​ ដូច្នេះ​ត្រូវ​មាន​សភាព​ជាទី​លំនៅ​នៃ​ព្រៃ​ ផ្សៃ​ពាសពេញ​ទៅ​ដោយ​សព្វ​សត្វ​នានា​ អំបូរ​ពូជ​អាស្រ័យ​ទៅ​ជា​ធម្មតា​។​ ព្រោះ​ ជា​ខ័​ត្ដិ​យ​រាជប្រពៃណី​របស់​ខ្មែរ​ ដែល​ មាន​មក​យ៉ាងនេះ​ បើ​ដូច្នេះ​កាលណា​ ធ្វើ​មេរុ​ ក៏​ធ្វើ​តាម​បែប​ប្រាសាទខ្មែរ​ ដូច​ ជា​ប្រាសាទ​ថ្ម​ពិ​មា​យ​ជាទី​បូជា​ព្រះ​បរម​ សព​ ទើបបាន​ក៏​សាង​សំណាក​សូន​រូប​ សត្វ​នានា​អម្បូរ​ស្មតិ​ជា​សត្វព្រៃ​ហិម​ ពា​ន្ដ​នាំ​បញ្ចូល​រួម​ក្បួន​ដង្ហែ​ព្រះ​បរម​ សព​ទៅ​កាន់​ព្រះ​មេរុ​។​ ប្រពៃណី​បែប​ ព្រហ្មញ្ញ​ សាសនា​នេះ​បាន​ប្រកាន់ខ្ជាប់​ ជា​រាជប្រពៃណី​តៗ​មក​ជា​យូរអង្វែង​។​

​សូម​បញ្ជាក់​បន្ថែម​ថា​ ទោះបីជា​សព្វ​ ថ្ងៃនេះ​ពាក្យ​មេរុ​ គឺជា​ស័ព្ទ​ខ្មែរ​បុរាណ​ មិ​ពី​ភាសាសំស្ក្រឹត​ ដែល​ជា​ពាក្យ​ខ្មែរ​ បុរាណ​មាន​ន័យ​ថា​ សួគ៌​ ឬ​សួគ៌ា​ ត្រូវ​ បាន​អាន​តាម​និរុត្ដិសាស្ដ្រ​ ដោយ​ចេញ​ សំនៀង​ជា​ភាសា​ថៃ​មេន​ក្ដី​ព្រះ​ថា​ អក្សរ​ រ​ ត្រូវ​ចេញ​សំនៀង​ជា​ ន​ ក៏​ប៉ុន្ដែ​ដូច​ការ​ វិភាគ​ខាង​គ្មាន​ហេតុផល​អ្វី​ដែល​ថា​ ពាក្យ​នេះ​ គឺជា​ភាសា​ថៃ​ ហើយ​ការ​សាង​ សង់​ព្រះ​មេរុ​ ដ៏​មហា​ស័ក្ដិសិទ្ធិ​តំណាង​ឱ្យ​ ភ្នំ​ព្រះ​សុមេរុ​ ឬ​សិនេរុ​ គឺជា​កម្ចី​ពី​ថៃ​ ឡើយ​។​ ដូច​ជនជាតិ​ខ្មែរ​ ជនជាតិ​ថៃ​ និង​ ឡាវ​ក៏​ប្រើ​ពាក្យ​សុគត​ (​សួគ៌​ត​)​ ដែល​ ជា​ពាក្យ​ខ្មែរ​បុរាណ​ ដែល​មាន​ប្រភព​ ចេញពី​ភាសាសំស្ក្រឹត​ថា​ ស្វ​គ៌​គត​ នៅ​ ពេល​ដែល​ ព្រះមហាក្សត្រ​អស់​ជន្មាយុ​។​

​សង្ខេប​សេចក្ដី​មក​ ដូច​ក្នុង​ន័យ​ខាង​ លើ​តាម​រយៈ​ពិធី​បូជា​ព្រះ​ភ្លើង​ យើង​ដឹង​ ថា​ អាត្ម័ន​របស់​ព្រះមហាក្សត្រ​ ដែល​ តំណាង​ដោយ​ព្រះ​កាយ​ ហើយ​ដែល​ផ្សំ​ ផ្គុំ​ឡើង​ដោយ​ធាតុ​ទាំង​៥​ គឺ​ ទឹក​ ដី​ ភ្លើង​ ខ្យល់​ជាដើម​ ដែល​ទើបតែ​សម្អាត​ឱ្យ​ បរិសុទ្ធ​ដោយ​ព្រះ​ភ្ហើ​ង​ ឬ​ព្រះ​អគ្គី​ និង​ មាន​លទ្ធភាព​យាង​ទៅ​កាន់​ព្រហ្មលោក​ ឬ​ព្រហ្ម័ន​វិញ​ ដើម្បី​សោយ​សម្បត្ដិ​សួគ៌​ ជា​រៀង​រហូត​។​ នេះ​គឺជា​កម្មវត្ថុ​នៃ​ពិធី​ បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​។​

សេចក្ដីសន្និដ្ឋាន​យើង​អាច​និយាយ​ បាន​ថា​ ការ​បូជា​ព្រះ​បរមសព​ដោយ​ ព្រះ​ភ្លើង​ គឺជា​ពិធី​កម្ម​មួយ​យ៉ាង​សំខាន់​ បំផុត​ដែល​តម្រូវ​ឱ្យ​មានការ​សាងសង់​ ព្រះ​មេរុ​នោះ​ មិន​គ្រាន់តែ​ឱ្យ​មន្ទិល​នៃ​ ព្រះ​កាយ​ដែល​គ្រោតគ្រាត​របស់​មនុស្សលោក​ក្លាយទៅជា​បរិសុទ្ធ​ដ៏​ថ្លៃថ្លា​ ហើយ​ ដែល​ប្រកប​ ដោយ​គុណសម្បត្ដិ​ដ៏​ឧត្ដុង្គ​ ឧត្ដម​ខាងលើ​នេះ​ទេ​។​ ដូច​ពោល​ខាងលើ​ កិច្ច​សាសនា​នេះ​ បាន​ផ្ដល់​លទ្ធភាព​ឱ្យ​ ព្រះ​វិញ្ញាណក្ខន្ធ​ស្ថិត​ក្នុង​ស្ថានភាព​ថ្មី​ មួយ​យ៉ាង​ជាក់ច្បាស់​ គឺ​ការ​បង្កើត​នូវ​រូប​ រាង​កាយ​ថ្មី​មួយ​អមតៈ​ ដែល​គេ​ហៅ​ថា​ អង្គ​ជ័យ​។​ បើ​និយាយ​ម្យ៉ាងទៀត​ ស្ថាន​ ភាព​ថ្មី​នេះ​ បាន​ជំរុញ​ឱ្យ​ ព្រះមហាក្សត្រ​ ឱ្យ​ក្លាយទៅជា​ទេវ​នៅ​ឋាន​ព្រះឥន្ទ្រ​តាម​ ទ្រឹស្ដី​ព្រហ្មញ្ញសាសនា​។​

​ក្រៅពី​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ភាព​ អ៊ឹកធឹក​ ឬ​មហោឡា​រឹក​ និង​វិសាលភាព​ នៃ​ពិធីបុណ្យ​បូជា​ព្រះ​បរមសព​ ដើម្បី​ឱ្យ​ ស័ក្ដិសម​ទៅ​នឹង​ព្រះរាជ​ឧបក្ការៈ​ទិ​គុណ​ របស់​ព្រះ​មហា​វីរក្សត្រ​ ដែល​ព្រះបាទ​ នរោត្ដម​ សីហ​នុ​ អង្គ​សម្ដេចឪ​ សំណង់​ ព្រះ​មេរុ​នៅ​វាល​ព្រះ​មេន​(​វាលមេរុ​)​នៅ​ ខាងកើត​ក្បែរ​ព្រះ​បរមរាជវាំង​បច្ចុប្បន្ន​ ដែល​តំណាង​ឱ្យ​ភ្នំ​សុមេរុ​ គឺជា​រូបភាព​ មួយ​តូច​នៃ​ចក្រវាល​ដែល​គេ​បាន​ចម្លង​ ចេញពី​លោកធាតុ​វិទ្យា​ នៃ​លទ្ធិ​ព្រហ្មញ្ញ​ សាសនា​នៅ​ឋានមនុស្ស​លោក​យើង​នេះ​។​

​ទោះបីជា​របៀប​ប្រារឰ​ពិធី​បូជា​ព្រះ​ បរមសព​មាន​លក្ខណៈ​ខុស​គ្នា​ខ្លះ​ ដោយ​ ការ​វិវត្ដន៍​នៃ​សង្គម​ក៏​ដោយ​ ក៏​ន័យ​ទូទៅ​ ពុំ​ខុស​គ្នា​ឡើយ​ គឺថា​ សំណង់​ព្រះ​មេរុ​ពិត​ ជា​តំណាង​ឱ្យ​ភ្នំ​សុ​មែ​រ៍​យ៉ាង​ជាក់ច្បាស់​។​ រីឯ​អត្ថន័យ​នៃ​ការ​តាំង​ព្រះ​បរម​នាម​ថ្វាយ​ ព្រះមហាក្សត្រ​ក៏​ដូច្នេះ​ដែរ​។​ ព្រោះថា​ ការ​ភ្ជាប់​ព្រះ​បរម​នាម​របស់​ព្រះ​អតីត​ ព្រះមហាក្សត្រ​ខ្មែរ​ ជាមួយ​តួអង្គ​អាទិ​ ទេព​ណាមួយ​ដែល​ទ្រង់​គោរព​សក្ការ​ នោះ​ គឺជា​ទំនៀមទម្លាប់​ដ៏​យូរលង់​ណាស់​ មក​ហើយ​ តែ​មាន​កិច្ច​ពិធី​សំខាន់​ជាង​ គេ​បំផុត​បន្ថែម​លើ​នេះ​ទៀត​ គឺ​ការ​ធ្វើ​ឱ្យ​ ព្រះ​សព​ព្រះមហាក្សត្រ​ក្លាយទៅជា​ធាតុ​ មួយ​នៃ​ទេវៈ​ដើម្បី​ជីវិត​អមតៈ​។​

​ឧទាហរណ៍​ជាក់ស្ដែង​ដើម្បី​ភ្ជាប់​ព្រះ​ កាយ​ទៅ​នឹង​ពិភព​ព្រះ​អាទិទេព​ ដែល​ព្រះ​ បាទ​រុ​ទ្រ​វរ្ម័ន​នា​សម័យ​នគរ​ភ្នំ​ បាន​គោរព​ ប្រតិបត្ដិ​ចៅ​អធិរាជ​អង្គ​នេះ​ បាន​យក​ព្រះ​ បរម​នាម​ថា​ រុ​ទ្រ​លោក​។​ រីឯ​ព្រះបាទ​យ​ សោ​វរ្ម័ន​ទី​១​ នា​សម័យ​អង្គរ​ ទ្រង់មាន​ ព្រះ​បរម​នាម​ថា​សិវ​លោក​។​

​កុំ​ភ្លេច​ថា​ នា​សម័យ​ក្រោយ​អង្គរ​ ជា​ទូទៅ​ព្រះ​អដ្ឋិធាតុ​ព្រះមហាក្សត្រ​ត្រូវ​ គេ​យក​ទៅ​បញ្ចុះ​ក្នុង​បរិវេណ​ព្រះ​បរម​ រាជវាំង​ ឬ​ក៏​នៅ​លើ​ជួរ​ភ្នំ​ព្រះរាជ​ទ្រព្យ​ ឬ​ក៏​លើ​ភ្នំ​សិប្បនិម្មិត​វត្ដ​ភ្នំ​ដោយ​តំណាង​ ឱ្យ​ភ្នំ​សុមេរុ​ ដូច​ករណី​ព្រះ​ពញាយ៉ាត​នៅ​ រាជធានី​ភ្នំពេញ​ជា​តឹកតាង​ស្រាប់​។​ ចំពោះ​យើង​ភ្នំ​ព្រះ​សុ​មេ​រ៍​ ឬ​មេរុ​ ប្រាង្គ​ ប្រាសាទ​ គឺជា​អង្គធាតុ​តែ​មួយ​។​

​គឺ​ក្នុង​បរិបទ​នេះ​ហើយ​ ដែល​ព្រះ​ ប​ច្ឆា​មរណនាម​ ព្រះ​បរម​រតន​កោដ្ឋ​ របស់​សម្ដេចឪ​ ព្រះបាទ​នរោត្ដម​ សីហ​នុ​ ត្រូវ​បាន​តែងតាំង​ឡើង​តាម​លំនាំ​ព្រះ​ រាជប្រពៃណី​បុរាណ​ ដោយ​មាន​អត្ថន័យ​ ស៊ីជម្រៅ​យ៉ាង​ក្រៃ​លែង​។​ ព្រះ​ប​ច្ឆា​មរណ​ នាម​ខាងលើ​នេះ​ គឺជា​សញ្ញា​បញ្ជាក់​ពី​ និន្នាការ​សាសនា​ ឬ​និកាយ​នៃ​លទ្ធិ​ សាសនា​ ដែល​អតីត​ព្រះមហាក្សត្រ​បាន​ គោរព​បូជា​ កាលពី​ទ្រង់​នៅ​មាន​ព្រះ​ ជន្មាយុ​នៅឡើយ​ គឺ​លទ្ធិ​ព្រះពុទ្ធ​សាសនា​។​ តាម​ពិត​ទៅ​ការ​ថ្វាយ​ព្រះ​សិទ្ធ​ព្រះ​នាម​ថ្មី​ខាងលើ​នេះ​ គឺជា​ការ​លើកតម្កើង​ឋានៈ​ ព្រះមហាក្សត្រ​ព្រះបាទ​នរោត្ដម​ សីហ​នុ​ ពី​ស្ថានភាព​ជា​មនុស្ស​ទៅ​ជា​ឋានៈ​ទេវ​។​ ដោយហេតុ​ថា​ តាម​ជំនឿ​ដូនតា​ក្រោយ​ សុគត​ ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ នឹង​ត្រូវ​ក្លាយទៅជា​វត្ថុ​ស័ក្ដិសិទ្ធិ​ ដើម្បី​ ថែរក្សា​ការពារ​ពូជពង្ស​ទឹកដី​ខ្មែរ​ឱ្យ​ស្ថិត​ ស្ថេ​រ​ជា​រៀង​រហូត​។​

​ខាងលើ​នេះ​ជា​លក្ខណៈ​សំខាន់​មួយ​នៃ​ ប្រព័ន្ធ​ជំនឿ​សាសនា​ខ្មែរ​សម័យ​បុរាណ​ ដែល​បាន​បន្ដ​ដល់​សព្វថ្ងៃ​យ៉ាង​ប្រាកដ​ ៕