​ខ្លាច​ស៊ី​រី​សងសឹក​អ៊ី​ស្រា​អែ​ល​ដាក់​កាំជ្រួច​មី​ស៊ី​ល​ការពារ​នៅ​តំបន់​ភាគ​ខាងជើង​ជាប់​ព្រំដែន​ស៊ី​រី​

ដោយ​ ៖ ថាច់ យ៉ាត ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 14:45:04

​រដ្ឋ​ឋា​ភិ​បាល​អ៊ី​ស្រា​អែ​ល​បាន​សម្រេច​ ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការ​ពារ​ប្រភេទ​ Irondome​ ជា​លើក​ទី​៣​ នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​នេះ​ ជាប់​ព្រំ​ដែន​ប្រទេស​ស៊ី​រី​និង​លី​បង់​ ព្រម​ជាមួយ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ Patriot​ ដែល​ អា​មេ​រិ​ក​ផ្ដល់​ឱ្យ​ផង​ដែរ​ ។​

​សកម្មភាព​ខាងលើ​របស់​អ៊ី​ស្រា​អែ​ល​ កើតឡើង​ក្រោយ​ពេល​ដែល​ប្រទេស​នេះ​ បើក​ការ​វាយប្រហារ​តាម​ដែនអាកាស​ ទៅ​លើ​ប្រទេស​ស៊ី​រី​ ។​ គោលដៅ​នៃ​ការ​ ដាក់​ព​ង្រឹ​យ​នេះ​ ដើម្បី​ទប់ស្កាត់​ការ​វាយ​ ប្រហារ​តបត​ណាមួយ​ពី​ទាហាន​ស៊ី​រី​ ឬ​ លី​បង់​ ។​

​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​ក៏​បាន​បង្ហាញ​ ការ​ព្រួយបារម្ភ​អាវុធ​គីមី​សាស្ដ្រ​របស់​ស៊ី​រី​ ធ្លាក់​ចូល​ក្នុង​ដៃ​ ក្រុម​ឧទ្ទាម​អ៊ិ​ា​ស្លា​ម​ ប្រសិនបើ​រដ្ឋាភិបាល​អាល់​អាសា​ដ​ដួល​ រលំ​នោះ​ ។​

​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ Iron​ dome​ មាន​សមត្ថភាព​បាញ់​កម្ទេច​ កាំជ្រួច​មី​ស៊ី​ល​ណាមួយ​ ដែល​សំដៅ​មក​ លើ​អ៊ី​ស្រា​អែ​ល​មាន​ចម្ងាយ​៧០​គីឡូម៉ែត្រ​។​ កន្លង​មក​ សារ​ព័ត​ញ​០​មាន​សាន់​ដេ​ថា​ម​ ក៏​បាន​ផ្សព្វផ្សាយ​ពី​គម្រោង​ដាក់​ប្រព័ន្ធ​ កាំជ្រួច​មី​ស៊ី​ល​ការពារ​ទប់ស្កាត់​ការ​វាយ​ ប្រហារ​ពី​ស៊ី​រី​និង​លី​បង់​ផង​ដែរ​ ដើម្បី​ទប់​ ស្កាត់​ការ​វាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ក្រោយ​ ពី​របប​អាល់​អាសា​ដ​ដួល​រលំ​ ។​

​មន្ដ្រី​យោធា​ជាន់ខ្ពស់​របស់​ស៊ី​រី​បាន​ ប្រកាស​ឱ្យ​ដឹង​ថា​ “​យើង​បាន​លើក​គម្រោង​ ដាក់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ឡើង​ ទៅ​នាយក​រដ្ឋមន្ដ្រី​ បេន​ជឺ​មិន​ មេតាន់​ យា​ហ៊ូ​ ស្ដី​ពី​ការ​ការពារ​ព្រំដែន​ មុន​និង​ ក្រោយ​របប​អាល់​អាសា​ដ​ដួល​រលំ​ ។​ ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​នោះ​ ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​តាម​ បណ្ដោយ​ព្រំដែន​ ។​ ប្រសិនបើ​ស៊ី​រី​នៅ​តែ​ មាន​វិវាទ​ប្រព័ន្ធ​មី​ស៊ី​ល​ទាំងនោះ​នឹង​បន្ដ​ ដាក់​នៅ​ទីនោះ​ដដែល​ ។​ គម្រោង​ដាក់​ មី​ស៊ី​ល​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​ ជា​កន្លែង​ដែល​អ៊ី​ស្រា​អែ​ល​គ្រប់គ្រង​នៅ​ ឆ្នាំ​១៩៦៧​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ អ៊ី​ស្រា​អែ​ល​បាន​ ប្រកាស​ទទួលស្គាល់​ថា​យន្ដហោះ​ចម្បាំង​របស់​ខ្លួន​ពិតជា​បាន​ហោះ​រំលោភ​ចូល​ដែន​ អាកាស​ស៊ី​រី​កាលពី​សបា្ដហ៍​មុន​មែន​ ខណៈ​ដែល​ប្រធានាធិបតី​លោក​បា​សា​ អាល់​អាសា​ដ​ បាន​ចោទប្រកាន់​អាជ្ញាធរ​ ក្នុង​ដែនដី​ជ្វា​ថា​ បាន​ព្យាយាម​បង្ក​អ​ស្ថិរ​ ភាព​បន្ថែម​ទៀត​នៅ​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​ ។​

​ក្នុង​ដំណាក់កាល​នេះ​ដែរ​ រដ្ឋមន្ដ្រី​ការ​បរទេស​ស៊ី​រី​ដែល​ជា​សម្ពន្ធមិត្ដ​អ៊ី​រ៉​ង់​ បាន​ប្រកាស​ស្វាគមន៍​មេដឹកនាំ​ក្រុម​ ប្រឆាំង​ លោក​Ahmed​ Moaz​ al-Khatib​ ដែល​បាន​ត្រៀមខ្លួន​ចូលរួម​ពិភាក្សា​រក​ ដំណោះស្រាយ​លើ​បញ្ហា​វិបត្ដិ​នយោបាយ​ ជាមួយ​តំណាង​រដ្ឋាភិបាល​របប​ដឹកនាំ​ ដោយ​លោក​ អាល់​អាសា​ដ​ ។​

​រយៈពេល​៤​ថ្ងៃ​ បន្ទាប់​ពី​ការ​ឆ្មក់​ចូល​ ដែនអាកាស​ដោយ​យន្ដហោះ​ចម្បាំង​ ដែល​ក្រុង​ដា​ម៉ា​កាស​ បាន​និយាយ​ថា​ ជា​ការ​ប៉ុនប៉ង​ទៅ​លើ​បន្ទាយ​យោធា​ ដែល​ស្ថិត​នៅ​ក្បែរ​រដ្ឋធានី​នោះ​,​ រដ្ឋមន្ដ្រី​ ការពារ​ជាតិ​អ៊ី​ស្រា​អែ​ល​ លោក​ អ៊ី​ហឺត​ បា​រ៉ា​ក់​(Ehud​ Barak)​ បាន​មាន​ប្រសាសន៍​ ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ស​ន្និ​ សី​ទ​កាសែត​ថា​ ការ​ដែល​យន្ដហោះ​ ចម្បាំង​ហោះ​ចូល​ក្នុង​ដែនអាកាស​ស៊ី​រី​ នោះ​ ក៏​ព្រោះតែ​ដើម្បី​តាមដាន​ការ​ ប​ញ្ជួ​ន​អាវុធ​ជីវសាស្ដ្រ​ទៅ​កាន់​ក្រុម​ ហេ​បូ​ឡាស៍​នៅ​ពេល​ដែល​របប​ អាល់​ អាសា​ដ​ បាត់បង់​អំណាច​ផង​ដែរ​ ។​

​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ មន្ដ្រី​ អា​មេ​រិ​កមួយ​រូប​បាន​ថ្លែង​ថា​ យន្ដហោះចម្បាំង​នេះ​បាន​ហោះ​ចូល​កាន់​ទីតាំង​ ដាក់​គ្រាប់​មី​ស៊ី​ល​ និង​ក្បែរ​បន្ទាយ​ទាហាន​ ដែល​ជឿជាក់​ថា​ជា​ឃ្លាំង​ដាក់អាវុធ​ជីវ​សាស្ដ្រ​ ។​

​ទីក្រុង​ដា​ម៉ា​កាស​បាន​រង​ការ​គំរាម​ កំហែង​ថា​ នឹង​ទទួល​ការ​វាយ​តបត​វិញ​ ដោយ​គ្រាប់​មី​ស៊ី​ល​ធ្វើ​ឱ្យ​មានការ​ភ័យ​ ខ្លាច​បន្ថែម​ទៀត​នៅ​ក្នុង​ជម្លោះ​ស៊ី​វី​ល​ អូស​បន្លាយ​រយៈពេល​២២​ខែ​ ហើយ​ដែល​ អង្គការសហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ ថា​ ពលរដ្ឋ​រហូត​ដល់​៦០.០០០​នាក់​បាត់​ បង់ជីវិត​ ។​

​នៅ​ករណី​នេះ​ផង​ដែរ​ នាយក​រដ្ឋមន្ដ្រី​ ទួ​រ​គី​លោក​ Recep​ Tayyip​ Erdogan​ បាន​ថ្លែង​រិះគន់​ទាំង​អ៊ី​ស្រា​អែ​ល​ និង​ស៊ី​រី​ ថា​ ការ​ហោះ​ចូល​ដែនអាកាស​ស៊ី​រី​ពី​ សំណាក់​យន្ដហោះ​ចម្បាំង​អ៊ី​ស្រា​អែ​ល​ ជា​ការ​រំលោភ​លើ​ច្បាប់​អន្ដរជាតិ​ ហើយ​ បង្ក​ឱ្យ​កើត​មាន​អំពើ​ភេរវកម្ម​ផង​ដែរ​។​  លោក​ Recep​ Tayyip​ Erdogan​ បាន​ បញ្ជាក់​ថា​«​យើង​មិន​អាច​ទទួលយក​បាន​ ឡើយ​នៅ​ក្នុង​ការ​រំលោភ​ចូល​ក្នុង​ដែន​ អាកាស​ស៊ី​រី​ពី​យន្ដហោះ​ចម្បាំង​អ៊ី​ស្រា​ អែ​ល​នា​ពេល​នេះ​។​ អ្វី​ដែល​អ៊ី​ស្រា​អែ​ល​ បាន​ប្រព្រឹត្ដ​នោះ​ជា​ការ​រំលោភ​ទាំងស្រុង​ លើ​ច្បាប់​អន្ដរជាតិ​…​ ហើយ​សកម្មភាព​ បែប​នេះ​ហួស​ពី​ការ​ដែល​ត្រូវ​ថ្កោល​ ទោស​ទៅ​ទៀត​»​។​

​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អា​មេ​រិ​ក​ លោក​ Leon​ Panetta​ បាន​ថ្លែងប្រាប់​ប្រភព​ AFP​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​មានការ​ ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ចលាចល​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​ដែល​អាវុធ​ជីវសាស្ដ្រ​ នៅ​ក្នុង​ប្រទេស​នេះ​អាច​នឹង​ធ្លាក់​ចូល​ក្នុង​ កណ្ដាប់ដៃ​របស់​ក្រុម​ហេ​បូ​ឡាស៍​នៅ​
​លី​បង់​ ។​

​មេបញ្ជាការ​យោធា​អ៊ី​ស្រា​អែ​ល​ លោក​Benny​ Gantz​  កាលពី​ថ្ងៃ​ទី​៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៣​ បាន​ទៅ​ចូលរួម​ប្រជុំ​ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​របៀបវារៈ​ស្ដី​ អំពី​ជម្លោះ​នៅ​ស៊ី​រី​ និង​បញ្ហា​កម្មវិធី​បរ​ មា​ណូ​របស់​អ៊ី​រ៉​ង់​ ។​ រីឯ​លោក​អនុ​ប្រ​ធា​ នា​ធិ​បតី​អា​មេ​រិ​ក​ Joe​ Biden​ វិញ​ នៅ​ថ្ងៃ​ ទី​៤​ ខែកុម្ភៈ​នោះ​ផង​ដែរ​ បាន​ចេញដំណើរ​ ទៅ​កាន់​ទី​កុ​ង្រ​ប៉ា​រី​ស​ដើម្បី​ពិភាក្សា​ជា​ មួយ​ប្រធានាធិបតី​បារាំង​លោក​Francois​ Hollande​ ដោយ​ផ្ដោត​លើ​បញ្ហា​នៅ​​ក្នុង​ប្រទេស​ស៊ី​រី​ ។​

​សារព័ត៌មាន​សា​ណា​របស់​ស៊ី​រី​បាន​ ផ្សាយ​ថា​ លោក​អាល់​អាសា​ដ​ បាន​ចោទ​ ប្រកាន់​អ៊ី​ស្រា​អែ​ល​ថា​បាន​ព្យាយាម​បង្ក​  អ​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។​ លោក​ អាល់​អាសា​ដ​ បាន​បញ្ជាក់​ប្រាប់​ លោក​ Saeed​ Jalili​ ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ សន្ដិសុខ​ជាតិ​របស់​អ៊ី​រ៉​ង់​ថា​ «​ការ​ឆ្មក់​ ចូល​ដែនអាកាស​ធ្វើ​ឡើង​ដោយ​អ៊ី​ស្រា​ អែ​ល​ពិតៗ​ ជាមួយ​កិច្ចសហការ​ពី​កម្លាំង​ សត្រូវ​បរទេស​ និង​ភ្នាក់ងារ​របស់​វា​ក្នុង​ ទឹកដី​ស៊ី​រី​»​ ។​

​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សន្ដិសុខ​អ៊ី​ ស្រា​អែ​ល​ប្រចាំ​នៅ​រដ្ឋ​ជ្វា​បាន​ថ្លែង​ថា​ ស្ថិត​ក្នុង​ស្ថានភាព​អសន្ដិសុខ​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​បែប​នេះ​ អ៊ី​ស្រា​អែ​ល​ចាំបាច់​ ត្រូវ​តែ​តាមដាន​ និង​បង្កា​ការពារ​ទុក​ជា​មុន​ចំពោះ​ក្រុម​រ៉ា​ឌី​កាលដែល​មាន​
​បំណង​រុលចូល​ក្នុង​ទឹកដី​បូរណភាព​របស់​អ៊ី​ស្រា​អែ​ល​ ៕