
(១)ការរៀបចំ ហុងស៊ុយ សំរាប់ឆ្នាំ ២០១០
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
នៅផ្នែកខាងដើមនៃការផ្សាយនេះ លោកអ្នកបានអានរួចមកហើយ អំពីការទស្សន៍ ទាយពីសភាពទូទៅនៃ ឆ្នាំខាល ២០១០ ហើយនឹងការទស្សន៍ ទាយពីសភាពជោគជតារាសីរបស់ មនុស្សម្នាក់ៗទៅតាមចក្ររាសី និង អាយុរបស់គេ។ នៅផ្នែកបន្តទៀតនៃ ក្បួនបុរាណនេះ នឹងបរិយាយខ្លះៗអំពី ការរៀបចំផ្ទះសម្បែង កន្លែងធ្វើការ និង កន្លែងស្នាក់នៅទៅតាមក្បួនហុងស៊ុយ របស់ចិន ទៅតាមអាយុ និង ឆ្នាំកំណើត របស់បុគ្គលនីមួយៗ។
ហេតុអ្វីបានជាត្រូវរៀបចំក្បួនទាំង នោះ?
ចំពោះបុគ្គលដែលមានរាសីឡើង ខ្ពស់ហើយ ការរៀបចំក្បួនហុងស៊ុយនឹង កាន់តែធ្វើឱ្យអ្វីៗគ្រប់យ៉ាងដំណើរទៅ មុខ និង មានលទ្ធផលខ្ពស់បំផុត ចៀស វាងនូវការភ្លាំងភ្លាត់ទាំងឡាយណា ដែលធ្វើឱ្យគេបាត់បង់ឱកាសក្នុងការ ទទួលយកលាភសក្ការៈទាំងឡាយ។ សម្រាប់បុគ្គលដែលមានរាសីធ្លាក់ចុះ ងាយរងនូវគ្រោះកាចទាំងពួង ហើយ ការរៀបចំក្បួននេះនឹងជួយកាត់បន្ថយ ការប៉ះពាល់ពីគ្រោះថ្នាក់ទាំងឡាយ ដែលនឹងកើតឡើងចំពោះរូបគេ និងអាច ឱ្យគេជម្នះនូវបញ្ហាស្មុគស្មាញដែលកើត មានឡើង ឬមានពេលខ្លះអាចពាំនាំមក នូវលាភសំណាងខ្លះៗ មកដល់គេថែម ទៀតផង។ ហេតុនេះ ទើបជនជាតិចិន តែងរៀបចំរើរុះផ្ទះសម្បែងរបស់ខ្លួនជា រៀងរាល់ឆ្នាំដើម្បីឱ្យត្រូវទៅនឹងក្បួន ហុងស៊ុយប្រចាំឆ្នាំនោះ។
តើគេគួររៀបចំនៅពេលណា?
រយៈពេលនៅក្នុងកំឡុងខែមករា និង កុម្ភៈ គឺជារយៈពេលដ៏ល្អប្រសើរ នៅក្នុង ការរៀបចំផ្ទះសម្បែង ទៅតាមក្បួន ហុងស៊ុយប្រចាំឆ្នាំ។ នេះមិនត្រឹមតែជា រយៈពេលដើមដំបូងនៃពេលចូលឆ្នាំចិន ប៉ុណ្ណោះទេតែថាមពលរយៈពេលនេះ នឹងមាន ឥទ្ធិពលខ្លាំងក្លាជាងពេលណាៗ ទាំងអស់ និងជះផលក្នុងរយៈពេលវែង។ នៅក្នុងអំឡុងពីរខែនេះ គេអាចរើរុះ ជួសជុល រៀបចំបោសសម្អាត និង ដាក់ តាំងវត្ថុហុងស៊ុយទាំងឡាយនៅក្នុងផ្ទះសម្រាប់ទទួលបាននូវផលល្អៗប្រចាំឆ្នាំ។ នៅរយៈខែក្រោយៗទៀត គេអាចគ្រាន់ តែធ្វើការបោសសម្អាតផ្ទះសម្បែង ជាពិសេស គឺសម្អាតកម្ទេចធូលីដែលកក នៅក្រោមតុ គ្រែ ទ្វារ បង្អួច ដើម្បី បង្កើតឱ្យមានថាមពល និងបរិយាកាស ល្អៗនៅជុំវិញខ្លួនបានពេញមួយឆ្នាំ។
តើគេគួររៀបចំរបៀបម៉េច?
ការរៀបចំក្បួនហុងស៊ុយជាមូលដ្ឋាន គឺជាការកំណត់ទីតាំងហុងស៊ុយ មានន័យ ជាធម្មតាថា គេត្រូវរកឱ្យឃើញទិសណា ដែលល្អ និងទិសណាដែលមិនល្អប្រចាំ ឆ្នាំកំណើត បូករួមជាមួយទិសហុងស៊ុយ ប្រចាំឆ្នាំខាលនេះ។ បន្ទាប់មក គេរៀប ចំដាក់វត្ថុហុងស៊ុយ ដើម្បីីលើករាសីនៅ ទិសដែលល្អ និងដាក់វត្ថុហុងុស៊ុយមួយ ចំនួននៅក្នុងទិសដែលមានឥទ្ធិពលមិនល្អ ដើម្បីបង្ក្រាបគ្រោះចង្រៃ។
ឧទាហរណ៍ជាក់ស្តែងនៅក្នុងឆ្នាំខាល ២០១០នេះ ទិសខាងកើត ទិសខាងជើង ទិសខាងជើងឆៀងខាងលិច និងទិសខាង លិច ជាទិសដែលមាននក្ខត្តប្ញក្សដ៏ប្រ-សើរ។ សម្រាប់ផ្ទះដែលមានទ្វារចូលធំ បែរមុខទៅរកទិសនេះ នឹងមាននូវការ ហូរចូលលាភសំណាងល្អៗ សម្រាប់ មនុស្សទាំងឡាយ ណាដែលរស់នៅ ក្នុងផ្ទះ។ ការដាក់រូបសត្វនាគ ឬទឹក បន្ថែមនៅទិសខាងកើត នឹងនាំមកនូវ លាភសំណាងខាងលុយកាក់ដល់មនុស្ស ដែលរស់នៅក្នុងផ្ទះ ដែលបែរទៅរកទិស ខាងកើត។ បើដាក់ទឹកនៅទិសខាងជើង វិញ នោះនឹងនាំមកនូវជោគជ័យការងារ ជាដើម៘ ដោយឡែក ទិសខាងជើង ឆៀងខាងកើត ទិសខាងត្បូង និងទិស ខាងត្បូងឆៀងខាងលិច ជាទិសដែល រងនូវឥទ្ធិពលមិនល្អប្រចាំឆ្នាំនេះ ហេតុនេះ ផ្ទះដែលមានទ្វារចូលធំបែរមុខទៅទិស ទាំងនេះ នឹងពាំនាំមកនូវភ័ព្វសំណាងមិន ល្អ សម្រាប់មនុស្សដែលរស់នៅទាំងអស់។ គេគួរចៀសវាងការរុះរើ កែលម្អ និងជីកដី នៅទិសខាងជើងឆៀងខាងកើត ឬនៅ ទិសខាងត្បូងឆៀងខាងលិច ដែលធ្វើឱ្យ ថាមពលអាក្រក់ត្រូវគាស់កកាយ ឬរំខាន ហើយអាចនាំគ្រោះអាក្រក់ទាំង ឡាយនោះ កើតមានឡើងចំពោះមនុស្ស ដែលស្នាក់នៅក្នុងផ្ទះ។
ការរៀបចំទៅតាមទិសប្រចាំឆ្នាំតែ មួយមុខ មិនមានលក្ខណៈគ្រប់គ្រាន់ទេ។ ដើម្បីឱ្យបុគ្គលម្នាក់ៗ អាចទទួលបាននូវ លាភសំណាង និងចៀសផុតពីគ្រោះកាច ចង្រៃ គេត្រូវរៀបចំទិសហុងស៊ុយគួបផ្សំ រវាងទិសប្រចាំឆ្នាំជាមួយនឹងទិសប្រចាំ អាយុកំណើត និងភេទរបស់បុគ្គលរៀងៗ ខ្លួន។ តាមជំនឿរបស់ជនជាតិចិន មនុស្ស ម្នាក់កើតមកត្រូវបានកំណត់ នូវទិសហុង ស៊ុយតាំងពីកំណើតផ្សេងៗគ្នា។ មនុស្ស ម្នាក់ៗមាននូវទិស៤ដែលជាទិសនាំមក នូវជោគប្រសើរៈ
-ទិសជោគជ័យៈ ទិសដែលនាំមកនូវ ភាពជោគជ័យខាងផ្នែកការងារ និងការ សិក្សា។
-ទិសសុខភាពៈ ទិសដែលនាំមកនូវ សុខភាពល្អ។
-ទិសស្នេហាៈ ទិសដែលនាំមកនូវ សេចក្តីស្នេហា ក្រុមគ្រួសារ។
-ទិសសេចក្តីចម្រើនៈ ទិសដែលនាំ មកនូវភាពរីកចម្រើនសម្រាប់បុគ្គល ផ្ទាល់ខ្លួន ទាក់ទងនឹងការអភិវឌ្ឍ និង អភិវឌ្ឍន៍ចំណេះដឹងជាដើម៘
ក្រៅពីនេះមានទិស ៤ទៀត ដែលនាំ មកនូវអពមង្គលដល់មនុស្សម្នាក់ៗគឺៈ
-ទិសសំណាងអាក្រក់
-ទិសខ្មោចប្រាំ
-ទិសមរណៈទាំង៦
-ទិសបរាជ័យ
ទិសពីកំណើតនេះមានសភាពស្ថិត ស្ថេរមិន ប្រែប្រួលទៅតាមឆ្នាំណាមួយ ឡើយ។ តែផ្ទុយទៅវិញ ទិសប្រចាំឆ្នាំ ជាទិសដែល មានសភាពប្រែប្រួលទៅ តាឆ្នាំនីមួយៗ។ ហេតុនេះ ការរៀបចំ កន្លែងធ្វើការ កន្លែងរស់នៅឱ្យស្របទៅ តាមទិសពីកំណើត រួមផ្សំជាមួយទិស ប្រចាំឆ្នាំបានត្រឹមត្រូវ នឹងពាំនាំមកនូវ ហុងស៊ុយល្អ ហើយអាចឱ្យបុគ្គលនោះ ទទួលបានជោគលាភតាមការប្រាថ្នា និងអាចគេចផុត ពីគ្រោះចង្រៃនានាបាន ទៀតផង។
ក្នុងអត្ថបទខាងក្រោម នឹងមានបរិ- យាយ ដោយសង្ខេបពីការរៀបចំកន្លែង ធ្វើការ កន្លែងគេង ទៅតាមទិសនក្ខត្ត- ប្ញក្សដ៏ប្រសើរ សម្រាប់បុគ្គលនីមួយៗ ដោយយោងលើឆ្នាំ កំណើត អាយុ និង ភេទរបស់គេ បូកផ្សំជាមួយនឹងឥទ្ធិពល ប្រចាំឆ្នាំផងដែរ។
ទិសសម្រាប់ជោគជ័យការងារ
-ទិសខាងជើងៈ សម្រាប់បុរសកើតឆ្នាំ ជូត អាយុ ៧៤ឆ្នាំ ៣៨ឆ្នាំ ៥០ឆ្នាំ និង ១៤ឆ្នាំ។ ហេតុនេះ គេទាំងអស់គួរអង្គុយ បែរមុខទៅ ទិសខាងជើងនៅពេលធ្វើ ការ នៅពេលមានកិច្ចប្រជុំចរចា នៅ ពេលនិយាយទូរស័ព្ទទាក់ទង នឹងរបរ ជំនួញ ឬនៅពេលសម្ភាសការងារ។ មិន ត្រឹមតែប៉ុណ្ណោះ គេគួរគេងនៅក្នុងបន្ទប់ ដែលឋិតនៅប៉ែកខាងជើង (គិតចេញពី ចំណុចកណ្តាលនៃផ្ទះ) បើមិនអាចធ្វើ បែបនោះបានទេ គេអាចគ្រាន់តែរៀបចំ ក្បាលដំណេក បែរទៅទិសខាងជើង ក៏បាន។ ក្មេងប្រុសវ័យជំទង់ អាយុ ១៤ ឆ្នាំ ដែលប្រាថ្នាទទួលបានជោគជ័យក្នុង ការសិក្សា គួរតែដាក់ទឹកមួយថូនៅទិស ខាងជើងនៃបន្ទប់រៀនរបស់ខ្លួន និង អង្គុយរៀនបែរមុខទៅទិសខាងជើង។
-ទិសខាងជើងឆៀងខាងលិចៈ បុរស កើតឆ្នាំជូត អាយុ៦២ឆ្នាំ និង ២៦ឆ្នាំ ទិសនេះ នឹងមានលក្ខណៈកាន់តែល្អ ប្រសើរជាពិសេសចំពោះបុរសឆ្នាំជូត ដែលជាមេគ្រួសារ។
-គ្រប់ស្ត្រីដែលកើតឆ្នាំជូតៈ ទិសជោគ ជ័យរបស់គេ ត្រូវរងការប៉ះពាល់ពីឥទ្ធិពល អាក្រក់ប្រចាំឆ្នាំ ហេតុនេះគេមិនអាច អនុវត្តដូចខាងលើបានចំពោះ ទិសជោគ ជ័យរបស់គេឡើយ។ គេគួរតែរៀបចំតុ ធ្វើការ ឬក្បាលដំណេកបែរទៅរកទិស ស្នេហា ឬទិសសុខភាពវិញ (ទិសខាង លិច ឬទិសខាងជើង ឆៀងខាងលិច)។
ទិសសម្រាប់សុខភាពល្អ បើប្រាថ្នាចង់បានសុខភាពល្អ គេគួរតែ រៀបចំបន្ទប់ដេក ឬក្បាលដំណេក បែរទៅរក ទិសសុខភាពរបស់ខ្លួន។
-ទិសខាងកើត សម្រាប់បុរសឆ្នាំជូត អាយុ ៧៤ឆ្នាំ និង ៣៨ឆ្នាំ
-ទិសខាងលិច សម្រាប់ស្ត្រីឆ្នាំជូត អាយុ ៥០ឆ្នាំ និង ១៤ឆ្នាំ
-ទិសខាងជើង ឆៀងខាងលិច សម្រាប់ ស្រីឆ្នាំជូត អាយុ ៧៤ឆ្នាំ, ៦២ឆ្នាំ, ៣៨ឆ្នាំ និង ២៦ឆ្នាំ។
បុគ្គលឆ្នាំជូតក្រៅពីនេះ មាននូវទិស សុខភាព ដែលរងឥទ្ធិពលមិនល្អពីរង្វិល ទិសប្រចាំឆ្នាំ។ នៅក្នុងករណីនេះ ហាម ការប្រតិបត្តិបែបនោះ បែរទៅរកទិស សុខភាពរបស់គេ ហើយគួរព្យាយាម បង្វែរក្បាលដំណេកទៅ រកទិសណាដែល មានលក្ខណៈល្អប្រសើរវិញ (សូមស្វែង រកមើលទិសល្អៗ នៅក្នុងតារាងខាងលើ ដែលផ្តល់ជូនជាពិសេសចំពោះបុគ្គល ឆ្នាំជូត)។
ទិសសម្រាប់សេចក្តីស្នេហា
បើប្រាថ្នាចង់បានមនោសញ្ចោតនា ផ្អែមល្ហែមនៅក្នុងសម្ព័ន្ធគ្រួសារ ឬដៃគូ ស្នេហា គេគួររៀបចំបន្ទប់ដេក ឬក្បាល ដំណេកបែរទៅរកទិសស្នេហារបស់ខ្លួន។
-ទិសខាងកើត សម្រាប់បុរសឆ្នាំជូត អាយុ ៥០ឆ្នាំ និង ១៤ឆ្នាំ
-ទិសខាងលិច សម្រាប់ស្ត្រីឆ្នាំជូត អាយុ ៧៤ឆ្នាំ ៦២ឆ្នាំ ៣៨ឆ្នាំ និង ២៦ឆ្នាំ
-ទិសខាងជើង ឆៀងខាងលិចៈ សម្រាប់ស្ត្រីឆ្នាំជូត អាយុ ៥០ឆ្នាំ និង ១៤ឆ្នាំ។
បុគ្គលឆ្នាំជូត ក្រៅពីនេះ មាននូវទិស ស្នេហាដែលរងនូវឥទ្ធិពលមិនល្អប្រចាំ ឆ្នាំ។ ក្នុងករណីបែបនេះ គួរផ្លាស់បន្ទប់ ទៅកន្លែងផ្សេង ឬរើរៀចំក្បាលដំណេក ទៅកាន់ទិសផ្សេងទៀត។ (សូមស្វែងរក មើលទិសល្អៗ នៅក្នុងតារាងខាងលើ ដែលផ្តល់ជូនជាពិសេសដល់បុគ្គលឆ្នាំ ជូត)។
បន្ថែមលើសពីនេះ សម្រាប់មនុស្ស កើតឆ្នាំជូត ទាំងឡាយណាដែលប្រាថ្នា ចង់បាននូវមនោសញ្ចោតនាផ្អែមល្ហែម នៅក្នុងសម្ព័ន្ធគ្រួសារ ជាមួយដៃគូស្នេហា ឬចង់មានលាភសំណាង ទទួលបាននូវ សេចក្តីស្នេហាក្នុងអំឡុងឆ្នាំនេះ គេគួរ ដាក់រូបចម្លាក់សត្វមាន់នៅប៉ែកខាងលិច នៃបន្ទប់គេងរបស់ខ្លួន។ រូបចម្លាក់នោះ ត្រូវតែមានសភាពល្អស្អាត រឹងមាំ និង មិនប្រេះស្រាំ ឱ្យដូចទៅនឹងសេចក្តីប្រាថ្នា របស់លោកអ្នកចំពោះសេចក្តីស្នេហាល្អស្អាត បរិសុទ្ធដូច្នេះដែរ ។ ( នៅមានត )
