(២)ការរៀបចំ ហុងស៊ុយ សំរាប់ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ |ថ្ងៃទី 02 សីហា 2010 ម៉ោង 00:00:00

ទិសដៅសម្រាប់ជោគជ័យការងារ

-ទិសខាងកើត ៖ សំរាប់បុរសឆ្នាំ ឆ្លូវ អាយុ៤៩ឆ្នាំ, ១៣ឆ្នាំ, ៣៧ឆ្នាំ និង ៧៣ឆ្នាំ និងសម្រាប់ស្ត្រីឆ្នាំឆ្លូវអាយុ ៤៩ ឆ្នាំ, ១៣ឆ្នាំ, ៦១ឆ្នាំ និង២៥ឆ្នាំ ។

-ទិសខាងលិច ៖ សម្រាប់បុរសឆ្នាំឆ្លូវ អាយុ២៥ឆ្នាំ និងសម្រាប់ស្ត្រីឆ្នាំឆ្លូវអាយុ ៧៣ឆ្នាំនិង៣៧ឆ្នាំ។ ហេតុនេះគេទាំង អស់គួរតែអង្គុយបែរមុខទៅទិសជោគ ជ័យរបស់គេរៀងៗខ្លួននៅពេលធ្វើការ នៅពេលមានកិច្ចប្រជុំចរចានៅពេល និយាយទូរស័ព្ទទាក់ទង និងរបរជំនួញ ឬនៅពេលសម្ភាសន៍ការងារ។ មិនត្រឹមតែ ប៉ុណ្ណោះ គេគួរគេងនៅក្នុងបន្ទប់ដែល ឋិតនៅបែកទិសជោគជ័យនោះគិតចេញ ពីចំណុចកណ្តាលនៃផ្ទះ) ឬរៀបចំក្បាល ដំណេកបែរទៅទិសនោះដើម្បីទទួល បាននូវផលសម្រេចខាងការងារ។

ទិសសម្រាប់សុខភាពល្អ

បើប្រាថ្នាចង់បានសុខភាពល្អគួររៀប ចំបន្ទប់ដេក ឬក្បាលដំណេកបែរទៅ រកទិសសុខភាពរបស់ខ្លួន។

-ទិសខាងជើង ៖ សម្រាប់មនុស្ស ប្រុសនិងមនុស្សស្រី ឆ្នាំឆ្លូវ អាយុ៤៩ឆ្នាំ, ១៣ឆ្នាំ ។

មនុស្សឆ្នាំឆ្លូវ ក្រៅពីនេះមានដូច ជាប្រុស និងស្រីឆ្នាំឆ្លូវអាយុ៧៣ឆ្នាំ , ៣៧ឆ្នាំ , ៦១ឆ្នាំ និង២៥ឆ្នាំ មាននូវទិស សុខភាព​ដែលរងឥទ្ធិពល​មិនល្អពីរង្វិល ទិសប្រចាំឆ្នាំ ។ នៅក្នុងករណីនេះ ហាម ការប្រតិបត្តិបែបនេះ បែរទៅរកទិសសុខ ភាពរបស់គេ ហើយគួរព្យាយាមបង្វែរ ក្បាលដំណេក​ទៅរកទិសណាដែលមាន លក្ខណៈល្អប្រសើរវិញ។ សូមស្វែងរក មើលទិសល្អៗនៅក្នុងតារាងខាងលើ ដែលផ្តល់ជូនជាពិសេស​សម្រាប់បុគ្គល ឆ្នាំឆ្លូវ )

ទិសសម្រាប់សេចក្តីស្នេហា

បើប្រាថ្នាចង់បាន​ មនោសញ្ចោតនាផ្អែមល្ហែម​ នៅក្នុងសម្ព័ន្ធគ្រួសារ ឬដៃគូស្នេហា គេគួររៀបចំបន្ទប់ដេក​ ឬក្បាលដំណេក បែរទៅរកទិស​ ស្នេហារបស់ខ្លួន។

-ទិសខាងជើងសម្រាប់បុរសនិងស្ត្រី ឆ្នាំឆ្លូវអាយុ៧៣ឆ្នាំ និង៣៧ឆ្នាំ។

មនុស្សឆ្នាំឆ្លូវក្រៅពីនេះទិសស្នេហា របស់គេត្រូវរងឥទ្ធិពលមិនល្អពិរង្វិល ទិសប្រចាំឆ្នាំ។ ក្នុងករណីបែបនេះ គួរ ផ្លាស់បន្ទប់គេងនៅកន្លែងផ្សេង ឬរើ រៀបចំ ក្បាលដំណេកទៅកាន់ទិសផ្សេង ទៀត។ សូមស្វែងរកមើលទិសល្អៗនៅ ក្នុងតារាងខាងលើដែលផ្តល់ជូនជា ពិសេសសម្រាប់បុគ្គលឆ្នាំឆ្លូវ)

បន្ថែមលើសពីនេះសម្រាប់មនុស្ស កើតឆ្នាំឆ្លូវទាំងឡាយណាដែលប្រាថ្នា ចង់បាននូវមនោសញ្ចោតនាផ្អែមល្ហែម នៅក្នុងសម្ព័ន្ធគ្រួសារ ជាមួយដៃគូរ ស្នេហា ឬចង់មានលាភសំណាងទទួល បាននូវសេចក្តីស្នេហាក្នុងកំឡុងឆ្នាំនេះ គេគួរដាក់រូបចម្លាក់សត្វសេះនៅប៉ែក ខាងត្បូងនៃបន្ទប់គេងរបស់ខ្លួនរូបចម្លាក់ នោះ ត្រូវតែមានសភាពល្អស្អាត រឹងមាំ និងមិនប្រេះស្រាំ ឱ្យដូចទៅនិងសេចក្តី ប្រាថ្នារបស់លោកអ្នកចំពោះសេចក្តី ស្នេហាល្អស្អាតបរិសុទ្ធដូច្នេះ ។​ ( នៅមានត​ )