(៤)ការរៀបចំ ហុងស៊ុយសំរាប់​ ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

(សូមស្វែកមើលទិសល្អៗនៅក្នុង តារាងខាងលើដែលផ្តល់ជូនជាពិសេស សម្រាប់បុគ្គលឆ្នាំថោះ)

បន្ថែមលើសពីនេះ សម្រាប់មនុស្ស កើតឆ្នាំថោះទាំងឡាយណាដែលប្រាថ្នា ចង់បាននូវមនោសញ្ចោតនាផ្អែមល្ហែម នៅក្នុងសម្ព័ន្ធគ្រួសារជាមួយដៃគូ ស្នេហា ឬចង់មានលាភសំណាង ទទួល បាននូវសេចក្តីស្នេហាក្នុងកំឡុងឆ្នាំងនេះ គេគួរដាក់រូចចម្លាក់សត្វកណ្តុរនៅ ប៉ែកខាងជើង នៃបន្ទប់គេង របស់ខ្លួន ។ រូបចម្លាក់នោះ ត្រូវតែមានសភាពល្អ ស្អាត រឹងមាំ និងមិនប្រេះស្រាំឱ្យដូចនឹង សេចក្តីប្រាថ្នារបស់លោកអ្នកចំពោះ សេចក្តីស្នេហាល្អស្អាត បរិសុទ្ធយ៉ាង ដូច្នោះដែរ ។

ទិសសម្រាប់ជោគជ័យការងារ

-ទិសខាងកើត សម្រាប់បុរសកើត ឆ្នាំរោង អាយុ៥៨ឆ្នាំ, ២២ឆ្នាំ, ៤៦ឆ្នាំ និង១០ឆ្នាំ ស្ត្រីឆ្នាំរោង អាយុ៥៨ឆ្នាំ, ២២ ឆ្នាំ, ៧០ឆ្នាំ, ៣៤ឆ្នាំ និង៣៤ឆ្នាំ ។

-ទិសខាងលិច សម្រាប់បុរសឆ្នាំរោង អាយុ ៧០ឆ្នាំ, ៣៤ឆ្នាំ និងស្ត្រីឆ្នាំរោង អាយុ៤៦ និង១០ឆ្នាំ

ហេតុនេះ គេទាំងនេះ គួរអង្គុយបែរ មុខទៅទិសខាងជើងនៅពេលធ្វើការនៅ ពេលមានកិច្ចប្រជុំពិភាក្សា នៅពេលនិយាយទូរស័ព្ទទាក់ទង និងរបរជំនួញ ឬ នៅពេលសម្ភាសន៍ការងារ ។ មិនត្រឹម តែប៉ុណ្ណោះ គេគួរគេងនៅក្នុងបន្ទប់ដែល ឋិតនៅប៉ែកទិសជោគជ័យរបស់ខ្លួន (គិតចេញពីចំណុចកណ្តាលនៃផ្ទះ) និង បែរក្បាលដំណេកទៅទិសនោះ ។

ទិសសម្រាប់សុខភាពល្អ

បើប្រាថ្នាចង់បានសុខភាពល្អ គេគួរ រៀបចំបន្ទប់ដេក ឬក្បាលដំណេកបែរ ទៅរកទិសសុខភាពរបស់ខ្លួន ។

-ទិសខាងជើង សម្រាប់ប្រុសឆ្នាំ រោង អាយុ៥៨ឆ្នាំ និង២២ឆ្នាំ និងស្ត្រីឆ្នាំ រោង អាយុ៥៨ឆ្នាំ និង២២ឆ្នាំ ។

ចំពោះមនុស្សឆ្នាំរោង ក្រៅពីបុគ្គល ប៉ុន្មាននាក់ខាងលើ ទិសសុខភាពរបស់ គេរងនូវផលប៉ះពាល់ ពីឥទ្ធិពលមិនល្អ ពីរង្វិលទិសប្រចាំឆ្នាំ ។ នៅក្នុងករណីនេះ ហាមការប្រតិបត្តិបែបនេះ បែរទៅរក ទិសសុខភាពរបស់គេ ។ គេគួរព្យាយាម បង្វែរក្បាលដំណេកទៅរកទិសណា ដែល មានលក្ខណៈល្អប្រសើរវិញ។ (សូមស្វែង រកមើលទិសល្អៗនៅក្នុងតារាងខាងលើ ដែលផ្តល់ជូនជាពិសេសសម្រាប់បុគ្គល ឆ្នាំរោង)

ទិសសម្រាប់សេចក្តីស្នេហា

បើប្រាថ្នាចង់បានមនោសញ្ចោតនា ផ្អែមល្ហែមនៅក្នុងសម្ពន្ធគ្រួសារ ដៃគូ ស្នេហា គេគួរតែរៀបចំបន្ទប់ដេក និង ក្បាលដំណេក បែរទៅរកទិសស្នេហា របស់ខ្លួន ។

-ទិសខាងជើង សម្រាប់បុរសឆ្នាំរោង អាយុ៤៦ឆ្នាំ និង១០ឆ្នាំ និងស្ត្រីឆ្នាំរោង អាយុ៧០ឆ្នាំ និង៣៤ឆ្នាំ ។

ចំពោះបុគ្គលឆ្នាំរោង ក្រៅពីនេះ ទិស ស្នេហារបស់គេបានរងនូវផលប៉ះពាល់ពី ឥទ្ធិពលមិនល្អនៃរង្វិលទិសប្រចាំឆ្នាំ ហេតុនេះ ហាមការប្រតិបត្តិ បែបនេះចំទិសស្នេហារបស់ខ្លួន ។ ក្នុងករណីបែប នេះ គេគួរផ្លាស់បន្ទប់ទៅកន្លែងផ្សេង ឬ រៀបចំក្បាលដំណេកទៅទិសផ្សេងទៀត ។ (សូមស្វែងរកមើលទិសល្អៗនៅក្នុង តារាងខាងលើ ដែលផ្តល់ជូនជាពិសេស សម្រាប់បុគ្គលឆ្នាំរោង)

បន្ថែមពីលើនេះ សម្រាប់មនុស្សកើត ឆ្នាំរោងទាំងឡាយ ដែលប្រាថ្នាចង់បាន នូវមនោសញ្ចោតនាផ្អែមល្ហែមនៅក្នុង សម្ពន្ធគ្រួសារជាមួយដៃគូស្នេហា ឬចង់ មានលាភសំណាង ទទួលបាននូវសេចក្តី ស្នេហាក្នុងកំឡុងឆ្នាំនេះ គេគួរដាក់ចម្លាក់ សត្វមាន់ នៅប៉ែកខាងលិចនៃបន្ទប់គេង របស់ខ្លួន ។ រូចចម្លាក់នោះ គួរតែមាន សភាពល្អស្អាត រឹងមាំ និងមិនប្រេះស្រាំ ឱ្យដូចទៅនឹងសេចក្តីប្រាថ្នារបស់លោក អ្នកចំពោះសេចក្តីស្នេហាល្អស្អាត បរិ- សុទ្ធដូច្នោះដែរ 9

ទិសសម្រាប់ជោគជ័យការងារ

-ទិសខាងជើង សម្រាប់ស្ត្រីឆ្នាំម្សាញ់ អាយុឆ្នាំ, ៣៣ឆ្នាំ, ៥៧ឆ្នាំ និង២១ឆ្នាំ ។

-ទិសខាងជើងឆៀងខាងកើត សំរាប់ ស្ត្រីឆ្នាំម្សាញ់ អាយុ៤៥ឆ្នាំ និង៩ឆ្នាំ ។

អ្នកទាំងអស់នេះ គួរអង្គុយបែរមុខ ទៅទិសខាងជើងនៅពេលធ្វើការ ឬនៅ ពេលមានកិច្ចប្រជុំចរចា នៅពេលនិ- យាយទូរស័ព្ទទាក់នឹងរបរជំនួញ ឬនៅ ពេលសម្ភាសន៍ការងារ ។ មិនត្រឹមតែ ប៉ុណ្ណោះ គេគួរគេងនៅក្នុងបន្ទប់ដែល ឋិតនៅប៉ែកខាងទិសជោគជ័យ(គិតចេញ ពីចំណុចកណ្តាលនៃផ្ទះ) និងបែរក្បាល ដំណេកទៅកាន់ទិសនោះ ។ ចំពោះបុរស ឆ្នាំម្សាញ់ទាំងអស់ ទិសជោគជ័យរបស់ គេ រងនូវផលប៉ះពាល់ មិនល្អ ពីរង្វិល ទិសប្រចាំឆ្នាំ ។ ហេតុនេះ គេមិនអាច អនុវត្តដូចខាងលើបានទេ គេត្រូវរៀបចំ តុធ្វើការ ឬក្បាលដំណេកបែរទៅរកទិស ផ្សេងវិញ ។ (សូមស្វែងរកមើលទិស ល្អៗនៅក្នុងតារាងខាងលើ ដែលផ្តល់ជូន ជាពិសេសសម្រាប់បុគ្គលឆ្នាំម្សាញ់)

ទិសសម្រាប់សុខភាព

បើគេប្រាថ្នាចង់បានសុខភាពល្អ គេ គួររៀបចំបន្ទប់ដេក ឬក្បាលដំណេកបែរ ទៅរកទិសសុខភាពរបស់ខ្លួន ។

-ទិសខាងលិច សម្រាប់បុរសឆ្នាំ ម្សាញ់ អាយុ៦៩ឆ្នាំ, ៣៣ឆ្នាំ, ៥៧ឆ្នាំ និង ២១ឆ្នាំ ។

-ទិសខាងជើងឆៀងខាងលិច សំរាប់ បុរសឆ្នាំម្សាញ់ អាយុ៤៥ឆ្នាំ និង៩ឆ្នាំ ។

-ទិសខាងកើត សម្រាប់ស្ត្រីឆ្នាំម្សាញ់ អាយុ៦៩ឆ្នាំ និង៣៣ឆ្នាំ ។

បុគ្គលឆ្នាំម្សាញ់ក្រៅពីនេះ មាននូវ ទិសសុខភាពដែលរងផលប៉ះពាល់មិន ល្អពីរង្វិលទិសប្រចាំឆ្នាំ ។ នៅក្នុង ករណីបែបនេះ ហាមការប្រតិបត្តិបែប នោះបែរទៅរកទិសសុខភាពរបស់គេ ។ គេត្រូវបង្វែរក្បាលដំណេកទៅរកទិស ណាដែលមានលក្ខណៈល្អប្រសើរវិញ ។ (សូមស្វែងរកមើលទិសល្អៗ នៅក្នុង តារាងខាងលើដែលផ្តល់ជូនជាពិសេស សម្រាប់បុគ្គលឆ្នាំម្សាញ់)

ទិសសម្រាប់សេចក្តីស្នេហា

បើប្រាថ្នាចង់បានមនោសញ្ចោតនា ផ្អែមល្ហែមនៅក្នុងសម្ពន្ព្ធគ្រួសារ ឬដៃគូ ស្នេហា គេគួររៀបចំបន្ទប់ដេក ឬក្បាល ដំណេកបែរទៅរក ទិសស្នេហារបស់ខ្លួន។

-ទិសខាងជើងឆៀងខាងលិច សំរាប់ បុរសឆ្នាំម្សាញ់ អាយុ៦៩ឆ្នាំ, ៣៣ឆ្នាំ, ៥៧ឆ្នាំ និង២១ឆ្នាំ ។

-ទិសខាងលិច សម្រាប់បុរសឆ្នាំម្យាញ់ អាយុ៤៥ឆ្នាំ និង៩ឆ្នាំ ។

-ទិសខាងកើត សម្រាប់ស្ត្រីឆ្នាំម្សាញ់ អាយុ៥៧ឆ្នាំ និង២១ឆ្នាំ ។

បុគ្គលឆ្នាំម្សាញ់ក្រៅពីនេះ មាននូវ ទិសស្នេហាដែលរងឥទ្ធិពលមិនល្អពី រង្វិលទិសប្រចាំឆ្នាំ ។ ហេតុនេះ គេមិន ត្រូវប្រតិបត្តិបែបនេះទៅរកទិសស្នេហា របស់គេឡើយ ។ គេត្រូវផ្លាស់បន្ទប់ទៅ កន្លែងផ្សេង ឬរើរៀបចំក្បាលដំណេកទៅ កាន់ទិសផ្សេងទៀត ។ (សូមស្វែងរកមើល ល្អៗនៅក្នុងតារាងខាងលើ ដែលផ្តល់ជូន ជាពិសេសសម្រាប់បុគ្គលឆ្នាំម្សាញ់)

បន្ថែមលើសពីនេះ សម្រាប់មនុស្ស កើតឆ្នាំម្សាញ់ទាំងឡាយណាដែលប្រាថ្នា ចង់បាននូវមនោសញ្ចោតនាផ្អែមល្ហែម នៅក្នុងសម្ពន្ធគ្រួសារជាមួយដៃគូស្នេហា ឬចង់មានលាភសំណាង ទទួលបាននូវ សេចក្តីស្នេហាក្នុងកំឡុងឆ្នាំនេះ គេគួរ ដាក់រូបចម្លាក់សត្វសេះនៅប៉ែកខាង ត្បូងនៃបន្ទប់គេងរបស់ខ្លួន ។ រូបចម្លាក់ នោះ ត្រូវតែមានសភាពល្អស្អាត រឹងមាំ និងមិនប្រេះស្រាំឱ្យដូចទៅនឹងសេចក្តី ប្រាថ្នារបស់លោកអ្នកចំពោះសេចក្តី ស្នេហាល្អស្អាតបរិសុទ្ធដូច្នោះដែរ ។ (នៅមានត)