
(៧)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
ទិសសំរាប់សេចក្តីស្នេហា
បើប្រាថ្នាចង់បានមនោសញ្ចោតនា ផ្អែមល្ហែមនៅក្នុងសម្ពន្ធគ្រួសារ ឬដៃគូ ស្នេហា គេគួររៀបចំបន្ទប់ដេក ឬក្បាល ដំណេកបែរទៅរក ទិសស្នេហា របស់ខ្លួន ។
-ទិសខាងជើង សម្រាប់បុរសឆ្នាំច អាយុ៦៤ឆ្នាំ និងអាយុ២៨ឆ្នាំ និងស្ត្រីឆ្នាំ ច អាយុ៥២ឆ្នាំ និងអាយុ១៦ឆ្នាំ ។
ចំពោះបុគ្គលឆ្នាំចក្រៅពីនេះ ទិស ស្នេហារបស់គេទទួលរងឥទ្ធិពលមិន ល្អពីរង្វិលទិសប្រចាំឆ្នាំ ។ ក្នុងករណីបែប នេះ គួរផ្លាស់បន្ទប់ទោកន្លែងផ្សេង ឬរើ រៀបចំក្បាលដំណេកទៅកាន់ទិសផ្សេង ទៀត ។ (សូមស្វែងរកមើលទិសល្អៗ នៅក្នុងតារាងខាងលើ ដែលផ្តល់ជូនជា ពិសេសសម្រាប់ បុគ្គលឆ្នាំច) ។
បន្ថែមលើសពីនេះ សម្រាប់មនុស្ស កើតឆ្នាំចទាំងឡាយណាដែលប្រាថ្នាចង់ បាននូវមនោសញ្ចោតនាផ្អែមល្ហែមនៅ ក្នុងសម្ពន្ធគ្រួសារជាមួយដៃគូស្នេហា ឬ ចង់មានលាភសំណាងទទួលបាននូវ សេចក្តីស្នេហាក្នុងកំឡុងឆ្នាំនេះ គេគួរ ដាក់រូបចម្លាក់សត្វទន្សាយនៅប៉ែកខាង កើតនៃបន្ទប់គេងរបស់ខ្លួន ។ រូបចម្លាក់ នោះ ត្រូវតែមានសភាពល្អស្អាត រឹងមាំ និងមិនប្រេះស្រាំឱ្យដូចទៅនឹងសេចក្តី ប្រាថ្នារបស់លោកអ្នកចំពោះសេចក្តី ស្នេហាល្អស្អាតបរិសុទ្ធដូច្នោះដែរ 9
ទិសសម្រាប់ជោគជ័យការងារ
-ទិសខាងជើង សំរាប់ស្ត្រីកើតឆ្នាំកុរ អាយុ៦៩ឆ្នាំ, ៣៣ឆ្នាំ, ៥៧ឆ្នាំ និងអាយុ ២១ឆ្នាំ ។
-ទិសខាងជើងឆៀងខាងលិច សំរាប់ ស្ត្រីកើតឆ្នាំកុរ អាយុ៤៥ឆ្នាំ និង៩ឆ្នាំ ។
ហេតុនេះ ពួកគេគួរអង្គុយបែរមុខ ទៅទិសជោគជ័យរៀងៗខ្លួននៅពេលមាន កិច្ចប្រជុំពិភាក្សា នៅពេលនិយាយទូរ- ស័ព្ទទាក់ទងនឹងរបរជំនួញ ឬនៅពេល សម្ភាសន៍ការងារ ។ មិនត្រឹមតែប៉ុណ្ណោះ គេគួរគេងនៅក្នុងបន្ទប់ដែលឋិតនៅ ប៉ែកខាងទិសជោគជ័យ (គិតចេញពីចំ- ណុចកណ្តាលនៃផ្ទះ) និងបែរក្បាលដំ- ណេកទៅរកទិសជោគជ័យនោះ ។
សំរាប់បុរសកើតឆ្នាំកុរទាំងអស់ ទិស ជោគជ័យរបស់គេនៅក្នុងកំឡុងឆ្នាំនេះ ត្រូវរងការប៉ះពាល់ពីឥទ្ធិពលអាក្រក់ របស់រង្វិលទិសប្រចាំឆ្នាំ ហេតុនេះគេ មិនអាចអនុវត្តដូចខាងលើបានចំពោះ ទិសជោគជ័យរបស់គេឡើយ ។ គេគួរតែ រៀបចំតុធ្វើការ ឬក្បាលដំណេកបែរទៅ រកទិសណាផ្សេងវិញ ។ (សូមស្វែងរក មើលទិសល្អៗនៅក្នុងតារាងខាងលើ ដែលផ្តល់ជូនជាពិសេសសំរាប់បុគ្គល ឆ្នាំកុរ) ។
ទិសសំរាប់សុខភាពល្អ
បើប្រាថ្នាចង់បានសុខភាពល្អ គេគួរ រៀបចំបន្ទប់ដេក ឬក្បាលដំណេកបែរ ទៅរកទិសសុខភាពរបស់ខ្លួន ។
-ទិសខាងលិច សំរាប់បុរសឆ្នាំកុរ អាយុ៦៩ឆ្នាំ, ៣៣ឆ្នាំ, ៥៧ឆ្នាំ និង២១ឆ្នាំ។
-ទិសខាងជើងឆៀងខាងលិច សំរាប់ បុរសឆ្នាំកុរ អាយុ៤៥ឆ្នាំ និង៩ឆ្នាំ ។
-ទិសខាងកើត សំរាប់ស្ត្រីឆ្នាំកុរ អាយុ ៦៩ឆ្នាំ និង៣៣ឆ្នាំ ។
ចំពោះបុគ្គលឆ្នាំកុរក្រៅពីនេះ ទិស សុខភាពរបស់គេនៅក្នុងកំឡុងឆ្នាំនេះ រងឥទ្ធិពលមិនល្អពីរង្វិលទិសប្រចាំឆ្នាំ ។ នៅក្នុងករណីនេះ ហាមការប្រតិបត្តិ បែបនោះបែរទៅរកទិសសុខភាពរបស់ គេ។ គេត្រូវបង្វែរក្បាលដំណេកទៅរក ទិសណាដែលមានលក្ខណៈល្អប្រសើរ វិញ។ (សូមស្វែងរកមើលទិសល្អៗនៅ ក្នុងតារាងខាងលើដែលផ្តល់ជូនជាពិសេស សំរាប់បុគ្គលឆ្នាំកុរ) ។
ទិសសំរាប់សេចក្តីស្នេហា
បើប្រាថ្នាចង់បានមនោសញ្ចោតនា ផ្អែមល្ហែមនៅក្នុងសម្ពន្ធគ្រួសារ ឬដៃគូ ស្នេហា គេគួររៀបចំបន្ទប់ដេក និងក្បាល ដំណេកបែរទៅរកទិសស្នេហារបស់ខ្លួន ។
-ទិសខាងជើងឆៀងខាងលិច សំរាប់ បុរសឆ្នាំកុរ អាយុ៦៩ឆ្នាំ, ៣៣ឆ្នាំ, ៥៧ ឆ្នាំ និង២១ឆ្នាំ ។
-ទិសខាងលិច សំរាប់បុរសឆ្នាំកុរ អាយុ៤៥ឆ្នាំ និង៩ឆ្នាំ ។
-ទិសខាងកើត សំរាប់ស្ត្រីឆ្នាំកុរ អាយុ៥៧ និងអាយុ២១ឆ្នាំ ។
ចំពោះបុគ្គលឆ្នាំកុផ្សេងពីនេះ ទិស ស្នេហារបស់គេទទួលរងនូវឥទ្ធិពលមិន ល្អនៃរង្វិលទិសប្រចាំឆ្នាំ ។ ក្នុងករណី បែបនេះ គួរផ្លាស់បន្ទប់ទៅកន្លែងផ្សេង ឬរើរៀបចំក្បាលដំណេកទៅកាន់ទិស ផ្សេងទៀត ។ (សូមស្វែងរកមើលទិស ល្អៗនៅក្នុងតារាងខាងលើ ដែលផ្តល់ជូន ជាពិសេសសម្រាប់បុគ្គលឆ្នាំកុរ) ។
បន្ថែមលើសពីនេះ សំរាប់មនុស្ស កើតឆ្នាំកុរទាំងឡាយណាដែលប្រាថ្នាចង់ បាននូវមនោសញ្ចោតនាផ្អែមល្ហែមនៅ ក្នុងសម្ពន្ធគ្រួសារជាមួយដៃគូស្នេហា ឬ ចង់មានលាភសំណាង ទទួលបាននូវ សេចក្តីស្នេហាក្នុងកំឡុងឆ្នាំនេះ គេគួរ ដាក់រូបចម្លាក់សត្វមាន់នៅប៉ែកខាង លិចនៃបន្ទប់គេងរបស់ខ្លួន ។ រូបចម្លាក់ នោះត្រូវតែមានសភាពល្អស្អាត រឹងមាំ និងមិនប្រេះស្រាំឱ្យដូចទៅនឹងសេចក្តី ប្រាថ្នារបស់លោកអ្នកចំពោះសេចក្តី ស្នេហាល្អស្អាត បរិសុទ្ធដូច្នោះដែរ ។ (នៅមានត)
