
(៨)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)
ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំ ជូត ថាតើបច្ចុប្បន្នលោកអ្នកស្ថិតនៅលើ ធាតុអ្វី
ឆ្នាំជូត ធាតុភ្លើង អាយុ៧៤ឆ្នាំ(២៤ មករា ឆ្នាំ១៩៣៦-១០ កុម្ភៈ ១៩៣៧) ។
ឆ្នាំជូត ធាតុដី អាយុ៦២ឆ្នាំ (២០ កុម្ភៈ ឆ្នាំ១៩៤៨-២៨ មករា ១៩៤៩) ។
ឆ្នាំជូត ធាតុដែក អាយុ៥០ឆ្នាំ (២៨ មករា ឆ្នាំ១៩៦០-១៤ កុម្ភៈ ១៩៦១) ។
ឆ្នាំជូត ធាតុទឹក អាយុ៣៨ឆ្នាំ (១៥ កុម្ភៈ ឆ្នាំ១៩៧២- ០២ កុម្ភៈ ១៩៧៣) ។
ឆ្នាំជូត ធាតុឈើ អាយុ២៦ឆ្នាំ (០២ កុម្ភៈ ឆ្នាំ១៩៩២-១៩ កុម្ភៈ ១៩៨៥) ។
ឆ្នាំជូត ធាតុភ្លើង អាយុ១៤ឆ្នាំ (១៩ កុម្ភៈ ឆ្នាំ១៩៩៦-០៦ កុម្ភៈ ១៩៩៧) ។
សភាពទូទៅប្រចាំឆ្នាំ
នៅក្នុងឆ្នាំ២០១០នេះ បុគ្គលដែលកើត ឆ្នាំជូតនឹងជួបប្រទះនូវហេតុការណ៍ដ៏គួរ ឱ្យរំភើបជាច្រើន ។ អាកប្បកិរិយារបស់ បុគ្គលឆ្នាំជូតដែលធ្លាប់ជាអ្នកខិតខំធ្វើការ ងារ ជាមនុស្សមានមហិច្ឆតា នឹងប្រែ ក្លាយមកជារាក់ទាក់ ងាយស្រួលទាក់ទង ចូលចិត្តសប្បាយ ហើយគេនឹងស្វះស្វែង រកពេលវេលាដើម្បីសម្រាកកម្សាន្ត ដោយទុកការងារជារឿងបន្ទាប់បន្សំទៅ វិញ ។ តែទោះជាយ៉ាងនេះក៏ដោយ ជោគ ជ័យការងារ និងទ្រព្យសំណាង នៅតែកើត មានចំពោះបុគ្គលឆ្នាំជូតមួយចំនួនដែរ ។
ឆ្នាំជូត អាយុ១៤ឆ្នាំ និង៧៤ឆ្នាំ
នឹងមានទ្រព្យសំណាងយ៉ាងប្រសើរក្នុង ឆ្នាំ២០១០ រហូតដល់អ្នកទាំងនោះ សឹងតែ មិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាហិរញ្ញវត្ថុ ពេញមួយឆ្នាំ ។ ចំពោះអ្នកដែលមានអាយុ ៧៤ឆ្នាំ រាល់ការវិនិយោគ និងប្រភពចំ- ណូល មានសភាពល្អប្រសើរ ហើយរឹងប៉ឹង យ៉ាងខ្លាំង រីឯបញ្ហាសុខភាព ក៏មានសភាព ល្អប្រសើរ មិនមានអ្វីគួរឱ្យព្រួយបារម្ភដែរ។ តែចំពោះមនុស្សវ័យជំទង់វិញ គេត្រូវប្រ- ឈមមុខនឹងបញ្ហាខ្លះក្នុងការសិក្សា ។ ដើម្បី កែប្រែស្ថានការណ៍ និងទទួលបានជោគជ័យ ក្នុងការសិក្សារៀនសូត្រ ចូរស្វែងរកនិមិត្ត រូបធាតុទឹកមកដាក់ជិតខ្លួន ដូចជាពាក់ គ្រឿងអលង្ការណា ដែលមានរូបសត្វនាគ ធ្វើពីគ្រីស្តាល់ជាដើម ។ ជាសរុប ក្នុងឆ្នាំ ២០១០នេះមានបង្ហាញពីសញ្ញាណនៃភាព រឹងប៉ឹងរបស់មនុស្សឆ្នាំជូតទាំងពីរប្រភេទ នេះ ប៉ុន្តែមានការរំខានខាងផ្លូវចិត្តខ្លះដែល បណ្តាលឱ្យមានអារម្មណ៍ធុញថប់កើត ឡើង ។
ឆ្នាំជូត អាយុ៦២ឆ្នាំ
នឹងមានសុខភាពល្អប្រសើរបំផុតនៅ ក្នុងឆ្នាំ២០១០ គេនឹងមានអារម្មណ៍ពោរ ពេញទៅដោយកម្លាំងថាមពល ។ បញ្ហា ហិរញ្ញវត្ថុមិនមានភាពល្អប្រសើរណាស់ ណាទេ តែមានស្ថិរភាពសមល្មមអាចធ្វើ ឱ្យមនុស្សនេះមិនសូវពិបាកចិត្ត ។ បញ្ហា ជាចម្បងសម្រាប់គេគឺបញ្ហាការងារ ព្រោះថាមានឧបសគ្គច្រើន មានមនុស្ស ឬហេតុការណ៍ណាមួយមករាំងដំណើរ មិន ឱ្យសម្រេចគម្រោងការបានដោយជោគ ជ័យឡើយ ។ ឧបសគ្គទាំងនោះអាចរំដោះ ចេញបានដោយដាក់ទឹកនៅក្នុងកន្លែងធ្វើ ការ ។ ទឹកនឹងជួយរំលាយភាពរាំងស្ទះដែល មកពាំងដំណើរការរបស់គេ ។ ម៉្យាងទៀត ការអុជធូបបួងសួងនៅក្នុងផ្ទះរៀងរាល់ថ្ងៃ សីល ក៏អាចជួយឱ្យមានភាពរីកចម្រើន ក្នុងការងារដែរ ដោយហេតុថា ផ្សែងធូប មានឥទ្ធិពលក្នុងការកម្ចាត់ចោលរបាំង ទាំងឡាយបានយ៉ាងមានប្រសិទ្ធភាព ។
ឆ្នាំជូត អាយុ៥០ឆ្នាំ
គឺជាអ្នកទទួលរងនូវវិបត្តិច្រើនជាងគេ ក្នុងចំណោមនោះ ។ មនុស្សនេះត្រូវប្រ- ឈមជាមួយបញ្ហាសុខភាព បញ្ហាការងារ និងវិបត្តិហិរញ្ញវត្ថុ ។ ឆ្នាំ២០១០ ហុចលក្ខណៈ មិនល្អទាំងបញ្ហាផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះ ឆ្នាំនេះមិនមែនជារយៈពេលដែលគេអាច បំពេញមហិច្ឆតា និងធ្វើអ្វីច្រើនយ៉ាងបាន នោះទេ ពិសេសគេអាចកើតជម្ងឺឆ្លងនៅ ជុំវិញខ្លួនរៀងរាល់ពេល ។ មានឧបសគ្គ ច្រើនមករារាំងស្ទះដំណើរការងារ រួមទាំង សមត្ថភាពបំពេញការងាររបស់គេ ។ ការ ប្រើប្រាស់និមិត្តរូបធាតុទឹក អាចកែប្រែ បញ្ហានេះ ។ ឯបញ្ហាហិរញ្ញវត្ថុមានសភាព រអាក់រអួល មិននឹងនរ ការដាក់តាំងរូបបាល់ ចរណៃ(ធ្វើពីគ្រីស្តាល់)នៅចំកណ្តាលផ្ទះ ឬចំកណ្តាលបន្ទប់ធ្វើការ ការដាក់តាំងនូវ រូបសត្វកង្កែបពាំកាក់នៅក្បែរខ្លួន ឬនៅ ក្រោមតុធ្វើការ ហើយនិងការអុជធូបបួង សួងរៀងរាល់សប្តាហ៍ អាចជួយកែខៃបញ្ហា ទ្រព្យសំណាងនេះបាន ។
ឆ្នាំជូត អាយុ៣៨ឆ្នាំ
មានឱកាសទទួលទ្រព្យសំណាងយ៉ាង ច្រើនជាងគេបំផុត ហើយសឹងតែមិនចាំ បាច់ប្រើនូវគ្រឿងរំដោះ ឬជំរុញអ្វីផ្សេងៗ បន្ថែមទៀតឡើយ តែបុគ្គលនេះ មិនមាន នូវជោគសំណាងខាងផ្នែកការងារទេ ។ បញ្ហាលុយកាក់ នឹងកើនឡើងគួរឱ្យកត់ សម្គាល់ ប្រហែលមកពីលទ្ធផលនៃការ បណ្តាក់ទុនពីមុនៗ ឬក៏ដោយសារផល ចំណេញពីមុខជំនួញរបស់គេ ។ ផ្ទុយពីការ ទទួលបានសំណាងខាងលុយកាក់ បុគ្គលនេះ នឹងជួបប្រទះនូវឧបសគ្គក្នុងការបង្កើតគំ- រោងថ្មីក្នុងការបន្តការសិក្សា ឬក្នុងការដឹក នាំអង្គភាព ស្ថាប័នណាមួយពុំខាន មិនតែ ប៉ុណ្ណោះ គេប្រហែលជាត្រូវអ្នកផងនិយាយ ដើម និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះថែមទៀត ផង ។
ឆ្នាំជូត អាយុ២៦ឆ្នាំ
បានបង្ហាញឱ្យឃើញពីបញ្ហាជាច្រើន នៅក្នុងឆ្នាំ២០១០ ជាពិសេស គឺបញ្ហាដែល ទាក់ទងនឹងជីវិតការងារ ។ បុគ្គលនេះ ពិបាក នឹងសម្រេចបានជោគជ័យទាំងផ្នែកលុយ កាក់ និងរបរធ្វើការនានាណាស់ ។ មាន ឧបសគ្គជាច្រើនដែលធ្វើឱ្យគេពិបាកទទួល បាននូវជោគសំណាងទាំងឡាយ ទោះជាគេ ខិតខំខ្នះខ្នែងកម្រិតណាក៏ដោយ ដែលនេះក៏ ជាមូលហេតុ ដែលបណ្តាលឱ្យមនុស្សនេះ បាក់ទឹកចិត្តយ៉ាងខ្លាំង ។ ដំណោះស្រាយតាម ក្បួនហុងស៊ុយ ដើម្បីកែប្រែស្ថានការណ៍ រាំងស្ទះទាំងនេះឱ្យមានសភាពប្រសើរខ្លះ គឺ ការប្រើប្រាស់ទឹកដើម្បីជួយឱ្យមានថាម ពលល្អៗនៅជុំវិញខ្លួន និងនៅកន្លែងធ្វើការ។ ធាតុទឹកនឹងជួយជម្រុញឱ្យមានលាភសំ- ណាងទាំងខាងផ្នែកលុយកាក់ និងជោគជ័យ ការងារសម្រាប់ឆ្នាំជូត អាយុ២៦ឆ្នាំនេះ ។
ការប្រមើលមើលប្រចាំខែ
-៤ កុម្ភៈ ៥មីនាៈ ជាខែដែលលោកអ្នក កើតឆ្នាំជូតត្រូវប្រុងប្រយ័ត្ន ហើយត្រូវធ្វើការ សម្រេចចិត្តដោយសន្សឹមៗ ព្រោះគេអាច ត្រូវអ្នកដទៃបោកប្រាស់ ឬបោកប្រើ ។ បុគ្គលឆ្នាំជូត អាចមានបញ្ហាខ្វះចន្លោះ រឿងការងារ ការធ្វេសប្រហែលតែបន្តិច នឹងត្រូវអ្នកដទៃចាប់កំហុសជាក់ជាពុំខាន។ ហេតុនេះ ក៏ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហា ស្នេហាដែរ ព្រោះអាចជួបនឹងមនុស្សបោក ប្រាស់ផ្លូវចិត្ត ។
-៦មីនា -៤មេសា ៖ ជោគសំណាង នឹង ធ្លាក់មកលើបុគ្គលឆ្នាំជូតដោយមិនដឹង ខ្លួន។ នៅខែនេះ មានមនុស្សដែលមានអំ- ណាចលូកដៃជួយ ដែលអាចធ្វើឱ្យគេទទួល បានជោគជ័យក្នុងការងារ និងរបរជំនួញ នានា ។ ហើយរយៈពេលនេះ ក៏ជាពេលរីក រាយបំផុតនៅក្នុងសម្ពន្ធភាពស្នេហា ។ រីឯ បញ្ហាសុខភាពរបស់លោកអ្នកវិញ ក៏នឹង មានសភាពល្អប្រសើរជាធម្មតា ។
-៥ មេសា -៥ឧសភា ៈ នេះជារយៈពេល ដែលបុគ្គលឆ្នាំជូតត្រូវផ្អាកការសំរេចចិត្ត សំខាន់ៗ ។ ការទស្សន៍ទាយពីរាសីរបស់គេ បានបង្ហាញឱ្យឃើញពីការបាត់បង់ និង គ្រោះកាច ។ គេគួរថែរក្សាសុខភាពឱ្យ បានល្អ ព្រោះមនុស្សនេះនឹងធ្លាក់ខ្លួនឈឺ ធ្ងន់បំផុត ។
-៦ ឧសភា -៥មិថុនា ៖ ក្នុងអំឡុងពេល នេះ បុគ្គលឆ្នាំជូតមានមន្តស្នេហ៍យ៉ាងខ្លាំង ក្នុងការទាក់ទាញការចាប់អារម្មណ៍ពីអ្នក មានភេទផ្ទុយគ្នា ជាពិសេសអ្នកដែលនៅ លីវ ។ ចំណែកឯមនុស្សមានគ្រួសារ សម្ពន្ធភាពប្តីប្រពន្ធ អាចត្រូវប្រេះឆាដោយ សារមនុស្សទី៣ ។ តែនេះក៏ជារយៈពេល ដែលមនុស្សឆ្នាំជូតមានគំនិតច្នៃប្រឌិតខ្ពស់ ហេតុនេះគេគួរប្រើប្រាស់ពេលវេលានេះ ដើម្បីអនុវត្តគំនិតទាំងអស់នោះឱ្យអស់ពី សមត្ថភាព ។ ពេលវេលានេះ ក៏ជាពេលដ៏ ល្អប្រសើរបំផុតសម្រាប់អ្នកសិក្សា និងអ្នកនិពន្ធដែរ ។
-៦ មិថុនា -៦ កក្កដា ៖ នេះជាពេលដ៏ ធុញថប់ និងនឿយហត់បំផុតដោយសារ តែបញ្ហាទំនាក់ទំនងជាមួយអ្នកដទៃ ។ ការ យល់ច្រឡំអាចកើតឡើងបានយ៉ាងងាយ បំផុត ទាំងនៅក្នុងជីវិតឯកជន ហើយនិង ការងារ ។ មនុស្សឆ្នាំជូត កុំព្យាយាមកត់ សម្គាល់ពីអ្វីដែលអ្នកដទៃគិតពីអ្នកពេក ព្រោះខ្លួនគេមិនដូចជាអ្វីដែលអ្នកដទៃ និយាយនោះឡើយ ។
-៧ កក្កដា - ៧ សីហា ៖ ក្នុងខែនេះមនុស្ស ឆ្នាំជូតនឹងមានអារម្មណ៍ទន់ខ្សោយជាខ្លាំង ដោយសារតែបញ្ហាសុខភាព ។ គេពិបាក នឹងផ្តោតអារម្មណ៍ធ្វើការងារ រួមទាំងមុខ ជំនួញនានាណាស់ ។ គេគួរយកឱកាសនេះ ដើម្បិសម្រាកលំហែកាយ ។
- ៨ សីហា - ៧ កញ្ញា ៖ ពេលដែល មនុស្សឆ្នាំជូតមានសំណាងខាងផ្នែកទំនាក់ ទំនងនៅអំឡុងខែនេះ ក៏នឹងមានរឿងអាស្រូវ ផ្លូវភេទកើតឡើងដែរ ប៉ុន្តែការងារ និងមុខ ជំនួញរបស់គេ នៅតែមានដំណើរការល្អ ទៅមុខជាលំដាប់ ។ អំឡុងពេលនេះ ក៏ជា រយៈពេលដ៏ល្អសម្រាប់អ្នកសិក្សាទាំង ឡាយដែរ ។
- ៨ កញ្ញា -៧ តុលា ៖ នេះជាពេលដែល បុគ្គលឆ្នាំជូតជួបវេលាដ៏ប្រសើរសម្រាប់ ផ្តោតលើមុខរបររកស៊ី និងការងារ ។ ហើយជារយៈពេលដែលមនុស្សឆ្នាំជូត អាចទទួលបានជោគជ័យក្នុងការងារ ហើយ គេគួរបើកចំហចិត្តគំនិតដើម្បីទទួលយក នូវលទ្ធភាពថ្មីៗបន្ថែមទៀត ។ ខែនេះមាន ប្រយោជន៍ច្រើនចំពោះមនុស្សឆ្នាំជូតដែល មានមហិច្ឆតាខ្លាំង កាលណាអ្នកមាន សេចក្តីក្លាហានកាន់តែខ្លាំង គេនឹងទទួល បានជោគជ័យកាន់តែច្រើនដែរ ។
- ៨ តុលា -៦ វិច្ឆិកា ៖ នេះគឺជារយៈ ពេលដ៏វិជ្ជមានមួយទៀត សំរាប់មនុស្ស ឆ្នាំជូត បើនិយាយអំពីមុខជំនួញ និងការ ងារ ។ ជាឱកាសដែលគេអាចឡើងតំណែង ព្រោះថាគេបានធ្វើឱ្យថ្នាក់លើ និងអ្នករួម ការងារស្ងើចសរសើរយ៉ាងខ្លាំង។ មនុស្ស កើតឆ្នាំជូតកុំភ្លេចជួយអ្នកដទៃឱ្យបានច្រើន ព្រោះគេនឹងទទួលការតបស្នងបានកំរិតនោះ ដែរ ។ គ្មានបញ្ហាធំដុំខាងផ្នែកសុខភាពទេ។
- ៧ វិច្ឆិកា - ៦ ធ្នូ ៖ មនុស្សឆ្នាំជូតត្រូវ បែរមកប្រុងប្រយ័ត្នពីរឿងកាច់កុងក្នុង កន្លែងធ្វើការវិញម្តង សូមកុំទុកចិត្តលើ បុគ្គលណាម្នាក់ខ្លាំងពេក សូម្បីមនុស្សដែល បានចាត់ទុកថាជាមិត្តភក្តិក៏ដោយ ។ ឯ ទំនាក់ទំនងស្នេហា ក៏មិនសូវល្អដែរ នឹង មាននូវការខូចចិត្តកើតឡើង ។ រឿងរ៉ាវ ទាំងប៉ុន្មានដែលនឹងកើតឡើងនៅក្នុងរយៈ ពេលនេះ នឹងធ្វើឱ្យសុខភាពគេចុះដុនដាប។
-៧ ធ្នូ - ៥ មករា ៖ រឿងរ៉ាវនៅក្នុងខែ មុន នឹងត្រឡប់មកជារលូនវិញ មិនត្រឹម តែប៉ុណ្ណោះ មានមនុស្សជាច្រើនចង់ជួយ មនុស្សឆ្នាំជូត ។ លោកអ្នកអាចទទួលបាន រង្វាន់ និងការកោតសរសើរនៅក្នុងការងារ ឬក៏ទទួលបានផលចំណេញខាងផ្នែកជំនួញ ទៀតផង ។ រយៈពេលនេះ គឺជាពេលដ៏ល្អ ប្រសើរបំផុតក្នុងការពង្រីករបររកស៊ី ។ ឯ រឿងរ៉ាវស្នេហា នឹងមានសភាពល្អូកល្អិន សុខភាពក៏ល្អ និយាយរួមមនុស្សឆ្នាំជូត នឹងមានអារម្មណ៍រីករាយយ៉ាងខ្លាំងក្នុង អំឡុងពេលនេះ ។
ទំនាក់ទំនងរវាងអ្នកកើតឆ្នាំជូត ជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០
-ជូត និងជូត ៖ បុគ្គលទាំងពីរមានអា- រម្មណ៍រ៉ូមែនទិចចំពោះគ្នាទៅវិញទៅមក ។ បើជាដៃគូការងារ ឬជំនួញ អ្នកទាំងពីរធ្វើ ការចុះសម្រុងគ្នាយ៉ាងខ្លាំង និងអាចបង្កើត បានលទ្ធផលជាទីគាប់ចិត្ត ។
-ជូត និងឆ្លូវ ៖ មានទំនាក់ទំនងល្អក្រៃ លែង ជាទំនាក់ទំនងដែលកក់ក្តៅ និងមាន ការគោរពគ្នាទៅវិញទៅមក ។ នៅក្នុងឆ្នាំ នេះ អ្នកកើតឆ្នាំជូត នឹងទទួលបានជោគ សំណាងជាច្រើន ដោយសារតែមានសម្ពន្ធ ភាពជាមួយនឹងមនុស្សឆ្នាំឆ្លូវ ។
- ជូត និងខាល ៖ ជាគូដែលខុសទំនង មានលក្ខណៈរួមតិចតូចបំផុត ។ នៅក្នុង សម្ពន្ធភាពនេះ សត្វកណ្តុរ គឺជាអ្នកខាត បង់ ។
- ជូត និងថោះ ៖ ជាសម្ពន្ធភាពដែលចុះ សម្រុងនឹងគ្នា ព្រោះសុទ្ធតែជាអ្នកស្វែងរក ភាពរីករាយនៅក្នុងឆ្នាំនេះ ប៉ុន្តែមិនមែន ជាសម្ពន្ធភាព ដែលបង្ហាញពីភាពរីកចំរើន ខ្លាំងក្លានោះឡើយ។
-ជូត និងរោង ៖ ជាទំនាក់ទំនងដ៏ល្អប្រ- សើរបំផុត ។ ជាដៃគូស្នេហា ដៃគូជំនួញ ឬ ជាបងប្អូន ហើយសម្ពន្ធភាពឆ្នាំជូត និងឆ្នាំ រោងមាននូវលក្ខណៈពិសេសមួយដែល ធ្វើឱ្យគេទទួលបាននូវភាពរីករាយ ។
- ជូត និងម្សាញ់ ៖ ជាសម្ពន្ធភាពដែលធ្វើ ឱ្យលោកអ្នកកើតឆ្នាំជូត មិនអាចចេញមុខ មាត់បាន ព្រោះឆ្នាំ២០១០នេះ ពស់មាន រាសីខ្ពស់ត្រដែត។ ការចែងចាំងរបស់ពស់ ធ្វើឱ្យអ្នកដទៃមើលមិនឃើញសត្វកណ្តុរ ទេ ។ ប៉ុន្តែសម្ព័ន្ធនេះ នៅតែជាសម្ព័ន្ធដែល មានភាពកក់ក្តៅ និងមានការយោគយល់ ទៅវិញទៅមកច្រើន ។
- ជូត និងមមី ៖ នៅតែជាសត្រូវដូច សព្វមួយដង មាននូវការយល់ច្រឡំចំពោះ គ្នាទៅវិញទៅមក ជាគូមិនល្អទាំងទំនាក់ ទំនងស្នេហា ឬមុខជំនួញផ្សេងៗ ។
-ជូត និងមមែ ៖ ទាំងអ្នកឆ្នាំជូត និង អ្នកឆ្នាំមមែ មានអារម្មណ៍ធុញទ្រាន់ ហើយ អាប់អួចំពោះទំនាក់ទំនងនេះណាស់ ។
-ជូត និងវក ៖ ជាសម្ពន្ធភាពដ៏កក់ក្តៅ សមស្រប រឹងប៉ឹង និងចេះជួយគ្នាទៅវិញ ទៅមកបំផុត ។ ការជួបគ្នារបស់អ្នកទាំង ពីរ ទាំងក្នុងសម្ព័ន្ធស្នេហា ឬការងារនឹងធ្វើ ឱ្យអ្នកទាំងពីរយល់ថាមានភាពប្រសើរ ច្រើននៅក្នុងសម្ព័ន្ធជាជាងនៅម្នាក់ឯង ។ សម្ព័ន្ធនេះអាចជម្នះលើឧបសគ្គទាំងឡាយ ណាដែលកើតឡើងចំពោះពួកគេបាន ដោយងាយ ។
-ជូត និងរកា ៖ មិនមែនជាទំនាក់ ទំនងដ៏រីករាយបំផុតនោះទេ តែអាចជា ទំនាក់ទំនងរយៈពេលយូរ ដោយសារតែ បុគ្គលទាំងពីរមានការតាំងចិត្ត ក្នុងការ រក្សាទំនាក់ទំនង បើទោះបីជាមានលក្ខណៈ ខុសគ្នាច្រើនក៏ដោយ ។
-ជូត និងច ៖ នៅក្នុងឆ្នាំ២០១០នេះ អ្នក កើតឆ្នាំជូត នឹងមើលឃើញថា ខ្លួនគេមាន ភាពកក់ក្តៅ ស្រួលខ្លួនក្នុងការទាក់ទងជា មួយបុគ្គលឆ្នាំច ។ នេះជាសម្ពន្ធភាពដ៏រីក រាយមួយទោះជាមិនស៊ីជម្រៅ ឬរ៉ូមែនទិក ក៏ដោយ ។
-ជូត និងកុរ ៖ ជាទំនាក់ទំនងដ៏ល្អប្រសើរ បំផុតមួយនៅក្នុងឆ្នាំ២០១០ និងជាទំនាក់ ទំនងដ៏រីករាយ ។ ពួកគេទាំងពីរ នឹងទទួល បាននូវលាភសំណាងបន្ថែមទៀត ដោយ សារតែការចងសម្ពន្ធភាពនេះ ។ (នៅមានត)
