
(៩)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
-៧ កក្កដា - ៧ សីហា ៖ ក្នុងខែនេះមនុស្ស ឆ្នាំជូតនឹងមានអារម្មណ៍ទន់ខ្សោយជាខ្លាំង ដោយសារតែបញ្ហាសុខភាព ។ គេពិបាក នឹងផ្តោតអារម្មណ៍ធ្វើការងារ រួមទាំងមុខ ជំនួញនានាណាស់ ។ គេគួរយកឱកាសនេះ ដើម្បិសម្រាកលំហែកាយ ។
- ៨ សីហា - ៧ កញ្ញា ៖ ពេលដែល មនុស្សឆ្នាំជូតមានសំណាងខាងផ្នែកទំនាក់ ទំនងនៅអំឡុងខែនេះ ក៏នឹងមានរឿងអាស្រូវ ផ្លូវភេទកើតឡើងដែរ ប៉ុន្តែការងារ និងមុខ ជំនួញរបស់គេ នៅតែមានដំណើរការល្អ ទៅមុខជាលំដាប់ ។ អំឡុងពេលនេះ ក៏ជា រយៈពេលដ៏ល្អសម្រាប់អ្នកសិក្សាទាំង ឡាយដែរ ។
- ៨ កញ្ញា -៧ តុលា ៖ នេះជាពេលដែល បុគ្គលឆ្នាំជូតជួបវេលាដ៏ប្រសើរសម្រាប់ ផ្តោតលើមុខរបររកស៊ី និងការងារ ។ ហើយជារយៈពេលដែលមនុស្សឆ្នាំជូត អាចទទួលបានជោគជ័យក្នុងការងារ ហើយ គេគួរបើកចំហចិត្តគំនិតដើម្បីទទួលយក នូវលទ្ធភាពថ្មីៗបន្ថែមទៀត ។ ខែនេះមាន ប្រយោជន៍ច្រើនចំពោះមនុស្សឆ្នាំជូតដែល មានមហិច្ឆតាខ្លាំង កាលណាអ្នកមាន សេចក្តីក្លាហានកាន់តែខ្លាំង គេនឹងទទួល បានជោគជ័យកាន់តែច្រើនដែរ ។
- ៨ តុលា -៦ វិច្ឆិកា ៖ នេះគឺជារយៈ ពេលដ៏វិជ្ជមានមួយទៀត សំរាប់មនុស្ស ឆ្នាំជូត បើនិយាយអំពីមុខជំនួញ និងការ ងារ ។ ជាឱកាសដែលគេអាចឡើងតំណែង ព្រោះថាគេបានធ្វើឱ្យថ្នាក់លើ និងអ្នករួម ការងារស្ងើចសរសើរយ៉ាងខ្លាំង។ មនុស្ស កើតឆ្នាំជូតកុំភ្លេចជួយអ្នកដទៃឱ្យបានច្រើន ព្រោះគេនឹងទទួលការតបស្នងបានកំរិតនោះ ដែរ ។ គ្មានបញ្ហាធំដុំខាងផ្នែកសុខភាពទេ។
- ៧ វិច្ឆិកា - ៦ ធ្នូ ៖ មនុស្សឆ្នាំជូតត្រូវ បែរមកប្រុងប្រយ័ត្នពីរឿងកាច់កុងក្នុង កន្លែងធ្វើការវិញម្តង សូមកុំទុកចិត្តលើ បុគ្គលណាម្នាក់ខ្លាំងពេក សូម្បីមនុស្សដែល បានចាត់ទុកថាជាមិត្តភក្តិក៏ដោយ ។ ឯ ទំនាក់ទំនងស្នេហា ក៏មិនសូវល្អដែរ នឹង មាននូវការខូចចិត្តកើតឡើង ។ រឿងរ៉ាវ ទាំងប៉ុន្មានដែលនឹងកើតឡើងនៅក្នុងរយៈ ពេលនេះ នឹងធ្វើឱ្យសុខភាពគេចុះដុនដាប។
-៧ ធ្នូ - ៥ មករា ៖ រឿងរ៉ាវនៅក្នុងខែ មុន នឹងត្រឡប់មកជារលូនវិញ មិនត្រឹម តែប៉ុណ្ណោះ មានមនុស្សជាច្រើនចង់ជួយ មនុស្សឆ្នាំជូត ។ លោកអ្នកអាចទទួលបាន រង្វាន់ និងការកោតសរសើរនៅក្នុងការងារ ឬក៏ទទួលបានផលចំណេញខាងផ្នែកជំនួញ ទៀតផង ។ រយៈពេលនេះ គឺជាពេលដ៏ល្អ ប្រសើរបំផុតក្នុងការពង្រីករបររកស៊ី ។ ឯ រឿងរ៉ាវស្នេហា នឹងមានសភាពល្អូកល្អិន សុខភាពក៏ល្អ និយាយរួមមនុស្សឆ្នាំជូត នឹងមានអារម្មណ៍រីករាយយ៉ាងខ្លាំងក្នុង អំឡុងពេលនេះ ។
ទំនាក់ទំនងរវាងអ្នកកើតឆ្នាំជូត ជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០
-ជូត និងជូត ៖ បុគ្គលទាំងពីរមានអា- រម្មណ៍រ៉ូមែនទិចចំពោះគ្នាទៅវិញទៅមក ។ បើជាដៃគូការងារ ឬជំនួញ អ្នកទាំងពីរធ្វើ ការចុះសម្រុងគ្នាយ៉ាងខ្លាំង និងអាចបង្កើត បានលទ្ធផលជាទីគាប់ចិត្ត ។
-ជូត និងឆ្លូវ ៖ មានទំនាក់ទំនងល្អក្រៃ លែង ជាទំនាក់ទំនងដែលកក់ក្តៅ និងមាន ការគោរពគ្នាទៅវិញទៅមក ។ នៅក្នុងឆ្នាំ នេះ អ្នកកើតឆ្នាំជូត នឹងទទួលបានជោគ សំណាងជាច្រើន ដោយសារតែមានសម្ពន្ធ ភាពជាមួយនឹងមនុស្សឆ្នាំឆ្លូវ ។
- ជូត និងខាល ៖ ជាគូដែលខុសទំនង មានលក្ខណៈរួមតិចតូចបំផុត ។ នៅក្នុង សម្ពន្ធភាពនេះ សត្វកណ្តុរ គឺជាអ្នកខាត បង់ ។
- ជូត និងថោះ ៖ ជាសម្ពន្ធភាពដែលចុះ សម្រុងនឹងគ្នា ព្រោះសុទ្ធតែជាអ្នកស្វែងរក ភាពរីករាយនៅក្នុងឆ្នាំនេះ ប៉ុន្តែមិនមែន ជាសម្ពន្ធភាព ដែលបង្ហាញពីភាពរីកចំរើន ខ្លាំងក្លានោះឡើយ។
-ជូត និងរោង ៖ ជាទំនាក់ទំនងដ៏ល្អប្រ- សើរបំផុត ។ ជាដៃគូស្នេហា ដៃគូជំនួញ ឬ ជាបងប្អូន ហើយសម្ពន្ធភាពឆ្នាំជូត និងឆ្នាំ រោងមាននូវលក្ខណៈពិសេសមួយដែល ធ្វើឱ្យគេទទួលបាននូវភាពរីករាយ ។
- ជូត និងម្សាញ់ ៖ ជាសម្ពន្ធភាពដែលធ្វើ ឱ្យលោកអ្នកកើតឆ្នាំជូត មិនអាចចេញមុខ មាត់បាន ព្រោះឆ្នាំ២០១០នេះ ពស់មាន រាសីខ្ពស់ត្រដែត។ ការចែងចាំងរបស់ពស់ ធ្វើឱ្យអ្នកដទៃមើលមិនឃើញសត្វកណ្តុរទេ ។ ប៉ុន្តែសម្ព័ន្ធនេះ នៅតែជាសម្ព័ន្ធដែលមាន ភាពកក់ក្តៅ និងមានការយោគយល់ទៅវិញ ទៅមកច្រើន ។
- ជូត និងមមី ៖ នៅតែជាសត្រូវដូច សព្វមួយដង មាននូវការយល់ច្រឡំចំពោះ គ្នាទៅវិញទៅមក ជាគូមិនល្អទាំងទំនាក់ ទំនងស្នេហា ឬមុខជំនួញផ្សេងៗ ។
-ជូត និងមមែ ៖ ទាំងអ្នកឆ្នាំជូត និង អ្នកឆ្នាំមមែ មានអារម្មណ៍ធុញទ្រាន់ ហើយ អាប់អួចំពោះទំនាក់ទំនងនេះណាស់ ។
-ជូត និងវក ៖ ជាសម្ពន្ធភាពដ៏កក់ក្តៅ សមស្រប រឹងប៉ឹង និងចេះជួយគ្នាទៅវិញ ទៅមកបំផុត ។ ការជួបគ្នារបស់អ្នកទាំង ពីរ ទាំងក្នុងសម្ព័ន្ធស្នេហា ឬការងារនឹងធ្វើ ឱ្យអ្នកទាំងពីរយល់ថាមានភាពប្រសើរ ច្រើននៅក្នុងសម្ព័ន្ធជាជាងនៅម្នាក់ឯង ។ សម្ព័ន្ធនេះអាចជម្នះលើឧបសគ្គទាំងឡាយ ណាដែលកើតឡើងចំពោះពួកគេបាន ដោយងាយ ។
-ជូត និងរកា ៖ មិនមែនជាទំនាក់ ទំនងដ៏រីករាយបំផុតនោះទេ តែអាចជា ទំនាក់ទំនងរយៈពេលយូរ ដោយសារតែ បុគ្គលទាំងពីរមានការតាំងចិត្ត ក្នុងការ រក្សាទំនាក់ទំនង បើទោះបីជាមានលក្ខណៈ ខុសគ្នាច្រើនក៏ដោយ ។
-ជូត និងច ៖ នៅក្នុងឆ្នាំ២០១០នេះ អ្នក កើតឆ្នាំជូត នឹងមើលឃើញថា ខ្លួនគេមាន ភាពកក់ក្តៅ ស្រួលខ្លួនក្នុងការទាក់ទងជា មួយបុគ្គលឆ្នាំច ។ នេះជាសម្ពន្ធភាពដ៏រីក រាយមួយទោះជាមិនស៊ីជម្រៅ ឬរ៉ូមែនទិក ក៏ដោយ ។
-ជូត និងកុរ ៖ ជាទំនាក់ទំនងដ៏ល្អប្រសើរ បំផុតមួយនៅក្នុងឆ្នាំ២០១០ និងជាទំនាក់ ទំនងដ៏រីករាយ ។ ពួកគេទាំងពីរ នឹងទទួល បាននូវលាភសំណាងបន្ថែមទៀត ដោយ សារតែការចងសម្ពន្ធភាពនេះ 9
ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំ ឆ្លូវ
ឆ្នាំឆ្លូវ ធាតុភ្លើង អាយុ៧៣ឆ្នាំ(១១ កុម្ភៈ ១៩៣៧-៣០ មករា ឆ្នាំ១៩៣៨) ។
ឆ្នាំឆ្លូវ ធាតុដី អាយុ៦១ឆ្នាំ (២៩ មករា ១៩៤៩-១៦ កុម្ភៈ ឆ្នាំ១៩៥០) ។
ឆ្នាំឆ្លូវ ធាតុដែក អាយុ៤៩ឆ្នាំ (១៥ កុម្ភៈ ១៩៦១-០៤ កុម្ភៈ ឆ្នាំ១៩៦២) ។
ឆ្នាំឆ្លូវ ធាតុទឹក អាយុ៣៧ឆ្នាំ (០៣ កុម្ភៈ ១៩៧៣-២២ មករា ឆ្នាំ១៩៧៤) ។
ឆ្នាំឆ្លូវ ធាតុឈើ អាយុ២៥ឆ្នាំ (២០ កុម្ភៈ ១៩៨៥-០៨ កុម្ភៈ ឆ្នាំ១៩៨៥) ។
ឆ្នាំឆ្លូវ ធាតុភ្លើង អាយុ១៣ឆ្នាំ (៧ កុម្ភៈ ១៩៩៧-២៧មករា ឆ្នាំ១៩៩៨) ។
សភាពទូទៅប្រចាំឆ្នាំ
ជាទូទៅឆ្នាំ២០១០ គឺជាឆ្នាំដែលមាន ផ្កាយជោគយ៉ាងធំរះចែងចាំងទៅលើ មនុស្សកើតឆ្នាំឆ្លូវ ពិសេសនោះ គឺមនុស្ស ឆ្នាំឆ្លូវ អាយុ៣៧ឆ្នាំ ។ ផ្កាយជោគនោះ នឹង នាំមកនូវជោគជតារាសីយ៉ាងប្រសើរ ទាំង ខាងទ្រព្យសំណាង និងលទ្ធភាពសម្រេច បានជោគជ័យលើផ្នែកការងារ ។ មានតែ រឿងមួយគត់ដែលបង្កជាបញ្ហាដល់មនុស្ស នេះ នោះគឺរឿងសុខភាព តែទោះជាយ៉ាង នេះក៏ដោយ ក៏គ្មានអ្វីដែលអាចមករារាំង មិនឱ្យមនុស្សនេះទទួលបាននូវជោគជ័យ ដ៏ ធំធេងក្នុងឆ្នាំនេះឡើយ ។
មនុស្សកើតឆ្នាំឆ្លូវ ត្រូវបានគេទទួល ស្គាល់ថា ជាមនុស្សឧស្សាហ៍បំផុតក្នុង ចំណោមសត្វទាំង១២ ជាមនុស្សដែលតឹង តែង ឆាប់ត្រឡប់មកជាសភាពធម្មតា និងមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការ ផ្តោតទៅលើការងារ ដើម្បីបំពេញមហិច្ឆ តារបស់ខ្លួន ហើយអ្វីៗដែលគេធ្វើឡើង គឺ ដើម្បីគោលបំណងរយៈពេលវែង ។ ភាព អំណត់ និងសេចក្តីក្លាហានរបស់គេ បាន បង្ហាញពីជោគជ័យមួយកម្រិត ហើយនៅទី បញ្ចប់ គេតែងអាចធ្វើអ្វីបានសម្រេចទៅ តាមមធ្យោបាយរបស់គេ ។ ទាំងអស់នេះ ក៏ដោយសារតែភាពជឿជាក់ និងភាពរឹង ប៉ឹងរបស់មនុស្សកើតឆ្នាំឆ្លូវ ។
នៅក្នុងឆ្នាំ២០១០ មនុស្សកើតឆ្នាំឆ្លូវ នៅតែបន្តក្តីសុបិនរបស់ខ្លួន ក្នុងការស្វែង រកអ្វីដែលខ្លួនប្រាថ្នាបន្តទៀត ហើយពួកគេ នឹងទទួលជោគជ័យ ។ ប៉ុន្តែនៅក្នុងឆ្នាំនេះ មនុស្សឆ្នាំឆ្លូវគួរតែព្យាយាមអត់ធ្មត់ឱ្យ បានច្រើន ព្យាយាមបន្ធូរបន្ថយការសើច លេង និងកុំខំប្រឹងហួសកម្លាំង បើពុំនោះទេ គេងាយនឹងធ្លាក់ខ្លួនឈឺជាទីបំផុត ។ (នៅមានត)
