(១០)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០​ (តពីលេខមុន)

ដោយ​ ៖ |ថ្ងៃទី 02 សីហា 2010 ម៉ោង 00:00:00

ឆ្នាំឆ្លូវ អាយុ៧៣ឆ្នាំ និង១៣ឆ្នាំ

ការទស្សន៍ទាយសម្រាប់មនុស្សកើត ឆ្នាំឆ្លូវ អាយុ៧៣ឆ្នាំ និង១៣ឆ្នាំ បង្ហាញពី ជោគសំណាងដ៏ខ្ពស់ ក្នុងការទទួលបានទ្រព្យ ធន និងជោគជ័យ ។ បុគ្គលទាំងពីរបែបនេះ នឹងមានសុខភាពផ្លូវកាយជាមធ្យម តែ មានសុខភាពផ្លូវចិត្តខ្សោយ ហេតុនេះគេ ត្រូវតែស្វែងរកវិធីណាតាមតែអាចធ្វើទៅ បានដើម្បីការពារសុខភាព ។

ឆ្នាំឆ្លូវ អាយុ៦១ឆ្នាំ

នឹងមានសុខភាពល្អប្រសើរជាធម្មតា មានជោគជ័យក្នុងការងារ ។ គេគឺជាបុគ្គល ដែលស្មោះត្រង់បំផុត ហើយជាអ្នកដែល មិត្តភក្តិ និងអ្នករួមការងារអាចពឹងពាក់ បាន ។ ទោះជាក្នុងឆ្នាំនេះ ជាឆ្នាំដែលមិន មានស្ថិរភាព និងមិនសូវមាននូវដំណឹងល្អ ក៏ដោយ ក៏អ្នកកើតឆ្នាំឆ្លូវមួយនេះ អាច ឆ្លងកាត់ឆ្នាំ២០១០បានដោយគ្មានរងផល ប៉ះពាល់បែបអវិជ្ជមានណាដែរ ។ បើ និយាយពីរឿងទ្រព្យលាភវិញ គេឃើញ មានបរិមាណសមល្មមដែលអាចអោយ បុគ្គលនេះរក្សានូវស្ថិរភាពហិរញ្ញវត្ថុរបស់ គេបាន ។ និយាយរួមទៅ ឆ្នាំ២០១០ គឺជា ឆ្នាំដ៏គួរឱ្យពេញចិត្តសម្រាប់មនុស្សឆ្នាំឆ្លូវ អាយុ៦១ឆ្នាំនេះ ។

ឆ្នាំឆ្លូវអាយុ៤៩ឆ្នាំ

សំរាប់មនុស្សឆ្នាំឆ្លូវ អាយុ៤៩ឆ្នាំ បង្ហាញឱ្យឃើញពីសំណាងដ៏តិចតួចកើត មានឡើងនៅក្នុងឆ្នាំ២០១០នេះ ។ ជាក់ ស្តែង បុគ្គលនេះ មានជោគសំណាងតែ ខាងការងារ មានន័យថា គេអាចសម្រេច គម្រោងការគ្រប់បែបយ៉ាងបានយ៉ាងជោគ ជ័យ និងគួរឱ្យកត់សម្គាល់ តែគេមិនមាន សំណាងក្នុងការទទួលបានផលចំណេញខាង ផ្នែកលុយកាក់ ហើយមានសុខភាពល្អប្រ សើរនោះទេ ។ បុគ្គលនេះ ងាយធ្លាក់ខ្លួនឈឺ ជាទីបំផុត ដូច្នេះ ការរៀបចំកន្លែងរស់នៅ ឱ្យស្អាតបាត មានខ្យល់អាកាសចេញចូល ល្អ មានពន្លឺគ្រប់គ្រាន់ ការចំណាយពេល សម្រាកលំហែកាយខ្លះ អាចជួយបានមួយ កម្រិត ។

ឆ្នាំឆ្លូវ អាយុ៣៧ឆ្នាំ

នឹងមានជោគសំណាងដ៏ពេញលេញ ខាងផ្នែកហិរញ្ញវត្ថុនិងការងារ ។ ការទស្សន៍ ទាយបានបង្ហាញថា មនុស្សនេះនឹងទទួល ផលចំណេញខាងផ្នែកលុយកាក់ ផលចំ- ណេញពីការធ្វើជំនួញនានាបានច្រើនជាង គេរំពឹងទុកទៅទៀត ។ សំណាងខាងលុយ កាក់នេះ នឹងជួយសម្រួលដល់បំណុល ឬ ការលំបាកដែលមានពីឆ្នាំមុនមក ។ ទោះ ជាយ៉ាងណាក៏ដោយ សូមបន្តដាក់និមិត្តរូប ធាតុទឹកនៅទិសខាងកើតនៃកន្លែងធ្វើការ និងផ្ទះរស់នៅរបស់ខ្លួន ។ ទឹកនឹងនាំបន្ថែម មកទៀតនូវទ្រព្យសម្បត្តិគួរជាទីពេញចិត្ត ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភសម្រាប់បុគ្គលនេះ គឺបញ្ហាសុខភាព ។ ការរៀបចំកន្លែងរស់ នៅបានល្អស្អាត មានពន្លឺ មានរបៀបរៀប រយល្អ និងការសម្រាកលំហែបំបាត់ការ តានតឹងខ្លះ អាចជួយស្តារសុខភាពបុគ្គល នេះបានមួយកម្រិត ។

ឆ្នាំឆ្លូវ អាយុ២៥ ឆ្នាំ

គេនឹងមានជីវិតការងារវិជ្ជាជីវៈយ៉ាង ល្អប្រសើរនៅឆ្នាំ២០១០ ។ ការងារ របស់គេនឹងដំណើរការទៅមុខបានយ៉ាង រលូន ហើយអាចនឹងមានមនុស្សស្នើសុំឱ្យ បុគ្គលនេះទទួលខុសត្រូវលើការងារផ្សេង បន្ថែមទៀត ។ ជាការប្រសើរណាស់ បើគេ ទទួលយកការងារទាំងនោះ ព្រោះថា ការ ងារទាំងនោះ មិនបានធ្វើឱ្យមានបញ្ហាណា មួយចំពោះខ្លួនគេឡើយ ។ បុគ្គលឆ្នាំឆ្លូវ អាយុ២៥ឆ្នាំនេះ មានសុខភាពកាយនិង ចិត្តរឹងប៉ឹងជាខ្លាំង ដែលអាចទ្រាំទ្រការងារ ទាំងអស់នោះបាន ។ ចំណែកឯបញ្ហា ហិរញ្ញវត្ថុវិញ មិនមានលក្ខណៈល្អប្រសើរ ក្នុងការទទួលយកបទពិសោធន៍ ហើយនិង ឱកាសការងារជាជាងលុយកាក់ ។ មាន ភាពរុងរឿងក្នុងការងារ ទ្រព្យសំណាង និង នៅរង់ចាំគេនៅពេលខាងមុខជាច្រើន ទៀត ដូច្នេះនៅពេលដែលឱកាសបើកឱ្យ ដើម្បីបំពេញការងារ គេអាចអនុវត្តបាន យ៉ាងប្រសើរជាទីបំផុតក្នុងឆ្នាំនេះ ។

ការប្រមើលមើលប្រចាំខែ

- ៤ កុម្ភៈ - ៥ មីនា ៖ ជារយៈពេល ដែលត្រូវផ្អាកធ្វើការសម្រេចចិត្តធំ និង ជៀសវាងការប្រថុយប្រថានទាំងឡាយ ព្រោះមនុស្សឆ្នាំឆ្លូវអាចទទួលរងនូវការ ខាតបង់ជាជាងការចំណេញ ។ គេអាចចំ- ណេញលុយកាក់ បានដោយសារតែការខិត ខំប្រឹងធ្វើការងារប៉ុណ្ណោះ ហើយអំឡុងខែ នេះ មនុស្សនេះមានសុខភាពមិនសូវល្អ ឡើយ ហេតុនេះ គេគួរកុំធ្វើដំណើរឆ្ងាយ ។

-៦ មីនា -៤ មេសាៈ រាសីរបស់មនុស្ស ឆ្នាំឆ្លូវឡើងខ្ពស់ជាងខែមុន ។ អំឡុងពេល នេះ គេមានអារម្មណ៍ជ្រះថ្លា និងមានគំនិត ច្នៃប្រឌិតខ្ពស់ ហេតុនេះ ខែនេះជារយៈពេល ដ៏ល្អវិសេសសម្រាប់មនុស្សឆ្នាំឆ្លូវ វ័យជំ-ទង់ឋិតនៅក្នុងការសិក្សា ។ មិនតែប៉ុណ្ណោះ ខែនេះក៏ជារយៈពេលដ៏ល្អវិសសសំរាប់ មនុស្សឆ្នាំឆ្លូវ វ័យជំទង់ឋិតនៅក្នុងការ សិក្សា ។ មិនតែប៉ុណ្ណោះ ខែនេះ ក៏ជារយៈ ពេលដ៏ល្អសម្រាប់អ្នកប្រកបរបរជំនួញ ដែរ ។

-៥ មេសា - ៥ ឧសភាៈ នឹងមាននូវ ការយល់ច្រឡំកើតឡើងរវាងមិត្តជិតដិត ហើយបើអាក្រក់បំផុតនោះ គឺនឹងមានរឿង ក្តីក្តាំងកើតឡើង ។ គេប្រុងប្រយ័ត្នកុំទុក ចិត្តអ្នកដទៃពេក ព្យាយាមកុំបង្កជម្លោះ និងស្វែងរកពេលសម្រាប់លំហែដើម្បី បំបាត់កំហឹង ។

- ៦ ឧសភា - ៥មិថុនា ៖ បញ្ហាសុខ ភាពនឹងធ្វើឱ្យមនុស្សឆ្នាំឆ្លូវព្រួយបារម្ភ ហើយនេះជារយៈពេលដែលលោកអ្នកអាច ធ្លាក់ខ្លួនឈឺធ្ងន់ ដូច្នេះចូរប្រុងប្រយ័ត្នអំពី បញ្ហាសុខភាពឱ្យមែនទែននៅក្នុងខែនេះ ។ បើអាច សូមកុំសម្រាន្តនៅក្នុងបន្ទប់ដែល ឋិតនៅទិសខាងជើងឆៀងខាងកើត និងកុំ រៀបក្បាលដំណេកទៅទិសនេះឱ្យសោះ ។

-៦ មិថុនា -៦កក្កដាៈ ជោគសំណាង ខាងការងារ និងរបរជួញដូរ មានលក្ខណៈ ល្អប្រសើរ និងមានការរីកចម្រើនក្នុងរយៈ ពេលនេះ ។ ឱកាសជាច្រើននៅរង់ចាំឱ្យ អ្នកចូលប្រឡូក រីឯឧបសគ្គទាំងឡាយដែល បានកើតឡើង នឹងត្រូវរលាយទៅដោយឯក ឯង ។ បើបុគ្គលឆ្នាំឆ្លូវសម្រេចជើសរើស អ្វីមួយហើយ គេគួរចាប់ឱ្យជាប់កុំលែង នឹងត្រូវជឿជាក់លើខ្លួនឯង ។

-៧ កក្កដា - ៧ សីហា ៖ បុគ្គលឆ្នាំឆ្លូវ អាចត្រូវរងគ្រោះ ដោយសារតែការធ្វេស ប្រហែសរបស់ខ្លួនឯង ទាំងការងារ ទាំងរបរ ជំនួញ នឹងអាចមានបញ្ហាដោយសារតែខ្វះ ការប្រុងប្រយ័ត្ន ។ សុខភាពរបស់គេ ក៏នឹង មិនមានសភាពល្អប្រសើរដែរ ។ ប្រសិន បើមនុស្សនេះមានអារម្មណ៍មិនរីករាយ ក្នុងជីវិត គេគួរសម្រាកឱ្យបានច្រើនហើយ រកសកម្មភាពកម្សាន្តផ្សេងៗទៀតដើម្បី កំដរ ។

-៨ សីហា - ៧ កញ្ញាៈ នេះជារយៈ ពេលសម្រាប់ងើបឡើងវិញ ទាំងរបរជំនួញ ការងារ និងសុខភាព មានសភាពល្អប្រ- សើរឡើងជាលំដាប់ ។ នៅកន្លែងធ្វើការ ងារមានភាពចុះសម្រុងគ្នា និងមានមិត្ត ភក្តិថ្មីមកជុំជិត សុំក្តីរាប់អាន ។ នេះជា ពេលវេលាដ៏ល្អប្រសើរសម្រាប់ការរៀបចំ មង្គលការ បង្ហាញទំនិញថ្មី ចុះកុងត្រា និង ឡើងផ្ទះថ្មី ។

- ៨ កញ្ញា - ៧ តុលាៈ ជារយៈពេល ដែលមានអ្នកដទៃច្រណែននិន្ទាឈ្នានីស ។ គួរព្យាយាមសង្កេតអ្នកនៅជុំវិញខ្លួន ព្រោះ ថារាសីរបស់មនុស្សឆ្នាំឆ្លូវត្រូវប្រឈមជា មួយមនុស្សក្បត់ មិនស្មោះត្រង់ និងការ បាត់បង់លុយកាក់ ។ សូម្បីតែមិត្តភក្តិជិត ដិត ក៏អាចទាញគេទម្លាក់ទឹកដែរក្នុងខែ នេះ ។ ជៀសវាងខ្ចីលុយអ្នកដទៃ និងឱ្យគេខ្ចី លុយ ។ មានឧបសគ្គច្រើនជាងនេះទៅ ទៀត ដែលនឹងកើតឡើងចំពោះបុគ្គលឆ្នាំ ឆ្លូវក្នុងអំឡុងខែនេះ តែឧបសគ្គទាំងនោះ អាចនឹងឆ្លងកាត់បាន ដរាបណាគេមាន ស្មារតីរឹងប៉ឹងប៉ុណ្ណោះ ។

- ៨ តុលា - ៦ វិច្ឆិកាៈ គេនឹងទទួល បានការគោរពពីមិត្តរួមការងារ ហើយ មានឥទ្ធិពលទៅលើមនុស្សជាច្រើន ។ ហេតុនេះ នឹងមានមនុស្សលូកដៃជួយ មនុស្សឆ្នាំឆ្លូវច្រើន នៅក្នុងខែនេះ ។

- ៨ វិច្ឆិកា -៦ ធ្នូ ៖ ជាខែដែលមាន គ្រោះកាចកើតឡើងចំពោះមនុស្សឆ្នាំឆ្លូវ ហើយក៏ជាខែដែលគេជួបនូវការលំបាក ជាច្រើន ។ គេគួរគិតថា នោះជាបញ្ហាត្រូវ ដោះស្រាយតាមទម្លាប់ធម្មតា ជៀសវាង ការបង្កឱ្យមានការធុញថប់ ដែលអាចធ្វើឱ្យ គេធ្លាក់ខ្លួនឈឺ ។

- ៧ ធ្នូ - ៥ មករា ៖ ជាពេលវេលាដ៏ សមរម្យសម្រាប់សម្រាកលំហែកាយ។

 

 

 

តែក៏មានភាពមិនចុះសម្រុងកើតឡើងក្នុង ផ្ទះ ពិសេសពីសំណាក់សាច់ថ្លៃ ប៉ុន្តែទំនាក់ ទំនងគូស្នេហ៍ ឬគូអាពាហ៍ពិពាហ៍ មាន ភាពល្អូកល្អឺននៅឡើយ ។ ដូច្នេះ គួរតែ ចេញលំហែកាយឱ្យផុតពីការប្រឈមមុខ ទាំងនោះ ។ នេះក៏ជាពេលវេលាក៏ល្អប្រ- សើរមួយ សម្រាប់អ្នកនិពន្ធ អ្នកសម្តែង និងមុខជំនួញផ្សព្វផ្សាយ ព្រោះបុគ្គលឆ្នាំ ឆ្លូវអាចមានគំនិតបង្កើតថ្មីជាច្រើន ឯ សិស្ស និស្សិតក៏មានរាសីល្អក្នុងខែនេះ ដែរ។

ទំនាក់ទំនងរវាងអ្នកកើតឆ្នាំឆ្លូវ ជាមួយ សត្វទាំង១២ក្នុងឆ្នាំ២០១០

- ឆ្លូវ និង ជូត ៖ ទំនាក់ទំនងល្អក្រៃ លែង ជាទំនាក់ទំនងដែលកក់ក្តៅ មានការ គោរពគ្នាទៅវិញទៅមក ។ នៅក្នុងឆ្នាំនេះ បុគ្គលឆ្នាំជូតនឹងទទួលបានជោគសំណាង ជាច្រើនដោយសារសម្ពន្ធភាពជាមួយនឹង មនុស្សឆ្នាំឆ្លូវ ។

- ឆ្លូវ និង ឆ្លូវ ៖ ជាទំនាក់ទំនងដែល អាចដំណើរការទៅបាន ព្រោះថានៅក្នុង ឆ្នាំ២០១០ មនុស្សឆ្នាំឆ្លូវនឹងបានទទួល ផលពីសមត្ថភាព និងគោលការណ៍ការងារ របស់ខ្លួនឯង ។ លក្ខណៈទាំងនេះ ធ្វើឱ្យគេ កោតសរសើរគ្នាឯង និងមានភាពជិតស្និទ្ធិ រវាងគ្នាជាខ្លាំង ។

- ឆ្លូវ និង ខាល ៖ គ្មានចំណងពិសេស ណាមួយរបស់សត្វទាំងពីរនេះទេ ។ សត្វ ទាំងពីរ សុទ្ធតែខ្លាំង ពូកគេមិនចាប់អា- រម្មណ៍លើគ្នាទៅវិញទៅមកឡើយ លុះត្រា តែមានកម្មវិធីកីឡា ឬការកម្សាន្តនានា ទើបគេចូលរួមលេងជាមួយគ្នា ។

- ឆ្លូវ និង ថោះ ៖ សម្ព័ន្ធដែលមិនចេះ អត់ឱនឱ្យគ្នាទៅវិញទៅមក ។ លក្ខណៈរួម ដ៏តិចតួចដែលពួកគេមានដូចគ្នានៅឆ្នាំ មុននោះ បានរលាយបាត់អស់នៅឆ្នាំនេះ ។ មនុស្សទាំងពីរប្រភេទនេះ មិនសមជាដៃ គូជំនួញ និងអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំនេះ ទេ ។

- ឆ្លូវ និង រោង ៖ នៅក្នុងឆ្នាំ ដែលសត្វ ទាំងពីរមានរាសីឡើងខ្ពស់ដូចគ្នា ពួកគេជា គូដ៏ប្រសើរ ប៉ុន្តែក្នុងឆ្នាំនេះ រាសីរបស់ មនុស្សកើតឆ្នាំឆ្លូវ ខ្ពស់ជាងអ្នកកើតឆ្នាំ រោង ។ មនុស្សឆ្នាំឆ្លូវមិនសូវធ្វើល្អដាក់ អ្នកឆ្នាំរោង រីឯមនុស្សឆ្នាំរោងវិញ មាន ការអាក់អន់ចិត្តពីភាពមិនសូវជោគជ័យ របស់ខ្លួន ហេតុនេះ ទំនាក់ទំនងរបស់ពួក គេរឹងស្តូកស្តឹង មិនអាចដើរទៅមុខបាន ឡើយ ។

- ឆ្លូវ និង ម្សាញ់ ៖ ជាទូទៅសម្ព័ន្ធនេះ គឺជាសម្ព័ន្ធដ៏ល្អប្រសើរមួយ មនុស្សទាំង ពីរនេះ មានលក្ខណៈរួមច្រើនដូចជា ស្រ- ឡាញ់របស់ដូចគ្នា មានគំនិតដូចគ្នា និយាយចុះសម្រុងនឹងគ្នា ។ តែនៅឆ្នាំ ២០១០នេះ អ្នកកើតឆ្នាំឆ្លូវពិបាកដើរឱ្យ ទាន់ភាពរវៀសរវៃ ភាពឆ្លាតរហ័សរបស់ សត្វពស់ ហេតុនេះអាចមានភាពតឹងតែង ខ្លះនៅក្នុងទំនាក់ទំនងនេះ ។ មនុស្សឆ្នាំឆ្លូវ គួរតែទុកចិត្តលើដៃគូរបស់ខ្លួន មើលឃើញ ពីចំណុចល្អរបស់គេ និងអនុញ្ញាតឱ្យ មនុស្សឆ្នាំម្សាញ់ជាអ្នកដឹកនាំវិញម្តង ។

- ឆ្លូវ និង មមី ៖ ជាទំនាក់ទំនងដ៏គួរឱ្យ រំភើប ។ សត្វសេះជាបុគ្គលដ៏គួរឱ្យទាក់ ទាញនៅក្នុងឆ្នាំ២០១០ ដែលធ្វើឱ្យគោឈ្លក់ វង្វេង ។ ភាពទាក់ទាញដ៏អស្ចារ្យរបស់សត្វ សេះ នឹងធ្វើឱ្យគោដកខ្លួនមិនរួច (ជាពិសេស នៅក្នុងទំនាក់ទំនងស្នេហា) ទោះបីដឹងថា សម្ពន្ធភាពរបស់គេទាំងពីរមិនមានស្ថិរ ភាពក៏ដោយ ។

- ឆ្លូវ និង មមែ ៖ ជាទំនាក់ទំនងមិនល្អ ទាល់តែសោះ ហើយរឹតតែអាក្រក់ទ្វេដង ឡើងនៅក្នុងឆ្នាំ២០១០នេះ ។ អ្នកទាំងពីរ មិនមានលក្ខណៈរួមគ្នាបន្តិចសោះ មាន ភាពខុសគ្នាស្រឡះ និងគ្មានភាពទាក់ទាញ ចំពោះគ្នាទៅវិញទៅមកឡើយ ។

- ឆ្លូវ និង វក ៖ ការកោតសរសើរគ្នា ទៅវិញទៅមក បានធ្វើឱ្យទំនាក់ទំនងកាន់ តែប្រសើរឡើង ។ សត្វទាំងពីរនេះ មាន ភាពទាក់ទាញចំពោះគ្នាទៅវិញទៅមក ដ៏ គួរឱ្យកត់សម្គាល់ ។

- ឆ្លូវ និង រកា ៖ នៅក្នុងឆ្នាំនេះ បុគ្គល កើតឆ្នាំរកាជាអ្នកជួយលើកស្ទួយ និង ជ្រោមជ្រែងបុគ្គឆ្នាំឆ្លូវ ។ បុគ្គលទាំងពីរ មានលក្ខណៈដូចគ្នាច្រើន សូម្បីតែការគិត និងការជម្រុញចិត្ត ។ លក្ខណៈត្រូវគ្នានេះ នឹងនាំគេឱ្យចូលចងសម្ព័ន្ធជាមួយគ្នា ដោយមិនចាំបាច់មានអ្នកណែនាំ ។ សម្ព័ន្ធ នេះ ទោះជាសម្ព័ន្ធស្នេហា ឬការងរ នឹង ជម្នះបាននូវបញ្ហាទាំងឡាយដោយជោគ ជ័យនៅក្នុងឆ្នាំ២០១០ ។

- ឆ្លូវ និង ច ៖ សត្វគោ និងឆ្កែ ជាគូ ដែលនឹងទទួលបានជោគជ័យ តាមការរំពឹង ទុកដោយសារតែឆ្នាំ២០១០ ពួកគេទាំងពីរ មាននូវលាភសំណាងល្អប្រសើរដូចគ្នា ។ បើនិយាយពីភាពចុះសម្រុងវិញ មាននូវ សញ្ញាណមិត្តភាព និងភាពសុខស្រួលក្នុង ការទាក់ទង ។

- ឆ្លូវ និង កុរ ៖ បុគ្គលទាំងពីរនេះ មាន លក្ខណៈរួមតិចតួចបំផុត ហើយពិបាកនឹង បង្កើតបាននូវសម្ពន្ធភាព ដែលមានភាព កក់ក្តៅ និងសុខស្រួលណាស់ ។ ពួកគេមិន ចុះសម្រុងនឹងគ្នា សូម្បីតែនៅក្នុងរឿង ចំណង និងរឿងកម្សាន្តផ្សេងៗ ហើយចុង បញ្ចប់ គេនឹងចាកចេញពីគ្នាដោយគ្មាន ការអាឡោះអាឡ័យឡើយ ។ (នៅមានត)