
(១១)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
តែក៏មានភាពមិនចុះសម្រុងកើតឡើងក្នុង ផ្ទះ ពិសេសពីសំណាក់សាច់ថ្លៃ ប៉ុន្តែទំនាក់ ទំនងគូស្នេហ៍ ឬគូអាពាហ៍ពិពាហ៍ មាន ភាពល្អូកល្អឺននៅឡើយ ។ ដូច្នេះ គួរតែ ចេញលំហែកាយឱ្យផុតពីការប្រឈមមុខ ទាំងនោះ ។ នេះក៏ជាពេលវេលាក៏ល្អប្រ- សើរមួយ សម្រាប់អ្នកនិពន្ធ អ្នកសម្តែង និងមុខជំនួញផ្សព្វផ្សាយ ព្រោះបុគ្គលឆ្នាំ ឆ្លូវអាចមានគំនិតបង្កើតថ្មីជាច្រើន ឯ សិស្ស និស្សិតក៏មានរាសីល្អក្នុងខែនេះ ដែរ។
ទំនាក់ទំនងរវាងអ្នកកើតឆ្នាំឆ្លូវ ជាមួយ សត្វទាំង១២ក្នុងឆ្នាំ២០១០
- ឆ្លូវ និង ជូត ៖ ទំនាក់ទំនងល្អក្រៃ លែង ជាទំនាក់ទំនងដែលកក់ក្តៅ មានការ គោរពគ្នាទៅវិញទៅមក ។ នៅក្នុងឆ្នាំនេះ បុគ្គលឆ្នាំជូតនឹងទទួលបានជោគសំណាង ជាច្រើនដោយសារសម្ពន្ធភាពជាមួយនឹង មនុស្សឆ្នាំឆ្លូវ ។
- ឆ្លូវ និង ឆ្លូវ ៖ ជាទំនាក់ទំនងដែល អាចដំណើរការទៅបាន ព្រោះថានៅក្នុង ឆ្នាំ២០១០ មនុស្សឆ្នាំឆ្លូវនឹងបានទទួល ផលពីសមត្ថភាព និងគោលការណ៍ការងារ របស់ខ្លួនឯង ។ លក្ខណៈទាំងនេះ ធ្វើឱ្យគេ កោតសរសើរគ្នាឯង និងមានភាពជិតស្និទ្ធិ រវាងគ្នាជាខ្លាំង ។
- ឆ្លូវ និង ខាល ៖ គ្មានចំណងពិសេស ណាមួយរបស់សត្វទាំងពីរនេះទេ ។ សត្វ ទាំងពីរ សុទ្ធតែខ្លាំង ពូកគេមិនចាប់អា- រម្មណ៍លើគ្នាទៅវិញទៅមកឡើយ លុះត្រា តែមានកម្មវិធីកីឡា ឬការកម្សាន្តនានា ទើបគេចូលរួមលេងជាមួយគ្នា ។
- ឆ្លូវ និង ថោះ ៖ សម្ព័ន្ធដែលមិនចេះ អត់ឱនឱ្យគ្នាទៅវិញទៅមក ។ លក្ខណៈរួម ដ៏តិចតួចដែលពួកគេមានដូចគ្នានៅឆ្នាំ មុននោះ បានរលាយបាត់អស់នៅឆ្នាំនេះ ។ មនុស្សទាំងពីរប្រភេទនេះ មិនសមជាដៃ គូជំនួញ និងអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំនេះ ទេ ។
- ឆ្លូវ និង រោង ៖ នៅក្នុងឆ្នាំ ដែលសត្វ ទាំងពីរមានរាសីឡើងខ្ពស់ដូចគ្នា ពួកគេជា គូដ៏ប្រសើរ ប៉ុន្តែក្នុងឆ្នាំនេះ រាសីរបស់ មនុស្សកើតឆ្នាំឆ្លូវ ខ្ពស់ជាងអ្នកកើតឆ្នាំ រោង ។ មនុស្សឆ្នាំឆ្លូវមិនសូវធ្វើល្អដាក់ អ្នកឆ្នាំរោង រីឯមនុស្សឆ្នាំរោងវិញ មាន ការអាក់អន់ចិត្តពីភាពមិនសូវជោគជ័យ របស់ខ្លួន ហេតុនេះ ទំនាក់ទំនងរបស់ពួក គេរឹងស្តូកស្តឹង មិនអាចដើរទៅមុខបាន ឡើយ ។
- ឆ្លូវ និង ម្សាញ់ ៖ ជាទូទៅសម្ព័ន្ធនេះ គឺជាសម្ព័ន្ធដ៏ល្អប្រសើរមួយ មនុស្សទាំង ពីរនេះ មានលក្ខណៈរួមច្រើនដូចជា ស្រ- ឡាញ់របស់ដូចគ្នា មានគំនិតដូចគ្នា និយាយចុះសម្រុងនឹងគ្នា ។ តែនៅឆ្នាំ ២០១០នេះ អ្នកកើតឆ្នាំឆ្លូវពិបាកដើរឱ្យ ទាន់ភាពរវៀសរវៃ ភាពឆ្លាតរហ័សរបស់ សត្វពស់ ហេតុនេះអាចមានភាពតឹងតែង ខ្លះនៅក្នុងទំនាក់ទំនងនេះ ។ មនុស្សឆ្នាំឆ្លូវ គួរតែទុកចិត្តលើដៃគូរបស់ខ្លួន មើលឃើញ ពីចំណុចល្អរបស់គេ និងអនុញ្ញាតឱ្យ មនុស្សឆ្នាំម្សាញ់ជាអ្នកដឹកនាំវិញម្តង ។
- ឆ្លូវ និង មមី ៖ ជាទំនាក់ទំនងដ៏គួរឱ្យ រំភើប ។ សត្វសេះជាបុគ្គលដ៏គួរឱ្យទាក់ ទាញនៅក្នុងឆ្នាំ២០១០ ដែលធ្វើឱ្យគោឈ្លក់ វង្វេង ។ ភាពទាក់ទាញដ៏អស្ចារ្យរបស់សត្វ សេះ នឹងធ្វើឱ្យគោដកខ្លួនមិនរួច (ជាពិសេស នៅក្នុងទំនាក់ទំនងស្នេហា) ទោះបីដឹងថា សម្ពន្ធភាពរបស់គេទាំងពីរមិនមានស្ថិរ ភាពក៏ដោយ ។
- ឆ្លូវ និង មមែ ៖ ជាទំនាក់ទំនងមិនល្អ ទាល់តែសោះ ហើយរឹតតែអាក្រក់ទ្វេដង ឡើងនៅក្នុងឆ្នាំ២០១០នេះ ។ អ្នកទាំងពីរ មិនមានលក្ខណៈរួមគ្នាបន្តិចសោះ មាន ភាពខុសគ្នាស្រឡះ និងគ្មានភាពទាក់ទាញ ចំពោះគ្នាទៅវិញទៅមកឡើយ ។
- ឆ្លូវ និង វក ៖ ការកោតសរសើរគ្នា ទៅវិញទៅមក បានធ្វើឱ្យទំនាក់ទំនងកាន់ តែប្រសើរឡើង ។ សត្វទាំងពីរនេះ មាន ភាពទាក់ទាញចំពោះគ្នាទៅវិញទៅមក ដ៏ គួរឱ្យកត់សម្គាល់ ។
- ឆ្លូវ និង រកា ៖ នៅក្នុងឆ្នាំនេះ បុគ្គល កើតឆ្នាំរកាជាអ្នកជួយលើកស្ទួយ និង ជ្រោមជ្រែងបុគ្គលឆ្នាំឆ្លូវ ។ បុគ្គលទាំងពីរ មានលក្ខណៈដូចគ្នាច្រើន សូម្បីតែការគិត និងការជម្រុញចិត្ត ។ លក្ខណៈត្រូវគ្នានេះ នឹងនាំគេឱ្យចូលចងសម្ព័ន្ធជាមួយគ្នា ដោយមិនចាំបាច់មានអ្នកណែនាំ ។ សម្ព័ន្ធ នេះ ទោះជាសម្ព័ន្ធស្នេហា ឬការងរនឹងជម្នះ បាននូវបញ្ហាទាំងឡាយដោយជោគជ័យ នៅក្នុងឆ្នាំ២០១០ ។
- ឆ្លូវ និង ច ៖ សត្វគោ និងឆ្កែ ជាគូ ដែលនឹងទទួលបានជោគជ័យ តាមការរំពឹង ទុកដោយសារតែឆ្នាំ២០១០ ពួកគេទាំងពីរ មាននូវលាភសំណាងល្អប្រសើរដូចគ្នា ។ បើនិយាយពីភាពចុះសម្រុងវិញ មាននូវ សញ្ញាណមិត្តភាព និងភាពសុខស្រួលក្នុង ការទាក់ទង ។
- ឆ្លូវ និង កុរ ៖ បុគ្គលទាំងពីរនេះ មាន លក្ខណៈរួមតិចតួចបំផុត ហើយពិបាកនឹង បង្កើតបាននូវសម្ពន្ធភាព ដែលមានភាព កក់ក្តៅ និងសុខស្រួលណាស់ ។ ពួកគេមិន ចុះសម្រុងនឹងគ្នា សូម្បីតែនៅក្នុងរឿង ចំណង និងរឿងកម្សាន្តផ្សេងៗ ហើយចុង បញ្ចប់ គេនឹងចាកចេញពីគ្នាដោយគ្មាន ការអាឡោះអាល័យឡើយ 9
ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំ ខាល
ឆ្នាំខាល ធាតុដី អាយុ៧២ឆ្នាំ(៣១ មករា ឆ្នាំ១៩៣៨-១៨ កុម្ភៈ ១៩៣៨)
ឆ្នាំខាល ធាតុដែក អាយុ ៦០ឆ្នាំ (១៧ កុម្ភៈ ឆ្នាំ១៩៥០-២៤ មករា ១៩៥១)
ឆ្នាំខាល ធាតុទឹក អាយុ៤៨ឆ្នាំ (០៥ កុម្ភៈ ឆ្នាំ១៩៦២-២៤ មករា ១៩៦៣)
ឆ្នាំខាល ធាតុឈើ អាយុ៣៦ឆ្នាំ (២៣ មករា ឆ្នាំ១៩៧៤-១០ កុម្ភៈ ១៩៧៥)
ឆ្នាំខាល ធាតុភ្លើង អាយុ២៤ឆ្នាំ (០៩ កុម្ភៈ ឆ្នាំ១៩៨៦-២៨ មករា ១៩៨៧)
ឆ្នាំខាល ធាតុដី អាយុ១២ឆ្នាំ (២៨ មករា ឆ្នាំ១៩៩៨-១៥ កុម្ភៈ ១៩៩៩)
សភាពទូទៅប្រចាំឆ្នាំ
ទោះឆ្នាំ២០១០នេះជាឆ្នាំខាលក៏មិន មែនមានន័យថាជាឆ្នាំដ៏ល្អប្រសើរសម្រាប់ មនុស្សកើតឆ្នាំខ្លាគ្រប់គ្នានោះដែរ គឺមាន តែបុគ្គលឆ្នាំខាល ធាតុភ្លើង(អាយុ២៤ឆ្នាំ) និងបុគ្គលឆ្នាំខាលធាតុទឹក(អាយុ៤៨ឆ្នាំ) ប៉ុណ្ណោះ ដែលនឹងទទួលបាននូវទ្រព្យសំ- ណាង និងសុខភាពល្អនៅក្នុងឆ្នាំនេះ ប៉ុន្តែ គ្រប់មនុស្សឆ្នាំខាល ប្រហែលជាមិនមាន ជោគលាភខាងការងារនោះទេ។
ជនជាតិចិនតែងតែមិនចង់បានកូនស្រី ដែលកើតក្នុងឆ្នាំខាលទេ ព្រោះកាលពីបុរាណ គេមានជំនឿថា កូននោះនឹងមានភាពកាច សាហាវដូចសត្វខ្លា ។ ប៉ុន្តែតាមក្បួនទស្សន៍ ទាយចិន មនុស្សឆ្នាំខាលមានលក្ខណៈ សម្បត្តិល្អៗជាច្រើនទៀត ដូចជាភាពក្លា- ហានជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គល ដែលមានឆ្នាំកំណើតជាឆ្នាំខាលនឹងមាន រាសីប្រចាំកាយដែលការពារចោរ ការពារ ការបោកប្រាស់ និងមន្តអាគមន៍អូមអាម នានារួចជាស្រេចតាំងពីកំណើត ។ បុគ្គល នេះមិនមានអារម្មណ៍ភ័យខ្លាចឡើយ ផ្ទុយ ទៅវិញ គេក្លាហានគ្រប់កាលៈទេសៈ ។
ប៉ុន្តែនៅក្នុងឆ្នាំ២០១០ បុគ្គលឆ្នាំខាល ត្រូវបង្អោនខ្លួនដោយសារតែជម្ងឺ ហើយ មនុស្សទូទៅនឹងមើលឃើញបុគ្គលឆ្នាំខ្លា មិនសូវជាសាហាវដូចដែលធ្លាប់ឮកន្លង មកនោះទេ ។ ជាងនេះទៀត បុគ្គលឆ្នាំខាល ភាគច្រើន ត្រូវប្រឈមមុខនឹងរឿងមិន សប្បាយចិត្ត រួមជាមួយនឹងសំណាងអា- ក្រក់ផ្សេងៗ ។
ឆ្នាំខាល អាយុ៧២ឆ្នាំ និង ១២ឆ្នាំ
ទំនងជាត្រូវប្រឈមមុខជាមួយនឹង បញ្ហាសុខភាពធ្ងន់ធ្ងរ ។ គេមិនសូវឃើញ មានដំណឹងល្អផ្សេងៗសម្រាប់មនុស្សនេះ ទេ លើកលែងតែស្ថានភាពហិរញ្ញវត្ថុមួយ ប៉ុណ្ណោះដែលមានលំនឹង ។ បុគ្គលនេះ គួរ តែសម្រាកនៅផ្ទះ ហើយត្រូវចេះបន្ធូរបន្ថយ បរិយាកាស និងកុំសូវបញ្ចោញកម្លាំងកាយ ពេក ។
ឆ្នាំខាល អាយុ៦០ឆ្នាំ
ចំណែកមនុស្សឆ្នាំខាល អាយុ៦០ឆ្នាំ វិញ គេគួរតែប្រុងប្រយ័ត្នអ្វីៗគ្រប់បែប យ៉ាងទាំងអ្វីដែលគេញាំ ទាំងកន្លែងដែលត្រូវ ទៅ ព្រោះគេត្រូវប្រឈមមុខជាមួយនឹង បញ្ហាសុខភាពធ្ងន់ធ្ងរ រួមទាំងសំណាងអា- ក្រក់នានា ។ ដរាបណាគេអាចនៅរក្សា គោលជំហររឹងប៉ឹង វិជ្ជមាន និងមានជំនឿ លើខ្លួនឯងនោះ គេអាចកាត់បន្ថយអត្រា គ្រោះថ្នាក់បានច្រើន ។ ក្រៅពីបញ្ហាសុខ ភាពនេះ ឆ្នាំ២០១០ នឹងពាំនាំមកនូវភាព រីករាយដែលគេនឹងភ្ញាក់ផ្អើលអំពីភាព ក្លៀវក្លាក្នុងខ្លួនរបស់គេ ។
ឆ្នាំខាល អាយុ៤៨ឆ្នាំ
ខុសពីមនុស្សឆ្នាំខាលទាំងពីរប្រភេទ ខាងលើ បុគ្គលនេះមានទ្រព្យសំណាងហូរ ចូលយ៉ាងច្រើនដែលនឹងធ្វើឱ្យគេយល់ថា ខ្លួនឯងកាន់តែមានឡើងៗ ហើយចំណូលក៏ កើនឡើងដល់កម្រិតកំពូលនៅក្នុងឆ្នាំនេះ។ ឯបញ្ហាសុខភាព ក៏មានសភាពល្អប្រសើរ ណាស់ដែរ ។ ទាំងអស់នេះ ក៏ដោយសារតែ គេជាមនុស្សឆ្នាំខាលធាតុទឹក ។ ធាតុទឹក ធ្វើឱ្យគេទទួលបាននូវលាភសំណាងខុសពី មនុស្សឆ្នាំដទៃៗទៀត ប៉ុន្តែជោគសំណាង ខាងការងារ មិនបានបង្ហាញខ្លួនចំពោះគេ ក្នុងរយៈពេលឆ្នាំនេះទេ មានន័យថាមនុស្ស នេះនឹងជួបឧបសគ្គច្រើន ដែលរារាំងមិនឱ្យ គេទទួលបានជោគជ័យនៅក្នុងការបំពេញ កិច្ចការនានា ។ ដូច្នេះអ្វីដែលប្រសើរបំផុត គេគួរតែរីករាយជាមួយនឹងសម្បត្តិដែល គេនឹងទទួលបាន ជាជាងការខិតខំប្រឹងប្រែង ដោយគ្មានប្រយោជន៍ ។ (នៅមានត)
