
(១២)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
ឆ្នាំខាល អាយុ៤៨ឆ្នាំ
ខុសពីមនុស្សឆ្នាំខាលទាំងពីរប្រភេទ ខាងលើ បុគ្គលនេះមានទ្រព្យសំណាងហូរ ចូលយ៉ាងច្រើនដែលនឹងធ្វើឱ្យគេយល់ថា ខ្លួនឯងកាន់តែមានឡើងៗ ហើយចំណូលក៏ កើនឡើងដល់កម្រិតកំពូលនៅក្នុងឆ្នាំនេះ។ ឯបញ្ហាសុខភាព ក៏មានសភាពល្អប្រសើរ ណាស់ដែរ ។ ទាំងអស់នេះ ក៏ដោយសារតែ គេជាមនុស្សឆ្នាំខាលធាតុទឹក ។ ធាតុទឹក ធ្វើឱ្យគេទទួលបាននូវលាភសំណាងខុសពី មនុស្សឆ្នាំដទៃៗទៀត ប៉ុន្តែជោគសំណាង ខាងការងារ មិនបានបង្ហាញខ្លួនចំពោះគេ ក្នុងរយៈពេលឆ្នាំនេះទេ មានន័យថាមនុស្ស នេះនឹងជួបឧបសគ្គច្រើន ដែលរារាំងមិនឱ្យ គេទទួលបានជោគជ័យនៅក្នុងការបំពេញ កិច្ចការនានា ។ ដូច្នេះអ្វីដែលប្រសើរបំផុត គេគួរតែរីករាយជាមួយនឹងសម្បត្តិដែល គេនឹងទទួលបាន ជាជាងការខិតខំប្រឹងប្រែង ដោយគ្មានប្រយោជន៍ ។
ឆ្នាំខាល អាយុ៣៦ឆ្នាំ
សម្រាប់មនុស្សឆ្នាំខាល អាយុ៣៦ឆ្នាំ វិញ ឆ្នាំ២០១០ ជាឆ្នាំដ៏តានតឹងបំផុត ។ ឆ្នាំនេះគេអាចខាតបង់លុយកាក់ ដូច្នេះគេ គួរតែប្រយ័ត្នប្រយែងពីបញ្ហាហិរញ្ញវត្ថុ ជៀសវាងការបណ្តាក់ទុនទាំងប្រថុយប្រថាន និងចៀសវាងការលេងល្បែងភ្នាល់ទាំងឡាយ ដែលនឹងអាចនាំឱ្យមានការខាតបង់កាន់ តែច្រើន ។ គេក៏នឹងគ្មានជោគសំណាងខាង ការងារ ហើយថែមទាំងឋិតនៅក្រោម សម្ពាធកាច់កុងក្នុងកន្លែងធ្វើការថែមទៀត ផង ។ ទោះជាយ៉ាងណាក៏ដោយ មធ្យោបាយ ដ៏ប្រសើរបំផុតដើម្បីដោះស្រាយបញ្ហានេះ គឺមានតែការខាំមាត់ សង្កត់ចិត្តមិនតបត វិញទេ ដែលអាចរក្សាគោលជំហររបស់ ខ្លួននៅរឹងប៉ឹងបាន ។ បុគ្គលនេះ ក៏នឹងជួប ប្រទះនូវបញ្ហាសុខភាពខ្លះៗដែរ ដូច្នេះគួរ តែសម្រាកឱ្យបានច្រើន ហើយគួរជៀសវាង បង្ហាញខ្លួននៅក្នុងកន្លែងដែលមានមេរោគ ច្រើន ។
ឆ្នាំខាល អាយុ២៤ឆ្នាំ
មនុស្សឆ្នាំខាល អាយុ២៤ឆ្នាំ នឹងទទួល បាននូវទ្រព្យសំណាងដ៏ច្រើនសន្ធឹកនៅក្នុង ឆ្នាំ២០១០នេះ ។ បញ្ហាសុខភាពគ្រប់យ៉ាង មានលក្ខណៈអំណោយផលចំពោះរូបគេ ច្រើនជាងឆ្នាំមុនៗ ប៉ុន្តែជោគជ័យខាងផ្នែក ការងារ មិនបានបង្ហាញខ្លួនជាដុំកំភួនអ្វី ឡើយ ។ ដូច្នេះ គេពុំគួរអាក់អន់ស្រពន់ចិត្ត នៅពេលមានការបរាជ័យកើតឡើង ហើយ គួរតែងាកមករីករាយនឹងចំណូលផ្នែកលុយ កាក់វិញប្រសើរជាង ។
ការប្រមើលមើលប្រចាំខែ
- ៤ កុម្ភៈ -៥ មីនា ៖ អំឡុងខែទី២នេះ ជាអំឡុងពេលពិបិកាសម្រាប់មនុស្សឆ្នាំ ខាល ជាខែដែលអាចកើតគ្រោះអាក្រក់ និងជម្ងឺផ្សេងៗ ។ អ្នកកើតឆ្នាំខាលទាំងអស់ ត្រូវមានធាតុទឹក និងចម្លាក់រូបនាគនៅ នៅក្បែរខ្លួន ដើម្បីស្តារឱ្យមានថាមពល ល្អៗឡើងវិញ ។ ប្រសិនបើអាចធ្វើទៅបាន គួរតែព្យាយាមស្លៀកពាកពណ៌ខ្មៅ ឬពណ៌ ខៀវ និងពាក់គ្រឿងអលង្ការមានរូបសត្វ នាគជាលម្អ ។ ក្នុងខែនេះ គេងាយនឹងបាត់ បង់លុយកាក់ ដូច្នេះចូរប្រុងប្រយ័ត្ន កុំទាន់ ពង្រីកមុខរបរជួញដូរ ឬធ្វើដំណើរឆ្ងាយ ឡើយ ។
- ៦ មីនា - ៤ មេសា ៖ ជារយៈពេល ដ៏ល្អប្រសើរបំផុតសម្រាប់បុគ្គលឆ្នាំខាល វ័យក្មេងចំពោះការសិក្សារៀនសូត្រ ព្រោះ ថាភាពច្នៃប្រឌិតមានកម្រិតខ្ពស់ ហើយ មានភាពងាយស្រួលក្នុងការជម្រុញចិត្តឱ្យ សម្រេចការងារគ្រប់បែបយ៉ាងបានទាន់ ពេលល្អៗ ។ បើនិយាយពីរឿងមនោសញ្ចោត នាស្នេហាវិញ នេះជារយៈពេលដែលមាន ភាពជិតស្និទ្ធិ និងផ្អែមល្ហែម ។ ឯសំណាង ខាងការរកស៊ី និងជោគជ័យការងារមាន ភាពរីកចម្រើន ប៉ុន្តែគួរប្រុងប្រយ័ត្នពីរឿង ជម្លោះក្នុងគ្រួសារ និងគួរតែព្យាយាមស្វែង យល់ពីការគិតរបស់មនុស្សដទៃឱ្យបាន ច្រើន ។
- ៥ មេសា - ៥ ឧសភា ៖ មានផ្កាយ ជម្លោះរះឡើងដែលទំនងជាធ្វើឱ្យគេក្តៅ ក្រហាយជាងពេលធម្មតា ។ ក្នុងអំឡុងខែ នេះ បុគ្គលឆ្នាំខាល ត្រូវប្រឹងប្រែងទប់ចិត្ត បន្ថែមទៀត ព្រោះថា សូម្បីតែរឿងបន្តិច បន្តួច ក៏អាចរំខានដល់គេដែរ និងអាចបង្ក ជាបញ្ហាជម្លោះធំដុំបាន ហើយមិនគួរចូល រួមធ្វើការងារនៅក្នុងក្រុមណាមួយទេ គួរ តែសម្ងំធ្វើការម្នាក់ឯង ទើបអាចជៀស វាងបញ្ហាជម្លោះនេះបាន ។ រីឯរបររកស៊ី អាចត្រូវប្រឈមជាមួយបញ្ហាក្តីក្តាំនានា ។
- ៦ ឧសភា - ៥ មិថុនា ៖ ក្នុងរយៈ ពេលនេះ បុគ្គលឆ្នាំខាលអាចប្រឈមជា មួយការធ្លាក់ខ្លួនឈឺ និងឆ្លងជម្ងឺដោយងាយៗ ដូចនេះ គួរចៀសវាងធ្វើដំណើរទៅកាន់ កន្លែងដែលអាចមានគ្រោះថ្នាក់ ដូចជា មន្ទីរពេទ្យ ឬកន្លែងដែលអាប់អួរពេក ហើយ គួរយកចិត្តទុកដាក់ពីបញ្ហាអនាម័យឱ្យ បានច្រើន ។ ប្រសិនបើធ្លាក់ខ្លួនឈឺ គឺគួរ ប្រយ័ត្នក្នុងការរៀបចំក្បាលដំណេក កុំគេង បែរក្បាលទៅទិសខាងជើងឆៀងខាងកើត ព្រោះទិសនេះ នឹងធ្វើឱ្យស្ថានភាពកាន់តែ យ៉ាប់យឺនខ្លាំងឡើង ។ ភាពតានតឹង ក៏នឹង កើតមានឡើងនៅកន្លែងធ្វើការ គួរធ្វើការ ដោយប្រុងប្រយ័ត្ន និងរៀនសម្របខ្លួនជា មួយអ្នកដទៃ ។ ប្រសិនបើជាអ្នកប្រកបមុខ របរជំនួញដោយខ្លួនឯង មិនគួរប្រញាប់ ពង្រីកមុខរបរដោយប្រថុយប្រថាន ឬ បង្កើតគម្រោងថ្មីណាមួយនោះទេ ព្រោះ លទ្ធផលនឹងមិនជាទីពេញចិត្តឡើយ ។
- ៦ មិថុនា - ៦ កក្កដា ៖ រាសីរបស់ អ្នកនឹងរើបឡើងវិញគួរឱ្យកត់សម្គាល់ ។ ប្រសិនបើបុគ្គលឆ្នាំខាលនៅព្រួយបារម្ភ អំពីបញ្ហាលុយកាក់ ក៏នឹងមានហេតុការណ៍ ខ្លះកើតឡើងដែលអាចជួយសម្រួលដល់ ការលំបាកទាំងនោះបាន ។ សំណាងខាង ជំនួញជួញដូរ ក៏កើនឡើងដែរ ហើយក៏ មានដំណឹងល្អជាច្រើន ទាក់ទងរឿងការងារ របស់អ្នក ។ អ្នកគួរមានសេចក្តីក្លាហាន ឡើង ព្រោះពេលនេះ ជាពេលវេលាដ៏ ប្រសើរក្នុងការប្រថុយធ្វើអ្វីមួយ មិនថាក្នុង មុខជំនួញរកស៊ី ឬក្នុងការធ្វើការងារដើម្បី លទ្ធផលនៅពេលខាងមុខ ។
- ៧ កក្កដា - ៧ សីហា ៖ រយៈពេល នេះ ថាមពលរបស់បុគ្គលកើតឆ្នាំខាល នឹងចុះខ្សោយយ៉ាងខ្លាំង ដែលអាចធ្វើឱ្យគេ ងាយធ្លាក់ខ្លួនឈឺ និងអស់កម្លាំងជាទីបំផុត គឺគួរផ្តោតលើបញ្ហាសុខភាពជាចម្បង នៅអំឡុងខែនេះ ។ ប្រសិនបើអាចធ្វើទៅ បាន គួរស្វែងរកឃ្លោកដាក់នៅក្បែរគ្រែ នាទិសខាងជើងឆៀងខាងកើត ។ ឯការងារ និងមុខជំនួញ ជួបឧបសគ្គច្រើន ដោយត្រូវ ប្រឈមមុខនឹងអ្នកកាច់កុង ឬគូប្រកួត ប្រជែង ។ ការព្យាយាមលំហែអារម្មណ៍ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបាន ល្អសម្រាប់ការប្រយុទ្ធនៅពេលខាងមុខ ទៀត គឺជារឿងល្អដែលគួរតែអនុវត្ត ។
- ៨ សីហា - ៧ កញ្ញា ៖ អ្វីៗគ្រប់យ៉ាង មានសភាពប្រសើរឡើងវិញច្រើននៅក្នុង ខែនេះ មិនថាអ្នកធ្វើការ ឬធ្វើជំនួញនោះ ទេ មានចម្លោះជាច្រើនដែលគេអាចបង្ហាញ គំនិតច្នៃប្រឌិត និងគំនិតផ្តួចផ្តើមបាន ។ ឱកាសទ្រព្យសំណាង ការឡើងបុណ្យស័ក្តិ នឹងកើតមានឡើង ហើយគួរតែជឿជាក់លើ ខ្លួនឯង និងប្រឹងប្រែងចាប់យកឱកាសដែល ផ្កាយសំណាងនាំមកឱ្យ ឱ្យបានច្រើនបំផុត នៅក្នុងអំឡុងខែនេះ ។ រឿងរ៉ាវស្នេហា និង ក្រុមគ្រួសារមានសភាពល្អប្រសើរ ដែល អាចធ្វើឱ្យរីកចរាយ និងមានក្តីសុខពេញ មួយខែ ។
- ៨ កញ្ញា - ៧ តុលាៈ គួរតែទុកចិត្ត លើខ្លួនឯងជាជាងអ្នកដទៃ ព្រោះអាចត្រូវ មនុស្សជិតដិតបោកប្រាស់ ឬបោះបង់ចោល ដូចនេះ គួរឃ្លាតឱ្យឆ្ងាយពីបញ្ហារបស់អ្នក ដទៃពីរឿងនិយាយដើមអ្នកផ្សេង ព្រោះទាំង អស់នេះអាចបង្កជាបញ្ហាធំដុំបាន ហើយ នេះក៏ជារយៈពេលធុញថប់បំផុតខាងទំនាក់ ទំនងស្នេហា ។
- ៨ តុលា - ៦ វិច្ឆិកា ៖ រឿងរ៉ាវការ ងារនឹងត្រឡប់មកជាល្អប្រសើរវិញ ។ កន្លែងធ្វើការងារនឹងក្លាយជាជាកន្លែងរីក រាយ ព្រោះនឹងទទួលបានការកោតសរសើរ ពីអ្នករួមការងារ និងជាសមាជិកដ៏មាន តម្លៃនៅក្នុងក្រុម ហើយក៏មានមនុស្សដ៏ មានឥទ្ធិពលលាដៃជួយដែរ ។ ដូច្នេះបើមាន បំណង ឬសុបិន្តអ្វីមួយ គយរតែអនុវត្តនៅ ក្នុងខែនេះ ព្រោះថាអាចទទួលបាននូវ សំណាងដែលមិនអាចរំពឹងទុក ។
-៧ វិច្ឆិកា - ៥ មករា ៖ ជារយៈពេល ដែលបុគ្គលឆ្នាំខាលវ័យក្មេងរីករាយជា មួយពេលវេលាដ៏រ៉ូមែនទិក ហើយការសិក្សា នឹងមានសភាពល្អប្រសើរឡើងវិញជាងខែ កន្លងទៅ ។ ចំពោះបុគ្គលឆ្នាំខាលដទៃទៀត មុខរបរជួញដូរ និងការងារមានសភាព រលូនទៅមុខ ។
ភាពតឹងតែងនៅក្នុងខែនេះ អាចកើតឡើងដោយសារតែសមាជិកក្នុង ផ្ទះ ជាពិសេសសាច់ថ្លៃ តែបើមានភាព យោគយល់ខ្លះ អាចធ្វើឱ្យអ្វីៗទាំងអស់ ប្រសើរឡើងវិញ ។ (នៅមានត)
