(១៣)ការរៀបចំ​ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ |ថ្ងៃទី 02 សីហា 2010 ម៉ោង 00:00:00

ភាពតឹងតែងនៅក្នុងខែនេះអាចកើតឡើង ដោយសារតែសមាជិកក្នុងផ្ទះ ជាពិសេស សាច់ថ្លៃ តែបើមានភាពយោគយល់ខ្លះ អាចធ្វើឱ្យអ្វីៗទាំងអស់ ប្រសើរឡើងវិញ ។

- ៦ មករា - ៣ កុម្ភៈ ៖ ឆ្នាំ២០១០ជា រយៈពេលដែលមានផ្កាយជម្លោះកើតមាន ឡើង ហើយនេះបង្កជាបញ្ហាអ្នកកើតឆ្នាំ ខាល ដែលធ្វើឱ្យមានរឿងក្តីក្តាំ និងការ កាច់កុងក្នុងកន្លែងធ្វើការកើតឡើង ។ នៅ ក្នុងខែនេះ បុគ្គលឆ្នាំខាលគួរគិតគូរឱ្យបាន ល្អិតល្អន់ មុននឹងនិយាយ ទោះជាមានគោល បំណងល្អក៏ដោយ ក៏មនុស្សដទៃអាចយល់ ច្រឡំចំពោះអត្ថន័យនៃពាក្យសម្តីនោះដែរ។

ទំនាក់ទំនងរវាងអ្នកកើតឆ្នាំខាល ជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០

- ខាល និងជូត ៖ មិនមែនជាគូដែលគួរ ឱ្យប្រាថ្នានោះទេ ។ បុគ្គលឆ្នាំជូត មិនអាច រកឃើញនូវលក្ខណៈរួមណាមួយជាមួយ បុគ្គលឆ្នាំខាលសោះឡើយ ។ បុគ្គលឆ្នាំខាល ងាយមានអារម្មណ៍អាក់អន់ស្រពន់ចិត្តជា មួយបុគ្គលឆ្នាំជូតជាខ្លាំង ។

- ខាល និងឆ្លូវ ៖ គ្មានចំណងពិសេស ណាមួយនៃសត្វទាំងពីរនេះទេ។ សត្វទាំងពីរ សុទ្ធតែជាអ្នកខ្លាំង ពួកគេមិនចាប់អារម្មណ៍ លើគ្នាទៅវិញទៅមកឡើយ លុះត្រាតែមាន កម្មវិធីកីឡា ឬការកម្សាន្តនានាទើបគេ ចូលលេងជាមួយគ្នា ។

- ខាល និង ខាល ៖ ដោយសារតែឆ្នាំ ខាលនេះ ជាឆ្នាំមិនសូវប្រសើរចំពោះសត្វ ស្លា បុគ្គលឆ្នាំខាលមានអារម្មណ៍ថាល្វើយ ចំពោះប្រភេទខ្លួន (បុគ្គលឆ្នាំខាលដទៃទៀត ដែរ) ។ បើជាសម្ព័ន្ធប្តីប្រពន្ធ ពួកគេយោគ យល់គ្នាជ្រុលពេកដែលធ្វើឱ្យឆ្នាំមិនមាន ព្រឹត្តិការណ៍ណាសំខាន់ៗកើតឡើងទេ ។

- ខាល និងថោះ ៖ បុគ្គលទាំងពីរប្រភេទ នេះ ប្រៀបបានទៅនឹងកញ្ចក់ឆ្លុះបង្ហាញគ្នា ទៅវិញទៅមក ។ សត្វទស្សាយ និងខ្លា ហាក់ដូចជាខុសប្លែកគ្នាយ៉ាងខ្លាំង តែបើ តាមក្បួនទស្សន៍ទាយបុរាណចិន សត្វទាំង ពីរប្រភេទនេះ ចុះសម្រុងគ្នាយ៉ាងខ្លាំង ។ ពួកគេដើររត់គិត និងមានអាកប្បកិរិយា ស្រដៀងគ្នា ដែលនេះជាសម្ព័ន្ធដ៏ប្រសើរ បំផុតមួយនៅក្នុងឆ្នាំ២០១០នេះ ។

- ខាល និងរោង ៖ ទាំងបុគ្គលឆ្នាំខាល និងឆ្នាំរោង មានរាសីស្រុតចុះទាប ប៉ុន្តែ សម្ព័ន្ធភាពរបស់ពួកគេអាចផ្លាស់ប្តូរអ្វីៗ ដែលគេធ្វើឱ្យទៅជាទង្វើមានប្រយោជន៍ បាន។ គូនេះអាចមានសន្ទុះនៃភាពជោគ ជ័យបានកាន់តែប្រសើរឡើងដោយការ បន្ថែមធាតុទឹក ។

- ខាល និងម្សាញ់ ៖ ជាសម្ព័ន្ធមិត្តល្អ ព្រោះតែការច្រណែនឈ្នានីសគ្នាកើតឡើង។ បុគ្គលឆ្នាំខាលនឹងមានអារម្មណ៍ច្របូក ច្របល់ មិនមានសុវត្ថិភាពដោយសារតែ រាសីរបស់បុគ្គលឆ្នាំម្សាញ់ឡើងខ្ពស់ពេក ។ បុគ្គលឆ្នាំខាល មិនអាចទប់អារម្មណ៍នៃការ ប្រកួតប្រជែង និងច្រណែនរបស់ខ្លួនបាន ឡើយ ។

ខាល និងមមី ៖ ជាទំនាក់ទំនងកក់ក្តៅ បុគ្គលឆ្នាំខាលនឹងមានអារម្មណ៍កក់ក្តៅនៅ ពេលបាននៅ ឬទាក់ទងជាមួយបុគ្គលឆ្នាំ មមីនេះ ក៏ដោយសារតែពយកគេជាដៃគូដ៏ ប្រសើរ ។ គូនេះអាចលេងសើចសប្បាយ ជាមួយគ្នា និងមានក្រសែភ្នែក ជាពិសេស ក្នុងការសម្លឹងមើលពិភពលោក ។ ពួកគេ យល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមក ហើយគឺជាទំនាក់ទំនងដែលបុគ្គលឆ្នាំខាល ទុកចិត្តបំផុត ។

- ខាល និង មមែ ៖ បុគ្គលឆ្នាំខាល មិន មានចំណាប់អារម្មណ៍បន្តិចណាឡើយ ចំពោះបុគ្គលឆ្នាំមមែនៅក្នុងឆ្នាំ២០១០ នេះ ។ ពួកគេទាំងពីរ មិនមានលក្ខណៈដូច គ្នាបន្តិចដែលអាចធ្វើឱ្យមានអារម្មណ៍កក់ ក្តៅកើតឡើងសោះឡើយ ហេតុនេះ គេនឹង យល់ឃើញថា សម្ពន្ធភាពនេះ គឺជាទំនាក់ ទំនងដ៏គួរឱ្យធុញទ្រាន់ ។

- ខាល និងវក ៖ គឺជាសត្រូវដូចរាល់ ដង ជាគូមិនមានភាពរីករាយ ។ ឆ្នាំ២០១០ នេះ ការប្រឆាំងគ្នាកើនឡើងកាន់តែខ្លាំង ហើយនិងរត់ទៅរកគ្នានៅក្នុងសមរភូមិ ។

- ខាល និង រកា ៖ ជាគូដែលប្រកួត ប្រជែងគ្នាផង និងដែលស្និទ្ធិស្នាលគ្នាផង ។ គេទាំងពីរមិនមែនជាសត្រូវ តែក៏មិនមែន ជាមិត្តដែរ ហើយស្ថានភាពរបស់សម្ព័ន្ធ ភាពនេះ ត្រូវអាស្រ័យទៅលើថាមពលប្រចាំ ឆ្នាំ ។ នៅក្នុងឆ្នាំ២០១០ រាសីរបស់បុគ្កល ឆ្នាំរកាឡើងខ្ពស់ត្រដែត ផ្ទុយស្រឡះពី បុគ្គលឆ្នាំខាល ។ តែបុគ្គលទាំងពីរ អាច សម្របសម្រួលគ្នាបានដើម្បីអ្វីមួយដែល ពួកគេប្រាថ្នាចង់បាន ។

-ខាល និង ច ៖ បុគ្គលទាំងពីរនេះ ត្រូវ ការគ្នាទៅវិញទៅមកនៅក្នុងឆ្នាំនេះ ហើយ ម្នាក់ៗនឹងយល់ថា ម្នាក់ទៀតជាមិត្តពិត ប្រាកដ និងគួរឱ្យទុកចិត្តបាន ។ បុគ្គលឆ្នាំ ខាល នឹងមើលឃើញថា ខ្លួនអាចពឹងផ្អែក លើភាពស្មោះត្រង់របស់បុគ្គលឆ្នាំចបាន រីឯបុគ្គឆ្នាំច នឹងពឹងពាក់បុគ្គលឆ្នាំខាល នៅ ពេលមានការលំបាកកើតឡើង ។ ដូច្នេះ នេះជាសម្ព័ន្ធដែលជួយគ្នាទៅវិញទៅមក នៅក្នុងឆ្នាំ២០១០នេះ ។

- ខាល និង កុរ ៖ សម្ព័ន្ធនេះ នឹងទទួល បាននូវដំណឹងល្អក្នុងឆ្នាំ២០១០ ។ ខ្លានិង ជ្រូក គឺជាមិត្តភក្តិនឹងគ្នានៅក្នុងចក្ររាសី សំខាន់ជាងនេះទៅទៀត ទំនាក់ទំនងរបស់ ពួកគេអាចជម្នះបាននូវឧបសគ្គទាំងឡាយ ដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០១០ ហើយធ្វើការរួមគ្នាដោយភាពក្លាហាន និង ជឿជាក់ 9

 

ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំ ថោះ

ឆ្នាំថោះ ធាតុដី អាយុ៧១ឆ្នាំ (១៩ កុម្ភៈ ១៩៣៩-០៧ កុម្ភៈ ១៩៤០)

ឆ្នាំថោះ ធាតុដែក អាយុ៥៩ឆ្នាំ (០៦ កុម្ភៈ ១៩៥១-២៦ មករា ១៩៥២)

ឆ្នាំថោះ ធាតុទឹក អាយុ៤៧ឆ្នាំ (២៥ មករា ១៩៦៣-១២ កុម្ភៈ ១៩៦៤)

ឆ្នាំថោះ ធាតុឈើ អាយុ៣៥ឆ្នាំ (១១ កុម្ភៈ ១៩៧៥-៣០ មករា ១៩៧៦)

ឆ្នាំថោះ ធាតុភ្លើង អាយុ២៣ឆ្នាំ (១១ កុម្ភៈ ១៩៨៧-៣០ មករា ១៩៨៨)

ឆ្នាំថោះ ធាតុដី អាយុ១១ឆ្នាំ (១៦ កុម្ភៈ ១៩៩៩-០៤ កុម្ភៈ ២០០០)

សភាពទូទៅប្រចាំឆ្នាំ

មនុស្សកើតឆ្នាំថោះ នឹងមានសុខភាព ល្អប្រសើរ មាននូវជោគសំណាង ការងារដ៏ គួរឱ្យកត់សម្គាល់ដែលអាចធ្វើឱ្យជីវិតការ ងាររបស់លោកអ្នកដំណើរការទៅមុខយ៉ាង រលូន ។ ឆ្នាំខាល ឆ្នាំ២០១០ គឺជាឆ្នាំដ៏រីក រាយមួយសម្រាប់បុគ្គលកើតឆ្នាំថោះភាគ ច្រើន ។ បុគ្គលឆ្នាំថោះទាំងអស់ មានភាព រឹងប៉ឹងទាំងកាយ ផ្លូវកាយ និងផ្លូវចិត្តនៅ ក្នុងឆ្នាំ២០១០នេះ ជាហេតុដែលធ្វើឱ្យគេ មើលឃើញអ្វីៗគ្រប់យ៉ាងក្នុងផ្លូវវិជ្ជមាន និងមានអារម្មណ៍ល្អជាប់ជានិច្ច ។ ឆ្លងកាត់ រយៈពេលតឹងតែងអស់ជាច្រើនឆ្នាំកន្លងមក មនុស្សកើតឆ្នាំថោះ នឹងជំនួសមកវិញនូវ ភាពស្រាកស្រាន្ត ។ លោកអ្នកនឹងមាន ភាពជឿជាក់ចំពោះខ្លួនឯង ហើយអ្វីៗគ្រប់ យ៉ាងនឹងមានសភាពងាយស្រួលយល់ជាង ពេលសព្វដង ហេតុនេះលោកអ្នកនឹងមាន សភាពរឹងប៉ឹង និងរីករាយជាងពេលមុនៗ។ ភាពរីករាយទាំងអស់នេះ គឺជាហេតុផល ដែលនឹងធ្វើឱ្យមានការរីកចម្រើនលើអ្វី ជាច្រើន ។

បុគ្គលឆ្នាំថោះ មានសមត្ថភាពពិសេស ពីធម្មជាតិក្នុងការទំនាក់ទំនង ។ ហេតុនេះ បុគ្គលនេះមិនដែលបាត់បង់មិត្តភក្តិទេ ដែលប្រជាប្រិយភាពនេះ នឹងធ្វើឱ្យគេទទួល បាននូវការគាំទ្រទាំងពីថ្នាក់លើ និងថ្នាក់ ក្រោមរបស់ខ្លួន ហើយនិងទទួលបានជោគ ជ័យយ៉ាងធំធេងក្នុងការបំពេញការងារនានា ជាពិសេសនោះ គឺបុគ្គលឆ្នាំថោះ អាយុ២៣ ឆ្នាំ និង៤៧ឆ្នាំ ។ សរុបទៅ ការប្រមើល មើលរបស់មនុស្សឆ្នាំថោះ មានសភាព វិជ្ជមានជាខ្លាំង ហើយបុគ្គលឆ្នាំថោះដែល វាងវៃ នឹងអាចទាញយកប្រយោជន៍ពីស្ថាន ការណ៍ប្រចាំឆ្នាំបានច្រើនជាងគេ ។

ឆ្នាំថោះ អាយុ៧១ឆ្នាំ និង១១ឆ្នាំ

គួរប្រយ័ត្នប្រយែងពីបញ្ហាសុខភាព ដោយគួរតែពិនិត្យសុខភាពជាប្រចាំ តាំង សមាធិ និងធ្វើលំហាត់ប្រាណខ្លះ ដើម្បីភាព ក្លៀវក្លាប្រចាំថ្ងៃ ។ ក្រៅពីបញ្ហាសុខភាព គឺមិនមានអ្វីដែលបុគ្គលឆ្នាំថោះត្រូវខ្វល់ ខ្វាយទៀតឡើយ ព្រោះទាំងរឿងជោគជ័យ ការងារ រួមទាំងបញ្ហាហិរញ្ញវត្ថុ មាន សភាពនឹងនរល្អជាធម្មតាទេ ហើយអំឡុង ឆ្នាំនេះ ក៏ជារយៈពេលដ៏ប្រសើរបំផុតសម្រាប់ បុគ្គលឆ្នាំថោះអាយុ១១ឆ្នាំ ។ បុគ្គលវ័យ ក្មេងនេះ នឹងបំពេញកិច្ចការសាលាបាន យ៉ាងល្អ ។ ការខិតខំប្រឹងប្រែងបន្ថែមទៀត នឹងមកនូវលទ្ធផលឬរង្វាន់គួរជាទីគាប់ ចិត្ត ។ នះរយៈពេលដ៏ប្រសើរក្នុងការគិតគូរ ពីជំនាញអនាគត ព្រោះការមានគោល ដៅនឹងកាន់តែជួយបង្កើនសេចក្តីក្លៀវក្លា ក្នុងការសិក្សាបន្ថែមទៀត ។

ថ្នាំថោះ អាយុ៥៩ ឆ្នាំ

ដើរតាមក្រោយបុគ្គលឆ្នាំថោះដទៃៗ ទៀត ។ ប៉ុន្តែគេរីករាយ និងទទួលបានជោគ ជ័យខាងផ្នែកការងារ ដែលជាគន្លឹះសំខាន់ ក្នុងការបើកចជំហរទទួលអ្វីផ្សេងៗទៀត ។ នៅពេលដែលគេទទួលបានជោគជ័យខាង ការងារ ទោះជាអ្វីផ្សេងទៀត ហាក់ដូចជា មានលក្ខណៈអវិជ្ជមានក៏ដោយ ក៏គេអាច រស់បានក្នុងឆ្នាំនេះដែរ ។

ស្ថានភាពហិរញ្ញ វត្ថុមិនមានភាពប្រសើរឡើងទេ ហើយ សុខភាពក៏ងាយនឹងជួបញ្ហាដែរ តែប្រសិន បើជាអ្នកមានទ្រព្យសម្បត្តិស្រាប់ ឆ្នាំ២០១០ នេះពិតជាពេលវេលាដ៏រីករាយបំផុតមួយ សម្រាប់អ្នក ។ (នៅមានត)