(១៤)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០​ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

ស្ថានភាពហិរញ្ញវត្ថុមិនមានភាពប្រសើរ ឡើងទេ ហើយសុខភាពក៏ងាយនឹងជួបញ្ហា ដែរ តែប្រសិនបើជាអ្នកមានទ្រព្យសម្បត្តិ ស្រាប់ឆ្នាំ២០១០ នេះពិតជាពេលវេលាដ៏រីក រាយបំផុតមួយសម្រាប់អ្នក ។

ឆ្នាំថោះ អាយុ៤៧ ឆ្នាំ

ជាសត្វទន្សាយដែលមានរាសីខ្ពស់ជាង គេបង្អស់នៅក្នុងឆ្នាំខាលនេះ ។ លក្ខណៈ ពិសេសនៅក្នុងឆ្នាំនេះ គឺនឹងទទួលបាននូវ លាភសំណាងដ៏ច្រើនសន្ធឹកសន្ធាប់ ហើយ ទ្រព្យសំណាងដ៏មហិមា នឹងហូរចូលមកក្នុង ជីវិត្តរបស់គេនៅក្នុងឆ្នាំនេះ គឺនឹងមាន លុយដ៏ច្រើន ហើយច្រើនបន្ថែមទៀត ។ បុគ្គលនេះ ក៏នឹងមានជោគសំណាងដ៏អស្ចារ្យ ខាងការងារ ដោយគេអាចធ្វើគម្រោងការ នានាបានសម្រេចយ៉ាងងាយស្រួលបំផុត ដែលជាហេតុទទួលបាននូវកេរ្តិ៍ឈ្មោះល្បី ល្បាញ និងឡើងឋានៈ ព្រមទាំងមានអ្នក ដទៃទទួលស្គាល់ច្រើន លើសពីនេះទៅទៀត បញ្ហាសុខភាពមានលក្ខណៈល្អប្រពៃ ។ សរុបទៅ មិនមានអ្វីដែលបុគ្គលឆ្នាំថោះ អាយុ៤៧ឆ្នាំត្រូវចង់បានទៀតទេ ពីព្រោះ នៅក្នុងឆ្នាំខាល ២០១០ ព្រេងវាសនាបាន នាំមកនូវលាភសំណាងគ្រប់បែបយ៉ាង មកឱ្យគេរួចជាស្រេច ពិសេសនឹងរស់នៅ យ៉ាងសប្បាយរីករាយពេញមួយឆ្នាំ ។

ឆ្នាំថោះ អាយុ៣៥ឆ្នាំ

នឹងទទួលនូវដំណឹងល្អៗខ្លះក្នុងឆ្នាំ២០១០ ពិសេសនោះ គឺរឿងជោគសំណាងខាងការ ងារ និងសុខភាព តែពុំសូវទទួលបានទ្រព្យ សំណាងនោះទេ ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ភាពជឿជាក់ និងថាមពលប្រចាំឆ្នាំ នឹង ធ្វើឱ្យបុគ្គលនេះ មើលឃើញពិភពលោក ស្រស់បំព្រង និងក្នុងផ្លូវវិជ្ជមាន ។

ឆ្នាំថោះ អាយុ២៣ឆ្នាំ

គឺជាឆ្នាំដ៏ប្រសើរបំផុតមួយសម្រាប់ គេ ។ អ្នកដែលស្វះស្វែងរកការងារនោះនឹង ទទួលបាននូវជម្រើសល្អៗជាច្រើន ហើយ គេអាចបំពេញការងារបានគ្រប់បែបយ៉ាង ប្រកបដោយជោគជ័យ ។ ទ្រព្យសំណាង ក៏ នឹងហូរចូលសន្ធឹកសន្ធាប់រហូតដល់នឹក ស្មានមិនដល់ ។ ចូរជឿជាក់ទៅលើខ្លួនឯង ក្នុងការសម្រេចចិត្តជ្រើសរើសយកការងារ ណាមួយ ហើយរយៈពេលនេះ គឹជារយៈពេល ដ៏ប្រសើរបំផុតក្នុងការសម្រេចចិត្តដើម្បី អនាគតដ៏វែងឆ្ងាយ។ ចំពោះអ្នកដែលមាន ការងារធ្វើរួចហើយ ប្រាកដជាមានអារម្មណ៍ យ៉ាងអស្ចារ្យ នៅក្នុងជីវិតការងាររយៈពេល ១២ខែនេះ ។ និយាយជារួម ឆ្នាំ២០១០ ឬ ជាពេលវេលាដ៏រីករាយបំផុតមួយសម្រាប់ បុគ្គលឆ្នាំថោះ អាយុ២៣ឆ្នាំ ។

ការប្រមើលមើលប្រចាំខែ

- ៤ កុម្ភៈ - ៥ មីនា ៖ ដើមឆ្នាំ ជាដើម ទ្រព្យ ។ អំឡុងខែនេះ ទ្រព្យសំណាងដ៏ច្រើន នឹងហូរចូលបុគ្គលឆ្នាំថោះ ហើយមនុស្ស មានឥទ្ធិពលនឹងជួយជាដៃជើង អាចឱ្យ សម្រេចជោគជ័យក្នុងការបំពេញភារកិច្ច ផ្សេងៗ ឯមុខជំនួញ ក៏នឹងរីកចម្រើនទៅ មុខ ។ ក្នុងរយៈពេលនេះដែរ ក៏អាចរកឃើញ នូវតុល្យភាពសម្រាប់ការងារ និងជីវិតឯក ជនដែលធ្វើឱ្យមានសេចក្តីសុខច្រើនបំផុត។

- ៦ មីនា - ៤ មេសា ៖ អ្វីៗនៅដំណើរ យ៉ាងរលូន ។ មានផ្កាយសំណាងរះចែងចាំង នៅក្បែរមនុស្សឆ្នាំថោះជានិច្ច ហើយនៅ ពេលណាដែលសំណាងល្អកើតមានឡើង សំណាងនោះ គឺជាសំណាងដ៏ធំមួយ ។ ទ្រព្យ សម្បត្តិ ហើយនិងភាពរុងរឿងប្រាកដជា ឡើងដល់កំពូល ហេតុនេះសម្រាប់អ្នក ដែលប្រកបរបរជួញដូរ នេះគឺជាឱកាស ដែលអាចរកចំណូលបន្ថែមបានយ៉ាងច្រើន ទៀត ។ មនុស្សនេះគួរជឿជាក់លើខ្លួនឯង ដើម្បីបន្ថែមការវិនិយោគទៀត ប្រសិនបើ ឱកាសមកដល់ ព្រោះនៅពេលនេះ រាល់ការ សម្រេចចិត្ត គឺពិតជាមិនខុសនោះទេ ។ សម្រាប់បុគ្គលធ្វើការ រយៈពេលនេះអាច ទទួលជោគជ័យបានដោយមិនចាំបាច់ខំ ប្រឹងឡើយ ។

- ៥ មេសា - ៥ ឧសភា ៖ ចូរប្រុង ប្រយ័ត្ននៅក្នុងខែនេះ ព្រោះនឹងមានមនុស្ស មិនស្មោះត្រង់ចូលមកលាយឡំនៅក្នុងជីវិត ពិសេសគួរប្រុងប្រយ័ត្នចំពោះការធ្វើវិនិ- យោគ ឬការលក់ដូរណាដែលហាក់ដូចជា ល្អជ្រុល ព្រោះអាចត្រូវគេប្រើជាក្របីដើម្បី ជិះចម្លងភក់ មិនត្រឹមតែប៉ុណ្ណោះ ត្រូវ ប្រយ័ត្នរាល់ការធ្វើដំណើរដើរហើរនៅពេល យប់ ព្រោះគ្រោះថ្នាក់ដោយចោរកម្មណា មួយ អាចនឹងកើតមានឡើងបាន ។ មនុស្ស ឆ្នាំថោះ គយរស្លៀកបំពាក់ពណ៌ខ្មៅ ឬពណ៌ ខៀវក្នុងការបង្កើតធាតុទឹកនៅជុំវិញខ្លួន ដើម្បីការពារហេតុការណ៍អាក្រក់ ដែល នឹងកើតមានឡើង ។ ប្រសិនបើមានការ ឈ្លោះទាស់ទែងគ្នាក្នុងរបរជួញដូរថ គួ សម្រួលឥរិយាបថឡើងវិញ បើមិនដូច្នោះ ទេ អាចនឹងមានអំពើហិង្សាកើតឡើង ។

- ៦ ឧសភា - ៥ មិថុនា ៖ នេះគឺជា រយៈពេលដ៏ពិសេសមួយទៀត សម្រាប់បុគ្គល កើតឆ្នាំថោះ ព្រោះទ្រព្យសម្បត្តិហូរចូល ដូចទឹកជន់ ។ ឯការវិនិយោគជោគដែល មានការគិតគូរហ្មត់ចត់ នឹងនាំមកនូវរង្វាន់ ដ៏សម្បើម ។ បុគ្គលនេះមានគំនិតថ្មីៗជា ច្រើន ដែលអាចសម្រេចបាន បើមានការ យកចិត្តទុកដាក់ទៅលើគំនិតដែលជាប្រ- យោជន៍នោះ ។ នៅក្នុងខែនេះ បុគ្គលឆ្នាំ ថោះមានឥទ្ធិពលទទួលបានការគោរព និង ជំនួយពីអ្នកដទៃ ។ ប៉ុន្តែគួរប្រយ័ត្នកុំពាក់ គ្រៀងអលង្ការធ្វើអំពីលោហៈច្រើនពេក ព្រោះគ្រឿងទាំងអស់នោះ អាចធ្វើឱ្យបាត់ បង់តុល្យភាពនៃលាភសំណាង ហើយអាច ធ្វើឱ្យអារម្មណ៍មានសភាពហេវហត់យ៉ាង ខ្លាំង ។ ការព្យាយាមសម្រាកឱ្យបានគ្រប់ គ្រាន់ អាចធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា ក្នុងការចាត់ចែងវិធីសាស្ត្រដើម្បីទទួលយក លាភសំណាង ។

- ៦ មិថុនា - ៦ កក្កដា ៖ ជារយៈពេល ដែលបុគ្គលឆ្នាំថោះអាចធ្លាក់ខ្លួនឈឺ ហើយ នេះគឺជាមូលហេតុដ៏ចម្បងមួយដែលរាំង ស្ទះដល់ការហូរចូលនៃលាភសំណាងដទៃ ទៀត ។ ជម្ងឺទាំងនោះ អាចជាអម្ងឺឆ្លង ឬ គ្រោះថ្នាក់ផ្សេងដែលត្រូវបង្ខំឱ្យគេសម្រាក មិនអាចធ្វើសកម្មភាពនានាបាន ។ គួរប្រើ រយៈពេលនេះសម្រាប់សម្រាកលំហែកាយ និងពិនិត្យមើលស្ថានការណ៍ផ្សេងៗសម្រាប់ ការប្រយុទ្ធនៅខែក្រោយទៀត ។ ប្រសិនបើ ជួបប្រទះនូវបញ្ហាមិនសប្បាយចិត្តខ្លះនៅ កន្លែងធ្វើការ ឬមានគំនិតចង់ផ្លាស់ប្តូរការ ងារនោះ គួរតែអត់ធ្មត់ និងប្រឹងប្រែងធ្វើ ការបន្តទៀត កុំបណ្តោយទៅតាមអារម្មណ៍ ព្រោះអំឡុងពេលនេះ រាសីកំពុងស្រុតចុះ ។

- ៧ កក្កដា - ៧ សីហា ៖ ជារយៈពេល ដែលពាំនាំមកនូវជោគសំណាងបន្ថែមទៀត ជាពិសេសនោះ គឺជោគសំណាងបន្ថែម ទៀត ជាពិសេសនោះ គឺជោគសំណាងខាង សេចក្តីស្នេហា ហើយបុគ្គលដែលមិនទាន់ រៀបការ នឹងមានឱកាសជួបជាមួយគូ អនាគតរបស់ខ្លួន ចំណែកឯអ្នកដែលបាន សាងគ្រួសាររួចហើយ នឹងមានអារម្មណ៍ រីករាយបំផុតនៅក្នុងជីវិតអាពាហ៍ពិពាហ៍ របស់ខ្លួន ។ បុគ្គលឆ្នាំថោះ ងាយនឹងរកបាន មិត្តណាស់ ហើយជាមួយនឹងផ្កាយសំណាង ប្រចាំខែនេះ ទាំងការងារ និងមុខរបរជួញ ដូរ ត្រូវការទេពកោសល្យខ្លះខាងការទាក់ ទងដ៏ពិសេស ដើម្បីទទួលបានជោគជ័យ ពិសេសចំពោះលោកអ្នកដែលប្រកបរបរ ជួញដូរ ព្រោះឱកាសពង្រីកមុខរបរបានមក ដល់ ហេតុនេះគួរតែបង្កើតនូវបណ្តាញទាក់ ទងដើម្បីសម្រេចបំណងនៅពេលដ៏ខ្លីខាង មុខ ។ រយៈពេលនេះ ជាពេលដែលត្រូវប្រើ នូវជំនាញដ៏ប៉ិនប្រសប់ក្នុងការបង្កើននូវ ទំនាក់ទំនង ។

- ៨ សីហា - ៧ កញ្ញាៈ មនុស្សឆ្នាំថោះ មានជោគសំណាងខាងការផ្សងសំណាងជា មួយល្បែងស៊ីសង ប៉ុន្តែគួរប្រយ័ត្នប្រយែង ជាមួយនឹងបញ្ហាក្តីក្តាំ។ សូម្បីតែខ្លួនឯងមិន បានបង្កបញ្ហាណាមួយឱ្យកើតឡើងក៏ដោយ ក៏អ្នកដទៃអាចមកបង្កជារឿងជាមួយដែរ ។ ចំពោះអ្នកធ្វើការ គួរតែប្រុងប្រយ័ត្នចំពោះ បុគ្គលិកដទៃទៀតដែលមានបំណងរុញច្រាន ឱ្យអ្នកភ្លាត់ស្នៀត ហើយត្រូវសម្លឹងមើល អ្នកដទៃក្នុងផ្លូវល្អ និងធ្វើល្អចំពោះអ្នកដទៃ ប៉ុន្តែមិនមានន័យថា ត្រូវយកចិត្តគេជ្រុល ហួសហេតុនោះទេ ។ ចំពោះអ្នកដែលប្រកប ដែលប្រកបរបរជំនួញ ពេលនេះ គឺជារយៈ ពេលដែលមានភាពតានតឹងឡើង ព្រោះ មានការប្រកួតប្រជែងច្រើន ។

- ៨ កញ្ញា - ៧ តុលា ៖ បញ្ហាសុខភាព បានពន្យឺតតដំណើរការសព្វបែបយ៉ាងរបស់ មនុស្សកើតឆ្នាំថោះ ដោយមានអារម្មណ៍ ឆាប់នឿយហត់អស់កម្លាំង ។ ការងារហួស កម្រិត នឹងដាក់បន្ទុកកាន់តែខ្លាំង ហេតុនេះ មិនត្រូវបណ្តោយឱ្យភាពធុញថប់នៃបញ្ហា ទាំងអស់នេះយកឈ្នះលើខ្លួនបានឡើយ ហើយគួរសាកល្បងរៀបចំផែនការ ឬតារាង ពេលវេលា ព្រោះធ្វើបែបនេះ នឹងអាចជួយ បន្ធូរបន្ថយបន្ទុករបស់ខ្លួនបានមួយកម្រិត។

 

ញ្ហាមុខជំនួញ អាចដំណើរការទៅបាន ប្រសើរ លុះត្រាតែចេះស្វែងរកដៃគូឱ្យបាន ល្អ ព្រោះការប្រឹងប្រែងតែម្នាក់ឯង មិន ទទួលបានលទ្ធផលជាទីពេញចិត្តនោះទេ ផ្ទុយទៅវិញ ការជ្រើសរើសដៃគូដែលអាច ទុកចិត្តបាន ប្រាកដជាមានឱកាសទទួល បាននូវលាភសំណាងល្អ ។

- ៧ វិច្ឆិកា - ៦ ធ្នូ ៖ ជាពេលវេលាដ៏ ប្រសើរចំពោះអ្នកដែលមានមហិច្ឆតា ព្រោះអ្វីៗទាំងអស់នឹងដំណើរការបានដោយ ជោគជ័យ ។ (នៅមានត)