(១៥)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ |ថ្ងៃទី 02 សីហា 2010 ម៉ោង 00:00:00

ឯបញ្ហាមុខជំនួញ អាចដំណើរការទៅបាន ប្រសើរ លុះត្រាតែចេះស្វែងរកដៃគូឱ្យបាន ល្អ ព្រោះការប្រឹងប្រែងតែម្នាក់ឯង មិន ទទួលបានលទ្ធផល ជាទីពេញចិត្តនោះទេ ផ្ទុយទៅវិញ ការជ្រើសរើសដៃគូដែលអាច ទុកចិត្តបាន ប្រាកដជាមានឱកាសទទួល បាននូវលាភសំណាងល្អ ។

- ៧ វិច្ឆិកា - ៦ ធ្នូ ៖ ជាពេលវេលាដ៏ ប្រសើរចំពោះអ្នកដែលមានមហិច្ឆតា ព្រោះអ្វីៗទាំងអស់នឹងដំណើរការបានដោយ ជោគជ័យ ។ ផ្តាយជោគ នៅពេលនេះ នឹងពាំ នាំប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់មកដល់ មនុស្សឆ្នាំថោះ រីឯអ្នកដែលមានឱកាស ទទួលបានជោគសំណាង ច្រើនជាងគេ គឺជា ដែលមានមហិច្ឆតា និងការប្តេជ្ញាចិត្តខ្ពស់។ ចំពោះបុគ្គលឆ្នាំថោះដែលកំពុងបំពេញការ ងារ ការឡើងតំណែងអាចកើតមានឡើង ជាប្រាកដ ។ ក្នុងរយៈពេលនេះ អ្នកងាយនឹង ទទួលបានជោគជ័យការងារ និងកេរ្តិ៍ឈ្មោះ ល្បីខ្ទរខ្ចាយជាទីបំផុត តែអាចមានការ ប្រកួតប្រជែងខ្លះ កើតឡើងពីសំណាក់មនុស្ស ដទៃទៀត ប៉ុន្តែរាសីរបស់អ្នកខ្ពស់ជាងគេ ដូច្នេះមិនមានអ្វីដែលគួរឱ្យបារម្ភនោះ ឡើយ ។

- ៧ ធ្នូ - ៥មករា ៖ នេះជាឱកាសដែល ទទួលបានជោគជ័យច្រើន នៅក្នុងអំឡុងខែ នេះ ។ មនុស្សឆ្នាំថោះ នៅតែបន្តទទួល បានកេរ្តិ៍ឈ្មោះល្បីល្បាញ និងកិត្តិយសខ្ពង់ ខ្ពស់ ។ ឱកាសនេះ អ្នកអាចសហការជា មួយអ្នកមានឥទ្ធិពលដើម្បីជួយក្នុងរបរជំនួញ ជួញដូរបាន ។ ឯបញ្ហាទំនាក់ទំនងវិញ មាន ភាពល្អប្រសើរជាធម្មតាទេ ហើយនេះ ក៏ជា រយៈពេលដ៏ល្អសម្រាប់អ្នកដែលមិនទាន់ រៀបការ នឹងអាចរើសបានគូស្រករ ជាគូ សម្រាប់អនាគតបានល្អត្រឹមត្រូវដែរ ។

- ៦ មករា - ៣ កុម្ភៗ ៖ ក្នុងរយៈពេល នេះ អ្នកអាចបាត់បង់មិត្តភាព ឬជួបប្រទះ នឹងអំពើក្បត់ ហើយអ្នកក៏មិនគួរទុកចិត្ត មនុស្សណាម្នាក់ឡើយ សូម្បីតែមនុស្ស ដែលជិតដិតបំផុត ។ ប្រសិនបើមានហេតុ ការណ៍បែបនេះកើតឡើង អ្នកគួរបើកចិត្ត ឱ្យទូលាយ ហើយលើកលែងទោសចំពោះ អ្នកទាំងនោះ នោះអ្នកនឹងអាចឆ្លងកាត់រយៈ ពេលនេះបានដោយប្រសើរ ។ បើនិយាយពី រឿងជំនួញ និងការងារវិញ គួរជៀសវាងការ សម្រេចចិត្តរឿងសំខាន់ៗ និងដោយប្រថុយ ប្រថាន ឬជៀសវាងការចុះកិច្ចកុងត្រានានា ឱ្យបាននៅក្នុងរយៈពេលនេះ ព្រោះថារាសី របស់លោកអ្នកមិនសូវល្អនោះទេនៅក្នុង ខែចុងក្រោយនៃឆ្នាំខាលនេះ ។

ទំនាក់ទំនងរវាងអ្នកកើតឆ្នាំថោះ ជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០

- ថោះ និង ជូត ៖ ជាសម្ព័ន្ធភាពដែល ចុះសម្រុងនឹងគ្នា ព្រោះទាំងបុគ្គលឆ្នាំថោះ និងឆ្នាំជូត ស្វែងរកមធ្យោបាយផ្គាប់ផ្គួន ចិត្តគ្នាទៅវិញទៅមកបាន ហេតុនេះពួកគេ នឹងទទួលបាននូវភាពសប្បាយរីករាយក្នុង ការរួមសម្ព័ន្ធភាពនេះ ទោះបីជាសម្ព័ន្ធ ភាពនេះ មិនសូវជួបភាពរីកចម្រើនក្នុង ឆ្នាំនេះយ៉ាងណាក៏ដោយ ។

-ថោះ និង ឆ្លូវ ៖ ជាសម្ព័ន្ធដែលមិន ចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ឯលក្ខណៈ រួមដ៏តិចតួចដែលពួកគេមានដូចគ្នានៅ ឆ្នាំមុននោះ បានរលាយបាត់អស់នៅក្នុងឆ្នាំ នេះ។ មនុស្សទាំងពីរប្រភេទនេះ មិនសម ជាដៃគូអាពាហ៍ពិពាហ៍ ឬធ្វើជំនួញជាមួយ គ្នាក្នុងឆ្នាំនេះនោះឡើយ ។

- ថោះ និង ខាលៈ បុគ្គលទាំងពីរប្រភេទ នេះ ប្រៀបបានទៅនឹងកញ្ចក់ឆ្លះបង្ហាញគ្នា ទៅវិញទៅមក ។ សត្វទស្សាយ និងសត្វខ្លា ហាក់ដូចជាខុសប្លែកគ្នាយ៉ាងខ្លាំង តែបើ តាមក្បួនទស្សន៍ទាយបុរាណចិន សត្វទាំង ពីរប្រភេទនេះចុះសម្រុងគ្នាយ៉ាងខ្លាំង ។ ពួក គេដើរគិត រត់គិត និងមានអាកប្បកិរិយា ស្រដៀងគ្នា ។ សម្ពន្ធភាពនេះ ជាសម្ពន្ធ ភាពដ៏ប្រសើរបំផុតមួយនៅក្នុងឆ្នាំ២០១០ នេះ ។

- ថោះ និង ថោះ ៖ បុគ្គលឆ្នាំថោះ ជា មនុស្សដែលមានភាពអត់ធ្មត់ និងយោគ យល់ច្រើន ហើយជាទូទៅ គេមានសភាព ស្ងប់ស្ងាត់កម្រនឹងផ្ទុះកំហឹងណាស់ ។ នៅ ពេលដែលគេទាំងពីរចងសម្ព័ន្ធនឹងគ្នា ទំនាក់ទំនងនោះ គឺជាទំនាក់ទំនងដែលពោរ ពេញដោយក្តីស្រឡាញ់ ។ មនុស្សឆ្នាំថោះ តែងតែចាត់ទុកគ្រួសារជារឿងសំខាន់ជាង អ្វីៗទាំងអស់ហើយនោះ ក៏ជាឆ្នាំដែល ចំណងទាក់ទងរបស់ពួកគេ មានសភាព កាន់តែរឹងប៉ឹងខ្លាំងឡើងៗដែរ ។

- ថោះ និង រោង ៖ បុគ្គលទាំងពីរនេះ មានភាពចុះសម្រុងគ្នា ដែលធ្វើឱ្យពួកគេ ចាប់អារម្មណ៍គ្នាទៅវិញទៅមក មានលក្ខណៈ ដូចគ្នាជាច្រើន ដែលជាហេតុធ្វើឱ្យគេអាច មានចំណងអាពាហ៍ពិពាហ៍ ចំណងដៃគូ ជំនួញ និងចំណងមិត្តភក្តិដ៏ល្អប្រសើរ ។

- ថោះ និង ម្សាញ់ ៖ សម្ព័ន្ធរវាងបុគ្គល ឆ្នាំថោះ និងឆ្នាំម្សាញ់នៅក្នុងឆ្នាំ២០១០ នេះ នឹងជួបប្រទះនូវភាពរីករាយ ព្រមទាំង ភាពកក់ក្តៅច្រើនជាងឆ្នាំមុន ។ បើពិនិត្យ មើលតាមក្បួនហោរាសាស្ត្រចិន បុគ្គលឆ្នាំ ថោះ និងម្សាញ់ មិនសូវចុះសម្រុងនឹងគ្នា ទេ ។ ដោយឡែកនៅក្នុងឆ្នាំ២០១០នេះ បុគ្គលឆ្នាំម្សាញ់មានទស្សនៈវិជ្ជមាន និង មានសន្តានចិត្តសណ្តោសប្រណីចំពោះ បុគ្គលឆ្នាំថោះ ។ ឯបុគ្គលឆ្នាំថោះ ក៏នឹង មានការឆ្លើយតបដ៏ល្អមួយចំពោះមនុស្ស ឆ្នាំម្សាញ់វិញដែរ ដែលអាចធ្វើឱ្យទំនាក់ ទំនងនេះជាទំនាក់ទំនងប្រកបដោយភាព រីករាយ ។

- ថោះ និង មមី ៖ បុគ្គលឆ្នាំថោះ និង បុគ្គលឆ្នាំមមី មានបុគ្គលិកលក្ខណៈខុសគ្នា ជាច្រើន ដែលមិនអាចទាក់ទាញឱ្យមាន ទំនាក់ទំនងស៊ីជម្រៅបាននោះទេ ។ តែទោះ ជាយ៉ាងនេះក៏ដោយ ក៏បុគ្គលទាំងពីរនេះ មាននូវពេលវេលាដ៏ល្អជាមួយគ្នានៅ អំឡុងឆ្នាំ២០១០នេះដែរ ។

- ថោះ និង មមែៈ នៅឆ្នាំ២០១០នេះ បុគ្គលឆ្នាំថោះ គឺជាខ្នងបង្អែក និងជាអ្នក ផ្គត់ផ្គង់ដល់បុគ្គលកើតឆ្នាំមមែ ។ បុគ្គល ឆ្នាំថោះ នឹងមានអារម្មណ៍ថាពិបាកយ៉ាង ខ្លាំងក្នុងការខំប្រឹងប្រែងបន្ថែមទៀតជំនួស ឱ្យបុគ្គលឆ្នាំមមែ ដែលមានរាសីធ្លាក់ចុះ ដុនដាប់ខ្លាំងនោះ ។ តែទោះជាមានអ្វីកើត ឡើងក៏ដោយ ក៏សម្ព័ន្ធភាពនេះ នឹងអាច ដោះស្រាយបានរាល់បញ្ហាទាំងអស ់ ។

- ថោះ និង វក ៖ សម្ព័ន្ធភាពនេះ មិន មែនជាគូដែលត្រូវរ៉ូវគ្នានោះទេ ចំពោះអ្នក ដែលរៀបការហើយ ត្រូវមានការអត់ទ្រាំ ជាខ្លាំងទៅនឹងអតុល្យភាពក្នុងឆ្នាំ២០១០ ។ ភាពរីករាយ មិនមានកើតឡើងចំពោះ សម្ព័ន្ធភាពនេះនោះឡើយ ។

- ថោះ និង រកាៈ ជាធម្មតា បុគ្គលឆ្នាំ ថោះ និងឆ្នាំរកា គឺជាសត្រូវនឹងគ្នា ។ ប៉ុន្តែ ឆ្នាំ២០១០ គឺជារយៈពេលមួយដែលសត្រូវ ស៊ីសាច់ហុតឈាមនេះ នឹងក្លាយមកជា មិត្ត ។ ពួកគេមានរាសីឡើងខ្ពស់ដូចគ្នា ជា ហេតុធ្វើឱ្យម្នាក់ៗអាចសម្របសម្រួលខ្លួន បង្កើតជាភាពស្និទ្ធិស្នាលឡើងបានល្អ រវាង គ្នានិងគ្នា ។

- ថោះ និង ចៈ គឺជាគូកន និងជាមិត្ត ភ័ក្តិដ៏ជិតដិតនឹងគ្នា ។ បុគ្គលទាំងពីរ មាន ភាពទាក់ទាញចំពោះគ្នាទៅវិញទៅមកជា ខ្លាំង ហើយក៏ជាអ្នកនាំសំណាងមកឱ្យគ្នា ទៅវិញទៅមកដែរ ។

- ថោះ និង កុរៈ នេះជាសម្ព័ន្ធដ៏រីក រាយមួយទៀត ដែលចេះគោរពស្រឡាញ់ និងលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ។ ឥរិយាបថរបស់ពួកគេចំពោះជីវិត គឺមាន ការបន្ធូរបន្ថយនិងងាយស្រួល ។ នៅក្នុងឆ្នាំ ២០១០នេះ បុគ្គលឆ្នាំកុរ នឹងនាំសំណាង ពិសេសទៅដល់បុគ្គលឆ្នាំថោះ លើសពីនេះ ទៅទៀត រាសីរបស់គេទាំងពីរឡើងខ្ពស់ដូច គ្នា ហើយក៏គ្មានបញ្ហាអ្វីកើតឡើងនៅរវាង សម្ព័ន្ធនេះដែរ 9

ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំ រោង

ឆ្នាំរោង ធាតុដែក អាយុ៧០ឆ្នាំ (០៨ កុម្ភៈ ១៩៤០ - ២៦ មករា ១៩៤១)

ឆ្នាំរោង ធាតុទឹក អាយុ៥៨ឆ្នាំ (២៧ មករា ១៩៥២ - ១៣ កុម្ភៈ ១៩៥៣)

ឆ្នាំរោង ធាតុឈើ អាយុ៤៦ឆ្នាំ (១៣ កុម្ភៈ ១៩៦៤ - ០១ កុម្ភៈ ១៩៦៥)

ឆ្នាំរោង ធាតុភ្លើង អាយុ៣៤ឆ្នាំ (៣១ មករា ១៩៧៦ - ២៧ កុម្ភៈ ១៩៧៧)

ឆ្នាំរោង ធាតុដី អាយុ២២ឆ្នាំ (១៧ កុម្ភៈ ១៩៨៨ - ០៥ កុម្ភៈ ១៩៨៩)

 

 

 

ឆ្នាំរោង ធាតុដែក អាយុ១០ឆ្នាំ (០៥ កុម្ភៈ ២០០០ - ២៣ មករា ២០០១)

សភាពទូទៅប្រចាំឆ្នាំ

ក្រៅតែពីបុគ្គលឆ្នាំរោង អាយុ៥៨ឆ្នាំ បុគ្គលឆ្នាំរោងដទៃទៀតនឹងទទួលរងនូវផល ប៉ះពាល់ដោយសារតែការខ្វះនូវធាតុទឹក នៅក្នុងឆ្នាំ២០១០នេះ ។ ទ្រព្យសំណាងនឹង កើតមាន ជាពិសេសចំពោះតែបុគ្គលឆ្នាំ រោង ធាតុទឹក (អាយុ៥៨ឆ្នាំ) និងបុគ្គលឆ្នាំ រោងធាតុភ្លើង (អាយុ៣៤ឆ្នាំ)ប៉ុណ្ណោះ ។ ជោគសំណាងខាងការងាររបស់បុគ្គលឆ្នាំ រោងទាំងអស់ ហាក់ដូចជាមិនបានបង្ហាញ ឱ្យឃើញទេ ។ ជាសរុប ទោះបុគ្គលឆ្នាំរោង ជួបប្រទះរយៈពេលមួយពោរពេញទៅ ដោយភាពធុញទ្រាន់ ។ (នៅមានត)