
(១៦)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
ឆ្នាំរោង ធាតុដែក អាយុ១០ឆ្នាំ (០៥ កុម្ភៈ ២០០០ - ២៣ មករា ២០០១)
សភាពទូទៅប្រចាំឆ្នាំ
ក្រៅតែពីបុគ្គលឆ្នាំរោង អាយុ៥៨ឆ្នាំ បុគ្គលឆ្នាំរោងដទៃទៀតនឹងទទួលរងនូវផល ប៉ះពាល់ដោយសារតែការខ្វះនូវធាតុទឹក នៅក្នុងឆ្នាំ២០១០នេះ ។ ទ្រព្យសំណាងនឹង កើតមាន ជាពិសេសចំពោះតែបុគ្គលឆ្នាំ រោង ធាតុទឹក (អាយុ៥៨ឆ្នាំ) និងបុគ្គលឆ្នាំ រោងធាតុភ្លើង (អាយុ៣៤ឆ្នាំ)ប៉ុណ្ណោះ ។ ជោគសំណាងខាងការងាររបស់បុគ្គលឆ្នាំ រោងទាំងអស់ ហាក់ដូចជាមិនបានបង្ហាញ ឱ្យឃើញទេ ។ ជាសរុប ទោះបុគ្គលឆ្នាំរោង ជួបប្រទះ រយៈពេលមួយពោរពេញទៅ ដោយភាពធុញទ្រាន់ ។
ទោះជាយ៉ាងនេះក៏ដោយ ក៏នឹងមានជំនួយ ដោយគ្មានការរំពឹងជាច្រើនកើតឡើង ចំពោះបុគ្គលឆ្នាំរោងនៅពេលដែលមាន ជួបនូវការលំបាក ហើយគេក៏អាចបង្កើន សំណាងដើម្បីទទួលបានជំនួយទាំងអស់នោះ បាន ដោយការដាក់តាំងរូបចម្លាក់នៃ សម្ព័ន្ថមិត្តរបស់ខ្លួន គឺរូបចម្លាក់សត្វមាន់ និងពស់ នៅទិសខាងត្បូងឆៀងខាងកើត ។ បុគ្គលឆ្នាំរកា និងឆ្នាំម្សាញ់ មានជោគជតា រាសីឡើងខ្ពស់ នៅក្នុងឆ្នាំ២០១០នេះ ការ តាំងរូបចម្លាក់សត្វទាំងពីរនេះនៅទិសរបស់ សត្វនាគ គឺមានន័យថា ជាការខ្ចីសំណាង ឬសុំជំនួយពីរបស់មិត្តភក្តិខ្លួន ។
ជាធម្មតា បុគ្គលឆ្នាំរោង គឺជាបុគ្គល ដែលរឹងប៉ឹង តឹងតែង ហើយពោរពេញទៅ ដោយថាមពល និងភាពក្រអឺតក្រទម ប៉ុន្តេនៅក្នុងឆ្នាំខាលនេះ បានជួបនូវការខ្វះ ខាត ទាំងធនធាន និងថាមពលដែលនេះ ជាមូលហេតុធ្វើឱ្យគេមិនសូវក្លៀវក្លា មិន សូវមានការទាមទារ និងមានការអនុគ្រោះ ច្រើន តែវាមិនមែនជារឿងអាក្រក់នោះ ទេ ។ ផលប៉ះពាល់ដ៏សំខាន់បំផុតមួយចំពោះ បុគ្គលឆ្នាំរោងនោះ គឺថាមពលប្រចាំឆ្នាំ រួមទាំងហិង្សានឹងនាំមនុស្សអាក្រក់ និងមិន ស្មោះត្រង់ចូលមកក្នុងជីវិតរបស់គេ ។ បុគ្គលឆ្នាំរោង គួរតែធ្វើល្អចំពោះមនុស្ស ទូទៅ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្ន និងសង្កេត មើលមនុស្សទាំងនោះផង ។ ចូររក្សាផ្ទះ សម្បែង និងការិយាល័យឱ្យបានគ្រប់ពេល វេលាទាំងអស់ ។
ឆ្នាំរោង អាយុ ៧០ និង១០ ឆ្នាំ
មានសុខភាពល្អប្រពៃ តែទ្រព្យសំណាង ជោគជ័យការងារកើតឡើងតិចតួច ឬក៏ សឹងតែគ្មានសោះសម្រាប់គេ ។ បុគ្គលនេះ នឹងជួបប្រទះនូវហេតុការណ៍ពិបាកខ្លះដែល ធ្វើឱ្យគេមានការធុញថប់ក្នុងអារម្មណ៍ និង ខឹងសម្បា ។
ឆ្នាំរោង អាយុ៥៨ឆ្នាំ
មានហេតុផលនឹងអាចសើចសប្បាយ បាន ខុសប្លែកពីបុគ្គលឆ្នាំរោងដទៃទៀត ។ គេមានជោគសំណាងទទួលបានទ្រព្យលាភ ដ៏មហិមា ។ ទ្រព្យសម្បត្តិ នឹងហូរចូលដោយ គ្មានការរំពឹងទុក ហើយទ្រព្យនេះ មិនមាន ពាក់ព័ន្ធទៅនឹងការងាររបស់គេទេមាន ន័យថានឹងមានការផ្លាស់ប្តូរស្ថានភាពណា មួយដែលនាំមកនូវលាភសំណាងដ៏ធំនេះ។ មិនមានសញ្ញាណណាមួយបង្ហាញពីជោគ ជ័យការងារកើតឡើងដែលរារាំងមិនឱ្យគេ សម្រេចជោគជ័យការងារផ្សេងៗបាន ។ មាននូវសញ្ញាណបង្ហាញថា សុខភាពមាន លក្ខណៈល្អប្រសើរជាងធម្មតា ។ អ្វីដែលជា ការចង្អុលបង្ហាញសំខាន់ជាងនេះ គឺនៅ ក្នុងឆ្នាំ ២០១០ មានមនុស្សចង់បង្កភាព អន្តរាយ ឬអំពើអាក្រក់មកលើរូបគេ ។ គេ គួរស្វែងរក រូបចម្លាក់សត្វមាន់ ពិសេស គឺរូបចម្លាក់សត្វមាន់ធ្វើអំពីលោហៈដាក់ នៅក្នុងផ្ទះ ឬបន្ទប់គេងនៅទិសខាងកើត ឆៀងត្បូង ដើម្បីសុំជំនួយជាការការពារពី សំណាក់មិត្តភក្តិ ។
ឆ្នាំរោង អាយុ៤៦ ឆ្នាំ
មានសុខភាពល្អប្រពៃទាំងផ្លូវកាយ និង ផ្លូវចិត្ត ។ លក្ខណៈនេះ ចង្អុលបង្ហាញថា នៅពេលដែលឆ្នាំនេះគេមិនមានជោគ សំណាងខាងទ្រព្យសម្បត្តិ និងការងារ ក៏ មនុស្សនេះនឹងមានភាពសប្បាយរីករាយ ។ គេនឹងទទួលយកអ្វីៗទៅតាមដំណើររបស់ វា ។ ហេតុនេះ ឆ្នាំ២០១០ គឺជាឆ្នាំដ៏ ប្រសើរសម្រាប់បុគ្គលនេះ ធ្វើអ្វីដែលគេ ចង់ធ្វើ ដូចជាការធ្វើដំណើរកម្សាន្ត បន្ត ការរៀនថែមទៀត ឬក៏ស្វែងយល់អ្វីដែល លោកអ្នកធ្វើបន្ថែមទៀត ។
ឆ្នាំ រោង អាយុ៣៤ឆ្នាំ
ក្រៅពីជោគសំណាងខាងលុយកាក់ បុគ្គលឆ្នាំរោង អាយុ៣៤ឆ្នាំ មិនមាននូវ សំណាងអ្វីបន្ថែមទៀតទេ ។ បុគ្គលនេះនឹង ជួបប្រទះបញ្ហាខាងផ្នែកសុខភាព ។ អ្វីដែល សំខាន់ជាងគេចំពោះបុគ្គលនេះ គឺរឿងការ ងារ ។ ដំណើរថយក្រោយ ភាពមិនរីក ចម្រើន និងមិនជោគជ័យ ពិតជាប៉ះពាល់ យ៉ាងខ្លាំងដល់សតិអារម្មណ៍របស់បុគ្គល នេះ។ គេមិនគួរចំណាយពេលឥតប្រយោជន៍ ដើម្បីភាពរីកចម្រើនខាងការងារនោះទេ គឺគួរតែប្រឹងប្រែងគិត និងរីករាយទទួល យកទ្រព្យសំណាងខាងលុយកាក់វិញ ។ អំឡុងឆ្នាំនេះ បុគ្គលឆ្នាំរោង អាចខ្ចីសំណាង ដទៃទៀតពីមិត្តភ័ក្តិរបស់ខ្លួន ដូចនេះចូរ ដាក់តាំងរូបចម្លាក់សត្វមាន់ ស្វា និងពស់ ដើម្បីទទួលបានឱកាសជាច្រើនទៀត ។
ឆ្នាំរោង អាយុ២២ឆ្នាំ
មានរាសីទាបជាងបុគ្គលឆ្នាំរោងដទៃ ទៀត ។ ក្រៅតែពីទទួលបានទ្រព្យធនបន្តិច បន្តួច គេមិនមានទទួលបានអ្វីផ្សេងទៀត ទេ។ បុគ្គលឆ្នាំរោង អាយុ២២ឆ្នាំ ងាយនឹង ទទួលរងគ្រោះដោយសារមនុស្សអាក្រក់ ។ គេមិនគួរចេញពីផ្ទះដោយគ្មានរបស់របរ ការពារខ្លួនទេ ហើយគួរតែប្រុងប្រយ័ត្នក្នុង ការទាក់ទងនិងចៀសវាងការបង្កឱ្យអ្នក ដទៃចងកំហឹង ។ បុគ្គលឆ្នាំនេះ នឹងជួប ប្រទះឧបសគ្គជាច្រើននៅក្នុងការងារ និង ការទាក់ទងផ្សេងៗ ។ដូចនេះ គួរចេះអត់ ធ្មត់ក្នុងការប្រឈមមុខជាមួយការលំបាក នានាដែលកើតឡើង និងចៀសវាងការ សម្រេចចិត្តទាំងឡាយដែលមិនបាន សាច់ការ ។
ការប្រមើលមើលប្រចាំខែ
- ៤ កុម្ភៈ - ៥ មីនាៈ ជារយៈពេល ដែលនាំមកទាំងជោគសំណាង និងការប្រកួត ប្រជែងចំពោះបុគ្គលឆ្នាំរោង ។ ទាំងលុយ កាក់ និងជោគសំណាងខាងការងារ នឹង ប្រាកដខ្លួនឡើង តែទន្ទឹមនឹងនោះ ក៏គួរតែ ឧស្សាហ៍សង្កេតមើលមនុស្សនៅជុំវិញខ្លួន ហើយកុំជឿជាក់គេខ្លាំងពេក ព្រោះនៅក្នុង អំឡុងពេលនេះ គេងាយនឹងត្រូវអ្នកដទៃ បោកប្រាស់ ។ នេះជារយៈពេលដ៏ប្រសើរ បំផុតក្នុងការបង្ហាញផលិតផលថ្មីៗ ឬបើក ហាង តែគួរប្រុងប្រយ័ត្ននៅក្នុងការចូល ហ៊ុនជាមួយមិត្តជិតដិត ព្រោះបញ្ហាដែល អាចកើតឡើង អាចធ្វើឱ្យគេបាត់បង់មិត្ត ភក្តិបាន ។ រីឯទំនាក់ទំនងក្នុងសម្ព័ន្ធស្នេហា ក៏មានសភាពប្រសើរឡើងដែរ ។
- ៦ មីនា - ៤ មេសា ៖ អាចមាន គ្រោះថ្នាក់ដោយសារតែអំពើប្លន់ ឯការ យល់ច្រឡំរវាងដៃគូរកស៊ី ក៏អាចកើតមាន ឡើងដែរ ។ ចូរកុំធ្វើឱ្យបញ្ហាទាំងនេះក្លាយ ជាជម្លោះ ព្រោះរយៈពេលនេះ មានវត្តមាន ផ្កាយហិង្សា ប្រសិនបើជម្លោះកើតមាន ឡើង អាចបណ្តាលឱ្យភាគីណាមួយមាន របួសជាក់ជាមិនខាន ។ អ្វីៗទាំងអស់មាន ដំណើរការមិនសូវល្អទេ ដូចនេះគួររក្សា ភាពស្ងៀមស្ងាត់ និងរស់នៅ ឬធ្វើការម្នាក់ ឯងនោះអាចចៀសវាងបញ្ហាទាំងនេះបាន។
- ៥ មេសា - ៥ ឧសភា ៖ នេះជាពេល វេលាដ៏ល្អប្រសើរបំផុតក្នុងការស្តារឡើង វិញ ។ មិនថាមានហេតុការណ៍អាក្រក់កើត ឡើងបែបណានោះទេ បុគ្គលឆ្នាំរោងអាច ជម្នះទៅនឹងស្ថានការណ៍នោះបាន ព្រោះគេ មាននូវជោគជតារាសីខ្ពស់ ។ ហេតុនេះ ក្នុងអំឡុងខែនេះ អ្នកអាចប្រថុយបណ្តាក់ ទុនទៅក្នុងមុខរបរដែលបានជ្រើសរើស ឬ គ្រោងទុកដោយប្រុងប្រយ័ត្នរួចហើយនោះ បាន ។ ឯសម្ព័ន្ធភាពស្នេហាក៏មានភាពល្អ ប្រសើរ ហើយនេះក៏ជាពេលវេលាជ័យ មង្គលសម្រាប់ការរៀបចំអាពាហ៍ពិពាហ៍ ឬភ្ជាប់ពាក្យដែរ ។
- ៦ ឧសភា - ៥ មិថុនាៈ ជារយៈពេល ដែលត្រូវប្រុងប្រយ័ត្នបំផុត ។ មនុស្សឆ្នាំ រោងអាចត្រូវមិត្តភក្តិជិតដិត ឬអ្នកដែល គួរទុកចិត្តបំផុតលួចវាយប្រហារពីក្រោយ។ នេះជារយៈពេលដែលត្រូវប្រឈមមុខនឹង ការខាតបង់ និងអំពើឆក់ប្លន់ ។ ដូច្នេះ មនុស្សនេះមិនគួរប្រថុយទៅនឹងល្បែងស៊ី សង ឬទិញប័ណ្ណភាគហ៊ុនឡើយ ។ គេគួរ ដាក់ធាតុទឹកបន្ថែមនៅទិសខាងត្បូងឆៀង ខាងកើត ដើម្បីកាត់បន្ថយសំណាងអាក្រក់ ដែលនឹងកើតមានឡើងជាយថាហេតុ ។
- ៦ មិថុនា - ៦ កក្កដា ៖ លុយកាក់ នឹងហូរចូលដោយគ្មានការព្រាងទុកដែល ហេតុការណ៍នេះនឹងធ្វើឱ្យគេភ្ញាក់ផ្អើល យ៉ាងខ្លាំង ។ មនុស្សឆ្នាំរោងអាចរកជំនួយ បានពីគ្រប់ទិសទី ពិសេសនោះ គឺមាន មនុស្សដ៏មានឥទ្ធិពលលូកដៃជួយ ។ ប្រសិន បើមានបំណងចង់បន្តគម្រោងអ្វីទៀត ប្រាកដជាមានមនុស្សចាំជួយជាមិនខាន ឡើយ ហើយអ្វីៗគ្រប់យ៉ាង នឹងប្រព្រឹត្តទៅ យ៉ាងរលូន ។ ហេតុនេះ គួរប្រើប្រាស់ពេល វេលាដ៏មានតម្លៃនេះឱ្យអស់លទ្ធភាព ហើយនេះក៏ជារយៈពេលដ៏គ្រោះថ្នាក់បំផុត សម្រាប់មនុស្សកើតឆ្នាំរោង ។ ការផិត ក្បត់ និងគ្រោះកាច ឬឧបសគ្គនានាអាច ប្រាកដខ្លួនកើតមានឡើងបាន រីឯបញ្ហាសុខ ភាពក៏នឹងធ្វើឱ្យមនុស្សនេះមានសភាពទន់ ខ្សោយដែរ ។ ហេតុនេះគួរសម្រួលចិត្ត គំនិតប្រមើលអ្វីៗក្នុងផ្លូវវិជ្ជមាន ដើម្បី រៀបចំសម្រាប់ពេលអនាគតដោយកុំ បណ្តែតបណ្តោយឱ្យខ្លួនឯងបាក់ទឹកចិត្ត ដោយសារតែបញ្ហាដែលបានកើតឡើង នាពេលនេះ ។
- ៨ សីហា - ៧ កញ្ញាៈ បញ្ហាចម្បង នៅក្នុងខែនេះ គឺរឿងរ៉ាវស្នេហា ។ ជម្លោះ នឹងកើតមានឡើងចំពោះបុគ្គលដែលបាន រៀបការរួច និងចំពោះអ្នកដែលបានសាង សេចក្តីស្រឡាញ់រួចហើយ ។ ចំពោះបុគ្គល នៅទំនេរ នេះមិនមែនជាពេលវេលាល្អ សម្រាប់សាងសម្ព័ន្ធភាពស្នេហានោះទេ។ ចំពោះការងារវិញ មនុស្សឆ្នាំរោង គួរបើក ចំហចិត្តគំនិត ដើម្បីទទួលយកនូវចំណេះ ដឹងដទៃទៀត ព្រោះនេះជារយៈពេលដែល គេអាចអភិវឌ្ឍន៍ខ្លួនឯងតាមរយៈការងារ ។
- ៨ កញ្ញា - ៧ តុលា ៖ ប្រាក់ចំណូល ជាទីពេញចិត្តនឹងហូរចូល ប៉ុន្តែគ្រោះថ្នាក់ អាចនឹងកើតមានឡើង ដូចនេះ ចូរប្រុង ប្រយ័ត្ននៅក្នុងការលេងកីឡា ឬការបញ្ចោញ កម្លាំងកាយដែលគ្រោះថ្នាក់ខ្លាំង ។ មនុស្ស ឆ្នាំរោង ក៏អាចប្រឈមមុខជាមួយនឹងរឿង ក្តីក្តាំកើតឡើង ។ ចូរជៀសវាងភាពរអ៊ូរទាំ ជាមួយមនុស្សមិនបានសាច់ការ ព្រោះ មនុស្សទាំងនោះនឹងនាំបញ្ហាមកឱ្យរូបគេ។ (នៅមានត)
