
(១៧)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
- ៦ មិថុនា - ៦ កក្កដា ៖ លុយកាក់ នឹងហូរចូលដោយគ្មានការព្រាងទុកដែល ហេតុការណ៍នេះនឹងធ្វើឱ្យគេភ្ញាក់ផ្អើល យ៉ាងខ្លាំង ។ មនុស្សឆ្នាំរោងអាចរកជំនួយ បានពីគ្រប់ទិសទី ពិសេសនោះ គឺមាន មនុស្សដ៏មានឥទ្ធិពលលូកដៃជួយ ។ ប្រសិន បើមានបំណងចង់បន្ត គម្រោងអ្វីទៀត ប្រាកដជាមានមនុស្សចាំជួយជាមិនខាន ឡើយ ហើយអ្វីៗគ្រប់យ៉ាង នឹងប្រព្រឹត្តទៅ យ៉ាងរលូន ។ ហេតុនេះ គួរប្រើប្រាស់ពេល វេលាដ៏មានតម្លៃនេះឱ្យអស់លទ្ធភាព ហើយនេះក៏ជារយៈពេលដ៏គ្រោះថ្នាក់បំផុត សម្រាប់មនុស្សកើតឆ្នាំរោង ។ ការផិត ក្បត់ និងគ្រោះកាច ឬឧបសគ្គនានាអាច ប្រាកដខ្លួនកើតមានឡើងបាន រីឯបញ្ហាសុខ ភាពក៏នឹងធ្វើឱ្យមនុស្សនេះមានសភាពទន់ ខ្សោយដែរ ។ ហេតុនេះគួរសម្រួលចិត្ត គំនិតប្រមើលអ្វីៗក្នុងផ្លូវវិជ្ជមាន ដើម្បី រៀបចំសម្រាប់ពេលអនាគតដោយកុំ បណ្តែតបណ្តោយឱ្យខ្លួនឯង បាក់ទឹកចិត្ត ដោយសារតែបញ្ហា ដែលបានកើតឡើង នាពេលនេះ ។
- ៨ សីហា - ៧ កញ្ញាៈ បញ្ហាចម្បង នៅក្នុងខែនេះ គឺរឿងរ៉ាវស្នេហា ។ ជម្លោះ នឹងកើតមានឡើងចំពោះបុគ្គលដែលបាន រៀបការរួច និងចំពោះអ្នកដែលបានសាង សេចក្តីស្រឡាញ់រួចហើយ ។ ចំពោះបុគ្គល នៅទំនេរ នេះមិនមែនជាពេលវេលាល្អ សម្រាប់សាងសម្ព័ន្ធភាពស្នេហានោះទេ។ ចំពោះការងារវិញ មនុស្សឆ្នាំរោង គួរបើក ចំហចិត្តគំនិត ដើម្បីទទួលយកនូវចំណេះ ដឹងដទៃទៀត ព្រោះនេះជារយៈពេលដែល គេអាចអភិវឌ្ឍន៍ខ្លួនឯងតាមរយៈការងារ ។
- ៨ កញ្ញា - ៧ តុលា ៖ ប្រាក់ចំណូល ជាទីពេញចិត្តនឹងហូរចូល ប៉ុន្តែគ្រោះថ្នាក់ អាចនឹងកើតមានឡើង ដូចនេះ ចូរប្រុង ប្រយ័ត្ននៅក្នុងការលេងកីឡា ឬការបញ្ចោញ កម្លាំងកាយដែលគ្រោះថ្នាក់ខ្លាំង ។ មនុស្ស ឆ្នាំរោង ក៏អាចប្រឈមមុខជាមួយនឹងរឿង ក្តីក្តាំកើតឡើង ។ ចូរជៀសវាងភាពរអ៊ូរទាំ ជាមួយមនុស្សមិនបានសាច់ការ ព្រោះ មនុស្សទាំងនោះនឹងនាំបញ្ហាមកឱ្យរូបគេ។
- ៨ តុលា - ៧ វិច្ឆិកាៈ សំណាងខាង លុយកាក់ មិនបានប្រាកដខ្លួនទេ ដូច្នេះគួរ កុំចំណាយហួសហេតុពេក ។ មនុស្សឆ្នាំ រោង ងាយនឹងធ្លាក់ខ្លួនឈឺជាទីបំផុត ។ ដូច្នេះ ចូរការពារខ្លួនដោយសម្រាកឱ្យបាន គ្រប់គ្រាន់ និងរស់នៅក្នុងសភាពដែល អាចធ្វើឱ្យមានសុខភាពល្អ ។ ការប្រមើល មើលបានបង្ហាញថា មានការបាត់បង់វត្ថុ អ្វីមួយដែលបង្កជាទុក្ខព្រួយ និងភាពតាន តឹងក្នុងចិត្ត ។ នេះជារយៈពេលដែលពិបាក តែស្ថានភាពនឹងមានសភាពល្អប្រសើរ វិញនៅពេលក្រោយ ។
- ៧ វិច្ឆិកា - ៦ ធ្នូៈ មានភាពប្រសើរ ឡេងិនៅក្នុងខែនេះ ។ ជោគសំណាងខាង ការងារ មុខជំនួញ ភាពសម្បូរណ៍សប្បាយ នឹងកើតមានឡើងយ៉ាងងាយស្រួល ។ដោយ សារតែបែបនេះ មនុស្សឆ្នាំរោងនឹងមាន គេច្រណែនឈ្នានីសច្រើន ។ គួររៀបចំ បែបផែនដើម្បីប្រឡូកនៅក្នុងកិច្ចការ ផ្សេងៗខ្លះក៏ប្រសើរដែរ ព្រោះតែសំណាង អ្នកបានធ្លាក់មកដល់ហើយ ប៉ុន្តែចូរកុំប្រ- ថុយជាមួយនឹងល្បែងស៊ីសងឱ្យសោះ ក្រែង វិនាសច្រើនជាងលាភ ។
- ៧ ធ្នូ - ៥ មករា ៖ ជារយៈពេលដែល បុគ្គលឆ្នាំរោងគួរគិត និងរៀបចំផែនការ រយៈពេលវែង ។ ជំនួញដួញដូរមានភាពរីក ចម្រើនជាធម្មតា ប៉ុន្តែការរៀបចំសម្រាប់ ពេលអនាគាត់ គឺជារឿងសំខាន់មួយ ។ ទោះជាមិនអាចទទួលបានលទ្ធផលភ្លាមៗ ក៏គេនេះនឹងអាចទទួលបានក្នុងពេលអនា-គតគួរឱ្យភ្ញាក់ផ្អើលបំផុតមួយនាពេលខាង មុខមិនខានឡើយ ហើយនេះក៏ជារយៈពេល ដ៏ប្រសើរមួយនៅក្នុងការជ្រើសរើសគូ ស្រករដែរ ។
- ៦ មករា - ៣ កុម្ភៈ ជោគសំណាង នឹងឡើងដល់កំពូលនៅចុងឆ្នាំខាលនេះ ។ មនុស្សឆ្នាំរោង អាចទទួលបានផលចំណេញ ខាងលុយកាក់ពីរបរជំនួញ និងពីការដំឡើង ប្រាក់ខែនៅកន្លែងធ្វើការ ឬសូម្បីតែការ ត្រូវឆ្នោត ក៏អាចកើតមានឡើងដែរ ។ នេះក៏ជាពេលវេលាដ៏ល្អក្នុងការដកលុយ ដើម្បីបណ្តាក់ទុនបន្ថែម ។ ឯទំនាក់ទំនង ស្នេហាមានភាពរលូន និងយល់ចិត្តថ្លើម គ្នា រីឯអ្នករួមការងារក៏ផ្តល់កិត្តិយស និង សេចក្តីស្រឡាញ់ចំពោះរូបគេដែរ ។ នៅ ពេលដែលឆ្នាំថោះឆៀងចូលមកដល់សំណាង របស់មនុស្សឆ្នាំរោង នឹងប្រសើរឡើងជា លំដាប់ ។
ទំនាក់ទំនងរវាងអ្នកកើតឆ្នាំរោង ជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០
- រោង និង ជូត ៖ ជាទំនាក់ទំនងដ៏ល្អ ប្រសើរបំផុត ។ ជាដៃគូស្នេហាដៃគូជំនួញ ឬជាបងប្អូន ហើយសម្ព័ន្ធភាពរវាងឆ្នាំជូត និងឆ្នាំរោងមាននូវលក្ខណៈពិសេសមួយ ដែលធ្វើឱ្យគេទទួលបាននូវភាពរីករាយ ។
- រោង និង ឆ្លូវ ៖ នៅក្នុងឆ្នាំដែលសត្វ ទាំងពីរមានរាសីឡើងខ្ពស់ដូចគ្នា ពួកគេគឺ ជាគូដ៏ប្រសើរ ។ ប៉ុន្តែក្នុងឆ្នាំនេះ ជោគ ជតារាសីរបស់មនុស្សកើតឆ្នាំឆ្លូវខ្ពស់ជាង អ្នកកើតឆ្នាំរោង មនុស្សឆ្នាំឆ្លូវមិនសូវធ្វើ ល្អដាក់អ្នកឆ្នាំរោង ឯមនុស្សឆ្នាំរោងវិញ អាក់អន់ចិត្តពីភាពមិនសូវទទួលបានជោគ ជ័យរបស់ខ្លួន ហេតុនេះទំនាក់ទំនងរបស់ ពួកគេរឹងស្តូកស្តឹង មិនអាចដើរទៅមុខ បានទេ ។
- រោង និង ខាល ៖ ទាំងបុគ្គលឆ្នាំខាល និងឆ្នាំរោង មានរាសីធ្លាក់ចុះទាប ប៉ុន្តែ សម្ព័ន្ធភាពរបស់ពួកគេអាចផ្លាស់ប្តូរអ្វីៗ ដែលបានធ្វើឱ្យទៅជាទង្វើមានប្រយោជន៍ បានវិញ ។ គូនេះអាចមានសន្ទុះនៃភាព ជោគជ័យបានកាន់តែប្រសើរឡើងដោយ ការបន្ថែមធាតុទឹក ។
- រោង និង ថោះ ៖ បុគ្គលទាំងពីរមាន ភាពចុះសម្រុងគ្នាមួយដែលធ្វើឱ្យពួកគេ ចាប់អារម្មណ៍ចំពោះគ្នាទៅវិញទៅមក ។ ពួកគេមានលក្ខណៈដូចគ្នាជាច្រើន ជា ហេតុធ្វើឱ្យគេអាចមានចំណងអាពាហ៍ ពិពាហ៍ ចំណងដៃគូជំនួញ ចំណងមិត្តភក្តិដ៏ ល្អប្រសើរ ។
- រោង និង រោង ៖ នៅក្នុងឆ្នាំខាលនេះ បុគ្គលឆ្នាំរោង នឹងមានភាពជាសត្រូវគំនិត សង្ស័យ និងភាពប្រទុសរ៉ាយចំពោះបុគ្គល ឆ្នាំរោងដូចគ្នា ជាលទ្ធផលនឹងមានការ បែកបាក់សាមគ្គីយ៉ាងខ្លាំងកើតឡើង ។ នេះមិនមែនជាសម្ព័ន្ធភាពដែលត្រូវ បង្កើតឡើងនោះទេ ទោះជាក្នុងទំនាក់ទំនង ជំនួញ ឬស្នេហាក៏ដោយ ។
- រោង និង ម្សាញ់ ៖ នាគនិងពស់មាន ទំនាក់ទំនងជាពិសេសមួយជាមួយគ្នា ។ សម្ព័ន្ធរបស់ពួកគេមានភាពរឹងប៉ឹងយ៉ាង ខ្លាំងនៅក្នុងឆ្នាំ២០១០នេះ ។ រាសីរបស់ នាគធ្លាក់ចុះនៅក្នុងឆ្នាំ២០១០ តែរាសី របស់ពស់ឡើងខ្ពស់ត្រដែត ។ នៅក្នុង សម្ព័ន្ធនេះ បុគ្គលឆ្នាំម្សាញ់នឹងបំពេញកង្វះ ខាតទាំងឡាយទៅឱ្យបុគ្គលឆ្នាំរោង ។
- រោង និង មមី ៖ ជាសម្ព័ន្ធដែល ពិបាករកឃើញភាពចុះសម្រុងគ្នា ។ នៅ ក្នុងឆ្នាំ២០១០នេះ បុគ្គលឆ្នាំមមី ទំនងជា បុគ្គលដែលមានភាពក្រអឺតក្រទម វាយ ឫក គ្មានការអត់ធ្មត់ និងឆាប់ខឹង ។ គ្រប់ លក្ខខណ្ឌសព្វបែបយ៉ាង នឹងធ្វើឱ្យបុគ្គល ទាំងពីរនេះមានភាពប្រឈមមុខដាក់គ្នា ពីព្រោះបុគ្គលឆ្នាំរោង មិនព្រមចុះចាញ់ ចំពោះមនុស្សក្រអឺតក្រទមដូចជាមនុស្ស ឆ្នាំមមីឡើយ ។
- រោង និង មមែៈ សញ្ញាទាំងពីរនេះ មានរាសីធ្លាក់ចុះដូចគ្នានៅក្នុងឆ្នាំ២០១០ ហើយពួកគេងាយអស់កម្លាំង ខ្វះភាពជឿ ជាក់ និងមានស្មារតីទន់ខ្សោយ ។ ហេតុនេះ ម្នាក់ៗគ្មានអារម្មណ៍បំពេញការចង់បានឱ្យ គ្នាទៅវិញទៅមកនោះទេ ។ ដែលនេះជា ទំនាក់ទំនងងាយនឹងជួបប្រទះនូវបញ្ហាក្នុង ឆ្នាំនេះ ។
- រោង និង វកៈ ជាមិត្តដ៏ល្អ តែមិន មានភាពរំភើបនៅក្នុងឆ្នាំ២០១០នេះទេ ។ បុគ្គលឆ្នាំវក នឹងមានការខកចិត្តជាមួយ នឹងបុគ្គលឆ្នាំរោង ។ បុគ្គលឆ្នាំវក មើល ឃើញថា បុគ្គលឆ្នាំរោងគ្មានសមត្ថភាព រួចគេក៏បង្ហាញពីការយល់ឃើញរបស់ខ្លួន ដែលជាហេតុធ្វើឱ្យបុគ្គលឆ្នាំរោង មិនអាច ទទួលយកការរិះគន់បែបនេះបាន ហេតុនេះ អំឡុងឆ្នាំ២០១០នេះ ទំនាក់ទំនងរវាងបុគ្គល ទាំងពីរ មិនមានជាទំនាក់ទំនងដ៏រីករាយ និងទទួលបានជោគជ័យនោះឡើយទេ ។
- រោង និង រកា ៖ នាគ និង មាន់ គឺជា មិត្តភក្តិជិតដិតនឹងគ្នានៅក្នុងចក្ររាសីចិន មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១០នេះ រាសីរបស់បុគ្គលឆ្នាំរកា នឹងឡើងខ្ពស់ត្រ- ដែត ។
ហេតុនេះ នៅក្នុងទំនាក់ទំនងរវាង បុគ្គលទាំងពីរនេះ បុគ្គលឆ្នាំរកានឹងជាអ្នក ជួយលើកតម្កើងបុគ្គលឆ្នាំរោង ។ ការចង សម្ព័ន្ធភាពជាមួយមនុស្សឆ្នាំរកា មិនថា នៅក្នុងជីវិតការងារ និងអាពាហ៍ពិពាហ៍ នោះទេ បុគ្គលឆ្នាំរោងនឹងទទួលបានប្រ- យោជន៍ និងការយិតយោងពីមនុស្សឆ្នាំ រកាជានិច្ច ។ (នៅមានត)
