(១៨)ការរៀបចំ ហុងស៊ុយសំរាប់​ ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ |ថ្ងៃទី 02 សីហា 2010 ម៉ោង 00:00:00

ហេតុនេះ នៅក្នុងទំនាក់ទំនងរវាង បុគ្គលទាំងពីរនេះ បុគ្គលឆ្នាំរកានឹងជាអ្នក ជួយលើកតម្កើងបុគ្គលឆ្នាំរោង ។ ការចង សម្ព័ន្ធភាពជាមួយមនុស្សឆ្នាំរកា មិនថា នៅក្នុងជីវិតការងារ និងអាពាហ៍ពិពាហ៍ នោះទេ បុគ្គលឆ្នាំរោងនឹងទទួលបានប្រ- យោជន៍ និងការយិតយោងពីមនុស្សឆ្នាំ រកាជានិច្ច ។

- រោង និងច ៖ ជាសត្រូវដូចសព្វមួយ ដង ហើយភាពខុសគ្នារបស់គេ កាន់តែ មានភាពខ្លាំងក្លាឡើងនៅក្នុងឆ្នាំ២០១០ នេះ។ ជាសម្ព័ន្ធភាពមិនទទួលបានជោគ ជ័យឡើយ ព្រោះជម្លោះ និងការប្រកែកគ្នា នឹងកើតមានឡើង ។

- រោង និង កុរ ៖ ជាសម្ព័ន្ធដែលអាច ទៅរួច ជាពិសេសនៅក្នុងរឿងរ៉ាវស្នេហា ព្រោះពួកគេ ទាំងពីរចាប់អារម្មណ៍ចំពោះ គ្នាទៅវិញទៅមក ដោយសារតែពាក្យសម្តី ផ្អែមល្ហែម ហើយការទាក់ទងរវាងបុគ្គល ទាំងពីរនេះ នឹងផ្តល់នូវផលប្រយោជន៍ដល់ ពួកគេទៅវិញទៅមក ៕

ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំ ម្សាញ់

ឆ្នាំម្សាញ់ ធាតុដែក អាយុ៦៩ឆ្នាំ (២៧ មករា ១៩៤១ - ១៤ កុម្ភៈ ១៩៤២)

ឆ្នាំម្សាញ់ ធាតុទឹក អាយុ៥៧ឆ្នាំ (១៤ កុម្ភៈ ១៩៥៣ - ០២ កុម្ភៈ ១៩៥៤)

ឆ្នាំម្សាញ់ ធាតុឈើ អាយុ៤៥ឆ្នាំ (០២ កុម្ភៈ ១៩៦៥ - ២០ មករា ១៩៦៦)

ឆ្នាំម្សាញ់ ធាតុភ្លើង អាយុ៣៣ឆ្នាំ (១៨ កុម្ភៈ ១៩៧៧ - ០៦ កុម្ភៈ ១៩៧៨)

ឆ្នាំម្សាញ់ ធាតុដី អាយុ២១ឆ្នាំ (០៦ កុម្ភៈ ១៩៨៩ - ២៦ មករា ១៩៩០)

ឆ្នាំម្សាញ់ ធាតុដែក អាយុ៩ឆ្នាំ (២៤ មករា ២០០១ - ១១ កុម្ភៈ ២០០២)

សភាពទូទៅប្រចាំឆ្នាំ

មិនថាឆ្នាំ២០១០ជាឆ្នាំដែលពោរពេញ ទៅបញ្ហាលំបាកបែបណានោះទេ សម្រាប់ បុគ្គលឆ្នាំម្សាញ់ គឺជាប្រភេទចក្ររាសី សត្វនៅក្នុងជំនឿរបស់ជនជាតិចិនដែល នឹងទទួលបាននូវលាភសំណាងច្រើនជាង គេបំផុតក្នុងចំណោមចក្ររាសីសត្វ ទាំង១២ ។ បុគ្គលឆ្នាំម្សាញ់ នឹងបង្ហាញឱ្យ ឃើញពីឥទ្ធិពលនៃសមត្ថភាព និងភាព ស្រស់ស្អាតដ៏គួរឱ្យទាក់ចិត្តរបស់គេ ។

បុគ្គលឆ្នាំម្សាញ់ នឹងត្រូវគេកត់សម្គាល់ ហើយមានឱកាសជាច្រើនបើកចំហ សម្រាប់រូបគេ ។ ពិសេសនោះ គឺបុគ្គល ឆ្នាំម្សាញ់ធាតុទឹក (អាយុ៥៧ឆ្នាំ) និងធាតុ ភ្លើង(អាយុ៣៣ឆ្នាំ) ជាអ្នកដែលមាន រាសីខ្ពស់ជាងគេបំផុត គេនឹងទទួលបាន ការទទួលស្គាល់ ព្រមទាំងការគោរពផង ដែរពីអ្នកដទៃ ។ ការឱ្យតម្លៃទាំងនេះ គឺជា មូលហេតុដែលនឹងធ្វើឱ្យគេមានភាពជឿ ជាក់លើខ្លួនឯងកាន់តែខ្លាំង ។លក្ខណៈបែប នេះ វាសមស្របទៅនឹងឆ្នាំខាលដែលជា ឆ្នាំទាមទារនូវការផ្សងព្រេង និងសេចក្តី ក្លាហានដើម្បីសម្រេចជោគជ័យលើអ្វីៗ គ្រប់បែបយ៉ាង ។

នៅក្នុងឆ្នាំ២០១០នេះ មនុស្សឆ្នាំម្សាញ់ មានភាពសកម្មនៅក្នុងសកម្មភាពសង្គម យ៉ាងខ្លាំង ។ គេចូលរួមយ៉ាងសកម្មជា មួយក្រុមនុស្សដ៏ធំ ហើយពេញចិត្តនឹង រឿងរ៉ាវបែបនោះ ។ គេនឹងបើកចិត្តយ៉ាង ទូលាយដើម្បីទទួលយកបទពិសេធ និងអ្វីៗ ដែលថ្មី ។ នៅក្នុងឆ្នាំនេះដែរ រឿងរ៉ាវការ ងារនឹងប្រព្រឹត្តទៅយ៉ាងរលូន ឯរឿងលុយ កាក់គឺជារឿងតូចតាចបំផុតសម្រាប់ បុគ្គលនេះ ។ រីឯបញ្ហាសុខភាព ក៏នឹងមាន ភាពល្អប្រសើរដែរ ប៉ុន្តែមានតែបុគ្គល ឆ្នាំម្សាញ់ ធាតុភ្លើង (អាយុ៣៣ឆ្នាំ) និង បុគ្គលឆ្នាំម្សាញ់ ធាតុដី (អាយ២១ឆ្នាំ) ប៉ុណ្ណោះដែលត្រូវប្រយ័ត្នពីបញ្ហាសុខភាព។ មនុស្សដែលមានទំនាក់ទំនងជាមួយ បុគ្គលឆ្នាំម្សាញ់ នឹងយល់ថាមានភាព ងាយស្រួលក្នុងការទាក់ទងនេះក៏ដោយ សារតែរាសីរបស់គេខ្ពស់ ធ្វើឱ្យបុគ្គលឆ្នាំ ម្សាញ់មើលទៅហាក់ដូចជារាក់ទាក់ស្និទ្ធិ ស្នាលនិងគួរឱ្យចប់រាប់អាន ។

ឆ្នាំម្សាញ់ អាយុ៦៩ឆ្នាំ

មានសំណាងបីយ៉ាងដែលឡើងដល់ កំពូលនោះគឺគេនឹងមានសុខភាពល្អប្រពៃ មានថាមពលនៅក្នុងជីវិតល្អប្រសើរអាច ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងមាន ជោគសំណាងខាងការងារ ។ ប៉ុន្តែបុគ្គល ឆ្នាំម្សាញ់នេះ មិនមាននូវជោគសំណាង ខាងលុយកាក់នោះទេ ប៉ុន្តែកត្តានេះមិន មែនជាក្តីព្រួយបារម្ភឡើយនៅក្នុងឆ្នាំនេះ។ ហេតុនេះ នៅក្នុងឆ្នាំ២០១០នេះ គេនឹង រស់នៅប្រកបដោយក្តីសប្បាយរីករាយ ពេញមួយឆ្នាំ ។

ឆ្នាំម្សាញ់ អាយុ៥៧ឆ្នាំ

ជាបុគ្គលដែលមានរាសីខ្ពស់បំផុតក្នុង ឆ្នាំ២០១០ ដោយនឹងទទួលបានជោគ សំណាងដ៏គួរឱ្យកត់សម្គាល់ ។ ជីវិតបុគ្គល នេះនឹងប្រព្រឹត្តិទៅដោយគ្មានគ្រោះថ្នាក់ គ្មានអ្វីដែលខុសសម្រាប់គេឡើយ ឯទ្រព្យ សម្បត្តិ លុយកាក់ នឹងហូរចូលយ៉ាងខ្ពស់ បំផុត ហើយជោគជ័យក្នុងការងារ ក៏នឹង ឈានឡើងដល់កម្រិតកំពូលដែរ ។បុគ្គល នេះ នឹងមានសុខភាពដ៏ប្រពៃ ។ នៅក្នុង ឆ្នាំនេះ បុគ្គលឆ្នាំម្សាញ់ អាយុ៥៧ឆ្នាំ នឹង ក្លាយជាមនុស្សប្រកបដោយឧត្តមគតិខ្ពង់ ខ្ពស់ ជាមនុស្សពោរពេញទៅដោយឥទ្ធិ- ពលទៅលើមនុស្សគ្រប់គ្នា ហើយទទួល បានការគោរពពីសំណាក់អ្នករួមការងារ ដៃគូការងារ និងកូនៗរបស់គេ ។ មនុស្ស គ្រប់គ្នាប្រាថ្នាចង់សេពគប់ជាមួយបុគ្គល ឆ្នាំម្សាញ់អាយុ៥៧ឆ្នាំនេះ ដោយសារការ ទាក់ទងជាមួយគេ គឺមានលក្ខណៈពិសេស មានអត្ថន័យ និងអាចពឹងពាក់បាន ។ បុគ្គលឆ្នាំម្សាញ់ មានថាមពលពិសេស ដែលអាចដោះស្រាយបញ្ហាលំបាកៗទាំង ឡាយដែលកើតឡើងនៅក្នុងឆ្នាំនេះបាន។ និយាយរួមឆ្នាំ២០១០ គឺជាឆ្នាំដ៏ល្អប្រសើរ បំផុតសម្រាប់បុគ្គលឆ្នាំម្សាញ់ អាយុ៥៧ ឆ្នាំ ហើយនៅក្នុងឆ្នាំនេះផងដែរ អ្វីដែល គេធ្វើគឺត្រឹមត្រូវ­­­គ្មានអ្វីដែលខុសនោះ ឡើយ ។

ឆ្នាំម្សាញ់ អាយុ ៤៥ ឆ្នាំ

ក៏នឹងទទួលបាននូវសំណាងដ៏ច្រើន សន្ធឹកនៅក្នុងឆ្នាំនេះ ឯបញ្ហាសុខភាព ក៏ ល្អប្រសើរដែរ ។ ជីវិតនឹងដំណើរការទៅ ដោយគ្មានគ្រោះថ្នាក់ ហើយជោគជ័យនៃ ការងារ ក៏នឹងប្រាកដខ្លួនឡើងជាមួយគ្នា នោះដែរ ។នៅក្នុងឆ្នាំ២០១០នេះ មនុស្ស នេះមានភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុង ចំណោមមនុស្សទាំងពួង ដែលនេះជា ចំណុចនៃការចាប់អារម្មណ៍របស់អ្នកដទៃ។ ឯបញ្ហាទំនាក់ទំនងជាមួយអ្នកផងទាំងពួង ក៏ជោគជ័យទាំងនេះជាមូលហេតុដែលធ្វើ ឱ្យគេទទួលបានជោគជ័យនៅលើគ្រប់ការ ងារ ។ ប៉ុន្តែបុគ្គលឆ្នាំម្សាញ់នេះមិនមាន នូវជោគសំណាងទទួលបានទ្រព្យសម្បត្តិ ឬក៏ផលចំណេញខាងផ្នែកលុយកាក់នោះ ទេ ។ នេះអាចជាកត្តាទស្សន៍ទាយទុកបាន ថា ទ្រព្យសម្បត្តិដែលសន្សំទុកពីមុនមក នឹងត្រូវហូរចេញដោយសារតែការបណ្តាក់ ទុន ឬដោយការពង្រីករបរជំនួញណាមួយ បន្ថែមទៀត ។

ឆ្នាំម្សាញ់ អាយុ៣៣ឆ្នាំ

មានកត្តាព្រួយបារម្ភតែមួយគត់នោះ គឺបញ្ហាសុខភាព ។ ហេតុនេះ គួរតែប្រុង ប្រយ័ត្ន និងរក្សាសុខភាពឱ្យបានរឹងប៉ឹង ដើម្បីទទួលយកនូវជោគជ័យដ៏គ្មានដែន កំណត់ ដែលនឹងកើតមានឡើងក្នុងជីវិត នាឆ្នាំនេះ ។ បុគ្គលឆ្នាំម្សាញ់ អាយុ៣៣ ឆ្នាំ ជាមនុស្សប្រកបដោយទេពកោសល្យ និងសមត្ថភាពដែលងាយនឹងធ្វើឱ្យគេ អាចគ្រប់គ្រងស្ថានការណ៍លំបាកនានា បាន ។ ប្រសិនបើធ្វើការប្តេជ្ញាចិត្តលើអ្វី មួយ ដើម្បីឈានទៅរកជោគជ័យនោះ គ្មានអ្វីដែលបុគ្គលនេះមិនអាចសម្រេច បានក្នុងឆ្នាំ២០១០នេះឡើយ ។ ឯបញ្ហា ទ្រព្យសំណាង នឹងកើតមានឡើងចំពោះ បុគ្គលនេះដែលនឹងធ្វើឱ្យជីវិតរបស់អ្នក ពោរពេញទៅដោយភាពរីករាយនៅក្នុង អំឡុងឆ្នាំ២០១០នេះ ។

ឆ្នាំម្សាញ់ អាយុ២១ ឆ្នាំ

មានរាសីស្រដៀងគ្នាទៅនឹងបុគ្គលឆ្នាំ ម្សាញ់ដទៃទៀតដែរ ។ មិនមានគ្រោះ ថ្នាក់អ្វីមកបៀតបៀនឡើយ នៅក្នុងឆ្នាំ ២០១០នេះ ។ សំណាងខាងការងារ ក៏នឹង ឡើងដល់កំពូល នេះមានន័យថា បុគ្គល ដែលទើបបញ្ចប់ការសិក្សានោះប្រាកដ ជាអាចស្វែងរកការងារល្អៗបានធ្វើដោយ ជោគជ័យ រីឯអ្នកដែលកំពុងបំពេញការ ងារ ក៏នឹងអាចសម្រេចគម្រោងការទាំង ឡាយបានល្អ និងងាយស្រួលជាទីបំផុត ។ ឯបញ្ហាទ្រព្យសំណាងមានសភាពល្អ ប្រសើរដែលមិនមានជាបញ្ហាគួរឱ្យព្រួយ បារម្ភនោះឡើយ ប៉ុន្តែចូរប្រយ័ត្នចំពោះ បញ្ហាសុខភាព ក្រៅពីនេះ គេមានភាព រីករាយជាធម្មតាជាមួយសំណាងហើយ និងបទពិសោធន៍ថ្មីៗពេញមួយឆ្នាំ ។ (នៅមានត)