(១៩)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

ការប្រមើលមើលប្រចាំខែ

- ៤ កុម្ភៈ - ៥ មីនាៈ ជារយៈពេល ដែលនាំមកនូវជោគជ័យផ្នែកការងារ និងភាពរីកចម្រើន ទោះមានការប្រកួត ប្រជែងក៏ដោយ ។ ប្រសិនបើបុគ្គលឆ្នាំ ម្សាញ់ធ្លាប់មានការព្រួយបារម្ភពីបញ្ហា លុយកាក់ ឬហេតុការណ៍អ្វីមួយនោះ ពេល នេះអ្វីៗមានភាពប្រសើរឡើងវិញហើយ ក៏អាចទទួលបាន នូវលាភសក្ការៈ ដូចជា ប្រាក់រង្វាន់លើកទឹកចិត្តពីកន្លែងធ្វើការ ឬ ក៏ទទួលបានការដំឡើងប្រាក់ខែទៀតផង ។ ជាទូទៅ រាសីរបស់មនុស្សឆ្នាំម្សាញ់ឡើង ខ្ពស់នៅខែនេះ ទោះជាមានការប្រកួត ប្រជែងពីសំណាក់អ្នកដទៃ ទាំងក្នុងការងារ ឬក៏ការជួញដូរក៏ដោយ ពិសេសអាចជម្នះ បាននូវរាល់បញ្ហា ទាំងឡាយប្រកបដោយ ជោគជ័យ ប្រសិនបើបុគ្គលនេះរក្សាបាន នូវជំនឿលើខ្លួនឯង និងចេះបត់បែនតាម កាលៈទេសៈនោះ ។

- ៦ មីនា - ៤មេសា ៖ មនុស្សឆ្នាំ ម្សាញ់គួរតែជឿជាក់លើខ្លួនឯង ជាជាង ជឿលើអ្នកដទៃ ។ មនុស្សនេះ នឹងមាន ភាពរវល់មមាញឹកយ៉ាងខ្លាំងនៅអំឡុងខែ នេះ ហើយក៏មានការផ្តល់នូវមតិយោបល់ ផ្សេងៗ ដែលអាចធ្វើឱ្យវង្វេងវង្វាន់ដែរ ហេតុនេះ អ្នកគួរតែជឿជាក់លើការគិត និងការថ្លឹងថ្លែងខ្លួនឯង ទាំងការប្រកបរបរ ជំនួញ និងការធ្វើការងារផ្សេងៗ ទើបជា ការប្រសើរ ។

-៥ មេសា - ៥ ឧសភា ៖ បុគ្គលឆ្នាំ ម្សាញ់ នឹងទទួលបាននូវលាភសំណាង ទាំងផ្នែកការងារ និងការជួញដូរ ។ ទ្រព្យ សំណាងនឹងហូរចូលច្រើន ហើយគេក៏នឹង មានគំនិតលោភលន់ចង់បានហើយចង់ បានទៀតច្រើនជាងពេលសព្វដង ។ នៅ ពេលដែលទ្រព្យសំណាងហូរចូល បុគ្គល ឆ្នាំម្សាញ់ គួរចែករំលែកទ្រព្យទាំងនោះ ជាទានដល់អ្នកក្សត់ខ្សោយដោយទឹកចិត្ត ស្មោះត្រង់ ព្រោះការធ្វើដូច្នេះ អាចរក្សា បាននូវជោគលាភសំណាងរយៈពេលវែង បន្តទៀត ហើយនេះក៏រយៈពេលដ៏ប្រសើរ មួយសម្រាប់អ្នកក្នុងការសម្រេចចិត្ត ជ្រើសរើសគូស្រករដែរ ។

- ៦ ឧសភា - ៥ មិថុនា ៖ ជារយៈ ពេលដែលមនុស្សឆ្នាំម្សាញ់ត្រូវប្រយ័ត្ន ប្រយែងខ្លួន ព្រោះអាចប្រឈមមុខនឹង ការបោកប្រាស់នៅក្នុងរបរជំនួញ ឬក៏ បញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន ។ មនុស្សឆ្នាំ ម្សាញ់គួរស្លៀកពាក់សម្លៀកបំពាក់ពណ៌ ខ្មៅ និងពណ៌ខៀវឱ្យបានច្រើន ព្រោះការ ធ្វើរបៀបនេះ អាចនឹងនាំមកនូវសំណាង ដល់រូបអ្នក ។ អ្នកគួរប្រយ័ត្នប្រយែងក្នុង ការចាក់សោផ្ទះសម្បែង ដើម្បីជៀសវាង អំពើចោរកម្ម ដែលអាចនឹងកើតមាន ឡើងសម្រាប់អ្នក ហើយអ្នកត្រូវតែប្រុង ប្រយ័ត្នជានិច្ច ក្នុងការនិយាយស្តី ឬការ ដោះស្រាយជម្លោះណាមួយនៅក្នុងមុខ របរជួញដូរ និងការប្រកបការងារផ្សេងៗ។ ការនិយាយស្តី និងការចរចាទាំងប៉ុន្មាន ត្រូវគិតគូរឱ្យហ្មត់ចត់ជាមុន ដើម្បីជា ប្រយោជន៍ទៅថ្ងៃមុខ ។

- ៦ មិថុនា - ៦ កក្កដា ៖ ថាមពល ប្រចាំខែនេះ មានភាពប្រសើរចំពោះ បុគ្គលកើតឆ្នាំម្សាញ់ ពិសេសទទួលបាន នូវការគាំទ្រ ឬជំនួយពីសំណាក់មនុស្ស មានអាយុច្រើនជាង ។ មនុស្សចាស់នេះ នឹងពាំនាំនូវការទូន្មាន និងការដឹកនាំ ផ្សេងៗដែលនាំឱ្យសំណាងល្អកើតមាន ឡើងចំពោះរូបអ្នក ហើយនេះ ក៏ជារយៈ ពេលដ៏ពិសេសបំផុតសម្រាប់មនុស្សឆ្នាំ ម្សាញ់ ដែលមានមហិច្ឆតាដើម្បីពង្រីក ទំហំការងារដែរ ។ រយៈពេលនេះ ក៏ជា រយៈពេលនៃការទាក់ទងជាមួយមនុស្ស ដទៃដ៏ប្រសើរដែរ ដែលនឹងនាំឱ្យទទួល បាននូវផ្លែផ្កាផ្សេងៗ ព្រោះថាជោគជ័យ ផ្សេងៗដែលកើតឡើងចំពោះអ្នក គឺ ដោយសារការស្គាល់គ្នា មិនដោយសារ ចំណេះដឹងដែលមាននោះទេ ។ ប៉ុន្តែចំពោះ មនុស្សឆ្នាំម្សាញ់ដែលចេះប្រើខួរក្បាល បន្ថែមទៀតនោះ នឹងទទួលបានជោគជ័យ ច្រើនលើសគេកាន់តែប្រសើរថែមទៀត។

- ៧ កក្កដា - ៧ សីហា ៖ ជារយៈពេល ដែលអាចជួបនូវគ្រោះអាក្រក់ ហើយអ្វីៗ ដំណើរការទៅមុខទាំងលំបាក ពិសេស អាចប្រឈមមុខជាមួយការបាត់បង់លុយ កាក់ ។ ប្រសិនបើមនុស្សនេះជាអ្នកកាន់ លុយ ឬមានមុខរបរជួញដូរដោយខ្លួនឯង គួរកុំទុកចិត្តឱ្យអ្នកដទៃលូកដៃ ឬចាត់ ចែងលុយកាក់នេះជំនួសឱ្យសោះ ។ មិន តែប៉ុណ្ណោះ នេះក៏ជារយៈពេលដែលបុគ្គល ឆ្នាំម្សាញ់គួរផ្អាកការសម្រេចចិត្តធំៗ ទាំងក្នុងរបរជំនួញ និងទាំងការងារផ្សេងៗ បើពុំនោះទេ នឹងជួបនូវការខាតបង់ជា ពុំខាន ។

- ៨ សីហា - ៧ កញ្ញា ៖ អំឡុងខែនេះ ជារយៈពេលដែលមានសភាពតឹងតែង ខាងទំនាក់ទំនងអាពាហ៍ពិពាហ៍ និងរឿង រ៉ាវស្នេហាផ្សេងៗ ហើយបញ្ហាមិនទុក ចិត្តគ្នា ក៏បានក្លាយជារឿងធំបំផុតនៅក្នុង ជីវិត ។ ប៉ុន្តែរឿងដែលល្អសម្រាប់បុគ្គល នេះ គឺការងារ និងមុខរបរជួញដូរ ដែល អាចមានដំណើរការទៅមុខល្អ ព្រោះនេះ ជារយៈពេលដែលការចរចាពិភាក្សានានា ទទួលបានផលវិជ្ជមាន ។

- ៨ កញ្ញា - ៧ តុលា ៖ ប្រាក់ចំណូល គួរជាទីពេញចិត្ត នឹងកើនឡើងគួរឱ្យភ្ញាក់ ផ្អើល ។ តែជារយៈពេលដែលបុគ្គលនេះ គួរតែកុំលោភលន់ពេក តែត្រូវស្មោះ ត្រង់ និងមានការប្រុងប្រយ័ត្ន ព្រោះមាន គូប្រកួតប្រជែងប្រុងចាប់កំហុសអ្នកគ្រប់ ពេលវេលា ។ ឯបញ្ហារឿងរ៉ាវស្នេហា គួរ តែចៀសវាងការឈ្លោះប្រកែកគ្នា ដែល អាចនាំឱ្យមានជម្លោះធំដុំកើតឡើងដល់ ការបែកកបាក់ ។

- ៨ តុលា - ៧ វិច្ឆិកា ៖ លុយកាក់ នឹងហូរចេញយ៉ាងលឿនជាងការគិតដែល ធ្វើឱ្យរយៈពេលមួយខែនេះ ជាពេលដ៏ស្មុគ ស្មាញបំផុតសម្រាប់មនុស្សឆ្នាំម្សាញ់ ឯ មធ្យោបាយដ៏ល្អប្រសើរបំផុតដើម្បីជៀស វាងការពិបាកចិត្ត បុគ្គលកើតឆ្នាំម្សាញ់ គួរគ្រប់គ្រងការចំណាយរបស់ខ្លួនឱ្យបាន ល្អ ជៀសវាងការចំណាយលើអ្វីដែលមិន ចាំបាច់ ។ លើសពីនេះទៀត នេះជារយៈ ពេលដែលមនុស្សនេះងាយនឹងធ្លាក់ខ្លួន ឈឺដោយសារតែការធុញថប់នៅក្នុងចិត្ត តែការធ្វើការងារជាក្រុម នឹងជួយសម្រួល ឱ្យការធ្វើដំណើរការបានដោយជោគជ័យ ហើយនេះ ក៏ជាឱកាសល្អដែរសម្រាប់ការ រៀបចំយុទ្ធសាស្ត្រដើម្បីវាយប្រហារទៅ លើការប្រកួតប្រជែងនានាក្នុងរបរជួញ ដូរ តែគួរប្រយ័ត្នប្រយែងចំពោះការ ចំណាយនានាក្នុងការរៀបចំប្រតិបត្តិការ។

- ៧ វិច្ឆិកា - ៦ ធ្នូ ៖ បុគ្គលឆ្នាំម្សាញ់ នឹងទទួលបានជោគជ័យ និងភាពសម្បូរណ៍ សប្បាយនៅក្នុងអំឡុងខែនេះ ។ គេក៏នឹង ទទួលបានជោគជ័យលើអ្វីៗគ្រប់បែបយ៉ាង បានដោយងាយស្រួល ហើយក៏មានភាព មមាញឹកជាងសព្វមួយដងដែរ តែគួរប្រុង ប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីស្តារ ថាមពលឡើងវិញ ហើយពិសេស គួរ ក្តាប់ឱ្យបាននូវអ្វីៗគ្រប់បែបយ៉ាងដែល រត់មករក ។ ឯការខិតខំប្រឹងប្រែងនៅក្នុង ការងារវិញ ក៏នឹងបានការទទួលស្គាល់ពី អ្នកដទៃដែរ ហើយបញ្ហាជោគលាភក្នុង របរជំនួញ ក៏មានសភាពល្អប្រសើរណាស់ ដែរ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍ និង ស្នេហាអាចមានបញ្ហារកាំរកូសកើតឡើង។

- ៧ ធ្នូ - ៥ មករា ៖ នេះជារយៈពេល ដ៏ល្អប្រសើរមួយទៀតសម្រាប់បុគ្គលឆ្នាំ ម្សាញ់ដោយអនាគតមានភាពភ្លឺស្វាង និងចែងចាំងនៅចំពោះមុខ ។ មនុស្សឆ្នាំ ម្សាញ់ មានគំនិតច្នៃប្រឌិតជាច្រើនដែល ជាហេតុធ្វើឱ្យការងារមានសភាពរីក ចម្រើនទៅមុខជាលំដាប់ ហើយក្នុងរយៈ ពេលនេះ ក៏មានបុគ្គលដែលមានអំណាច ចាំជួយឱ្យសម្រេចអ្វីៈដែលអ្នកប្រាថ្នាចង់ បានដែរ ឯសភាវគតិនៃការគិតរបស់អ្នក ក៏ជួយឱ្យអ្នកកាន់តែមានសន្ទុះខ្លាំងក្លា ឡើង ។ ដូច្នេះអ្នកគួរតែរក្សាភាពជឿជាក់ លើខ្លួនឯង នៅក្នុងការប្រកបការងារ ហើយគំនិតវិជ្ជមាន ក៏នឹងនាំមកនូវជោគ ជ័យយ៉ាងធំធេងដែរ តែចំពោះការធ្វើជំ- នួញវិញ គួរតែរកអ្នកជួយ ឬដៃគូសហការ ក្នុងការធ្វើជំនួញ នោះទើបនាំមកនូវលទ្ធ ផលយ៉ាងមានប្រសិទ្ធភាព ។ នៅក្នុងអំឡុង ខែនេះដែរ មនុស្សឆ្នាំម្សាញ់ ជាអ្នកដែល មានភាពទាក់ទាញបំផុត ហើយក៏អាចរក បាននូវមនុស្សជាទីស្រឡាញ់សម្រាប់ការ កសាងគ្រួសារនៅពេលអនាគតដែរ ។

- ៦ មករា - ៣ កុម្ភៈ នេះជារយៈពេល បញ្ចប់នៃឆ្នាំខាល ដែលនាំមកនូវភាព ប្រសើរខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សឆ្នាំ ម្សាញ់ ហើយបញ្ហាលុយកាក់ និងភាព ចម្រុងចម្រើន ក៏ហូរចូលមករកមនុស្ស នេះយ៉ាងច្រើនសម្បើម ។ (នៅមានត)