(២០)ការរៀបចំ​ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

ក្នុងអំឡុងខែនេះដែរ បញ្ហាទំនាក់ទំនង ក៏ នឹងនាំមកនូវភាពសប្បាយរីករាយដូច ជាឱកាសដ៏គួរឱ្យសប្បាយរីករាយដែលនឹង ទទួលបានកូន ឬការប្រារឰ ពិធីខួបកំណើត ដ៏ធំជាដើម។ ឯចំណងមិត្តភាព គឺមាន សភាពស្និទ្ធស្នាល និងរីករាយក្រៃលែង ដោយទទួលបាននូវការគោរពរាប់អាន ពីអ្នកដទៃ និងមិត្តភក្តិ ។ សំណាងខាង លុយកាក់ក៏ល្អប្រសើរណាស់ដែរ ដូច្នេះគួរ តែដាក់ទានដល់អ្នកក្រខ្សត់ខ្លះដើម្បីទទួល បាននូវអានិសង្ស នៃបុណ្យកុសលបន្ថែម ទៀតនៅក្នុងពេលវេលាដ៏សែនរីករាយ នេះ ។

ទំនាក់ទំនងអ្នកកើតឆ្នាំម្សាញ់ ជាមួយ សត្វទាំង១២ក្នុងឆ្នាំ២០១០

- ម្សាញ់ និងជូត ៖ ជាសម្ព័ន្ធដែលធ្វើ ឱ្យអ្នកកើតឆ្នាំជូតមិនអាចចេញមុខមាត់ បាន ព្រោះឆ្នាំ២០១០នេះ ពស់ មានរាសី ខ្ពស់ត្រដែត ដែលការចែងចាំងរបស់ពស់ ធ្វើឱ្យអ្នកដទៃមើលមិនឃើញសត្វកណ្តុរ ទេ ។ ប៉ុន្តែសម្ព័ន្ធនេះ នៅតែជាសម្ព័ន្ធ ដែលមានភាពកក់ក្តៅ និងមានការយោគ យល់គ្នាទៅវិញទៅមកច្រើន ។

- ម្សាញ់ និង ឆ្លូវៈ ជាទូទៅសម្ព័ន្ធនេះ គឺជាសម្ព័ន្ធដ៏ល្អប្រសើរមួយ ព្រោះមនុស្ស ទាំងពីរនេះមានលក្ខណៈដូចគ្នាច្រើន ដូចជា ស្រឡាញ់របស់ដូចគ្នា មានគំនិតដូចគ្នា និយាយចុះសម្រុងនឹងគ្នាជាដើម។ តែនៅ ឆ្នាំ ២០១០នេះ អ្នកកើតឆ្នាំឆ្លូវពិបាក ដើរឱ្យទាន់ភាពវាងវៃ ភាពឆ្លាតរហ័ស របស់សត្វពស់ណាស់ ដែលហេតុនេះអាច ធ្វើឱ្យមានភាពតឹងតែងខ្លះនៅក្នុងការ ទំនាក់ទំនងនេះ ។ មនុស្សឆ្នាំឆ្លូវ គួរតែទុក ចិត្តលើដៃគូរបស់ខ្លួនមើលឃើញពីចំណុច ល្អរបស់គេ និងអនុញ្ញាតឱ្យមនុស្សឆ្នាំ ម្សាញ់ជាអ្នកដឹកនាំវិញម្តង ទើបជាការ ប្រសើរ ។

- ម្សាញ់ និងខាល ៖ ជាសម្ព័ន្ធមិនល្អ ដែលបណ្តាលមកពីការច្រណែនឈ្នានីស គ្នាកើតឡើង ព្រោះតែបុគ្គលឆ្នាំខាល មានអារម្មណ៍ច្របូកច្របល់ មិនមាន សុវត្ថិភាព ដោយសារតែរាសីរបស់ បុគ្គលឆ្នាំម្សាញ់ឡើងខ្ពស់ល្អពេក ហេតុ នេះធ្វើឱ្យបុគ្គលឆ្នាំខាលមិនអាចទប់ អារម្មណ៍ក្នុងប្រកួតប្រជែង និងច្រណែន បានឡើយ ។

- ម្សាញ់ និងថោះ ៖ សម្ព័ន្ធរវាង បុគ្គលឆ្នាំថោះ និងម្សាញ់នៅក្នុងឆ្នាំ ២០១០នេះ នឹងជួបប្រទះនូវភាពរីករាយ ព្រមទាំងមានភាពកក់ក្តៅច្រើនជាងឆ្នាំ មុន ។ បើពិនិត្យមើលតាមក្បួនហោរា- សាស្ត្រចិន បុគ្គលឆ្នាំថោះ និងឆ្នាំម្សាញ់ មិនសូវចុះសម្រុងនឹងគ្នាទេ តែដោយ ឡែកនៅក្នុងឆ្នាំ២០១០នេះ បុគ្គលឆ្នាំ ម្សាញ់មានទស្សនៈវិជ្ជមាន មានសន្តាន ចិត្តសន្តោសប្រណីចំពោះបុគ្គលឆ្នាំ ថោះ ។ ឯបុគ្គលឆ្នាំថោះ ក៏នឹងមានការ ឆ្លើយតបដ៏ល្អមួយចំពោះមនុស្សឆ្នាំម្សាញ់ វិញដែរ ដែលអាចធ្វើឱ្យទំនាក់ទំនងនេះ ជាទំនាក់ទំនងប្រកបដោយភាពរីករាយ។

- ម្សាញ់ និងរោង ៖ នាគ និងពស់មាន ទំនាក់ទំនងជាពិសេសមួយជាមួយគ្នា ។ សម្ព័ន្ធរបស់ពួកគេមានភាពរឹងប៉ឹងយ៉ាង ខ្លាំងនៅក្នុងឆ្នាំ២០១០នេះ ។ រាសីរបស់ នាគធ្លាក់ចុះនៅក្នុងឆ្នាំ២០១០ តែរាសី របស់ពស់ឡើងខ្ពស់ត្រដែត នៅក្នុងសម្ព័ន្ធ ហេតុនេះ បុគ្គលឆ្នាំម្សាញ់ នឹងបំពេញ កង្វះខាតទាំងឡាយរបស់បុគ្គលឆ្នាំនាគ។

- ម្សាញ់ និងម្សាញ់ ៖ នៅពេលដែល ឆ្នាំនេះ ជាឆ្នាំដ៏ល្អប្រសើរសម្រាប់បុគ្គល ឆ្នាំម្សាញ់ ទំនាក់ទំនងរវាងបុគ្គលឆ្នាំម្សាញ់ ពីរនាក មិនមានភាពទាក់ទាញ និងស្រ- ឡាញ់គ្នាទៅវិញទៅមកឡើយ ។ ឯការ ចូលរួមទាក់ទងជាមួយគ្នារបស់ពួកគេ ទាំងពីរគឺកាលៈទេសៈជាអ្នកបង្ខំមិន មានកើតឡើងដោយសារសន្តានចិត្ត នោះទេ តែទោះជាយ៉ាងនេះក៏ដោយ ក៏ សម្ព័ន្ធនេះនៅតែមានភាពអធ្យាស្រ័យ គ្នារវាងគ្នានិងគ្នាដែរ ។

- ម្សាញ់ និងមមីៈ ទាំងបុគ្គលឆ្នាំ ម្សាញ់ និងឆ្នាំមមី មានរាសីឡើងខ្ពស់ យ៉ាងខ្លាំងនៅក្នុងអំឡុងឆ្នាំ២០១០ ។ ដោយហេតុថា បុគ្គលទាំងពីរនេះមាន ការយោគយល់ដ៏គួរឱ្យចូលចិត្ត និងការ គោរពសរសើរគ្នាទៅវិញទៅមកដោយ ការយោគយល់ ។ មនុស្សឆ្នាំម្សាញ់ នឹង ពេញចិត្តរាល់ភាពរីករាយទាំងឡាយ ណាដែលបុគ្គលឆ្នាំមមីជាអ្នកបង្កើត ឡើង ហើយលទ្ធផលនៃការចងសម្ព័ន្ធ ភាពនេះ គឺពោរពេញទៅដោយក្រសែ ភ្នែកទាក់ទាញ ជាពិសេសនោះគឺក្នុងរឿង ស្នេហា ។

- ម្សាញ់ និងមមែ ៖ ជាឆ្នាំដែលបុគ្គល ទាំងពីរមិនគយរចងសម្ព័ន្ធភាពនឹងគ្នា ឡើយ ទាំងបញ្ហារកស៊ី ក៏ដូចជាបញ្ហា មនោសញ្ចោតនាដែរ ព្រោះទាំងបុគ្គល ឆ្នាំម្សាញ់ និងឆ្នាំមមែ មិនបានឃើញពី គុណតម្លៃរវាងគ្នាទៅវិញទៅមកនោះ ទេ។ លើសពីនេះទៅទៀត បុគ្គលទាំងពីរ មានរាសីខុសគ្នាដូចមេឃ និងដី គឺរាសី របស់មនុស្សឆ្នាំម្សាញ់ឡើងខ្ពស់ត្រដែត រីឯរាសីរបស់មនុស្សឆ្នាំមមែវិញ មាន ការស្រុតចុះយ៉ាងខ្លាំង ។ មួយវិញទៀត អាកប្បកិរិយារបស់បុគ្គលឆ្នាំម្សាញ មិន គួរជាទីពេញចិត្តរបស់មនុស្សឆ្នាំមមែ ឡើយ ។ ពួកគេគួរស្វែងរកដៃគូទំនាក់ ទំនងជាមួយអ្នកដទៃវិញ ទើបជាការ ប្រសើរ ។

- ម្សាញ់ និងវក ៖ មនុស្សទាំងពីរនាក់ នេះនឹងបង្កើតបានជាសម្ព័ន្ធភាពដ៏ពិសេស មួយ ។ បុគ្គលទាំងពីរជាមិត្តដែលសឹង តែអាចមើលចិត្តមនុស្សម្នាក់ទៀតឆ្លុះ បាន ។ ស្របពេលដែលរាសីប្រចាំឆ្នាំ សន្តោសប្រណីដល់ពួកគេ មនុស្សទាំង ពីរនេះអាចចងសម្ព័ន្ធដោយជោគជ័យ ហើយនៅក្នុងអំឡុងឆ្នាំនេះ គឺមនុស្សឆ្នាំ ម្សាញ់ ជាអ្នកជួយជម្រុញ និងទំនុកបម្រុង ដល់បុគ្គលឆ្នាំវក ។

- ម្សាញ់ និងរកាៈ នេះគឺជារយៈពេល ដ៏ប្រសើរបំផុតមួយសម្រាប់សម្ព័ន្ធរវាង មនុស្សឆ្នាំម្សាញ់ និងឆ្នាំរកា ព្រោះអ្នក ទាំងពីរមានរាសីឡើងខ្ពស់ដូចគ្នា និងមាន នូវភាពរុងរឿងដូចគ្នា ។ រវាងសម្ព័ន្ធភាព នេះ គឺបានជួយបំពេញការកង្វះខាតឱ្យ គ្នាទៅវិញទៅមក ដើម្បីទទួលបាននូវ លាភជោគ និងទ្រព្យសំណាងដល់កំពូល នៅក្នុងឆ្នាំ២០១០នេះ ។

- ម្សាញ់ និងចៈ នៅឆ្នាំ២០១០នេះ ធាតុរបស់បុគ្គលទាំងពីរប្រឆាំងគ្នា ។ ពួកគេមិនមានភាពទាក់ទាញគ្នាទៅវិញ ទៅមកឡើយ ហើយក៏មិនបានផ្តល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដែរ ។ មនុស្សឆ្នាំម្សាញ់ច្រើនតែក្តៅក្រហាយ ដោយសារមនុស្សឆ្នាំច ។ ដូច្នេះ មនុស្ស ឆ្នាំម្សាញ់ គួរតែដើរចេញ ដើម្បីកុំឱ្យ បុគ្គលឆ្នាំចរងគ្រោះដោយសារការតបត វិញរបស់ខ្លួន ។

- ម្សាញ់ និងកុរ ៖ ជាសម្ព័ន្ធមិនមាន ភាពរីករាយឡើយ គឺមិនមាននូវសេចក្តី រីករាយកើតឡើងទេ ប្រសិនបើគេទាំង ពីររស់នៅ ឬរួមការងារជាមួយគ្នា ។ ក្នុងឆ្នាំ២០១០នេះ មនុស្សឆ្នាំកុរ គឺជា ជនរងគ្រោះ បើគេសេពគប់ជាមួយ មនុស្សឆ្នាំម្សាញ់ ព្រោះបុគ្គលឆ្នាំម្សាញ់ នឹងស្រូបយកនូវអ្វីៗដែលជាឱកាស ល្អរបស់មនុស្សឆ្នាំករ ហើយទុកឱ្យមនុស្ស ឆ្នាំកុររីងរៃឯកឯង 9

ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំ មមី

ឆ្នាំមមី ធាតុទឹក អាយុ៦៨ឆ្នាំ (១៥ កុម្ភៈ ១៩៤២ - ០៤ កុម្ភៈ ១៩៤៣)

ឆ្នាំមមី ធាតុឈើ អាយុ៥៦ឆ្នាំ (០៣ កុម្ភៈ ១៩៥៤ - ២៣ មករា ១៩៥៥)

ឆ្នាំមមី ធាតុភ្លើង អាយុ៤៤ឆ្នាំ (២១ មករា ១៩៦៦ - ០៨ កុម្ភៈ ១៩៦៧)

ឆ្នាំមមី ធាតុដី អាយុ៣២ឆ្នាំ (០៧ កុម្ភៈ ១៩៧៨ - ២៧ មករា ១៩៧៩)

ឆ្នាំមមី ធាតុដែក អាយុ២០ឆ្នាំ (២៧ មករា ១៩៩០ - ១៤ កុម្ភៈ ១៩៩១)

ឆ្នាំមមី ធាតុទឹក អាយុ០៨ឆ្នាំ (១២ កុម្ភៈ ២០០២ - ៣១ មករា ២០០៣)

សភាពទូទៅប្រចាំឆ្នាំ

នៅក្នុងឆ្នាំខាល ២០១០ មនុស្សឆ្នាំ មមី មានថាមពលខ្លាំងក្លា ពោរពេញ ដោយជំនឿចិត្ត រួមទាំងកម្លាំងចិត្តខ្ពស់ ដែលអាចជួយឱ្យគេរីកចម្រើនទៅមុខ ។ តែបុគ្គលនេះ ជាមនុស្សឆាប់ខឹង និងឡូ ឡាច្រើនជាងសព្វមួយដង ដោយសារ តែឥទ្ធិពលនៃឆ្នាំខាលដែលនាំមកនូវ កម្លាំង និងភាពក្លៀវក្លា បន្ថែមលើលក្ខណៈ ឯករាជ្យ និងសន្ទុះរបស់សត្វសេះបន្ថែម ទៀតនោះ ។ ឆ្នាំ២០១០ គឺជាឆ្នាំដែល មនុស្សឆ្នាំមមីចាប់ផ្តើមបោលលើផ្លូវនៃ ភាពប្រសើរឡើង ក្រោយពីគេមានរាសី ធ្លាក់ចុះកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ។ (នៅមានត)