
(២១)ការរៀបចំ ហុងស៊ុយសំរាប់ ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
ឧបសគ្គដែលបានកើតឡើងកន្លងមក បានប្រែក្លាយឱ្យមនុស្សឆ្នាំមមីមាន សភាពចាស់ទុំ និងចាប់ផ្តើមស្វែងយល់ ពីការទទួលខុសត្រូវរបស់ខ្លួន ហើយនេះ ជាចំណុចល្អមួយ ស្របពេលដែលបុគ្គល នេះមានការតាំងចិត្ត និងការផ្តោតអា- រម្មណ៍ជាងសព្វមួយដងនៅក្នុងឆ្នាំ២០១០ នេះ។ ទោះបីជាជោគជ័យលើផ្នែកផ្សេងៗ មិនទាន់បានបង្ហាញខ្លួនភ្លាមៗក៏ដោយ ប៉ុន្តែមនុស្សឆ្នាំមមី នៅតែមានអារម្មណ៍ រស់រវើក មានភាពរឹងប៉ឹងកើនឡើង និង មានភាពជឿជាក់កាន់តែខ្លាំងឡើង បន្ថែមទៀត ។
ឆ្នាំមមី អាយុ៦៨ឆ្នាំ
គឺជាអ្នកដែលមានសំណាងខាងលុយ កាក់ជាងគេ ក្នុងចំណោមមនុស្សឆ្នាំមមី ទាំងអស់ ។ ហើយមិនមានគ្រោះថ្នាក់ ដោយចៃដន្យណាមួយចូលមកបៀតបៀន ឬគំរាមកំហែងចំពោះបុគ្គលនេះឡើយ ព្រោះថាថាមពលជីវិតរបស់គេមាន សភាពល្អប្រសើរយ៉ាងខ្លាំង ។ តែទោះជា បែបនេះក៏ដោយ ក៏បុគ្គលនេះ មានបញ្ហា ខាងផ្នែកសុខភាព និងការងារខ្លះៗដែរ ។
ឆ្នាំមមី អាយុ៥៦ឆ្នាំ
មានសុខភាពល្អប្រសើរក្នុងអំឡុងឆ្នាំ ២០១០នេះ ។ ដំណើរជីវិតនឹងប្រព្រឹត្តទៅ ជាធម្មតា ដោយគ្មានគ្រោះថ្នាក់អ្វីមក បៀតបៀនឡើយ ហើយជាបុគ្គលដែល រក្សាបាននូវភាពជឿជាក់ចំពោះខ្លួនជា និច្ច ។ ឯបញ្ហាទ្រព្យសំណាងវិញ មាន សភាពខ្សត់ខ្សោយ ប៉ុន្តែនេះមិនអាចបង្ក ជាបញ្ហាធំដុំដល់គេឡើយ ហើយដើម្បី ទទួលបាននូវលាភសំណាងផ្នែកសេដ្ឋកិច្ច ឬលុយកាក់ គឺគួរតែព្យាយាមស្លៀកពាក់ នូវសម្លៀកបំពាក់ពណ៌ខ្មៅ ឬពណ៌ខៀវ ដើម្បីនិមិត្តធាតុទឹកនៅជុំវិញ ក្នុងការ ទទួលបានជោគសំណាង និងលាភសក្ការៈ ទាំងនេះ ។ ឯជោគសំណាងខាងការងារ វិញ ក៏មិនបានបង្ហាញឱ្យឃើញដែរ ប៉ុន្តែ បុគ្គលនេះនឹងទទួលបានឱកាសច្រើនក្នុង សម្ព័ន្ធភាពស្នេហា ។
ឆ្នាំមមី អាយុ៤៤ឆ្នាំ
មានសំណាងល្អច្រើននៅក្នុងឆ្នាំ ២០១០ ដោយមានលាភសំណាងផ្នែក លុយកាក់ ឯសុខភាពមានលក្ខណៈល្អ ប្រសើរ និងគ្មានគ្រោះថ្នាក់មកបៀតបៀន ដល់ជីវិតប្រចាំថ្ងៃឡើយ ។ មនុស្សឆ្នាំ មមីនេះ នឹងមានអារម្មណ៍ថាមានសុវត្ថិ ភាពច្រើននៅក្នុងឆ្នាំខាលនេះ ទោះជា ដទៃទៀតទទួលរងផលប៉ះពាល់ខ្លាំងក៏ ដោយ ។ នេះជារយៈពេលដែលមនុស្ស ឆ្នាំមមីមាននូវសុទិដ្ឋិនិយម និងមាននូវ ការតាំងចិត្តដើម្បីស្ថាបនាគ្រឹះសម្រាប់ អនាគត ។ ទោះជាអំឡុងឆ្នាំនេះ គេមិន សូវទទួលបានជោគជ័យក្នុងការងារក៏ ដោយ ក៏ជោគជ័យគង់មកដល់នៅថ្ងៃ អនាគត ហើយជាជោគជ័យដ៏ធំធេង ។ ដូច្នេះមនុស្សឆ្នាំមមី គួរតែអត់ធ្មត់ និង មើលអ្វីៗក្នុងផ្លូវវិជ្ជមានជានិច្ច ។ ឯបញ្ហា ទំនាក់ទំនងស្នេហាវិញ បុគ្គលឆ្នាំមមីនេះ មានការទាមទារខ្ពស់ពីដៃគូរបស់ខ្លួន ដែលអាចបង្កឱ្យមានរកាំរកូស ដូចនេះ ដូចនេះ គួរព្យាយាមគ្រប់គ្រងអារម្មណ៍ ខ្លួនឱ្យបានដើម្បីចំណងស្នេហាមានភាព រលូនទៅមុខ ។
ឆ្នាំមមី អាយុ៣២ឆ្នាំ
អាចរំពឹង និងមានកម្លាំងថាមពល ខ្លាំងក្លា សុខភាពមាំទាំ ទោះជាខ្វះជោគ សំណាងខាងការងារខ្លះក៏ដោយ ។ បញ្ហា ទ្រព្យសំណាងបានបង្ហាញខ្លួនតិចតួច ណាស់ចំពោះបុគ្គលនេះ តែទោះជាបែប នេះក៏ដោយ ក៏ស្ថិរភាពខាងផ្នែកសុខភាព និងជីវិតអាចធ្វើឱ្យគេចូលរួមយ៉ាងសកម្ម ក្នុងជីវិតប្រចាំថ្ងៃ និងការងារ ។ រាល់ ពេលដែលគេមានសកម្មភាព កម្លាំង ចលករ គឺកាន់តែពាំនាំមកនូវលាភ សំណាងផ្សេងៗចំពោះជីវិត ចំពោះបញ្ហា ស្នេហា បុគ្គលឆ្នាំមមី អាយុ៣២ឆ្នាំ អាចបែកអារម្មណ៍ទៅលើស្នេហាខាង ក្រៅ ដោយសារតែការឆេះនូវចំណង់ តណ្ហាដែលជាឥទ្ធិពលនៅក្នុងឆ្នាំខាល នេះ ហើយវាគ្មានប្រយោជន៍អ្វីក្រៅតែ ពីការធ្វើឱ្យមានរឿងស្មុគស្មាញប៉ុណ្ណោះ ដូច្នេះ បុគ្គលនេះ គួរព្យាយាមផ្តោតអារម្មណ៍ និងរក្សាចំណងគ្រួសារឱ្យបានប្រសើរ វិញទើបជាការល្អ ។
ឆ្នាំមមី អាយុ២០ឆ្នាំ
មានថាមពលជីវិតខ្លាំងក្លារួចរាល់ សម្រាប់ទទួលយកនូវពេលវេលាដ៏ល្អក្នុង អំឡុងឆ្នាំខាលនេះ តែបុគ្គលនេះ មិនមាន សំណាងបីយ៉ាងសំខាន់ៗ ដូចជាលុយកាក់ សុខភាព និងជោគជ័យការងារនោះឡើយ។ មនុស្សឆ្នាំមមី គួរយកចិត្តទុកដាក់ពី បញ្ហាសុខភាពរបស់ខ្លួន ព្រោះភាពអន់ ខ្សោយខាងផ្នែកសុខភាព នឹងកាន់តែពន្សឺត ភាពរីកចម្រើនរបស់គេ ។ រឿងលុយកាក់ និងការងារបានបង្ហាញពីសញ្ញាណអវិជ្ជ មាន នេះអាចព្យាករណ៍បានថាមនុស្ស នេះនឹងមានឧបសគ្គច្រើននៅក្នុងការងារ របស់គេ ហើយនេះក៏ជាមូលហេតុដែល អាចធ្វើឱ្យគេខកចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែ ប្រសិនបើបុគ្គលនេះមានការតាំងចិត្ត ខ្ពស់ មានការគិតវិជ្ជមាន រួមផ្សំជាមួយ ថាមពលជីវិតប្រចាំឆ្នាំរបស់គេរឹងប៉ឹង ស្រាប់នោះ គេអាចជម្នះបាននូវឧបសគ្គ ទាំងអស់នេះបាន ។
ការប្រមើលមើលប្រចាំខែ
- ៤ កុម្ភៈ - ៥ មីនា ៖ ដើម្បីទទួល បានជោគជ័យនៅក្នុងអំឡុងខែនេះ មនុស្សឆ្នាំមមីត្រូវប្រើការច្នៃប្រឌិតនៅ ក្នុងការងារ និងក្នុងមុខរបរជួញដូររបស់ ខ្លួន ។ អំឡុងខែនេះ អ្វីៗនឹងដំណើរការទៅ សន្សឹមៗ ដូចនេះ គួរមានសេចក្តីក្លា- ហាន និងភាពជឿជាក់លើខ្លួនឯងដើម្បី អនុវត្តអ្វីៗដែលបានគិតទុកមក ទើប ប្រសើរ ។ ឯរឿងរ៉ាវស្នេហាមានភាព រំភើប និងផ្អែមល្ហែមជាងការងារ និង មុខជំនួញ ។
- ៦ មីនា - ៤មេសា ៖ នេះជារយៈ ពេលដែលពិបាកដោយសារតែឧបសគ្គ ច្រើនកើតឡើង ។ ការយល់ច្រឡំងាយ នឹងកើតមាន ហេតុនេះគួរប្រុងប្រយ័ត្ន ក្នុងការបញ្ចោញមតិនៅក្នុងការងារ ហើយមុខរបរជួញដូរក៏អាចនឹងជួបប្រទះ បញ្ហាខ្លះ ដោយសារតែមានមនុស្សមិន ស្គាល់ចូលមកជ្រៀតជ្រែក ។ ក្នុងរយៈ ពេលនេះ បុគ្គលឆ្នាំមមី នឹងត្រូវប្រឈម ជាមួយនឹងការបាត់បង់លុយកាក់ ដូច្នេះ គួរកុំទាន់ពង្រីកការជួញដូរ ឬចាយវាយ ខ្ជះខ្ជាយទៅលើអ្វីផ្សេងៗ ឯបញ្ហាទំនាក់ ទំនងស្នេហា ក៏មានភាពមិនចុះសម្រុង គ្នាខ្លះដែរ ។
- ៥ មេសា - ៥ ឧសភាៈ រឿងរ៉ាវ ស្នេហា គឺជាប្រធានបទធំជាងគេនៅក្នុង ខែនេះ ប៉ុន្តែមិនមែនជារឿងល្អនោះទេ ។ ជម្លោះធំដុំ ឬក៏អំពើក្បត់ចិត្ត អាចនឹង កើតមានឡើងនៅក្នុងសម្ព័ន្ធភាពនោះ។ ចូរកុំព្រួយបារម្ភហួសហេតុពេក ហើយ អ្វីៗនឹងមានភាពប្រសើរឡើងវិញនៅ ក្នុងខែបន្ទាប់ ។
- ៦ ឧសភា - ៥ មិថុនា ៖ រឿងរ៉ាវ និយាយដើមអេចអូច នឹងធ្វើឱ្យប៉ះពាល់ ប្រយោជន៍របស់មនុស្សឆ្នាំមមីទាំងនៅ កន្លែងធ្វើការ និងការធ្វើជំនួញនានា ។ បុគ្គលនេះ គួរមានការប្រុងប្រយ័ត្នទ្វេ ដងក្នុងការនិយាយស្តី ព្រោះមានមនុស្ស ជាច្រើនខំប្រឹងប្រែងស្វែងរកចាប់កំហុស ហើយខាំមិនលែងទៀតផង ។
- ៦ មិថុនា - ៦ កក្កដា ៖ ជារយៈ ពេលគ្រោះថ្នាក់សម្រាប់បុគ្គលនេះ ដែលប្រឡូកក្នុងរឿងនយោបាយ ។ រឿង រ៉ាវផ្សេងនឹងបង្កជាបញ្ហាធំដុំ ឬយ៉ាង ហោចណាស់ ក៏ការធុញថប់អារម្មណ៍ជា បញ្ហាមួយចំពោះមនុស្សឆ្នាំមមីដែរ ។ នេះជារយៈពេលដែលគេគួរតែឈប់ សម្រាកលំហែអារម្មណ៍ដើម្បីជៀសវាង ការជួបប្រទះនូវបញ្ហាដែលនឹងកើតឡើង ។
- ៧ កក្កដា - ៧ សីហា ៖ ការនិយាយ ដើម ការកាច់កុងគ្នានៅកន្លែងធ្វើការ ចេះតែបន្ត ប៉ុន្តែមនុស្សឆ្នាំមមី មាន ភាពរឹងប៉ឹងខ្លាំងជាងពេលមុនៗ ។ ឯជោគ ជ័យខាងមុខជំនួញបានបង្ហាញខ្លួនឡើង ទោះបីជាបុគ្គលនេះត្រូវរងនូវការព្រួយ បារម្ភខ្លះក៏ដោយ ហើយនេះ ជារយៈពេល ដែលមានសេចក្តីសុខបំផុតនៅក្នុង សម្ព័ន្ធស្នេហា ។
- ៨ សីហា - ៧ កញ្ញា ៖ ក្នុងអំឡុង ខែនេះ មនុស្សឆ្នាំមមី អាចសម្រេចអ្វីៗ បានតាមបំណងប្រាថ្នា តែមនុស្សនេះ គួរតែផ្តោតអារម្មណ៍ទៅលើការអនុវត្ត ការងារតែម៉្យាង ទើបវាប្រសើរជាងការ សម្រុកធ្វើអ្វីៗគ្រប់យ៉ាងក្នុងពេលជាមួយ គ្នានោះ ។ បញ្ហាជោគជ័យផ្នែកការងារ អាចកើតមានឡើងដរាបណាគេចេះរៀន សូត្រពីកំហុសដែលបានកើតឡើងកន្លង មក ។
ការប្រកួតប្រជែងនៅក្នុងរបរ ជំនួញមានសភាពតានតឹង ការដោះស្រាយ ស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ នឹង ជួយសម្រាលការប្រឈមមុខដ៏តឹងតែង នេះ ។
- ៨ កញ្ញា - ៧ តុលាៈ នេះជាខែ ដែលល្អបំផុតក្នុងអំឡុងឆ្នាំនេះ សម្រាប់ បុគ្គលកើតឆ្នាំមមី ។ នៅក្នុងខែនេះ មនុស្សកើតឆ្នាំមមី នឹងទទួលបានទ្រព្យ សំណាងព្រមទាំងចំណូលដ៏ច្រើនសន្ធឹក សន្ធាប់ ហើយគួរតែយកឱកាសនេះធ្វើ បុណ្យ បរិច្ចាគទានដែលទទួលបានដើម្បី សន្សំកុសលនោះ រឹងរឹតតែប្រសើរ ។ នៅក្នុងការបំពេញការងារ មនុស្សនេះ នឹងទទួលបានការគាំទ្រពីសំណាក់ចៅ ហ្វាយនាយ និងអ្នកក្រោមបង្គាប់ ហេតុ នេះ គេអាចសម្រេចជោគជ័យលើ គម្រោងណាមួយបានដោយងាយស្រួល។ ចំពោះមនុស្សឆ្នាំមមីដែលប្រកបរបរ ជួញដូរវិញ រយៈពេលនេះ គឺជាឱកាស ដែលគេគួរខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះជារយៈពេលដែលលាភសំណាង បានបង្ហាញខ្លួនយ៉ាងសម្បើម ដូច្នេះគេ អាចទទួលបានផលចំណេញពីការប្រកប របរជួញដូរនោះ ។ (នៅមានត)
