
(២២)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
ការប្រកួតប្រជែងនៅក្នុងរបរជំនួញ មានសភាពតានតឹង ការដោះស្រាយស្ថានការណ៍ ដោយភាពស្ងប់ស្ងាត់ នឹងជួយ សម្រាលការប្រឈមមុខ ដ៏តឹងតែងនេះ ។
- ៨ កញ្ញា - ៧ តុលាៈ នេះជាខែ ដែលល្អបំផុតក្នុងអំឡុងឆ្នាំនេះ សម្រាប់ បុគ្គលកើតឆ្នាំមមី ។ នៅក្នុងខែនេះ មនុស្សកើតឆ្នាំមមី នឹងទទួលបានទ្រព្យ សំណាងព្រមទាំងចំណូលដ៏ច្រើនសន្ធឹក សន្ធាប់ ហើយគួរតែយកឱកាសនេះធ្វើ បុណ្យ បរិច្ចាគទានដែលទទួលបានដើម្បី សន្សំកុសលនោះ រឹងរឹតតែប្រសើរ ។ នៅក្នុងការបំពេញការងារ មនុស្សនេះ នឹងទទួលបានការគាំទ្រពីសំណាក់ចៅ ហ្វាយនាយ និងអ្នកក្រោមបង្គាប់ ហេតុ នេះ គេអាចសម្រេចជោគជ័យលើ គម្រោងណាមួយបានដោយងាយស្រួល។ ចំពោះមនុស្សឆ្នាំមមីដែលប្រកបរបរ ជួញដូរវិញ រយៈពេលនេះ គឺជាឱកាស ដែលគេគួរខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះជារយៈពេល ដែលលាភសំណាង បានបង្ហាញខ្លួនយ៉ាងសម្បើម ដូច្នេះគេអាចទទួលបានផល ចំណេញពីការប្រកប របរជួញដូរនោះ ។
- ៨ តុលា - ៧ វិច្ឆិកា ៖ លាភសំណាង ខាងលុយកាក់ដ៏ច្រើនសន្ធឹកនៅតែបន្ត មិនត្រឹមតែប៉ុណ្ណោះ បុគ្គលនេះ នឹងមាន ជោគសំណាងខាងការងារបន្ថែមទៀត ។ ទោះជារយៈពេលនេះ ជាពេលវេលាដ៏ល្អ សម្រាប់បុគ្គលឆ្នាំមមីក៏ដោយ ក៏បុគ្គល ឆ្នាំមមី ដែលក្មេងពេកត្រូវប្រយ័ត្នដោយ សារអាចមានេគ្រាះថ្នាក់ដោយចៃដន្យ ណាមួយអាចកើតឡើង ។
- ៧ វិច្ឆិកា - ៦ ធ្នូ ៖ នៅក្នុងអំឡុងខែ នេះ មនុស្សឆ្នាំមមី មានលាភសំណាង ខាងការងារ ។ គេនឹងទទួលបានជំនួយពី សំណាក់មនុស្សមានឥទ្ធិពលជាងខ្លួន ហើយបញ្ហាទំនាក់ទំនង គឺជារឿងសំខាន់ សម្រាប់បុគ្គលឆ្នាំមមីដែលប្រកបជំនួញ ប៉ុន្តែគួរប្រយ័ត្នក្នុងការទទួលយកនូវ សំណូមពរណាមួយ ដោយពុំបានពិនិត្យ និងវិភាគឱ្យបានល្អិតល្អន់ ។
- ៧ ធ្នូ - មករា ៖ ជារយៈពេលដែល មនុស្សឆ្នាំមមី គួរឆ្លៀតឱកាសសម្រាក លំហែ ព្រោះថារយៈពេលនេះអាចមាន ជម្លោះ ឬការខ្វែងគំនិតណាមួយកើត មានឡើង ។ ឧបសគ្គផ្សេងៗ ងាយនឹង កើតឡើងដោយមិនបានដឹងជាមុនហើយ អ្វីដែលប្រសើរ ចូរទុកឱ្យរយៈពេលនេះ កន្លងផុតទៅដោយការលំហែកម្សាន្តវិញ ទើបល្អ ។
- ៦ មករា - ៣ កុម្ភៈ អំឡុងខែនេះ ការងារ និងមុខជំនួញមានភាពប្រសើរ ទៅមុខ តែចំណងអាពាហ៍ពិពាហ៍របស់ អ្នកកើតឆ្នាំមមី អាចមានភាពតានតឹង កើតឡើង ដោយសារតែការជ្រៀតជ្រែក ពីខាងក្រៅ ដូចនេះ គួរតែព្យាយាមពង្រីង ចំណងទាក់ទងក្នុងគ្រួសារដើម្បីជៀសវាង បញ្ហាកាន់តែធំសម្រាប់ថ្ងៃអនាគត ទើប ជាការប្រសើរ ។
ទំនាក់ទំនងរវាងអ្នកកើតឆ្នាំមមីជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០
-មមី និងជូតៈ នៅតែជាសត្រូវ ដដែល ឯការយល់ច្រឡំចំពោះគ្នាទៅ វិញទៅមក ក៏កើតមាន ហើយឆ្នាំទាំងពីរ នេះ ជាគូមិនល្អ ទាំងក្នុងទំនាក់ទំនងស្នេហា ទាំងនៅក្នុងមុខជំនួញផ្សេងៗ ។
- មមី និងឆ្លូវ ៖ ជាទំនាក់ទំនងដ៏គួរ ឱ្យរំភើប ព្រោះសត្វសេះជាបុគ្គលដ៏គួរ ឱ្យទាក់ទាញនៅក្នុងឆ្នាំ២០១០ ដែលធ្វើ ឱ្យគោឈ្លក់វង្វេង ។ ឯភាពទាក់ទាញដ៏ អស្ចារ្យរបស់សត្វសេះ នឹងធ្វើឱ្យគោដក ខ្លួនមិនរួច (ជាពិសេសនៅក្នុងទំនាក់ ទំនងស្នេហា) ទោះបីដឹងថាសម្ព័ន្ធភាព របស់គេទាំងពីរ មិនមានស្ថិរភាពក៏ ដោយ ។
- មមី និងខាល ៖ ជាទំនាក់ទំនងដ៏ កក់ក្តៅ ។ បុគ្គលឆ្នាំខាល នឹងមានអារម្មណ៍ កក់ក្តៅនៅពេលបាននៅ ឬទាក់ទងជា មួយបុគ្គលឆ្នាំមមីនេះ ក៏ដោយសារតែ ពួកគេជាដៃគូដ៏ប្រសើរ ។ គូនេះអាច លេងសើចសប្បាយជាមួយគ្នា និងមាន ក្រសែភ្នែកជាពិសេសក្នុងការសម្លឹង មើលពីភពលោក ហើយពួកគេយល់ពី អារម្មណ៍របស់គ្នាទៅវិញទៅមក ហើយ ក៏ជាទំនាក់ទំនងដែលបុគ្គលឆ្នាំខាលមាន សេចក្តីទុកចិត្តបំផុត ។
- មមី និងថោះ ៖ បុគ្គលឆ្នាំថោះ និង ឆ្នាំមមី មានបុគ្គលិកលក្ខណៈខុសគ្នាជា ច្រើន ដែលមិនអាចទាក់ទាញឱ្យមាន ទំនាក់ទំនងស៊ីជម្រៅគ្នាបាននោះទេ តែ ទោះជាយ៉ាងនេះក៏ដោយ បុគ្គលទាំងពីរ មានពេលវេលាដ៏ល្អជាមួយគ្នានៅ អំឡុងឆ្នាំ២០១០នេះ ។
- មមី និងរោងៈ ជាសម្ព័ន្ធភាពមួយ ដែលពិបាករកឃើញភាពចុះសម្រុង ។ នៅក្នុងឆ្នាំ២០១០ បុគ្គលឆ្នាំមមី ទំនង ជាបុគ្គលដែលក្រអឺតក្រទម វាយឫក គ្មានការអត់ធ្មត់ និងឆាប់ខឹង ។ គ្រប់លក្ខ ខណ្ឌ គ្រប់បែបយ៉ាង នឹងធ្វើឱ្យបុគ្គលទាំង ពីរនេះប្រឈមមុខដាក់គ្នា ពីព្រោះបុគ្គល ឆ្នាំរោង មិនព្រមចុះចាញ់ចំពោះមនុស្ស ក្រអឺតក្រទមដូចជាមនុស្សឆ្នាំមមី នោះឡើយ ។
- មមី និងម្សាញ់ៈ ទាំងបុគ្គលឆ្នាំ ម្សាញ់ ទាំងឆ្នាំមមី មានរាសីឡើងខ្ពស់ យ៉ាងខ្លាំងនៅក្នុងអំឡុងឆ្នាំ២០១០ ។ ដោយហេតុថា បុគ្គលទាំងពីរប្រភេទនេះ មានការយោគយល់គួរឱ្យចូលចិត្ត គេ នឹងផ្តេកផ្តួលទៅលើការលួចសរសើរគ្នា ទៅវិញទៅមក ។ មនុស្សឆ្នាំម្សាញ់ពេញ ចិត្តរាល់ភាពរីករាយទាំងឡាយណា ដែលឆ្នាំមមីជាអ្នកបង្កើត ។ លទ្ធផល នេះ ជាសម្ព័ន្ធពោរពេញទៅដោយក្រសែ ភ្នែកទាក់ទាញ ជាពិសេសនៅក្នុងរឿង ស្នេហា ។
-មមី និងមមី ៖ បុគ្គលឆ្នាំមមីជា បុគ្គលដែលចូលចិត្តសេរីភាព ជាអ្នក ស្រឡាញ់ការផ្សងព្រេង ។ នៅក្នុងឆ្នាំ ២០១០ ពេលដែលបុគ្គលឆ្នាំមមីពីរនាក់ ចងសម្ព័ន្ធនឹងគ្នា ទំនាក់ទំនងនោះអាច ជួបនូវបញ្ហាច្រើន រួមទាំងការយល់ខុស ចំពោះគ្នាទៅវិញទៅមក ។
- មមី និងមមែ ៖ សម្ព័ន្ធភាពរវាង បុគ្គលឆ្នាំមមី និងឆ្នាំមមែ គឺជាចំណង ភ្ជាប់ដ៏ពិសេសមួយដែលអាចជម្នះនូវ ឧបសគ្គ និងការលំបាកដែលគេបានជួប ប្រទះគ្រប់បែបយ៉ាង ។ ទោះបីជាមាន ពេលខ្លះ បុគ្គលទាំងពីរនេះមានការខ្វែង គំនិតគ្នាក៏ដោយ ក៏គេនៅតែរក្សាទំនាក់ ទំនងឱ្យនៅឋិតថេរដដែល ។ នៅក្នុងឆ្នាំ ២០១០នេះ បុគ្គលឆ្នាំមមែមានរាសីចុះ ទាបជាខ្លាំង ទោះជាបែបនេះក៏ដោយ ក៏ បុគ្គលឆ្នាំមមី នៅតែរក្សាជំហរជួយ បុគ្គលឆ្នាំមមែជានិច្ចដែរ ។
- មមី និងវកៈ មានភាពទាក់ ទាញរវាងមនុស្សទាំងពីរនេះ ។ វាជា រឿងដ៏គួរឱ្យសោកស្តាយ ប្រសិនបើគេ ទាំងពីរមិនបានចងសម្ព័ន្ធនឹងគ្នា ទោះក្នុង រឿងស្នេហា ការងារ ជំនួញ និងមិត្តភក្តិ។ ជាទំនាក់ទំនងដែលពោរពេញទៅដោយ ភាពរីករាយ ។
-មមី និងរកាៈ ទំនាក់ទំនងរវាង បុគ្គលឆ្នាំមមី និងឆ្នាំរកានៅក្នុងឆ្នាំ ២០១០នេះ មានសភាពទាក់ទាញយ៉ាង ខ្លាំង ។ ជាសម្ព័ន្ធភាពដ៏ជោគជ័យ ទោះ ជាក្នុងទំនាក់ទំនងស្នេហា ឬរបរជំនួញ ក៏ដោយ ។
-មមី និងចៈ ជាធម្មតាបុគ្គលឆ្នាំ មមី មានភាពចុះសម្រុងខ្លាំងជាមួយ បុគ្គលឆ្នាំច ។ នៅក្នុងឆ្នាំ២០១០នេះ បុគ្គលឆ្នាំមមី ងាយនឹងឆាប់ខឹងច្រឡោត ណាស់ ប៉ុន្តែសំណាងល្អ មនុស្សឆ្នាំចអាច នៅមានលក្ខណៈស្ងៀមស្ងាត់ មិនចងគំនុំ ហេតុនេះ ទំនាក់ទំនងនេះដំណើរការបាន ល្អប្រសើរ ។
-មមី និងកុរៈ មនុស្សទាំងពីរនេះ អាចរស់នៅ និងធ្វើការជាមួយគ្នាប្រកប ដោយជោគជ័យ និងភាពរីករាយ នេះក៏ ដោយសារតែមនុស្សឆ្នាំជ្រូក ជាប្រភេទ បុគ្គលដែលងាយស្រួល រីឯសេះក៏មាន ចរិតស្មោះត្រង់ ។ ទោះជាក្នុងឆ្នាំ២០១០ នេះសេះងាយច្រឡោតខឹងក៏ដោយក៏ ទំនាក់ទំនងនេះមិនជួបបញ្ហាដែរ ៕
ការទស្សន៍ទាយសម្រាប់អ្នកកើត ឆ្នាំមមែ
ឆ្នាំមមែ ធាតុដែក អាយុ៧៩ឆ្នាំ (១៧ កុម្ភៈ ១៩៣១ - ៥ កុម្ភៈ ១៩៣២)
ឆ្នាំមមែ ធាតុទឹក អាយុ៦៧ឆ្នាំ (០៥ កុម្ភៈ ១៩៤៣ - ២៤ មករា ១៩៤៤)
ឆ្នាំមមែ ធាតុឈើ អាយុ៥៤ឆ្នាំ (២៤ មករា ១៩៥៤ - ១១ កុម្ភៈ ១៩៥៦)
ឆ្នាំមមែ ធាតុភ្លើង អាយុ៤៣ឆ្នាំ (០៩ កុម្ភៈ ១៩៦៧ - ២៩ មករា ១៩៦៨)
ឆ្នាំមមែ ធាតុដី អាយុ៣១ឆ្នាំ (២៨ មករា ១៩៧៩ - ១៥ កុម្ភៈ ១៩៨០)
ឆ្នាំមមែ ធាតុដែក អាយុ១៩ឆ្នាំ (១៥ កុម្ភៈ ១៩៩១ - ០៣ កុម្ភៈ ១៩៩២)
(នៅមានត)
