(២៣)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ២០១០​​ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

សភាពទូទៅប្រចាំឆ្នាំ

បុគ្គលឆ្នាំមមែរងការប៉ះពាល់ពី ឥទ្ធិពលប្រចាំឆ្នាំខាល២០១០ ហេតុនេះ ឆ្នាំ២០១០ គឺជាឆ្នាំដ៏ពិបាកមួយសម្រាប់ មនុស្សនេះ ។ ទោះជាមានបុគ្គលខ្លះ ទទួលបាននូវលាភ​ សំណាងខ្លះក៏ដោយ តែមនុស្សភាគច្រើន មានកម្លាំងចិត្តទន់ខ្សោយ ខ្វះជំនឿ និងទោរទន់ ទៅរកការគិតបែប អវិជ្ជមាន ។ នេះជាឆ្នាំដែលតម្រូវឱ្យ បុគ្គលកើតឆ្នាំមមែ ចេះអត់ធ្មត់ចំពោះការ រីកចម្រើនដ៏តិចតួច និង ចំពោះអ្វីៗ គ្រប់យ៉ាងដែល បានកើតឡើង។ ចំពោះរឿងទំនាក់ទំនង ក៏មាន បញ្ហាស្មុគស្មាញកើតឡើងដែរ ហើយមនុស្សកើតឆ្នាំមមែ ហាក់មានអារម្មណ៍ថា មានគម្លាតមិនសូវ មានការយកចិត្ត ទុកដាក់ ពីដៃគូស្នេហាឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ចូរចងចាំថា រឿងនេះកើតឡើង ដោយសារតែឥទ្ធិពល របស់ឆ្នាំខាល ចូរកុំទម្លាក់កំហុស ទៅលើដៃគូរបស់ខ្លួនពេក ។

ឆ្នាំមមែ អាយុ៧៩ឆ្នាំ និង១៩ឆ្នាំ

រាសីប្រចាំឆ្នាំ ហាក់ដូចជាមិនសូវ មានភាពវិជ្ជមានប៉ុន្មានទេ ។ ថាមពលមិនល្អប្រចាំឆ្នាំ មានឥទ្ធិពលទៅលើបុគ្គល វ័យចំណាស់ទាំងខាងសុខភាព ផ្លូវកាយ និងផ្លូវចិត្ត ដែលអាចនាំឱ្យ ប៉ះពាល់ទៅដល់អាយុជីវិត ថែមទៀតផង ។ បុគ្គល ឆ្នាំមមែ អាយុ៧៩ឆ្នាំ គួរសម្រាកនៅផ្ទះ និងហាមការធ្វើដំណើរ គ្រប់ប្រភេទ ព្រោះអាចប្រថុយប្រថានទៅនឹងការឆ្លង រោគ ឬក៏គ្រោះថ្នាក់ផ្សេងៗ ប៉ុន្តែអ្វីដែល ល្អសម្រាប់បុគ្គលនេះ គឺនឹងមានសំណាង ទទួលបាននូវអ្វី ដែលបានប្រាថ្នា ។

ឆ្នាំមមែ អាយុ៧ឆ្នាំ និង៦៧ឆ្នាំ

គេនឹងទទួលបានជោគសំណាងខាង លុយកាក់ រួមទាំងជោគជ័យការងារ ។ បុគ្គលឆ្នាំមមែ អាយុ៧ឆ្នាំ នៅមានអាយុ ក្មេងពេកក្នុងការគ្រប់គ្រងទ្រព្យសំណាង ទាំងនោះ ហេតុនេះ គេមិនអាចទទួល បាននូវជោគសំណាងខាងលុយកាក់ច្រើន នោះឡើយ ។ តែចំពោះមនុស្សអាយុ៦៧ ឆ្នាំ ជាពិសេសចំពោះអ្នកប្រកបការជួញ ដូរមានការបង្ហាញថា មុខរបរគេនឹងរីក ចម្រើន ហើយមានចំណូលហូរចូលដល់ កំពូល ប៉ុន្តែបុគ្គលទាំងពីរមានកម្លាំងចុះ ខ្សោយ និងងាយធ្លាក់ខ្លួនឈឺជាទីបំផុត ដូច្នេះជាការប្រសើរ គួរកុំដើរហើរ ឬ ចូលរួមក្នុងកម្មវិធីសង្គមផ្សេងៗ ។ នៅ ក្នុងឆ្នាំ២០១០នេះ មនុស្សឆ្នាំមមែដែល ធ្លាប់តែជាអ្នករាប់អានមិត្តភក្តិច្រើន នឹងបែរមកជាខ្វះខាតកម្លាំងនិងភាព វាងវៃនៅក្នុងទំនាក់ទំនងផ្សេងៗហើយ ភាពទន់ខ្សោយក្នុងខ្លួននេះ គឺជាឧបសគ្គ នៅក្នុងទំនាក់ទំនងសង្គមនានា ។

ឆ្នាំមមែ អាយុ៥៥ឆ្នាំ

បានបង្ហាញពីភាពវិជ្ជមានខាងសុខ ភាព និងជោគជ័យការងារ តែមិនមាន ស្ថិរភាពខាងហិរញ្ញវត្ថុទេ នេះជាបញ្ហា ដែលបង្កើតរឿងរ៉ាវជាច្រើនកើតឡើង ទៀត ។ ដើម្បីដោះស្រាយបញ្ហានេះ គេ គួរដាក់ទឹកនៅជុំវិញផ្ទះដើម្បីរំដោះ ចេញនូវឧបសគ្គចំពោះមុខ ។

ឆ្នាំមមែ អាយុ៤៣ឆ្នាំ

ជាមនុស្សឆ្នាំមមែតែមួយគត់ ដែល មានសំណាងនៅជុំវិញខ្លួន ។ បើនិយាយ ពីជោគសំណាងខាងលុយកាក់ និងការ ងារ មនុស្សឆ្នាំនេះ មិនសូវមានការ ព្រួយបារម្ភប៉ុន្មានទេ ប៉ុន្តែនៅក្នុងឆ្នាំ ខាលខាងមុខ សុខភាព និងបញ្ហាគ្រោះ ថ្នាក់ផ្សេងៗ ងាយនឹងកើតឡើងចំពោះ បុគ្គលនេះណាស់ ។ ដូចនេះ គេគួរតែទប់ ស្កាត់នូវមហិច្ឆតា និងការទោរទន់ទាំង ឡាយណាដែលបែរទៅរកការគិតអវិជ្ជ- មាន ព្រោះបើគេអាចជម្នះការភ័យខ្លាច ឬភាពទន់ខ្សោយបាននោះ អាចទទួល បាននូវភាពរីករាយ និងជោគសំណាង រួមទាំងភាពក្លៀវក្លាថែមទៀត ។

ឆ្នាំ មមែ អាយុ៣១ឆ្នាំ

គេនឹងទទួលបាននូវជោគសំណាង ខាងការងារដ៏ប្រសើរសុខភាពក៏ល្អប្រពៃ និងមានការហូរចូលទ្រព្យធន ដែលអាច ធ្វើឱ្យគេអាចរស់នៅដោយគ្មានបារម្ភ ។ ចំពោះបុគ្គលដែលបំពេញការងារឆ្នាំ ២០១០នេះ មិនមែនជាពេលដ៏ប្រសើរ ក្នុងការដូរការងារនោះទេ គេគួរតែផ្តេក ផ្តួលទៅលើជោគជ័យការងារនៅកន្លែង ចាស់វិញទើបប្រសើរ ។ ឆ្នាំ២០១០ ក៏ មិនមែនជាឆ្នាំដ៏ល្អប្រសើរដែរ បើ និយាយពីឱកាសជំនួញ និងសេដ្ឋកិច្ច ។ ហេតុនេះរាល់មុខរបររកស៊ី គេត្រូវប្រុង ប្រយ័ត្នជាប់ជានិច្ចនៅក្នុងការបង្កើត គម្រោងការ និងការសិក្សាពីទីផ្សារ សម្រាប់របរជួញដូរ ។

ការប្រមើលមើលប្រចាំខែ

- ៤ កុម្ភៈ -៥ មីនាៈ ជារយៈពេល ដើមឆ្នាំដែលមានការបង្ហាញពីពេល វេលាដ៏ល្អសម្រាប់មុខរបរជួញដូរ។ ការ ប្រកបការងារ និងរបរអ្វីៗគ្រប់បែប យ៉ាង ងាយស្រួលនឹងទទួលបានជោគជ័យ សម្រាប់បុគ្គលឆ្នាំមមែ ។ ហេតុនេះ គួរ តែក្តាប់យកឱកាសដ៏កម្រនេះឱ្យបាន ឯ បញ្ហាលុយកាក់ ក៏នឹងហូរចូលច្រើនដែរ។ ទន្ទឹមនឹងមានរាសីឡើងខ្ពស់ មនុស្សកើត ឆ្នាំមមែ គួរតែប្រយ័ត្នប្រយែងឱ្យបាន ច្រើននៅក្នុងអំឡុងខែនេះ ជាពិសេស ចំពោះមនុស្សដែលមានគ្រោះកាចទាំងឡាយលាក់ខ្លួនក្នុងទីងងឹត ។ ខែនេះ ក៏ជា រយៈពេលដែលងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាទីបំផុត ព្រោះថាមពលចិត្តប្រចាំឆ្នាំ មានសភាពទន់ខ្សោយ ដូចនេះ ចូរកុំ បណ្តោយឱ្យស្នេហាកាមរន្ទះចូលមក បំផ្លាញ ឯការជ្រើសរើសគូស្រករ គួរធ្វើ នៅពេលក្រោយទៀត ។

- ៦ មីនា - ៤ មេសា ៖ ជារយៈពេល ដែលអាចកើតមានគ្រោះថ្នាក់ និងរឿង អកុសលផ្សេងៗ ហើយរឿងឈ្លោះប្រកែក គ្នាកើតមានឡើងចំពោះបុគ្គលកើតឆ្នាំ មមែខ្លះ ។ គេមិនគួរបណ្តោយឱ្យមាន ទំនាស់ខ្លាំងក្លាកើតឡើងនោះទេ ព្រោះ អាចនាំឱ្យមានអំពើហិង្សាកើតឡើង ។ មនុស្សមើលឃើញខ្លួនឯងថាមានការ ពិបាកក្នុងការចូលចំណោមជាមួយ មនុស្សទូទៅ មិនតែប៉ុណ្ណោះ ភាពមិន ចុះសម្រុងគ្នានៅក្នុងកន្លែងធ្វើការ និង នៅផ្ទះសម្បែង ។ ទោះជាយ៉ាងណាក៏ ដោយ គេគួរជឿជាក់លើខ្លួនឯងឱ្យបាន ច្រើន តែក៏ត្រូវប្រុងប្រយ័ត្នក្នុងការផ្តល់ បំណងល្អចំពោះអ្នកដទៃដែរ ព្រោះគេ ងាយនឹងយល់ច្រឡំពីបំណងល្អរបស់ មនុស្សឆ្នាំមមែនេះណាស់ ។ យ៉ាងណា មិញ នៅក្នុងកាលៈទេសះលំបាកបែប នេះ មនុស្សឆ្នាំមមែ បែរជាមើលឃើញ ថាដៃគូស្នេហារបស់ខ្លួនគឺជាអ្នកគាំទ្រ ខ្លួនយ៉ាងពេញទំហឹង ហើយនោះគឺជាទំនាក់ ទំនងមួយដែលពោរពេញទៅដោយភាព កក់ក្តៅ ។

-៥ មេសា - ៥ ឧសភា ៖ នេះជារយៈ ពេលដែលលុយកាក់ និងសំណាងល្អអាច កើតមានសម្រាប់មនុស្សឆ្នាំមមែ ដោយ សារតែមានបុគ្គលដែលមានឥទ្ធិពលនាំ មកឱ្យ ។ មនុស្សដ៏មានឥទ្ធិពលនេះ នឹង ជួយទំនុកបម្រុងបើកផ្លូវក្នុងកន្លែងការ ងារ ។ ហេតុនេះ មនុស្សឆ្នាំមមែ គួរតែ ឧស្សាហ៍ព្យាយាមធ្វើការងារដែលអាច ឱ្យគេទទួលបានផលប្រយោជន៍រឹតតែ ច្រើនពីផ្កាយសំណាង ។ ការប្រកបរបរ ជួញដូរ ក៏នឹងមានដំណើរការល្អ ហើយក៏ កុំខ្លាចក្នុងការអនុវត្តនូវគំនិតថ្មីៗឡើយ។ នេះក៏ជារយៈពេលដែលសេចក្តីស្នេហា បានបញ្ចោញនូវភាពផ្អែមល្ហែមដ៏ស្រស់ ត្រកាលដែរ ។

- ៦ ឧសភា - ៥ មិថុនា ៖ ការនិយាយ បង្កាច់បង្ខូចពីសំណាក់អ្នកដទៃ នឹងធ្វើឱ្យ មនុស្សឆ្នាំមមែទទួលផលប៉ះពាល់យ៉ាង ខ្លាំង ។ អ្នកបង្កបញ្ហាមានពាសពេញនៅ កន្លែងធ្វើការងារ ។ ប្រសិនបើស្ថានភាព មានសភាពតឹងតែងខ្លាំងនោះ បុគ្គលឆ្នាំ មមែ គួរតែឈប់សម្រាកលំហែអារម្មណ៍ ដើម្បីជៀសវាងការប្រឈមមុខជាមួយ នឹងជម្លោះដែលអាចនឹងកើតមានឡើង ជាយថាហេតុ ។ នៅក្នុងការប្រកបរបរ ជួញដូរវិញ អ្នកគួរចាប់ផ្តួចផ្តើមនូវគំនិត ថ្មីៗបន្ថែមទៀត ទោះជាគំនិតទាំងនោះ មិនទាន់បានផ្តល់ផលចំណេញក្នុងពេល បច្ចុប្បន្នក៏ដោយ ។ ឯបញ្ហាគ្រួសារគឺ ជាកម្លាំងជម្រុញចិត្តដ៏ប្រសើរសម្រាប់ ឱ្យអ្នកមានភាពរឹងប៉ឹង ដើម្បីប្រឈមនឹង បញ្ហាដែលកើតឡើង ។

- ៦ មិថុនា - ៦ កក្កដា ៖ បញ្ហាស្មុគ ស្មាញខាងទំនាក់ទំនងស្នេហាបានបណ្តាល ឱ្យមនុស្សឆ្នាំមមែបែកអារម្មណ៍ ។ ការ បណ្តែតបណ្តោយខ្លួនទៅតាមការអន្ទង ខាងអារម្មណ៍អាចនឹងធ្វើឱ្យគេជួបប្រទះ បញ្ហាឈឺចាប់យ៉ាងធ្ងន់ធ្ងរ។ បុគ្គលនេះ ត្រូវ ផ្តោតអារម្មណ៍លើការងារឱ្យបានច្រើន ជាងពេលសព្វមួយដង ។

ជីវិតក៏អាច ផ្លាស់ប្តូរក្នុងរយៈពេលតែមួយពព្រិចភ្នែក ដូចនេះ គួរតែកុំបណ្តោយឱ្យភាពទន់ ខ្សោយនេះជាមូលហេតុដែលធ្វើឱ្យជីវិត របស់អ្នកអាប់រាសីឡើយ ។ (នៅមានត)