(២៤)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ២០១០​ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

 

ជីវិតក៏អាចផ្លាស់ប្តូរក្នុងរយៈពេលតែ មួយប៉ប្រិចភ្នែក ដូចនេះ គួរតែកុំបណ្តោយ ឱ្យភាពទន់ខ្សោយនេះជាមូលហេតុដែល ធ្វើឱ្យជីវិតរបស់អ្នកអាប់រាសីឡើយ ។

- ៧ កក្កដា - ៧ សីហា ៖ នៅតែ ទទួលរងការនិយាយបង្កាច់បង្ខូច និងការ រិះគន់ធ្ងន់ៗដដែល ហើយថាមពលរបស់ គេធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ។ គេគួរតែ ព្យាយាមរម្ងាប់អារម្មណ៍ និងចៀសវាង ការឈ្លោះប្រកែកណាមួយឱ្យបាន ព្រោះ រាល់ទំនាស់ទាំងអស់ នឹងហុចផលអវិជ្ជ មានមកឱ្យខ្លួនឯង ។ ចូរស្លៀកពាក់ពណ៌ ក្រហមដើម្បីបង្ក្រាបឥទ្ធិពលផ្កាយ ជម្លោះ ។ ចំពោះអ្នកប្រកបរបរជួញដូរ វិញ ការបង្កើតក្រុមការងារសម្រាប់ជួយ គឺមានសារៈសំខាន់បំផុតដើម្បីឱ្យរបរ ជំនួញដំណើរការតទៅទៀតបានល្អ ។

- ៨ សីហា - ៧ កញ្ញាៈ ក្នុងអំឡុងខែ នេះ មនុស្សកើតឆ្នាំមមែ គួរតែប្រយ័ត្ន ប្រយែងបញ្ហាសុខភាព ព្រោះងាយនឹង ឆ្លងជម្ងឺផ្សេងៗជាទីបំផុត ។ គ្រោះថ្នាក់ក៏ ងាយនឹងកើតមានឡើងដែរ ដូច្នេះគេគួរ ប្រយ័ត្នប្រយែងខ្លួន ហើយចៀសវាងការ លេងកីឡាដែលអាចប្រឈមមុខនឹង គ្រោះថ្នាក់ខ្លាំង ។ ឯបញ្ហាចំណូលវិញ មានតិចជាងចំណាយ ហេតុនេះគួរកាត់ បន្ថយការចំណាយខ្លះៗដើម្បីស្តារតុល្យ ភាពបញ្ហាហិរញ្ញវត្ថុ ។

- ៨ កញ្ញា - ៧ តុលា ៖ ឧបសគ្គ ទាំងឡាយណាដែលបានកើតឡើងនឹង រលាយបាត់ទៅវិញអស់នៅក្នុងអំឡុងខែ នេះ ហើយលាភសំណាង ក៏នឹងកើនឡើង បន្តទៀត ។ ភាពជោគជ័យក្នុងការងារ និងរបររកស៊ី អាចកើតឡើងបាននៅ ពេលដែលមនុស្សឆ្នាំមមែមានការខិត ខំប្រឹងប្រែងកាន់តែខ្លាំង ។

- ៨ តុលា - ៧ វិច្ឆិកា ៖ សំណាង ដែលកើតឡើងនៅក្នុងអំឡុងខែមុន បានរសាយទៅវិញអស់យ៉ាងលឿន ហើយឧបសគ្គក៏នឹងកើតឡើងកាន់តែ ច្រើននៅក្នុងអំឡុងឆ្នាំនេះដែរ ឯបញ្ហា ចាស់ៗ ក៏នឹងបង្កការព្រួយបារម្ភ ជាពិសេស នោះគឺបញ្ហាថវិកា ។ គេគួររៀបចំខ្ទង់ ចំណាយរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជៀស វាងការខ្វះខាតលុយកាក់នៅពេលក្រោយ។ ជីវិតគឺជារឿងដ៏គួរឱ្យស្មុគស្មាញ ហេតុ នេះគេគួរឈប់បារម្ភ និងត្រូវរៀបចំផែន ការដែលអាចយកឈ្នះរឿងរ៉ាវពិបាកៗ ទាំងប៉ុន្មាននៅក្នុងខែនេះឱ្យបាន ។

- ៧ វិច្ឆិកា - ៦ ធ្នូ ៖ មានទាំងរឿង ល្អ និងរឿងអាក្រក់កើតឡើងចំពោះ បុគ្គល ឆ្នាំមមែ ។ លុយកាក់ហូរចូលច្រើន តែ ក៏មានការបាត់បង់វិញខ្លះដែរ ហើយខែ នេះជារយៈពេលដែលមនុស្សឆ្នាំមមែ គួរតែជៀសវាងការប្រថុយប្រថានទាំង ឡាយ ។ នៅពេលដែលលុយកាក់ និង មុខជំនួញដំណើរការទៅមុខ ការប្រកួត ប្រជែងក៏ដាក់សម្ពាធខ្លាំងណាស់ដែរ ។

- ៧ ធ្នុង - ៥ មករា ៖ ជារយៈពេល ដែលបុគ្គលឆ្នាំមមែត្រូវប្រយ័ត្នពីរឿង សុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏មានការ ចង្អុលបង្ហាញពីការបាត់បង់សម្ភារៈ លុយកាក់ និងអំពើក្បត់ពីសំណាក់មនុស្ស ដែលទុកចិត្តដែរ ។ នេះមិនមែនជារយៈ ពេលដែលប្រសើរក្នុងរបររកស៊ីបណ្តាក់ទុន ជាមួយអ្នកដទៃនោះឡើយ ។

- ៦ មករា - ៣ កុម្ភៈ អំឡុងខែចុង ក្រោយនេះ ជារយៈពេលដែលរាសីរបស់ មនុស្សឆ្នាំមមែចាប់ផ្តើមផ្លាស់ប្តូរ គឺផ្លាស់ ប្តូរទៅរកភាពល្អប្រសើរ នៅក្នុងអំឡុងឆ្នាំ ថោះខាងមុខ ។ នៅខែចុងក្រោយនៃឆ្នាំ ខាលនេះ ឱកាសថ្មីៗជាច្រើន នឹងកាន់តែ បង្ហាញខ្លួន ។ បញ្ហានិងឧបសគ្គទាំងអម្បាល មាណក៏ចាប់ផ្តើមរលប់បន្តិចម្តងៗ ហើយ ក៏មានមនុស្សជាច្រើនដែលចាំជួយឱ្យបាន លេចមុខឡើងវិញដែរ និងផ្តល់នូវការគាំទ្រ នូវអ្វីដែលគេចង់បាន ដូចជាជួយផ្គត់ផ្គង់ រឿងហិរញ្ញវត្ថុជាដើម ។ នៅក្នុងរយៈពេល នេះ សូម្បីតែថាមពលក្នុងខ្លួនក៏មានការ ផ្លាស់ប្តូរខ្លាំងក្លាដែរ ។ និយាយរួម មនុស្ស ឆ្នាំមមែដែលហាក់ដូចជាអាប់អួរពេញ មួយឆ្នាំខាលនោះ នឹងមានភាពធូរស្រាល ឡើងវិញនៅក្នុងខែនេះ ។

ទំនាក់ទំនងរវាងអ្នកកើតឆ្នាំមមែជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០

- មមែ និង ជូតៈ ទាំងអ្នកឆ្នាំមមែ និង អ្នកឆ្នាំជូត មានអារម្មណ៍ធុញទ្រាន់ ហើយ អាប់អួរចំពោះទំនាក់ទំនងនេះណាស់ ។

- មមែ និងផ្លូវៈ ជាទំនាក់ទំនងមិនល្អ ទាល់តែសោះ ហើយរឹងតែអាក្រក់ឡើងទ្វេ ដងនៅក្នុងឆ្នាំ២០១០នេះ ។ ពួកអ្នកទាំងពីរ មិនមានលក្ខណៈរួមគ្នាបន្តិចសោះ មាន ភាពខុសគ្នាស្រឡះ និងគ្មានភាពទាក់ទាញ ចំពោះគ្នាទៅវិញទៅមកឡើយ ។

- មមែ និង ខាលៈ បុគ្គលឆ្នាំខាល មិន មានចំណាប់អារម្មណ៍បន្តិចណាឡើយ ចំពោះបុគ្គលឆ្នាំមមែនៅក្នុងឆ្នាំ២០១០ នេះ ។ពួកគេទាំងពីរមិនមានលក្ខណៈដូច គ្នាបន្តិចដែលអាចធ្វើឱ្យមានអារម្មណ៍កក់ ក្តៅកើតឡើងសោះ ហេតុនេះគេនឹងយល់ ឃើញថាសម្ព័ន្ធភាពនេះ គឺជាទំនាក់ទំនង ដ៏គួរឱ្យធុញទ្រាន់ ។

- មមែ និងថោះ ៖ ក្នុងឆ្នាំ២០១០នេះ បុគ្គលឆ្នាំថោះ គឺជាខ្នងបង្អែក និងជាអ្នក ផ្គត់ផ្គង់ដល់បុគ្គលកើតឆ្នាំមមែ ។ បុគ្គល ឆ្នាំថោះ នឹងមានអារម្មណ៍ថាពិបាកយ៉ាង ខ្លាំងក្នុងការប្រឹងប្រែងបន្ថែមទៀតជំនួស បុគ្គលឆ្នាំមមែ ដែលមានរាសីធ្លាក់ចុះដុន ដាបខ្លាំង ។ តែទោះជាមានអ្វីកើតឡើងក៏ ដោយ ក៏សម្ព័ន្ធនេះនឹងអាចដោះស្រាយ បានរាល់បញ្ហាទាំងអស់ដែរ ។

- មមែ និងរោងៈ សញ្ញាទាំងពីរនេះ មានរាសីធ្លាក់ចុះដូចគ្នានៅក្នុងឆ្នាំ២០១០ នេះ ។ ពួកគេងាយអស់កម្លាំង ខ្វះភាពជឿ ជាក់ និងស្មារតីខ្សោយ ។ ហេតុនេះ ម្នាក់ៗ គ្មានអារម្មណ៍បំពេញការចង់បានរបស់គ្នា ទៅវិញទៅមកនោះឡើយ ។ ឯបញ្ហាទំនាក់ ទំនង នឹងជួបប្រទះនូវបញ្ហាក្នុងឆ្នាំនេះជា មិនខាន ។

- មមែ និងម្សាញ់ៈ ឆ្នាំខាល ២០១០ នេះ ជាឆ្នាំដែលបុគ្គលទាំងពីរមិនគួរចង សម្ពុ៧ន្ធនឹងគ្នាឡើយ ទាំងនៅក្នុងរបររកស៊ី និងចំណងមនោសញ្ចោតនា ។ ទាំងបុគ្គល ឆ្នាំម្សាញ់ និងមមែ មិនបានមើលឃើញពី គុណតម្លៃរបស់គ្នាទៅវិញទៅមកនោះទេ។ លើសពីនេះទៅទៀត បុគ្គលទាំងពីរមាន រាសីខុសគ្នាដូចមេឃ និងដី គឺរាសីរបស់ មនុស្សឆ្នាំម្សាញ់ឡើងខ្ពស់ត្រដែត ឯរាសី របស់មនុស្សឆ្នាំមមែវិញ មានការស្រុត ចុះយ៉ាងខ្លាំង ។ អាកប្បកិរិយារបស់បុគ្គល ឆ្នាំម្សាញ់ មិនជាទីពេញចិត្តរបស់មនុស្ស ឆ្នាំមមែនោះទេ ហើយពួកគេគួរតែស្វែង រកទំនាក់ទំនងជាមួយអ្នកដទៃវិញ ។

- មមែ និង មមីៈ សម្ព័ន្ធភាពរវាង បុគ្គលឆ្នាំមមី និងឆ្នាំមមែគឺជាចំណងភ្ជាប់ ដ៏ពិសេសមួយដែលអាចជម្នះនូវរាល់ឧប- សគ្គ និងការលំបាកដែលបានជួបប្រទះគ្រប់ បែបយ៉ាង ។ ទោះបីជាមានពេលខ្លះ បុគ្គល ពីរនេះមានការខ្វែងគំនិតគ្នាក៏ដោយ ក៏គេ នៅតែរក្សាទំនាក់ទំនងឱ្យនៅឋិតថេរ ដដែល ។ នៅក្នុងឆ្នាំ២០១០នេះ បុគ្គលឆ្នាំ មមែ មានរាសីចុះទាបយ៉ាងខ្លាំង តែទោះ ជាបែបនេះក៏ដោយ ក៏បុគ្គលឆ្នាំមមីនៅតែ រក្សាជំហរជាមួយបុគ្គលឆ្នាំមមែជានិច្ច ។

- មមែ និង មមែ ៖ មនុស្សកើតឆ្នាំ មមែទាំងពីរ ត្រូវប្រឈមមុខជាមួយនឹង រាសីធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០១០នេះ ។ តែជាទូទោ ពួកគេចុះសម្រុងគ្នាយ៉ាងខ្លាំង ទោះជាមិនមានសេចក្តីស្រឡាញ់ដល់គ្នា ទៅវិញទៅមកក៏ដោយ ហើយក្នុងអំឡុងឆ្នាំ នេះ គេទាំងពីរនឹងរងនូវការរំខានរួមជា មួយបញ្ហាជាច្រើន ដែលមិនអាចជួយគ្នា ទៅវិញទៅមកបាន ។

- មមែ និង វកៈ ជាសម្ព័ន្ធភាពមួយ ដែលមានលក្ខណៈដូចគ្នាតិចតូចបំផុត ហេតុ នេះ ពួកគេគ្មានភាពទាក់ទាញចំពោះគ្នាទៅ វិញទៅមកឡើយ ហើយនេះជាសម្ព័ន្ធដែល មិនរំពឹងថាមានការស្រឡាញ់ទៅវិញទៅ មកនោះទេ ។

- មមែ និង រកា ៖ បុគ្គលឆ្នាំមមែ និង រកា មិនចុះសម្រុងគ្នាទាល់តែសោះ ហើយ ជាទូទៅពួកគេច្រើនយល់ខុសពីគ្នា និងមិន មានអ្វីដែលធ្វើឱ្យគេទាំងពីរមានភាពកក់ ក្តៅនៅក្នុងសម្ព័ន្ធនោះទេ គឺតែងតែមាន គម្លាតរវាងពួកគេទាំងពីរជានិច្ច ។

- មមែ និង ចៈ ជាទំនាក់ទំនងដែលធ្វើ ឱ្យគេទាំងពីរមានភាពសុខស្រួលក្នុងចិត្ត ។ ពួកគេជាមនុស្សងាយស្រួលដូចគ្នា ជា មនុស្សស្លូត និងស្មោះត្រង់ ។ ហេតុនេះ សម្ព័ន្ធដែលកើតឡើង គឺជាទំនាក់ទំនង ដែលមានស្ថិរភាពរៀងរហូត ។

- មមែ និង កុរៈ ជាសម្ព័ន្ធភាពដែល ពោរពេញទៅដោយមនោសញ្ចោតនា និង ភាពសុខស្រួលរវាងគ្នាទៅវិញទៅមក ។ ទោះនៅក្នុងឆ្នាំ២០១០ មនុស្សឆ្នាំមមែ មានរាសីធ្លាក់ចុះខ្លាំងក៏ដោយ ក៏គេនៅតែ អាចរកបានសេចក្តីសុខសប្បាយ និងភាព កក់ក្តៅជាមួយបុគ្គលឆ្នាំជ្រូកដែរ ។ នៅក្នុង ទំនាក់ទំនងនេះ មនុស្សឆ្នាំកុរ នឹងជួយបុគ្គល ឆ្នាំមមែឱ្យជម្នះរួចផុតពីការលំបាកទាំង ឡាយដែលកើតមាននៅក្នុងឆ្នាំ២០១០នេះ ។ (នៅមានត)