(២៥)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំវក

ឆ្នាំវក ធាតុឈើ អាយុ ៦៦ឆ្នាំ (២៥ មករា ១៩៤៤ - ១២ កុម្ភៈ ១៩៤៥)

ឆ្នាំវក ធាតុភ្លើង អាយុ ៥៤ឆ្នាំ (១២ កុម្ភៈ ១៩៥៦ - ៣០ មករា ១៩៥៧)

ឆ្នាំវក ធាតុដី អាយុ ៤២ឆ្នាំ (៣០ មករា ១៩៦៨ - ១៦ កុម្ភៈ ១៩៦៩)

ឆ្នាំវក ធាតុដែក អាយុ ៣០ឆ្នាំ (១៦ កុម្ភៈ ១៩៨០ - ០៤ កុម្ភៈ ១៩៨១)

ឆ្នាំវក ធាតុទឹក អាយុ ១៨ឆ្នាំ (០៤ កុម្ភៈ ១៩៩២ - ២២ មករា ១៩៩៣)

សភាពទូទៅប្រចាំឆ្នាំ

មនុស្សឆ្នាំវក នឹងជួបពេលវេលាដ៏ ពិបាកនៅក្នុងឆ្នាំខាល ២០១០នេះ ប៉ុន្តែគេ អាចសម្របសម្រួលខ្លួនបានយ៉ាងប្រសើរ បំផុត ។ នេះដោយសារតែជាទូទៅ មនុស្ស កើតឆ្នាំវក មាននូវកម្លាំងចិត្តរឹងប៉ឹង មាន ភាពជឿងជាក់លើខ្លួនឯង ហើយក៏ជាមនុស្ស ដែលធ្លាតបំផុតក្នុងចំណោមចក្ររាសីចិន ដូច្នេះ គេអាចតស៊ូជាមួយគ្រោះកាចទាំង ឡាយដែលនឹងកើតឡើងបានយ៉ាងប្រសើរ។ ពិសេស គេមានសមត្ថភាពមើលឃើញ វែងឆ្ងាយ និងមិនអនុញ្ញាតឱ្យឧបសគ្គប្រចាំ ឆ្នាំធ្វើឱ្យកកស្ទះគោលបំណងរយៈពេលវែង ឡើយ ។

មិនថាសំណាង និងលទ្ធផលនៅក្នុងឆ្នាំ ២០១០នេះមានលក្ខណៈយ៉ាងណានោះទេ តែភាពសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តរបស់ មនុស្សកើតឆ្នាំវកបានកើតចេញមកតាម បែបធម្មជាតិ ហើយគុណសម្បត្តិទាំងពីរ នេះបានកើនឡើងដល់ចំណុចកំពូលនៅក្នុង ឆ្នាំ២០១០ ។ មនុស្សនេះក៏នឹងអាចជួប បញ្ហាលំបាកជាច្រើននៅក្នុងឆ្នាំខាល ប៉ុន្តែ គេអាចសម្របខ្លួនបានយ៉ាងប្រពៃ ។

ឆ្នាំវក អាយុ ៦៦ ឆ្នាំ

នឹងមាននូវកម្លាំងចិត្ត និងកម្លាំងកាយ រឹងប៉ឹងល្អ ហើយបុគ្គលឆ្នាំវកនេះ អាចរក្សា បាននូវការអត់ធ្មត់នៅក្នុងឆ្នាំដ៏លំបាក គេក៏ អាចសម្ងំរង់ចាំនូវឱកាសដែលហុចឱ្យបាន ល្អដែរ ។ ឯជោគជ័យការងារ ហើយនិងលុយ កាក់មានសភាពមិនប្រសើរទេសម្រាប់ បុគ្គលនេះនៅក្នុងអំឡុងឆ្នាំ២០១០ ប៉ុន្តែគេ នៅអាចរក្សាបានសុខភាពល្អ និងជៀសផុត ពីគ្រោះថ្នាក់នៅក្នុងអំឡុងឆ្នាំដ៏លំបាក ។

ឆ្នាំវក អាយុ ៥៤ ឆ្នាំ

ជាបុគ្គលឆ្នាំវក ដែលទទួលបានជោគ ជ័យជាងគេនៅក្នុងអំឡុងឆ្នាំខាលនេះ ។ ទោះឆ្នាំ២០១០ជាឆ្នាំដ៏តឹងតែងក៏ដោយ ក៏មនុស្សនេះមាននូវកម្លាំងចិត្ត រួមទាំង កម្លាំងកាយខ្លាំងក្លាដែលអាចឱ្យគេជម្នះ លើបញ្ហាប្រឈមមុខនានាបាន ហើយ និងកែប្រែកត្តាលំបាកៗឱ្យមកជាប្រយោជន៍ សម្រាប់គេវិញយ៉ាងល្អ ។ បុគ្គលឆ្នាំវក នេះ មានជំនឿចិត្តខ្ពស់ និងទទួលបាន លាភសំណាងខាងលុយកាក់ រួមទាំងសុខ ភាពល្អប្រពៃទៀតផង ហើយគេអាចទទួល បានផលចំណេញច្រើនពីការបណ្តាក់ទុន រកស៊ីផ្សេងៗដែរ ។ ប៉ុន្តែចំពោះដំណើរ ការងារទាំងឡាយ ក៏នឹងជួបប្រទះនូវឧប សគ្គជាច្រើនដែលធ្វើឱ្យគេមានការពិបាក នឹងសម្រេចបានជោគជ័យណាស់ ។

ឆ្នាំវក អាយុ៤២ឆ្នាំ

ឧបសគ្គនឹងបង្ហាញខ្លួន ហើយការងារ ត្រូវរាំងស្ទះពិបាកសម្រេចចិត្តបានជោគ ជ័យណាស់ ។ បញ្ហាសុខភាពក៏មិនមាន ភាពល្អប្រពៃនោះដែរ ។ តែបុគ្គលនេះ នៅតែមានស្ថិរភាពខាងហិរញ្ញវត្ថុដែល ធ្វើឱ្យគេមិនសូវមានការព្រួយបារម្ភ ប៉ុន្មានឡើយ ។ ឯកម្លាំងចិត្ត និងការតស៊ូ នៅតែមានសភាពខ្លាំងក្លា ហេតុនេះគេ អាចស៊ូទ្រាំរហូតដល់ឆ្នាំដ៏តឹងតែងនេះ កន្លងផុតទៅបានដោយល្អ ។

-ឆ្នាំវក អាយុ៣០ឆ្នាំ

ជាបុគ្គលឆ្នាំវកដែលមានបញ្ហាប្រ ឈមមុខច្រើនជាងគេក្នុងចំណោមឆ្នាំ ដូចខ្លួន ។ ទាំងរឿងរ៉ាវការងារ និងបញ្ហា លុយកាក់មិនមានភាពប្រសើរចំពោះ គេទេនៅក្នុងអំឡុងឆ្នាំនេះ ហើយបញ្ហា សុខភាព ក៏ជារឿងដែលទ្រូវព្រួយបារម្ភ និងយកចិត្តទុកដាក់ដែរ ។ ការទស្សន៍ ទាយបានបង្ហាញថា បុគ្គលឆ្នាំវកនេះ ងាយ នឹងធ្លាក់ខ្លួនឈឺជាទីបំផុត ហេតុនេះគេគួរ តែរក្សាសុខភាពឱ្យបានប្រសើរដែរ ។ ទោះជាយ៉ាងណាក៏ដោយ ក៏បុគ្គលឆ្នាំវក នេះ នៅអាចរក្សាបានគោលជំហររបស់ ខ្លួនចំពោះអ្វីៗដែលនឹងកើតឡើង ឯហេតុ ការណ៍មិនល្អដែលកើតឡើងនៅក្នុងឆ្នាំ នេះ មិនទំនងជាមានផលប៉ះពាល់ខ្លាំង ឬ បង្កជាបញ្ហានោះទេ ។

ឆ្នាំ វក អាយុ១៨ឆ្នាំ និង៧៨ឆ្នាំ

ចំណែកឯការទស្សន៍ទាយសម្រាប់ បុគ្គលឆ្នាំវក អាយុ១៨ឆ្នាម និង៧៨ឆ្នាំ វិញបានបង្ហាញឃើញពីភាពវិជ្ជមាន យ៉ាងខ្លាំងលើផ្នែកផ្សេងៗ លើកលែងតែ រឿងជោគជ័យផ្នែកការងារប៉ុណ្ណោះ ។ បុគ្គលឆ្នាំវក វ័យចំណាស់នៅមានសុខ ភាពល្អធម្មតា ហើយទ្រព្យធនដែលគេ មាន នឹងមានការកើនឡើងដ៏គួរឱ្យភ្ញាក់ ផ្អើល ។ ទោះជាឈានចូលមកដល់អាយុ ៧៨ឆ្នាំហើយក៏ដោយ ក៏ភាពរឹងប៉ឹងទាំង ផ្លូវកាយ និងផ្លូវចិត្តនៅតែបន្តមានជា និច្ច ។ គ្រោះថ្នាក់ជាយថាហេតុណាមួយ មិនទំនងជាកើតឡើងចំពោះគេទេនៅ ក្នុងឆ្នាំនេះ ។ ចំណែកមនុស្សឆ្នាំវក អាយុ ១៨ឆ្នាំវិញគេអាចទទួលទ្រព្យមួយចំនួន ជាមរតក ឬទទួលបាននូវអាហារូបករណ៍ សម្រាប់បន្តការសិក្សាបន្ថែមទៀត ។ បុគ្គលទាំងពីរនេះមានឧបសគ្គមករាំង ស្ទះខ្លះ ជាហេតុធ្វើឱ្យគេមិនអាចសម្រេច គោលបំណងដែលប្រាថ្នាបាន ។ តែទោះ ជាយ៉ាងនេះក៏ដោយ ក៏ឧបសគ្គទាំងនោះ មិនអាចប៉ះពាល់ខ្លាំងនោះទេ ដោយសារ តែគេជាមនុស្សមានកម្លាំងចិត្តរឹងប៉ឹង ។

ការប្រមើលមើលប្រចាំខែ

- ៤ កុម្ភៈ - ៥ មីនា ៖ មានសត្រូវ លាក់ខ្លួនក្នុងទីកំបាំង តែក៏មានលាភ សំណាងខាងលុយកាក់ហូរចូលដែរ។ នៅ ក្នុងអំឡុងខែដំបូងនេះ ទ្រព្យសំណាងបាន លេចឡើងចំពោះបុគ្គលឆ្នាំវក ហើយការ ជួញដូរក៏នឹងដំណើរការទៅល្អប្រសើរ ។ ប៉ុន្តែមានសត្រូវនៅទីកំបាំង ហេតុនេះ មនុស្សឆ្នាំវក មិនគួរទុកចិត្តមនុស្សណា ម្នាក់ហួសហេតុនោះទេ គេគួរតែជៀស វាងការចូលហ៊ុនរកស៊ីជាមួយអ្នកដទៃ ។ ឯការរក្សាបាននូវជំហរ និងរៀបចំផែន ការបានល្អ អាចធ្វើអ្វីៗដំណើរការទៅ មុខបានល្អប្រសើរ ហើយនេះក៏ជារយៈ ពេលរីករាយនៅក្នុងរឿងមនោសញ្ចោត នាស្នេហាដែរ ។

- ៦ មីនា - ៤ មេសា ៖ ជារយៈពេល ដែលមានភាពមិនជឿជាក់កើតឡើងនៅ កន្លែងធ្វើការងារ ហើយរឿងរ៉ាវទំនាក់ ទំនងក្នុងក្រុមគ្រួសារងាយនឹងបែកបាក់ ប្រសិនបើជាមនុស្សឆ្នាំវកនេះមិនចេះ ទប់ចិត្ត និងទប់មាត់ទេនោះ ។ ចូរជឿ ជាក់លើខ្លួនឯង ជាជាងស្តាប់សម្តីអ្នក ដទៃ ។ ចំពោះបញ្ហាជួញដូរវិញ ជម្លោះ ជាមួយដៃគូរកស៊ីអាចកើតមានឡើង ដោយសារតែបញ្ហាលុយកាក់ ដូចនេះ ចូរជឿជាក់ និងដោះស្រាយទៅតាម ហេតុផលរបស់ខ្លួនឯង ។ ទោះជាមាន បញ្ហានៅក្នុងកន្លែងធ្វើការ និងមុខរបរ ជួញដូរក៏ដោយ ក៏បុគ្គលឆ្នាំវកមានការ គាំទ្រពីសំណាក់គ្រួសាររបស់ខ្លួនយ៉ាង ពេញទំហឹង ។

- ៥ មេសា - ៥ ឧសភា ៖ ជាអំឡុងពេលអស្ថិរភាពផ្នែកការងារ ក៏ ប៉ុន្តែនៅតែមានការជួយជ្រោមជ្រែងពី សំណាក់អ្នកមានឥទ្ធិពលដែរដែលអ្នក ទាំងនោះមកជួយទៅតាមអ្វីដែលគេ ប្រាថ្នាចង់បាន ។ នៅពេលដែលឱកាស បានលេចឡើង មនុស្សនេះគួរតែឆក់ យកឱកាសឱ្យជាប់ និងជម្រុញមិត្តភាព ជាមួយមនុស្សដទៃទៀតឱ្យកាន់តែប្រសើរ ឡើងទើបល្អ ហើយគេមិនគួរចាប់អារ- រម្មណ៍នឹងអ្នករួមការងារដែលមានចិត្ត ច្រណែនឈ្នានីសនោះឡើយ ។ នេះក៏ជា រយៈពេលដ៏ប្រសើរសម្រាប់បុគ្គលឆ្នាំវក ក្នុងការស្វែងរកដៃគូស្នេហាដែរ ។

- ៦ ឧសភា - ៥ មិថុនា ៖ សំណាង មិនល្អនឹងកើនឡើង២ដងនៅអំឡុងខែ នេះ ដូច្នេះការប្រព្រឹត្តទាំងអស់ត្រូវតែ បង្អន់ល្បឿនរហូតទាល់តែរយៈពេលនេះ កន្លងផុតទៅទើបប្រសើរវិញ ។ នេះក៏ជា រយៈពេលដែលត្រូវផ្អាកការផ្សងព្រេង ទាំងឡាយ ឬក៏ការផ្លាស់ប្តូរអ្វីមួយសំខាន់ នៅក្នុងជីវិតដែរ ។ មនុស្សឆ្នាំវក នឹង មានអារម្មណ៍ហេងហាងនៅក្នុងការងារ ហើយចំពោះអ្នកដែលប្រកបរបរជួញដូរ វិញ គេនឹងប្រឈមមុខជាមួយគូប្រកួត ប្រជែងដ៏ធំសម្បើម ។ ឯការទំនាក់ទំនង នៅក្នុងសម្ព័ន្ធភាពស្នេហាវិញ មាន សភាពគ្រោតគ្រាត និងការប្រកែកគ្នា ជាញឹកញាប់ ហេតុនេះបុគ្គលឆ្នាំវក គួរ ជៀសវាងការដើរហើរទៅកាន់តំបន់ អាប់អួរដូចជាកន្លែងផ្នូខ្មោច មន្ទីរពេទ្យ ឬពន្ធនាគារជាដើម ព្រោះវារឹតតែធ្វើឱ្យ រាសីរបស់អ្នកធ្លាក់ចុះកាន់តែខ្លាំង ។ (នៅមានត)