(២៦)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

- ៦ មិថុនា - ៦ កក្កដា ៖ ជារយៈ ពេលដែលត្រូវប្រុងប្រយ័ត្នពីរឿងរ៉ាវ ស្នេហាខុសពីសីលធម៌នានា ដែលអាចនឹងកើតមានឡើង ក្នុងក្រុមគ្រួសារ របស់ អ្នកកើតឆ្នាំវក ។ បុគ្គលនេះ មិនគួរប្រ ព្រឹត្តទៅតាមចំណងរបស់ខ្លួនដែលអាច ធ្វើឱ្យខ្លួនឯង ឬមនុស្សផ្សេងទៀតឈឺចិត្ត នៅពេលក្រោយនោះទេ ។ តែមនុស្សនេះ ក៏នឹងទទួលបានផលសម្រេចជាច្រើន នៅក្នុងការងារដែរ ហើយក៏នឹងមានភាព ជឿជាក់លើខ្លួនឯងជាខ្លាំង​ ដែលអាចធ្វើឱ្យ គេស្ថាបនាគ្រឹះដ៏រឹងមាំមួយសម្រាប់ អនាគតការងារ ។ ឯជោគជ័យខាងលុយ កាក់ក៏បានបង្ហាញខ្លួន ដែលនេះមានន័យ ថា ការប្រកបរបរជួញដូរ​នឹងទទួលបាន ផលជាផ្លែផ្កា ហើយបានចំណេញច្រើនទៀត ។

- ៧ កក្កដា - ៧ សីហា ៖ នៅក្នុង អំឡុងពេលនេះ មនុស្សឆ្នាំវក គួរតែ គ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួនឱ្យ បានដើម្បីជម្នះលើផ្កាយជម្លោះដែលបាន រះឡើង ព្រោះថារាល់ជម្លោះដែលបាន កើតឡើងនឹងមានសភាពកាន់តែធ្ងន់ធ្ងរ ប្រសិនបើគេមិនព្រមអត់ឱនឬបន្ធូរ បន្ថយឱ្យគ្នានោះ ។ នេះក៏ជារយៈពេលដ៏ តឹងតែងបំផុតមួយនៅក្នុងកន្លែងធ្វើការ ងារ និងការរកស៊ីដែរ ហើយបញ្ហាជម្លោះ ក៏អាចនឹងកើតមានឡើងនៅក្នុងក្រុម គ្រួសាររបស់គេដែរ ។ ជាសរុប ដើម្បី ឆ្លងកាត់ពេលវេលាដ៏លំបាកនេះបាន ដោយជោគជ័យ មនុស្សឆ្នាំវកត្រូវប្រើ ការអត់ធ្មត់របស់ខ្លួនឱ្យបានខ្ពស់បំផុត ។

- ៨ សីហា - ៧ កញ្ញាៈ ក្នុងអំឡុង ពេលនេះ មនុស្សកើតឆ្នាំវក អាចធ្លាក់ ខ្លួនឈឺ ឬអាចមានគ្រោះថ្នាក់ណាមួយ កើតឡើងចំពោះគេ ឯប្រាក់ចំណូលវិញ ក៏ហូរចូលតិចតួចណាស់ដែរ ហើយ ចំពោះរឿងរ៉ាវការងារ គេគួរប្រយ័ត្ន សត្រូវនៅពីក្រោយខ្នង ។ រីឯរឿងប្រកប របរជំនួញវិញ មនុស្សឆ្នាំវក មិនត្រូវ ប្រថុយប្រថាននៅក្នុងការប្រើប្រាស់យុទ្ធ សាស្ត្ររកស៊ីថ្មីៗក្នុងពេលនេះទេ ។ ទោះ ជាបែបណាក៏ដោយ ក៏មនុស្សនេះនឹងរក ឃើញថាមានគ្រួសារជាអ្នកគាំទ្រគេ ពេញទំហឹងដែរ នៅពេលណាដែលមាន ការលំបាក ។

- ៨ កញ្ញា - ៧ តុលាៈ រាសីរបស់ មនុស្សកើតឆ្នាំវក ចាប់ផ្តើមរើបឡើង វិញបន្តិច នៅក្នុងរយៈពេលនេះ ហើយ ឧបសគ្គទាំងប៉ុន្មាន ក៏ចាប់ផ្តើមរលុប បាត់បន្តិចម្តងៗដែរ ។ ឯបញ្ហាការងារ និងមុខជំនួញមានភាពរីកចម្រើនទៅ មុខ ព្រោះនេះជារយៈពេលដ៏ប្រសើរនៅ ក្នុងការពង្រីកទីផ្សារសម្រាប់របរជំនួញ ហើយវាជារយៈពេលដែលមានសេចក្តី សុខបំផុតនៅក្នុងក្រុមគ្រួសារដែរ ។

- ៨ តុលា - ៧ វិច្ឆិកាៈ មនុស្សឆ្នាំ វក នឹងជួបជាមួយបុគ្គលដែលពិបាកប្រា ស្រ័យទាក់ទងគ្នា ហើយបញ្ហាលុយកាក់ មានការហូរចូលច្រើនជាងការគិតទុក ដូចនេះគួរទប់កំហឹងរបស់ខ្លួនឱ្យបាន ដើម្បីជៀសវាងការព្រួយបារម្ភ និងខូច សុភាព ។ នេះក៏ជារយៈពេលដែលគេ ត្រូវប្រើការគិតច្រើនបំផុតដើម្បីបង្កើត ឥទ្ធិពលនៅក្នុងកន្លែងធ្វើការងារ ។ រីឯ មុខរបរជួញដូរវិញ មនុស្សឆ្នាំវក គួរ ជឿជាក់លើខ្លួនឯងក្នុងការសម្រេចលើ ផែនការណាមួយ ។ មនុស្សកើតឆ្នាំវក នឹងយល់ឃើញថាខ្លួនគេមានភាពជិត ស្និទ្ធទ្វេឡើងជាមួយនឹងក្រុមគ្រួសារ ។

- ៧ វិច្ឆិកា - ៦ ធ្នូ ៖ ជាអំឡុងពេល ដ៏ល្អមួយសម្រាប់មនុស្សឆ្នាំវក ដោយ គេនឹងរកឃើញពេលវេលាដ៏រីករាយ ហើយអ្វីៗដែលចាប់ផ្តើមធ្វើនៅក្នុង អំឡុងពេលនេះ នឹងមានដំណើរការល្អ ព្រមទាំងមានការបញ្ចប់ដ៏ល្អមួយដែរ ។ មានទាំងលាភសំណាងខាងលុយកាក់ហូរ ចូល ហើយនិងជោគជ័យលើការងារទាំង ឡាយដែលកំពុងរង់ចាំ ។ មនុស្សឆ្នាំវក មានអ្នកជួយគាំទ្រច្រើន ហើយនៅក្នុង អំឡុងពេលនេះដែរ អ្វីៗទាំងអស់មាន សភាពល្អប្រសើរ ។

- ៧ ធ្នូ - ៥ មករា ៖ ជារយៈពេល ដែលមនុស្សឆ្នាំវកគួរប្រុងប្រយ័ត្នពី សុវត្ថិភាពផ្ទាល់ខ្លួន ។ តែគេនៅមាន លាភសំណាងខាងផ្នែកលុយកាក់ និង ជោគជ័យលើផ្នែកការងារ ។ ហេតុនេះកុំ បណ្តោយឧបសគ្គតិចតួចនោះមករាំង ស្ទះដំណើរទទួលបានលាភសម្បត្តិ ដូច នេះ គេគួរប្រយ័ត្នប្រយែងពីរឿងសុវត្ថិ ភាពផ្ទះសម្បែងនៅពេលយប់ព្រលប់ ហើយនេះ ក៏ជារយៈពេលដ៏ស្ងៀមស្ងាត់ បើនិយាយពីរឿងទំនាក់ទំនងស្នេហា ។

- ៦ មករា - ៣ កុម្ភៈ ជារយៈពេល ដ៏ប្រសើរមួយហើយរយៈពេល៤សប្តាហ៍ បន្តទៀតនេះ គឺជារយៈពេលដែលមនុស្ស ឆ្នាំវកមានសំណាងល្អកំពុងរង់ចាំ។ មាន មនុស្សរង់ចាំជួយដែលអាចឱ្យគេទទួល បានភាពរីកចម្រើនទាំងនៅក្នុងការងារ និងរឿងផ្ទាល់ខ្លួន ហើយមនុស្សឆ្នាំវក ដែលនៅលីវនោះ អាចនឹងស្វែងរកដៃគូ បានជាទីគាប់ចិត្តនៅក្នុងអំឡុងពេលនេះ។

ទំនាក់ទំនងរវាងអ្នកកើតឆ្នាំវកជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០

- វក និងជូត ៖ ជាសម្ព័ន្ធភាពដ៏កក់ ក្តៅ សមស្រប រឹងប៉ឹង និងចេះជួយគ្នា ទៅវិញទៅមកបំផុត ។ ការជួបគ្នារបស់ អ្នកទាំងពីរទាំងក្នុងសម្ព័ន្ធស្នេហា ឬការ ងារនឹងធ្វើឱ្យអ្នកទាំងពីរយល់ថា មានភាព ប្រសើរឡើងក្នុងសម្ព័ន្ធជាជាងនៅម្នាក់ ឯង ។ សម្ព័ន្ធនេះ អាចជម្នះលើឧបសគ្គ ទាំងឡាយណាដែលកើតឡើងចំពោះពួក គេបានដោយងាយ ។

- វក និងឆ្លូវ ៖ ការកោតសរសើរគ្នា ទៅវិញទៅមកបានធ្វើឱ្យទំនាក់ទំនងកាន់ តែប្រសើរឡើង ។ សត្វទាំងពីរនេះមាន ភាពទាក់ទាញចំពោះគ្នាទៅវិញទៅមក ដ៏គួរឱ្យកត់សម្គាល់ ។

-វក និងខាល ៖ គឺជាសត្រូវដូចរាល់ ដង ជាគូមិនមានភាពរីករាយឡើយ ។ ឆ្នាំ២០១០នេះ ការប្រឆាំងគ្នាកើនឡើង កាន់តែខ្លាំងហើយទៅភាពប្រេះឆាទៀត ផង ។

- វក និងថោះ ៖ សម្ព័ន្ធមិនមែនជា គូដែលត្រូវរ៉ូវគ្នានោះទេចំពោះអ្នកដែល បានរៀបការ ត្រូវមានការអត់ធ្មត់ទ្រាំជា ខ្លាំងទៅនឹងអតុល្យភាពក្នុងឆ្នាំ២០១០ នេះ ហើយមិនមានភាពរីករាយណាមួយ កើតឡើងចំពោះសម្ព័ន្ធនេះទេ ។

- វក និងរោង ៖ ជាមិត្តដ៏ល្អ ប៉ុន្តែ មិនមានភាពរំភើបនៅក្នុងឆ្នាំ២០១០ នេះទេ ។ បុគ្គលឆ្នាំវក នឹងមានការខក ចិត្តជាមួយនឹងបុគ្គលឆ្នាំរោង ។ បុគ្គល ឆ្នាំវកមើលឃើញថា បុគ្គលឆ្នាំរោង គ្មានសមត្ថភាព គេក៏បង្ហាញពីការយល់ ឃើញរបស់ខ្លួន ។ ឯបុគ្គលឆ្នាំរោងមិន អាចទទួលយកការិះគន់បែបនេះបាន ហេតុនេះ អំឡុងឆ្នាំ២០១០ ទំនាក់ទំនង រវាងបុគ្គលទាំងពីរ មិនមែនជាទំនាក់ ទំនងដ៏រីករាយ និងជោគជ័យនោះឡើយ។

- វក និង ម្សាញ់ ៖ មនុស្សទាំងពីរ នាក់នេះនឹងបង្កើតបានជាសម្ព័ន្ធដ៏ពិសេស មយយ ។ បុគ្គលទាំងពីរជាមិត្តដែលដឹង តែអាចមើលចិត្តមនុស្សម្នាក់ទៀតធ្លុះ បាន ។ ស្របពេលដែលរាសីប្រចាំឆ្នាំ សន្តោសប្រណីដល់ពួកគេ មនុស្សទាំង ពីរនេះអាចចងសម្ព័ន្ធដោយជោគជ័យ ហើយនៅក្នុងអំឡុងឆ្នាំនេះ គឺមនុស្សឆ្នាំ ម្សាញ់ជាអ្នកមានឥទ្ធិពល និងជួយទំនុក បម្រុងដល់បុគ្គលឆ្នាំវ ។

- វក និងមមី ៖ មានភាពទាក់ទាញ រវាងមនុស្សទាំងពីរនេះ ។ វាជារឿងដ៏គួរ ឱ្យសោកស្តាយ ប្រសិនបើគេទាំងពីរមិន បានចងសម្ព័ន្ធភាពនឹងគ្នា ទោះជាក្នុង រឿងស្នេហា ការងារ ជំនួញ និងមិត្តភ័ក្តិ ក៏ដោយ ហើយនេះជាទំនាក់ទំនងដែល ពោរពេញដោយភាពរីករាយ ។

- វក និងមមែ ៖ ជាសម្ព័ន្ធភាពដែល មានលក្ខណៈដូចគ្នាតិចតួចបំផុត ហេតុ នេះ ពួកគេគ្មានភាពទាក់ទាញចំពោះគ្នា ទៅវិញទៅមកនោះទេ ហើយនេះក៏ជា សម្ព័ន្ធដែលមិនរំពឹងថាមានការស្រឡាញ់ ទៅវិញទៅមកនោះទេ ។

- វក និងវក ៖ បុគ្គលឆ្នាំវក មាន រាសីធ្លាក់ចុះនៅក្នុងឆ្នាំនេះ តែសម្ព័ន្ធ ភាពរបស់បុគ្គលឆ្នាំវកពីរនាក់អាចមាន ភាពប្រសើរដោយសារតែគេសុទ្ធតែជា អ្នកឆ្លាតដែលអាចជួយគ្នាគិតទៅវិញ ទៅមកបាន ហើយនៅពេលដែលគេនៅ ជាមួយគ្នាដើម្បីគោលបំណងស្រដៀង គ្នានោះ អាចក្លាយជាដៃគូដ៏អស្ចារ្យ ។

- វក និងរកា ៖ នៅក្នុងឆ្នាំ២០១០ បុគ្គលទាំងពីរនេះស៊ីសង្វាក់គ្នាយ៉ាងខ្លាំង។ សម្ព័ន្ធភាពរវាងឆ្នាំវក និងឆ្នាំរកា គឺជា សម្ព័ន្ធភាពដ៏ល្អមួយដែលមនុស្សទាំងពីរ អាចរីកចម្រើនបានល្អនៅពេលដែល រាសីពួកគេឡើងខ្ពស និងអាចជម្នះបាន រាល់ឧបសគ្គផងទាំងពួងនៅពេលដែល រាសីពួកគេធ្លាក់ចុះ ។ យ៉ាងណាមិញ គូ នេះជាគូដ៏រីករាយមួយនៅក្នុងឆ្នាំខាល ២០១០នេះ ។

 

 

ចៈ ឆ្នាំ២០១០ គឺជាឆ្នាំ ដែលធ្វើឱ្យគេទាំងពីរឃ្លាតឆ្ងាយពីគ្នា ខ្លាំង ។ មនុស្សឆ្នាំវកមិនអាចអត់ទ្រាំ ចំពោះបុគ្គលឆ្នាំចដ៏ទន់ខ្សោយបានទេ ។ មនុស្សឆ្នាំវក រក្សានូវភាពស្មោះត្រង់ បានតិចតួចណាស់ចំពោះមនុស្សឆ្នាំច ។ ហេតុនេះ មនុស្សឆ្នាំវកអាចក្បត់ចិត្ត មនុស្សឆ្នាំចបាននៅក្នុងឆ្នាំ២០១០ ។

- វក និងកុរ ៖ នេះជាសម្ព័ន្ធភាពមួយ ដែលបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញ ទៅមក ។ តាមការពិត បុគ្គលទាំងពីរ មានអត្តចរិតខុសគ្នាស្ទើរតែទាំងស្រុង ប៉ុន្តែអត្តចរិតនោះវាបំពេញឱ្យគ្នាទៅ វិញទៅមក ។ នេះជាមូលហេតុដែលថា ទោះជាគេទាំងពីរស្រឡាញ់របស់ផ្សេង គ្នាក៏នៅមានភាពទាក់ទាញចំពោះគ្នាទៅ វិញទៅមកដែរ ។ មិនតែប៉ុណ្ណោះ នៅ ក្នុងឆ្នាំ២០១០នេះ បុគ្គលទាំងពីរមានការ គោរព និងជួកគ្នាទៅវិញទៅមក ហើយ ក៏ជាសម្ព័ន្ធភាពដែលផ្តល់ប្រយោជន៍ ដល់ភាគីទាំងសង្ខាងយ៉ាងប្រសើរទៀត ផង ។ (នៅមានត)