(២៧)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

- វក និងចៈ ឆ្នាំ២០១០ គឺជាឆ្នាំ ដែលធ្វើឱ្យគេទាំងពីរឃ្លាតឆ្ងាយពីគ្នា ខ្លាំង ។ មនុស្សឆ្នាំវកមិនអាចអត់ទ្រាំ ចំពោះបុគ្គលឆ្នាំចដ៏ទន់ខ្សោយបានទេ ។ មនុស្សឆ្នាំវក រក្សានូវភាពស្មោះត្រង់ បានតិចតួចណាស់ចំពោះមនុស្សឆ្នាំច ។ ហេតុនេះ មនុស្សឆ្នាំវកអាចក្បត់ចិត្ត មនុស្សឆ្នាំចបាននៅក្នុងឆ្នាំ២០១០ ។

- វក និងកុរ ៖ នេះជាសម្ព័ន្ធភាពមួយ ដែលបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញ ទៅមក ។ តាមការពិត បុគ្គលទាំងពីរ មានអត្តចរិតខុសគ្នា​ស្ទើរតែទាំងស្រុង ប៉ុន្តែអត្តចរិតនោះវាបំពេញឱ្យគ្នាទៅ វិញទៅមក ។ នេះជាមូលហេតុដែលថា ទោះជាគេទាំងពីរ​ ស្រឡាញ់របស់ផ្សេង គ្នា ក៏នៅមានភាព ទាក់ទាញចំពោះគ្នា ទៅវិញទៅមកដែរ ។ មិនតែប៉ុណ្ណោះ នៅ ក្នុងឆ្នាំ២០១០នេះ បុគ្គលទាំងពីរមានការគោរព និងជួកគ្នាទៅវិញទៅមក ហើយក៏ជាសម្ព័ន្ធភាព ដែលផ្តល់ប្រយោជន៍ ដល់ភាគីទាំងសង ខាងយ៉ាងប្រសើរទៀត ផង ៕

ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំ រកា

ឆ្នាំរកា ធាតុទឹក អាយុ៧៧ឆ្នាំ (២៦ មករា ឆ្នាំ - ១៣ កុម្ភៈ ១៩៣៤)

ឆ្នាំរកា ធាតុឈើ អាយុ៦៥ឆ្នាំ (១៣ កុម្ភៈ ១៩៤៥ - ០១ កុម្ភៈ ១៩៤៦)

ឆ្នាំរកា ធាតុភ្លើង អាយុ៥៣ឆ្នាំ (៣១ មករា ១៩៥៧ - ១៧ កុម្ភៈ ១៩៥៨)

ឆ្នាំរកា ធាតុដី អាយុ៤១ឆ្នាំ (១៧ កុម្ភៈ ១៩៦៩ - ០៥ កុម្ភៈ ១៩៧០)

ឆ្នាំរកា ធាតុដែក អាយុ២៩ឆ្នាំ (០៥ កុម្ភៈ ១៩៨១ - ២៤ មករា ១៩៨២)

ឆ្នាំរកា ធាតុទឹក អាយុ១៧ឆ្នាំ (២៣ មករា ១៩៩៣ - ០៩ កុម្ភៈ ១៩៩៤)

សភាពទូទៅប្រចាំឆ្នាំ

អ្នកដែលកើតឆ្នាំរកា អាចរំពឹងទុកឱកាសដ៏ប្រសើរ ដែលពោរពេញដោយលទ្ធផល និងការអភិវឌ្ឍដ៏ល្អក្នុងឆ្នាំ ២០១០នេះ ។ ការទស្សន៍ទាយជាទូទៅ បានបង្ហាញឱ្យឃើញពីភាពរឹងប៉ឹង មាំ មួន មានសុខភាពល្អគ្រប់គ្រាន់ និងមាន ថាមពលល្អៗដែលអាចធ្វើឱ្យការរំពឹង ទុក និងក្តីប្រាថ្នា ក្លាយជា ការពិតបាន ។

រាសីរបស់មនុស្សឆ្នាំរកាបានឡើង ដោយសារតែសភាពនៃចិត្តក្លៀវក្លា ហេតុនេះសំណាងល្អ ភាគច្រើននឹងកើត មានឡើងយ៉ាងងាយស្រួល ចំពោះមនុស្សនេះ ។ ឧបសគ្គត្រូវរលុបចេញអស់ នៅក្នុងអំឡុងឆ្នាំ២០១០ ហើយក៏គ្មានអ្វី ដែលអាចមកបិទបាំងភាពចែងចាំង របស់គេលើគូប្រជែង ដទៃទៀតទេ ។ មនុស្សឆ្នាំរកាទាំងអស់មានជោគសំណាង ខាងការងារ និងភាពរីកចម្រើនខាងរបរ ជំនួញ ហើយគេក៏នឹងទទួលបានការទទួល ស្គាល់ ការឡើងតំណែង និងដំណើរទៅ មុខយ៉ាងល្អប្រសើរ ។ នេះជារយៈពេលដ៏ ល្អប្រសើរនៅក្នុងការស្ថាបនាគ្រឹះមិត្ត ភាព និងការទាក់ទងសម្រាប់ពេល អនាគត ។ និយាយរួមមនុស្សឆ្នាំរកា ដែលគួរផចង់នៅក្បែរបំផុតនៅក្នុងឆ្នាំ ២០១០នេះ ។

ឆ្នាំរកា អាយុ១៧ឆ្នាំ និង៧៧ឆ្នាំ

មានសំណាងដ៏វិសេសវិសាលបំផុត។ សម្រាប់មនុស្សឆ្នាំរកា អាយុ៧៧ឆ្នាំ ជោគសំណាងឡើងដល់កំពូលដែលមាន ន័យថា មនុស្សនេះនឹងទទួលបាន កេរ្តិ៍ ឈ្មោះល្បីរន្ទឺ និងការទទួលស្គាល់ ពីសំណាក់អ្នកផងទាំងពួង ។ ឯបញ្ហាហិរញ្ញវត្ថុវិញ គឺមានស្ថិរភាពល្អប្រសើរ ដែល អាចឱ្យមនុស្សនេះ រីករាយក្នុងការចំណាយ ដោយគ្មានការបារម្ភពេញមួយឆ្នាំ ហើយប្រសិនបើជាគេមាន មុខរបរជួញដូរ ផលចំណេញ នឹងហូរចូលជាទីគាប់ចិត្ត ។ ចំពោះបុគ្គលឆ្នាំរកា អាយុ១៧ឆ្នាំវិញ ឆ្នាំ ខាល២០១០នេះ ជាឆ្នាំដែលល្អបំផុត មួយ ឬអាចថាល្អជ្រុល ព្រោះតែគេនៅ ក្មេងពេក មិនទាន់អាច ចាប់បានលាភ សំណាងទាំងអស់ដែលនឹងកើតឡើង ចំពោះខ្លួនគេ ហើយក៏មានឱកាសជា ច្រើននឹងបើកចំហសម្រាប់គេ តែគឺ អាស្រ័យលើខ្លួនគេ ទាំងស្រុងក្នុងការចាប់ យកឱកាសទាំងនោះ ។ ចូរចងចាំថាការ ដាក់ខ្លួនប្រាណទទួលយកដំបូន្មានរបស់ អ្នកផងទាំងពួង គឺជាគន្លឹះដ៏សំខាន់ក្នុង ការទទួលបានជោគជ័យនានា ។ ឯការ សិក្សាវិញ នឹងដំណើរការទៅបានល្អ និង ប្រកបដោយជោគជ័យ ។ ឆ្នាំ២០១០នេះ គឺជាឆ្នាំដ៏គួរឱ្យរីករាយមួយ សម្រាប់មនុស្សឆ្នាំរកា វ័យក្មេងនេះ ។

ឆ្នាំរកា អាយុ៦៥ឆ្នាំ

នឹងមានពេលដ៏ល្អនៅក្នុងអំឡុងឆ្នាំ ២០១០ ដូចគេឯងដែរ ទោះជាមិនមាន ភាពសុខស្រួលខាងបញ្ហាហិរញ្ញវត្ថុក៏ ដោយ។ ដំណើរជីវិតនឹងប្រព្រឹត្តទៅ ដោយគ្មានគ្រោះថ្នាក់អ្វី មកបៀតបៀនឡើយ ហើយមានសុខភាពល្អ មានកេរ្តិ៍ឈ្មោះល្អប្រពៃ ដែលទោះជាបញ្ហាហិរញ្ញវត្ថុ មិនមានស្ថិរភាពក៏ដោយ ក៏ឆ្នាំនេះ នឹងជាឆ្នាំ ដ៏គួរឱ្យពេញចិត្តដែរសម្រាប់គេ ។

ឆ្នាំរកា អាយុ៥៣ឆ្នាំ

ការប្រមើលសម្រាប់បុគ្គលឆ្នាំរកា អាយុ៥៣ឆ្នាំបានបង្ហាញឱ្យឃើញពីឆ្នាំដ៏ ត្រចះត្រចង់បំផុតដោយគ្មានសញ្ញាណា មួយអវិជ្ជមានទាល់តែសោះ ។ ថាមពល ប្រចាំឆ្នាំ នឹងបំពេញសេចក្តីចង់បានទាំង ប៉ុន្មានរបស់មនុស្សនេះ ។ ហេតុនេះ គេ នឹងមានអារម្មណ៍ល្អ និងការប្តេជ្ញាចិត្ត ខ្ពស់ ហើយអាកប្បកិរិយានេះ ជាគន្លឹះ សំខាន់បំផុតសម្រាប់អ្វីៗផ្សេងទៀត ។ ឯ បញ្ហាលាភសំណាងខាងលុយកាក់ ក៏នឹង ហូរចូលដល់ចំណុចកំពូល ហើយជោគ ជ័យការងារ កិត្តិយស បុណ្យស័ក្តិ ក៏ឡើង ដល់កម្រិតខ្ពស់បំផុតដែរ ។ ទាំងសុខ ភាពផ្លូវកាយ និងផ្លូវចិត្តមានអំណោយ ផលជាទីគាប់ចិត្ត ហេតុនេះ គេអាចប្រើ ប្រាស់អំឡុងពេលក្នុងមួយឆ្នាំនេះបាន យ៉ាងពេញទំហឹងដោយគ្មានអ្វីមករារាំង ឡើយ ។ នេះជារយៈពេលដ៏កម្រមួយ ដែលមនុស្សឆ្នាំរកាអាចបំពេញមហិច្ឆ តារបស់ខ្លួនបាន ហើយក៏ពេលដែលទ្រព្យ ធនរបស់គេមានការកើនឡើងគួរឱ្យកត់ សម្គាល់ដែរ ។ ប៉ុន្តែគេក៏គួរតែដាក់ និមិត្តរូបទឹក នៅតាមខ្លួនបន្ថែមទៀត ដើម្បីបង្គ្រប់ការបាត់បង់ធាតុទឹកប្រចាំ ឆ្នាំ ។

ឆ្នាំរកា អាយុ៤១ឆ្នាំ

ចំពោះមនុស្សឆ្នាំរកា អាយុ៤១ឆ្នាំ វិញ អ្វីដែលគួរឱ្យព្រួយបារម្ភចំពោះគេ នោះគឺរឿងសុខភាព ។ បញ្ហាសុខភាព នឹងចោទឡើងជារឿងសំខាន់ ។ ការរស់ នៅ និងការបរិភោគស្អាត គឺជាគន្លឹះ មួយសម្រាប់ថែរក្សាសុខភាព ។ ម៉្យាងទៀតមនុស្សនេះ គួរពាក់គ្រឿងអង្ការ ធ្វើអំពីមាសបានច្រើន ដោយបង្ក្រាប ការឈឺថ្កាត់ទៅតាម ក្បួនហុងស៊ុយចិន ។ នៅពេលដែលគេរក្សាសុខភាពបានប្រសើរ ទើបមនុស្សនេះ អាចត្រឡប់ទៅគិតគូរ រឿងការងារ និងការរកស៊ី បានល្អដែរ ឯទ្រព្យសំណាង និងជោគជ័យការងារ មានសភាពវិជ្ជមាន ជាធម្មតាទេ ។ មានឱកាស និងសំណូមពរថ្មីជាច្រើន កើតឡើងចំពោះគេ ដែលអាចធ្វើឱ្យគេ មានជម្រើសច្រើន សម្រាប់ធ្វើការផ្លាស់ប្តូរ ។ នៅក្នុង អំឡុងឆ្នាំនេះ មិនថាគេធ្វើអ្វី ឬផ្លាស់ប្តូរ អ្វីនោះទេ ទាំងអស់សុទ្ធតែ ជាទង្វើល្អត្រឹម ត្រូវសម្រាប់ខ្លួនគេ ព្រោះរាសីគេកំពុង ឡើងខ្ពស់នៅក្នុងឆ្នាំនេះ ។

ឆ្នាំរកា អាយុ២៩ឆ្នាំ

ដំណើរជីវិតរបស់គេនឹងប្រព្រឹត្តទៅ ដោយគ្មានគ្រោះថ្នាក់អ្វីមកបៀតបៀនទេ ប៉ុន្តែបញ្ហាសុខភាព និងអស្ថិរភាព ហិរញ្ញវត្ថុបានចោទជាបញ្ហាឡើង ។ ឆ្នាំ នេះជាអំឡុងឆ្នាំ ដែលគេរវល់ជាទីបំផុត តែគេនឹងទទួលបានជោគជ័យ នូវរាល់ការងារអ្វី ដែលគេបានបំពេញ តែលុយកាក់ មិនបានហូរចូល ដូចសេចក្តីប្រាថ្នានោះឡើយ ។ ការខិតខំប្រឹងធ្វើការងារពេក នឹងធ្វើឱ្យសុខភាពចុះទ្រុឌទ្រោម ថែមទាំងអាចបង្កជាបញ្ហា ប្រេះឆាក្នុងទំនាក់ ទំនងគ្រួសារ និងស្នេហាថែមទៀតផង ។ ហេតុនេះ បុគ្គលឆ្នាំរកា អាយុ២៩ឆ្នាំ គួរ តែរក្សាតុល្យភាពខាងផ្នែកការងារ និង គ្រួសារឱ្យបានល្អបំផុតក្នុងអំឡុងឆ្នាំ ២០១០នេះ ។

ការប្រមើលមើលប្រចាំខែ

- ៤ កុម្ភៈ - ៥ មីនា ៖ នេះជារយៈ ពេលដ៏រីករាយ តែក៏ជាពេលដ៏រវល់បំផុត ដែរសម្រាប់មនុស្សឆ្នាំរកា ។ មានអ្វីៗ ជាច្រើន រួមទាំងឱកាសនានា បានបង្ហាញ ខ្លួនចំពោះគេជារៀងរាល់ថ្ងៃ ។ មនុស្សនេះនឹងចូលខ្លួន ទៅក្នុងគម្រោងថ្មីៗជាច្រើន ដែលសឹងតែធ្វើឱ្យគេមិនមាន ពេលវេលាគ្រប់គ្រាន់ ក្នុងមួយថ្ងៃៗ ។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សឆ្នាំរកាគួរតែលៃលក ពេលវេលាសម្រាប់សម្រាក លំហែខ្លះនៅពេលនេះ ដើម្បីចៀសវាង ការឈឺថ្កាត់ ដែលនាំឱ្យអាក់ខាន ដល់សកម្មភាពការងារ ។ ទោះនេះជារយៈពេល ដែលមានឱកាសច្រើន បើកចំហរសម្រាប់គេក៏ដោយ រាល់ការផ្លាស់ប្តូរ សំខាន់ៗទាំងខាងការងារ និងរបរជួញដូរ ត្រូវធ្វើការពិចារណាឱ្យបានល្អិតល្អន់មុន នឹងសម្រេចចិត្ត ។ (នៅមានត)