
(២៨)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
គេប្រហែលជាចង់ធ្វើការផ្លាស់ប្តូរនៅ ក្នុងអំឡុងពេលនេះ តែខែនេះមិនមែន ជាពេលវេលាដ៏ប្រសើរសម្រាប់ការ ផ្លាស់ប្តូរទាំងនោះទេ ។
- ៦ មីនា - ៤ មេសា ៖ ការនិយាយ បង្កាច់បង្ខូច និងការរិះគន់ នឹងកើតមាន ចំពោះមនុស្សឆ្នាំរកា ដែលអាចធ្វើឱ្យគេក្តៅក្រហាយ តែគួរចៀសវាង ការប្រយុទ្ធតបតទៅវិញ ដើម្បីការពារកុំឱ្យមាន ជម្លោះធំដុំកើតឡើង ។ គេក៏នឹងមាន អារម្មណ៍ថា មានការរំខាន និងការកាច់ កុងកើតឡើង នៅកន្លែងធ្វើការ ដែលធ្វើឱ្យដំណើរការងារ សព្វបែបយ៉ាងមានសន្ទុះថយចុះ ។ ការរក្សាគោលជំហរ របស់ខ្លួនឱ្យរឹងប៉ឹង ដើម្បីឆ្ពោះទៅទិសដៅ ដែលខ្លួនចង់បាននោះ នឹងអាចជម្នះឧបសគ្គទាំងនេះបាន ។ ចំពោះបុគ្គលដែល ប្រកបរបរជួញដូរ គេគួរកុំដាក់ទុនវិនិយោគធំពេក នៅក្នុងខែនេះ ព្រោះអាច ប្រឈមមុខជាមួយនឹងការខាតបង់ធំ ដោយហេតុថា ផ្កាយជម្លោះរះចែងចាំង នៅក្នុងរយៈពេលនេះ ហើយជម្លោះអាច នឹងកើតមានក្នុងសម្ព័ន្ធស្នេហា ហេតុ នេះគួរចៀសវាងការ សន្សំរឿងតូចដែល អាចក្លាយជារឿងធំបាន ។
- ៥ មេសា - ៥ ឧសភា ៖ បញ្ហានៅ ក្នុងសម្ព័ន្ធអាពាហ៍ពិពាហ៍ គឺជារឿងដែល គួរឱ្យព្រួយបារម្ភបំផុត នៅក្នុងអំឡុងខែនេះ ។ មនុស្សឆ្នាំរកា មានទំនោគិត ច្រើនជ្រុល ហើយលែងជឿជាក់លើទំនាក់ ទំនងអាពាហ៍ពិពាហ៍របស់ខ្លួនឯងដែល ធ្វើឱ្យគេមានបញ្ហាធុញថប់ និងឈឺចិត្ត តែខ្លួនឯង ។ នៅពេលដែលគ្មានការជឿ ជាក់បែបនេះកើតឡើងចំពោះដៃគូរបស់ ខ្លួន ចូរចងចាំថា នោះគឺជាឥទ្ធិពលនៃ ថាមពលប្រចាំខែទៅលើរូបអ្នក ហើយ ស្ថានភាពបែបនោះ នឹងប្រសើរឡើង វិញនៅពេលខែបន្ទាប់ ។ ប៉ុន្តែគួរចៀសវាងការប្រព្រឹត្ត បែបណាមួយ ដែលអាចបង្កឱកាស ឱ្យមនុស្សទីបី ជ្រៀតចូលទៅ ក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកបាន ហើយក៏គួរតែរក្សាសុខភាពឱ្យបានល្អ និងសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីគ្រប់ គ្រងអារម្មណ៍ បានល្អ ។ ឯលាភសំណាង ខាងលុយកាក់ហូរចូលធម្មតា ទោះជា មិនច្រើនក៏ដោយ ហើយការងារ និងរបរ ជួញដូរ ក៏មានសភាព ជាធម្មតាដែរ ។
- ៦ ឧសភា - ៥ មិថុនា ៖ រាសីឡើង ខ្ពស់ទ្វេដងសម្រាប់មនុស្សឆ្នាំរកា ឯផ្កាយ ជ័យជម្នះក៏រះឡើងទ្វេដងដែរ ។ ហេតុ ការណ៍នេះមានន័យថា រយៈពេលនេះ ជា រយៈពេលដ៏ល្អបំផុតសម្រាប់ចាប់ផ្តើម គម្រោងថ្មី ឬសសម្ពាធអ្វីមួយដែលថ្មី ដើម្បីស្ថាបនាគ្រឹះជោគជ័យទៅថ្ងៃមុខ ។ មនុស្សជាច្រើននឹងទទួលស្គាល់ដោយការ កោតសរសើររាល់ស្នាដៃដែលមនុស្ស ឆ្នាំរកាបង្កើតបាននៅកន្លែងធ្វើការងារ ។ ឯមុខជំនួញដំណើរការទៅមុខបានល្អ ដោយសារតែការស្គាល់មនុស្ស និងការ បង្កើតបណ្តាញទាក់ទង ។ លុយកាក់ហូរ ចូលច្រើន ហើយអាចជួយកម្ចាត់ចោល នូវទុក្ខកង្វល់ខាងផ្នែកហិរញ្ញវត្ថុពីមុន មកបាន ។ នេះក៏ជារយៈពេលដ៏ល្អប្រសើរ សម្រាប់អ្នកសិក្សារៀនសូត្រ ព្រោះរាល់ ស្នាដៃដែលគេបានបង្កើតឡើងនឹងមាន មនុស្សទទួលស្គាល់ ហើយបញ្ហាទំនាក់ ទំនងស្នេហាវិញ មានសភាពល្អប្រសើរ ប្រកបដោយការយោគយល់ រីឯអ្នកនៅ ទំនេរនឹងអាចស្វែងរកដៃគូបានជាទីពេញ ចិត្ត ។
- ៦ មិថុនា - ៦ កក្កដា ៖ លាភសំ- ណាងឡើងដល់កំពូលបន្តពីខែមុន ហើយ ចំណូលលុយកាក់ ក៏កើនឡេងិខ្ពស់គួរឱ្យ កត់សម្គាល់ដែរ ។ ប្រសិនបើមនុស្សនេះ ចង់ចាប់យកឱកាសទាំងអស់ដែលមាន ចំពោះមុខ គេត្រូវរៀនធ្វើអ្វីៗឱ្យរហ័ស និងឱ្យរួចសព្វគ្រប់ គឺកុំចាប់នេះចាប់ នោះ មិនឆ្ពោះត្រង់ណាឱ្យសោះ បញ្ចប់ កិច្ចការមួយៗឱ្យរួចរាល់ ទើបគេអាច ទទួលបានលាភសំណាងពីកិច្ចការទាំង នោះ ។ អ្នកដែលប្រកបជួញដូរ នឹងមាន ការវិវឌ្ឍន៍ទៅមុខជាលំដាប់ ឯបញ្ហា ចំណងអាពាហ៍ពិពាហ៍វិញ មនោសញ្ចោត នាផ្អែមល្ហែមនឹងកើតមានជាថ្មីសម្រាប់ មនុស្សឆ្នាំរកា ។ ប៉ុន្តែសម្រាប់បុគ្គល ដែលនៅលីវ គូជីវិតដ៏សមរម្យកំពុងរង ចាំការសម្រេចយល់ព្រមពីអ្នកដើម្បី ចាប់ផ្តើមជីវិតគ្រួសារ ។
- ៧ កក្កដា - ៧ សីហា ៖ មនុស្សឆ្នាំ រកា នឹងមានពេលវេលាដ៏ប្រសើរមួយ ទៀតនៅក្នុងអំឡុងខែនេះ ។ ផ្កាយលាភដ៏ រុងរឿងបានរះចែងចាំងដែលនឹងធ្វើឱ្យគេ ទទួលបានលាភសំណាងខាងលុយកាក់ ច្រើនគួរជាទីគាប់ចិត្ត ។ ក្នុងអំឡុងខែនេះ មនុស្សឆ្នាំរកា អាចអនុវត្តនូវគោល គំនិតដែលមានជាយូរយារណាស់មក ហើយទៅក្នុងការងាររបស់ខ្លួន ហើយគេ ក៏នឹងជួបប្រទះរយៈពេលដ៏រីករាយនៅក្នុង កន្លែងធ្វើការងារដែរ ។ ចំពោះអ្នកដែល ប្រកបរបរជួញដូរវិញ គួរតែឆក់ឱកាស នេះឱ្យបានជាប់លាប់ ឯការផ្លាស់ប្តូរ សំខាន់ៗ ដូចជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ទីផ្សារជាដើមនឹងនាំមកលទ្ធផលគួរជាទី ពេញចិត្ត ។ ប៉ុន្តែ ប្រសិនបើបណ្តោយឱ្យ ឱកាសនេះកន្លងផុតទៅនោះ នឹងពិបាក ស្វែងរកប្រយោជន៍ពីការប្រកួតប្រជែង នៅថ្ងៃមុខទៀតជាមិនខាន ហើយនេះ ក៏ ជារយៈពេលដ៏ប្រសើរក្នុងការបង្កើត ស្នេហា ឯការអៀនប្រៀន ឬប្រយ័ត្នប្រ- យែងពេក នឹងធ្វើឱ្យឱកាសល្អកន្លងហួស អស់ ។
- ៨ សីហា - ៧ កញ្ញា ៖ ជារយៈពេល ដែលគួរប្រុងប្រយ័ត្នចំពោះមនុស្សឡេះ ឡោះមិនបានការ ។ រាសីរបស់មនុស្ស ឆ្នាំរកា ធ្លាក់ចុះខ្លាំង នៅក្នុងអំឡុងខែនេះ ហើយអាចមានការបាត់បង់លុយកាក់ ច្រើននៅក្នុងការធ្វើជំនួញជាមួយអ្នក ដែលគេស្គាល់មិនច្បាស់ទៀតផង ដូច នេះ គួរផ្អាករាល់ការវិនិយោគទាំងឡាយ សិនទើបល្អ ។ មនុស្សឆ្នាំរកាទាំងអស់ ក៏ គួរតែប្រុងប្រយ័ត្នពីរឿងសុវត្ថិភាពផ្ទាល់ ខ្លួន ព្រោះអាចរងគ្រោះដោយសារការ លួចប្លន់នានា ឬក៏ត្រូវមនុស្សផ្សេងបោក ប្រាស់លុយកាក់ដែរ ហេតុនេះគួរកុំ បណ្តោយឱ្យអ្នកដទៃអូសទាញពេក ដែល ចុងក្រោយខ្លួនឯងគឺជាអ្នករងគ្រោះ ។
- ៨ កញ្ញា - ៧ តុលា ៖ សំណាង អាក្រក់ ទាំងប៉ុន្មានដែលបានកើតឡើងនៅក្នុង អំឡុងខែមុនបានរសាត់បាត់អស់នៅ រយៈពេលនេះ ។ មនុស្សឆ្នាំរកាអាចត្រូវ បានអ្នកមានឥទ្ធិពលជួយជ្រោមជ្រែង ប្រ សិនបើគេជាអ្នកប្រកបការងារ នេះក៏ជា ឱកាសដែលគេអាចឡើងតំណែងដែរ ។ ឯអ្នកប្រកបរបរជួញដូរ នឹងមានភ័ព្វ សំណាងរកចំណូលបានកាន់តែប្រសើរ ។ ជោគជ័យទាំងឡាយនឹងកើតឡើង តែ ទាមទារឱ្យមានការព្យាយាម ។ ឯទំនាក់ ទំនងក្នុងសម្ព័ន្ធភាពស្នេហាវិញ មាន សភាពកាន់តែប្រសើរឡើង ។
- ៨ តុលា - ៧ វិច្ឆិកា ៖ ជារយៈពេល ដែលមនុស្សឆ្នាំរកាត្រូវផ្អាកការប្រថុយ ប្រថានទាំងអស់ ។ នេះមិនមែនជារយៈ ពេលដ៏ប្រសើរសម្រាប់ការពិភាក្សារបរ ជំនួញសំខាន់ៗ ឬក៏ចុះកុងត្រាការងារ នោះទេ ។ ចំពោះបុគ្គលដែលប្រកបការ ងារគេនឹងមានអារម្មណ៍ធុញថប់ ដោយ សារតែការកាច់កុងនៅក្នុងកន្លែងធ្វើ ការ។ ហេតុនេះ រយៈពេលនេះ សមតែ ជាពេលសម្រាកលំហែដើម្បីមានពេល ដ៏រីករាយមួយជាមួយនឹងក្រុមគ្រួសារ ឬ ដៃគូស្នេហា ។
- ៧ វិច្ឆិកា - ៦ ធ្នូ ៖ ចំណងស្នេហា ក្រៅចំណងអាចបង្កបញ្ហា ឬជាការបរិ- ហារកេរ្តិ៍ ។ មនុស្សឆ្នាំរកាដែលមាន គ្រួសាររួចហើយ គួរតែផ្តោតការយក ចិត្តទុកដាក់ក្នុងការថែរក្សាចំណងស្នេហា របស់ខ្លួនជាមួយនឹងគ្រួសារ ។ មនុស្សឆ្នាំ រកា គួរជៀសវាងប្រព្រឹត្តិទាំងឡាយណា ដែលអាចធ្វើឱ្យមនុស្សទីបីមានឱកាស មកជ្រៀតជ្រែកនៅក្នុងបញ្ហាគ្រួសារ ដែលអាចបង្កជាបញ្ហារយៈពេលវែង ។ ក្រៅតែពីបញ្ហារឿងរ៉ាវស្នេហានេះ មុខ របរជួញដូរ និងការប្រកបការងារ មាន សភាពរីកចម្រើនទៅមុខជាធម្មតាទេ ។ ឯលុយកាក់បន្តហូរចូលជាមធ្យមហើយ នេះ ក៏ជារយៈពេលដ៏ល្អប្រសើរសម្រាប់ អ្នកសិក្សារៀនសូត្រ ។ មនុស្សឆ្នាំរកា អាចមានឱកាសទទួលបានអាហារូបករណ៍ សម្រាប់បន្តការសិក្សារបស់ខ្លួនទៀតនៅ ក្នុងអំឡុងពេលនេះ ។
- ៧ ធ្នូ - ៥ មករា ៖ ផ្កាយជម្លោះបាន រះឡើងជាថ្មីវិញម្តងទៀត នៅក្នុងអំឡុង ខែនេះ ។ ជាលទ្ធផល មនុស្សឆ្នាំរកា នឹង មានអត្តចរិតឆេវឆាវជាងសព្វមួយដង។ ដរាបណាកាន់តែក្តៅ មនុស្សនេះនឹង កាន់តែបាត់បង់លាភជោគនានាកាន់តែ ច្រើន ។ ហេតុនេះ គួររៀនអត់ធ្មត់ឱ្យបាន ច្រើន ជាពិសេសគឺនៅក្នុងអំឡុងដែល មានផ្កាយរបៀបនេះរះលើរាសីរបស់គេ។ កន្លែងធ្វើការងារ គឺជាកន្លែងដែលនឹង ពោរពេញទៅដោយការជជែកដេញ ដោល តែគួរកុំជជែកតបតវិញ ហើយគួរ រក្សាភាពស្ងៀមស្ងាត់ក្នុងការបំពេញការ ងារពេញមួយខែ ទើបជាការប្រសើរ ។ ចំពោះមនុស្សឆ្នាំរកាដែលប្រកបរបរ ជួញដូរវិញ នេះជារយៈពេលដែលគួរ ផ្អាកការចំណាយទាំងឡាយ ព្រោះចំណូល មិនបានហូរចូលតាមការគិតទុកនោះទេ ហើយក៏ជារយៈពេលដែលអាចមាន ជម្លោះកើតឡើងនៅក្នុងទំនាក់ទំនង ស្នេហាដែរ ។ ក្នុងរយៈពេលនេះ មនុស្ស ឆ្នាំរកា ក៏គួរតែសម្រាកលំហែកាយ ដើម្បីបំបាត់នូវភាពធុញថប់ទាំងឡាយ។
- ៦ មករា - ៣ កុម្ភ ៖ អំឡុងខែចុង ក្រោយនេះ មនុស្សឆ្នាំរកា ងាយរងគ្រោះ ដោយសារជំងឺ ឬដោយសារតែគ្រោះ ថ្នាក់ផ្សេងៗ ហើយនេះក៏ជារយៈពេល មួយទៀតដែលមនុស្សឆ្នាំរកាគួរសម្រាក លំហែកាយចូលរួមសប្បាយជាមួយនឹង កម្មវិធីជប់លៀងផ្សេងៗ។ ក្នុងអំឡុងពេល នេះ គួរពាក់គ្រឿងអលង្ការធ្វើពីមាសឱ្យ បានច្រើនដើម្បីសង្កត់ទៅលើផ្កាយព្រះ គ្រោះ និងគួរចៀសវាងសម្រាកនៅបន្ទប់ ឬបែរក្បាលដំណេកទៅទិសខាងលិច ។ ប្រសិនបើអាចធ្វើទៅបាន ចូរស្វែងរក រូបឃ្លោកដាក់នៅក្បែរក្បាលដំណេក ជានិច្ច ដើម្បីការពារកុំឱ្យធ្លាក់ខ្លួនឈឺ ។ (នៅមានត)
