
(២៩)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ២០១០ (តពីលេខមុន)
ដោយ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00
ចំពោះមនុស្សឆ្នាំរកាដែលប្រកបរបរ ជួញដូរវិញ នេះជារយៈពេលដែលគួរ ផ្អាកការចំណាយទាំងឡាយ ព្រោះចំណូល មិនបានហូរចូលតាមការគិតទុកនោះទេ ហើយក៏ជារយៈពេលដែលអាចមាន ជម្លោះកើតឡើងនៅក្នុងទំនាក់ទំនង ស្នេហាដែរ ។ ក្នុងរយៈពេលនេះ មនុស្ស ឆ្នាំរកា ក៏គួរតែសម្រាកលំហែកាយ ដើម្បីបំបាត់នូវភាពធុញថប់ទាំងឡាយ។
- ៦ មករា - ៣ កុម្ភ ៖ អំឡុងខែចុង ក្រោយនេះ មនុស្សឆ្នាំរកា ងាយរងគ្រោះ ដោយសារជំងឺ ឬដោយសារតែគ្រោះ ថ្នាក់ផ្សេងៗ ហើយនេះក៏ជារយៈពេលមួយទៀត ដែលមនុស្សឆ្នាំរកាគួរសម្រាក លំហែកាយចូលរួមសប្បាយជាមួយនឹង កម្មវិធីជប់លៀងផ្សេងៗ។ ក្នុងអំឡុងពេលនេះ គួរពាក់គ្រឿងអលង្ការ ធ្វើពីមាសឱ្យ បានច្រើនដើម្បីសង្កត់ទៅលើផ្កាយព្រះគ្រោះ និងគួរចៀសវាងសម្រាកនៅបន្ទប់ ឬបែរក្បាលដំណេក ទៅទិសខាងលិច ។ ប្រសិនបើអាចធ្វើទៅបាន ចូរស្វែងរករូបឃ្លោក ដាក់នៅក្បែរក្បាលដំណេក ជានិច្ច ដើម្បីការពារកុំឱ្យធ្លាក់ខ្លួនឈឺ ។
ទំនាក់ទំនងរវាងអ្នកកើតឆ្នាំរកា ជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០
- រកា និងជូត ៖ មិនមែនជាទំនាក់ ទំនងដ៏រីករាយបំផុតនោះទេ តែអាចថា ជាទំនាក់ទំនងរយៈពេលយូរ ដោយសារ តែបុគ្គលទាំងពីរ មានការតាំងចិត្តក្នុង ការរក្សាទំនាក់ទំនង បើទោះបីជាគេទាំង ពីរមានលក្ខណៈខុសគ្នាច្រើនក៏ដោយ ។
- រកា និងឆ្លូវ ៖ នៅក្នុងឆ្នាំនេះ បុគ្គល កើតឆ្នាំរកា ជាអ្នកជួយលើកស្ទួយ និង ជួយជ្រោមជ្រែងបុគ្គលឆ្នាំឆ្លូវ ។ បុគ្គល ទាំងពីរមានលក្ខណៈដូចគ្នាច្រើន សូម្បី តែការគិត និងការជម្រុញចិត្ត ។ លក្ខណៈ ត្រូវគ្នានេះ នឹងទាក់ទាញគេឱ្យចូលចង សម្ព័ន្ធស្នេហា ឬការងារ និងជម្នះបាន នូវបញ្ហាទាំងឡាយដោយជោគជ័យនៅ ក្នុងឆ្នាំ២០១០នេះ ។
- រកា និងខាល ៖ ជាគូដែលប្រកួត ប្រជែងគ្នាផង និងដែលស្និទ្ធស្នាលគ្នា ផង។ គេទាំងពីរមិនមែនជាសត្រូវ តែក៏ មិនមែនជាមិត្តដែរ ស្ថានភាពរបស់ សម្ព័ន្ធនេះ ត្រូវអាស្រ័យទៅលើថាមពល ប្រចាំឆ្នាំ ។ នៅក្នុងឆ្នាំ២០១០ រាសីរបស់ បុគ្គលឆ្នាំរកាឡើងខ្ពស់ត្រដែតផ្ទុយ ស្រឡះពីបុគ្គលឆ្នាំខាល ។ តែបុគ្គលទាំង ពីរអាចសម្របសម្រួលគ្នាបាន ដើម្បីអ្វី មួយដែលគេប្រាថ្នាចង់បាន ។
- រកា និងថោះ ៖ ជាធម្មតា បុគ្គល ឆ្នាំថោះ និងឆ្នាំរកា គឺជាសត្រូវនឹងគ្នា ។ ប៉ុន្តែក្នុងឆ្នាំ២០១០នេះ គឺជារយៈពេល មួយដែលសត្រូវស៊ីសាច់ហុតឈាមនេះ នឹងក្លាយមកជាមិត្ត ។ អ្នកទាំងពីរមាន រាសីឡើងខ្ពស់ដូចគ្នា ជាហេតុធ្វើឱ្យ ម្នាក់ៗអាចសម្របខ្លួន បង្កើតភាពជិត ស្និទ្ធឡើង ។
- រកា និងរោង ៖ មាន់ និងនាគ គឺជា មិត្តភក្តិជិតស្និទ្ធនឹងគ្នានៅក្នុងចក្ររាសី ចិន ។ មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១០ នេះ រាសីរបស់បុគ្គលឆ្នាំរកា ឡើងខ្ពស់ ត្រដែត ។ ហេតុនេះ នៅក្នុងទំនាក់ទំនង រវាងបុគ្គលទាំងពីរនេះ បុគ្គលឆ្នាំរកា ជា អ្នកជួយលើកតម្កើងបុគ្គលឆ្នាំរោង។ ការ ចងសម្ព័ន្ធជាមួយមនុស្សឆ្នាំរកា មិនថា នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ឬការងារ នោះទេ បុគ្គលឆ្នាំរោង នឹងទទួលបាន ប្រយោជន៍ និងការយិតយោងពីបុគ្គល ឆ្នាំរកាមិនខាន ។
- រកា និងម្សាញ់ ៖ នេះគឺជារយៈពេល ដ៏ប្រសើរបំផុតមួយសម្រាប់សម្ព័ន្ធ រវាងមនុស្សឆ្នាំរក្សា និងឆ្នាំម្សាញ់ ។ មនុស្សទាំងពីរមានរាសីឡើងខ្ពស់ដូចគ្នា និងមាននូវភាពរុងរឿងដូចគ្នា ។ នេះជា សម្ព័ន្ធភាពដែលជួយបំពេញកង្វះខាតឱ្យ គ្នាទៅវិញទៅមកដើម្បីទទួលបានជោគ លាភដល់កំពូលនៅក្នុងឆ្នាំ២០១០នេះ ។
- រកា និងមមី ៖ ទំនាក់ទំនងរវាង បុគ្គលឆ្នាំរកា និងឆ្នាំមមីក្នុងឆ្នាំ២០១០ នេះមានសភាពទាក់ទាញយ៉ាងខ្លាំង ។ ជា សម្ព័ន្ធភាពដ៏ជោគជ័យ ទោះជាក្នុងទំនាក់ ទំនងស្នេហា ឬរបរជំនួញក៏ដោយ ។
- រកា និងមមែ ៖ បុគ្គលឆ្នាំមមែ និង ឆ្នាំរកា មិនចុះសម្រុងគ្នាទាល់តែសោះ ហើយជាទូទៅ ពួកគេច្រើនយល់ខុសពី គ្នាទៅវិញទៅមក ។ មិនមានអ្វីដែលធ្វើ ឱ្យគេទាំងពីរមានភាពកក់ក្តៅនៅក្នុង សម្ព័ន្ធនោះទេ គឺតែងតែមានគម្លាត រវាងពួកគេទាំងពីរជានិច្ច ។
- រកា និងវក ៖ នៅក្នុងឆ្នាំ២០១០ បុគ្គលទាំងពីរនេះស៊ីសង្វាក់គ្នាយ៉ាងខ្លាំង។ សម្ព័ន្ធភាពរវាងឆ្នាំវក និងឆ្នាំរកា ជា សម្ព័ន្ធភាពដ៏ល្អមួយដែលមនុស្សទាំងពីរ អាចរីកចម្រើនបានល្អនៅពេលដែល រាសីពួកគេឡើងខ្ពស់ និងអាចជម្នះបាន ឧបសគ្គទាំងពួងនៅពេលដែលរាសីពួក គេធ្លាក់ចុះ ។ យ៉ាងណាមិញ គូនេះ ជាគូ ដ៏រីករាយមួយនៅក្នុងឆ្នាំខាល២០១០ ។
- រកា និង រកា ៖ ជាសម្ព័ន្ធភាព ដែលចុះសម្រុងគ្នា ។ សម្ព័ន្ធភាពរវាង មនុស្សឆ្នាំរកា ពីរនាក់ គឺជាសម្ព័ន្ធភាព ដែលមានភាពយោគយល់គ្នាទៅវិញ ទៅមក ហើយមានការឱ្យតម្លៃគ្នា និង បំពេញសេចក្តីត្រូវការរបស់គ្នាទៅវិញ ទៅមក ដើម្បីជោគជ័យ និងកេរ្តិ៍ឈ្មោះ។ តែនៅក្នុងឆ្នាំ២០១០នេះ ដើម្បីឱ្យសម្ព័ន្ធ ភាពមានដំណើរការយ៉ាងរលូន និងល្អូក ល្អឺន បុគ្គលទាំងពីរត្រូវចេះអត់ធ្មត់ និង ទប់កំហឹងរៀងៗខ្លួន ។
- រកា និងច ៖ ជាទូទៅ បុគ្គលឆ្នាំរកា និងច អាចចុះសម្រុងគ្នាបានល្អ ។ចំពោះ ទំនាក់ទំនងអាពាហ៍ពិពាហ៍ បុគ្គលទាំង ពីរអាចរស់នៅជាមួយគ្នាដោយភាពរីក រាយ ។ បញ្ហាមួយដែលត្រូវលើកឡើង នៅក្នុងអំឡុងឆ្នាំនេះ គឺមនុស្សឆ្នាំរកា មានការទាមទារខ្ពស់ពេកពីបុគ្គលឆ្នាំច ដែលទន់ខ្សោយ ។ នៅពេលដែលគេរក មិនឃើញលទ្ធផលពីការទាមទារនោះ មនុស្សឆ្នាំរកា នឹងបញ្ចោញកំហឹង រួម ទាំងភាពក្រេវក្រោធ ហើយគេងាយនឹង បែកចិត្ត ឬដើរចេញពីមនុស្សឆ្នាំចជាទី បំផុត ។
- រកា និងកុរ ៖ ជាសម្ព័ន្ធភាពដែល ផ្តល់ប្រយោជន៍ដល់បុគ្គលឆ្នាំកុរ ។ នៅ ក្នុងឆ្នាំ២០១០ មនុស្សឆ្នាំរកាគឺជាអ្នក ជួយជ្រោមជ្រែងមនុស្សឆ្នាំកុររហូត ។ តាមការពិត មនុស្សទាំងពីរនេះ មិន មានអត្តដូចគ្នាបន្តិចសោះឡើយ ប៉ុន្តែ មនុស្សឆ្នាំកុរ គឺជាបុគ្គលដែលងាយ ស្រួលអាចស៊ូទ្រាំជាមួយភាពរញ៉ាំរញ៉ូវ ដូចជាមនុស្សឆ្នាំរកា ។ មិនតែប៉ុណ្ណោះ គេគឺជាបុគ្គលដែលមានការកោតសរ- សើរដល់ភាពរឹងប៉ឹងរបស់មនុស្សឆ្នាំ រក្សា ។ មិនតែប៉ុណ្ណោះ គេគឺជាបុគ្គល ដែលមានការកោតសរសើរដល់ភាព រឹងប៉ឹងរបស់មនុស្សឆ្នាំរកា ។ ទាំងនេះធ្វើ ឱ្យបុគ្គលឆ្នាំរកាយល់ថាខ្លួនមានតម្លៃ ដូចនេះ គេនឹងតបស្នងទៅមនុស្សឆ្នាំកុរ វិញនូវការការពារអស់ពីចិត្តពីថ្លើម 9
ការទស្សន៍ទាយសម្រាប់អ្នកកើត ឆ្នាំច
ឆ្នាំច ធាតុឈើ អាយុ៧៦ឆ្នាំ (១៤ កុម្ភៈ ១៩៣៤-០៣ កុម្ភៈ ១៩៣៥)
ឆ្នាំច ធាតុភ្លើង អាយុ៦៤ឆ្នាំ (០២ កុម្ភៈ ១៩៤៦-២១ មករា ១៩៤៧)
ឆ្នាំច ធាតុដី អាយុ៥២ឆ្នាំ (១៨ កុម្ភៈ ១៩៥៨-០៧ កុម្ភៈ ១៩៥៩)
ឆ្នាំច ធាតុដែក អាយុ៤០ឆ្នាំ (០៦ កុម្ភៈ ១៩៧០-២៦ មករា ១៩៧១)
ឆ្នាំច ធាតុទឹក អាយុ២៨ឆ្នាំ (២៥ មករា ១៩៨២-១២ កុម្ភៈ ១៩៨៣)
ឆ្នាំច ធាតុឈើ អាយុ១៦ឆ្នាំ (១០ កុម្ភៈ ១៩៩៤-០៣ មករា ១៩៩៥)
សភាពទូទៅប្រចាំឆ្នាំ
ឆ្នាំខាល២០១០ គឺជាឆ្នាំដែលសន្តោស ប្រណីដល់មនុស្សឆ្នាំច ព្រោះសត្វខ្លាតែង តែសម្ព័ន្ធមិត្តជាមួយឆ្កែ ហើយឆ្នាំនេះ ជាឆ្នាំដែលមនុស្សកើតឆ្នាំចអាចមាន លទ្ធផលច្រើន។ ទោះជាយ៉ាងនេះក៏ដោយ ក៏មនុស្សឆ្នាំច មានថាមពលប្រចាំជីវិត មិនក្លៀវក្លា និងសំណាងផ្ទាល់ខ្លួនខ្សោយ។
ភាពទន់ខ្សោយទាំងនេះ មិនធ្វើឱ្យ មនុស្សឆ្នាំចមានជីវិតរីករាយនៅក្នុងឆ្នាំ ២០១០ឡើយ ។ អ្វីដែលសំខាន់នោះ គឺ មនុស្សនេះខ្វះការជឿជាក់លើខ្លួនឯង មិន រីករាយនៅក្នុងការចូលរួមសកម្មភាព សង្គម និងមានអារម្មណ៍ទាមទារការគាំ ទ្រពីសំណាក់អ្នកដទៃខ្លាំងហួសហេតុ ។ តាមការពិត អ្វីៗទាំងអស់នេះ កើតឡើង ដោយសារតែថាមពលជីវិតរបស់គេទន់ ខ្សោយ ឆ្នាំខាល មិនប្រាកដជាឆ្នាំតាន តឹងសម្រាប់បុគ្គលឆ្នាំចឡើយ ។ ប្រសិន បើមនុស្សឆ្នាំចអាចយល់បានចំណុចនេះ ហើយអាចជម្នះលើចិត្តអវិជ្ជមានរបស់ គេបាន គេនឹងមានភាពសប្បាយរីករាយ ច្រើននៅក្នុងអំឡុងឆ្នាំខាល រួមជាមួយ នឹងលាភសំណាងដែលគេនឹងបានទទួល ពីឆ្នាំនេះ ។
ឆ្នាំច អាយុ១៦ឆ្នាំ និង៧៦ឆ្នាំ ។
គួរតែសាទរចំពោះសុខភាពដែល មានសភាពល្អឡើង ។ ក្រៅពីនេះ មនុស្ស ឆ្នាំចទាំងពីរមិនមានជោគលាភខាង លុយកាក់ និងជោគសំណាងផ្សេងឡើយ។ ថាមពលប្រចាំជីវិតរបស់គេនៅក្នុង អំឡុងឆ្នាំនេះចុះខ្សោយខ្លាំង ហើយនេះក៏ ជាឆ្នាំដែលគេគួរសម្រាកលំហែកាយ ។ ចំពោះឆ្នាំឆ្នាំច វ័យក្មេង ការរៀបចំគម្រោង សម្រាប់អនាគតគួរតែធ្វើឡើងពេល ក្រោយៗទៀត ។ នេះជារយៈពេលដែល មនុស្សឆ្នាំចវ័យក្មេង គួរហ្វឹកហាត់អប់រំ ខ្លួនឯងឱ្យរីកចម្រើន ជៀសវាងការប្រាថ្នា សម្រេចអ្វីមួយហួសហេតុ ។
ឆ្នាំច អាយុ៦៤ឆ្នាំ
មានលាភសំណាងខាងលុយកាក់ ។ បញ្ហាហិរញ្ញវត្ថុ មានភាពប្រសើរឡើង នៅក្នុងឆ្នាំ២០១០ដែលធ្វើឱ្យបុគ្គលនេះ ស្ងប់អារម្មណ៍ដោយមិនចាំបាច់ខ្វល់ខ្វាយ ពីរឿងលុយកាក់នេះ ។ ប៉ុន្តែមនុស្សនេះ មិនមានសុខភាពប្រសើរទេ គេក៏ខ្វះជំនឿ លើខ្លួនឯងជាខ្លាំង ។ ទាំងអស់នេះ ជាមូល ហេតុដែលគេងាយរងគ្រោះដោយសារ ការបោកប្រាស់ពីសំណាក់អ្នកដទៃ ហើយ ឆ្នាំ២០១០នេះ ក៏ជឆ្នាំដែលពោរពេញ ទៅដោយភាពធុញថប់សម្រាប់គេដែរ។
ឆ្នាំច អាយុ៥២ឆ្នាំ
មានភាពទន់ខ្សោយទាំងខាងសុខភាព ផ្លូវកាយ និងផ្លូវចិត្តនៅក្នុងឆ្នាំ២០១០ ។ នយោបាយនៅក្នុងកន្លែងធ្វើការ នឹងធ្វើ ឱ្យមនុស្សនេះធុញថប់មិនសប្បាយចិត្ត។ មនុស្សឆ្នាំចអាចមានទស្សនៈមួយថាគេ អាចរស់នៅតាមដំណើរ តែក្នុងអំឡុង ឆ្នាំនេះមិនអនុញ្ញាតឱ្យគេរស់នៅតាម ដំណើរស្រួលបួលនោះទេ ។ ហេតុការណ៍ មួយចំនួនទាញគេឱ្យចូលរួមប្រឈមជា មួយនឹងភាពអយុត្តិធម៌ ។ នេះជាហេតុ ដែលធ្វើឱ្យគេកាន់តែមានភាពធុញថប់ ឡើង ឯរឿងដែលល្អមានតែមួយគត់ សម្រាប់គេគឺចំណូលលុយកាក់មានស្ថិរ ភាព ។
ឆ្នាំច អាយុ៤០ឆ្នាំ
មានសភាពដូចមនុស្សឆ្នាំចដទៃ ទៀតដែរ ។ សុខភាពផ្លូវកាយមានភាព ល្អប្រសើរ តែសុខភាពផ្លូវចិត្តមិនមាន លក្ខណៈល្អទេ ។ មនុស្សឆ្នាំចនេះ ខ្វះជំនឿ លើខ្លួនឯង ឯការងារមានសភាពនៅទ្រឹង ខ្វះឱកាស និងភាពរីកចម្រើន ។
- ឆ្នាំច អាយុ២៨ឆ្នាំ
គឺជាបុគ្គលដែលមានរាសីខ្ពស់ជាង គេក្នុងចំណោមមនុស្សឆ្នាំចទាំងអស់ ។ បញ្ហាសុខភាពមានភាពប្រក្រតី ។ ចំណូល ខាងផ្នែកលុយកាក់នឹងកើនឡើងគួរឱ្យ ភ្ញាក់ផ្អើលដែលហិរញ្ញវត្ថុនេះជាមូល ដ្ឋានដ៏រឹងមាំសម្រាប់អនាគត ។ តែទោះ ជាយ៉ាងនេះក៏ដោយ ក៏បុគ្គលឆ្នាំចនេះ មិនមានជោគជ័យខាងផ្នែកការងារទេ គេនឹងរស់នៅជាមួយគំនិតទន់ខ្សោយ ខ្វះ ជំនឿ និងទោរទន់ទៅរកការគិតបែប អវិជ្ជមាន ហើយខ្វះភាពសប្បាយរីករាយ ច្រើន ទោះជាគេមានលុយកាក់ច្រើន យ៉ាងណាក៏ដោយ ។ (នៅមានត)
