(៣០)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ២០១០​ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

ឆ្នាំច អាយុ១៦ឆ្នាំ និង៧៦ឆ្នាំ ។

គួរតែសាទរចំពោះសុខភាពដែល មានសភាពល្អឡើង ។ ក្រៅពីនេះ មនុស្សឆ្នាំចទាំងពីរ​ មិនមានជោគលាភ ខាងលុយកាក់ និងជោគសំណាង ផ្សេងឡើយ។ ថាមពលប្រចាំជីវិតរបស់គេនៅក្នុង អំឡុងឆ្នាំនេះចុះខ្សោយខ្លាំង ហើយនេះក៏ ជាឆ្នាំដែលគេគួរសម្រាកលំហែកាយ ។ ចំពោះឆ្នាំច វ័យក្មេង ការរៀបចំគម្រោង សម្រាប់អនាគតគួរតែធ្វើឡើងពេល ក្រោយៗទៀត ។ នេះជារយៈពេលដែល មនុស្សឆ្នាំចវ័យក្មេង គួរហ្វឹកហាត់អប់រំ ខ្លួនឯងឱ្យរីកចម្រើន ជៀសវាងការប្រាថ្នា សម្រេចអ្វីមួយហួសហេតុ ។

ឆ្នាំច អាយុ៦៤ឆ្នាំ

មានលាភសំណាងខាងលុយកាក់ ។ បញ្ហាហិរញ្ញវត្ថុ មានភាពប្រសើរឡើង នៅក្នុងឆ្នាំ២០១០ ដែលធ្វើឱ្យបុគ្គលនេះ ស្ងប់អារម្មណ៍ ដោយមិនចាំបាច់ ខ្វល់ខ្វាយពីរឿងលុយកាក់នេះ ។ ប៉ុន្តែមនុស្សនេះ មិនមានសុខភាពប្រសើរទេ គេក៏ខ្វះជំនឿ លើខ្លួនឯងជាខ្លាំង ។ ទាំងអស់នេះ ជាមូលហេតុ ដែលគេងាយរងគ្រោះដោយសារ ការបោកប្រាស់ពីសំណាក់អ្នកដទៃ ហើយ ឆ្នាំ២០១០នេះ ក៏ជាឆ្នាំដែលពោរពេញ ទៅដោយភាពធុញថប់ សម្រាប់គេដែរ។

ឆ្នាំច អាយុ៥២ឆ្នាំ

មានភាពទន់ខ្សោយទាំងខាងសុខភាព ផ្លូវកាយ និងផ្លូវចិត្តនៅក្នុងឆ្នាំ២០១០ ។ នយោបាយនៅក្នុងកន្លែងធ្វើការ នឹងធ្វើ ឱ្យមនុស្សនេះធុញថប់ មិនសប្បាយចិត្ត។ មនុស្សឆ្នាំចអាចមានទស្សនៈមួយថាគេ អាចរស់នៅតាមដំណើរ តែក្នុងអំឡុងឆ្នាំនេះ មិនអនុញ្ញាតឱ្យគេរស់នៅ តាមដំណើរ ស្រួលបួលនោះទេ ។ ហេតុការណ៍ មួយចំនួនទាញគេឱ្យចូលរួមប្រឈមជា មួយនឹងភាពអយុត្តិធម៌ ។ នេះជាហេតុ ដែលធ្វើឱ្យគេ កាន់តែមានភាពធុញថប់ឡើង ឯរឿងដែលល្អមានតែមួយគត់ សម្រាប់គេគឺចំណូល លុយកាក់មានស្ថិរភាព ។

ឆ្នាំច អាយុ៤០ឆ្នាំ

មានសភាពដូចមនុស្សឆ្នាំចដទៃ ទៀតដែរ ។ សុខភាពផ្លូវកាយមានភាព ល្អប្រសើរ តែសុខភាពផ្លូវចិត្តមិនមាន លក្ខណៈល្អទេ ។ មនុស្សឆ្នាំចនេះ ខ្វះជំនឿ លើខ្លួនឯង ឯការងារមានសភាពនៅទ្រឹង ខ្វះឱកាស និងភាពរីកចម្រើន ។

- ឆ្នាំច អាយុ២៨ឆ្នាំ

គឺជាបុគ្គលដែលមានរាសីខ្ពស់ជាង គេក្នុងចំណោមមនុស្សឆ្នាំចទាំងអស់ ។ បញ្ហាសុខភាពមានភាពប្រក្រតី ។ ចំណូល ខាងផ្នែកលុយកាក់ នឹងកើនឡើងគួរឱ្យភ្ញាក់ផ្អើល ដែលហិរញ្ញវត្ថុនេះជាមូល ដ្ឋានដ៏រឹងមាំសម្រាប់អនាគត ។ តែទោះ ជាយ៉ាងនេះក៏ដោយ ក៏បុគ្គលឆ្នាំចនេះ មិនមានជោគជ័យខាងផ្នែកការងារទេ គេនឹងរស់នៅជាមួយគំនិតទន់ខ្សោយ ខ្វះ ជំនឿ និងទោរទន់ទៅរកការគិត បែបអវិជ្ជមាន ហើយខ្វះភាពសប្បាយ រីករាយច្រើន ទោះជាគេមានលុយកាក់ច្រើន យ៉ាងណាក៏ដោយ ។

ការប្រមើលមើលប្រចាំខែ

- ៤ កុម្ភៈ - ៥ មីនា ៖ ការយល់ ច្រឡំរវាងមិត្តភក្តិ នឹងនាំមកនូវទុក្ខ កង្វល់ដល់មនុស្សនេះ ។ គេមិនគួរ បណ្តោយឱ្យមានជម្លោះកើតឡើងដែល អាចនាំឱ្យល្អក់កករដល់មិត្តភាពយូរ អង្វែងនោះឡើយ ។ មនុស្សឆ្នាំចត្រូវ ប្រយ័ត្នប្រយែងពាក្យសម្តីនៅកន្លែងធ្វើ ការងារ ប្រសិនបើគេ នៅចង់ទទួលបាន ការយកចិត្តទុកដាក់ និងការចូលរួមសំខាន់ៗ ។ ចំណែកអ្នកប្រកបរបររកស៊ីវិញ គេគួរប្រុងប្រយ័ត្នក្នុងការចូលហ៊ុន ឬចុះកិច្ចសន្យាជាមួយអ្នកដទៃ ព្រោះក្នុងរយៈពេលនេះ ងាយស្រួលនឹងខាតបង់ ផលប្រយោជន៍ជាទីបំផុត ។ ចំពោះរឿង ទំនាក់ទំនងប្តីប្រពន្ធ ជម្លោះអាចកើត មានឡើង ហេតុនេះចូរព្យាយាមរក្សា សម្ព័ន្ធភាពប្តីប្រពន្ធកុំឱ្យមានការបែក បាក់កើតឡើងក្នុងអំឡុងពេលនេះឱ្យ សោះ ។

- ៦ មីនា - ៤ មេសា ៖ ផ្កាយជំងឺ បានរះឡើងដែលធ្វើឱ្យបុគ្គលនេះងាយ នឹងធ្លាក់ខ្លួនឈឺជាទីបំផុតនៅក្នុងអំឡុង ខែនេះ ហើយគួរតែចៀសវាងការធ្វើ កីឡាដែលត្រូវប្រឈមមុខនឹងគ្រោះ ថ្នាក់ ឬការធ្វើដំណើរផ្លូវឆ្ងាយ ។ ទោះជា សុខភាពរបស់គេមានបញ្ហាក៏ដោយ តែ លាភសំណាង ខាងលុយកាក់ មិនមានសភាពអាក្រក់ទេ ។ មនុស្សឆ្នាំច មានឱកាសទទួលបានទ្រព្យធន នៅក្នុងអំឡុងពេលនេះ ហើយគេអាចធ្វើ ឱ្យអ្នកផងទាំងឡាយ នៅក្នុងកន្លែង ធ្វើការមានការចាប់អារម្មណ៍ ចំពោះស្នាដៃការងារ ។ បញ្ហាមនោសញ្ចោតនាក៏មានសភាពល្អ ប្រសើរដែរ ។

- ៥ មេសា - ៥ ឧសភា ៖ ជារយៈ ពេលដែលអាចមានភាពរីកចម្រើនទាំង ផ្នែកការងារ និងមុខជំនួញជួញដូរ ។ មនុស្សឆ្នាំចអាចត្រូវបានគេដំឡើង បុណ្យស័ក្តិនៅក្នុងរយៈពេលនេះ មុខរបរ ជួញដូរ នឹងនាំមកនូវចំណូលដ៏សន្ធឹក ហើយនេះក៏ជាពេលវេលាដ៏សមស្រប ក្នុងការពង្រីកគម្រោងរកស៊ី ឬបើកតាំង ផលិតផលថ្មីដែរ ។

- ៦ ឧសភា - ៥ មិថុនា ៖ លាភ សំណាងខាងលុយកាក់ មានការហូរចូល ច្រើនពីរបរជំនួញជួញដូរ ។ ចំពោះអ្នក ប្រកបការងារ ភាពរវល់មមាញឹកនឹង កើតឡើងដែលតម្រូវឱ្យមនុស្សឆ្នាំច ត្រូវញាប់ដៃញាប់ជើងបង្ហាញពីស្នាដៃ របស់ខ្លួន ហើយគួរកុំបណ្តោយឱ្យឱកាស ដែលត្រូវបង្ហាញពីតម្លៃរបស់ខ្លួននេះ រំលងហួសឱ្យសោះ ។ ឯទំនាក់ទំនង ស្នេហាវិញ មានភាពរំភើបរីករាយជាង ពេលសព្វមួយដង ។

- ៦ មិថុនា - ៦ កក្កដា ៖ ជារយៈ ពេលដែលគួរឱ្យទន្ទឹងសម្រាប់ឆ្នាំច ហើយអ្វីៗគ្រប់យ៉ាងនឹងល្អទាំងអស់ក្នុង ពេលនេះ ។ អ្វីដែលមនុស្សឆ្នាំចចង់បាន គេនឹងទទួលបានដោយជោគជ័យ ឯបញ្ហា លុយកាក់ហូរចូលច្រើនសន្ធឹកសន្ធាប់ ហើយមុខជំនួញក៏ឈានឡើងដល់កម្រិត មួយទៀត ។ នៅក្នុងអំឡុងខែនេះ គេមាន ស្ថានភាពផ្លូវចិត្តរឹងប៉ឹង មានគំនិតបង្កើត ថ្មីខ្ពស់ ហេតុនេះមនុស្សឆ្នាំច គួរប្រើ ប្រាស់ពេលវេលា ដ៏មានតម្លៃនេះ ឱ្យអស់ពីលទ្ធភាព ។

- ៧ កក្កដា - ៧ សីហា ៖ ជារយៈ ពេលដែលមនុស្សឆ្នាំចមិនត្រូវជឿជាក់ លើអ្នកដទៃជ្រុលហួសហេតុពេកទេ ព្រោះក្នុងខែនេះ អាចត្រូវបាត់បង់ទ្រព្យ ធន ត្រូវគេបោកប្រាស់ ត្រូវគេលួចប្លន់។ នេះជារយៈពេលដែលបុគ្គលឆ្នាំច ត្រូវ ប្រុងប្រយ័ត្ន ទោះជាក្នុងការប្រកបរបរ ជួញដូរ ឬក្នុងសុវត្ថិភាពផ្ទាល់ខ្លួនក៏ ដោយ ហើយគេមិនត្រូវប្រថុយប្រថាន ក្នុងការវិនិយោគឡើយ និងក៏គួរចៀស វាងការធ្វើដំណើរទៅមន្ទីរពេទ្យ ផ្នូរខ្មោច ឬក៏ចូលរួមក្នុងពិធីបុណ្យសពដែរ ព្រោះ អាចកាន់តែធ្វើឱ្យរាសីរបស់គេធ្លាក់ចុះ។

- ៨ សីហា - ៧ កញ្ញា ៖ មនុស្ស មានឥទ្ធិពលថ្មីម្នាក់ចូលមកជួយបុគ្គល ឆ្នាំច ហើយពាំនាំនូវឱកាសថ្មីៗជាច្រើន មកឱ្យគេ ។ ជោគសំណាងខាងការជួញ ដូរ និងការប្រកបរបររកស៊ីមានសភាព ល្អប្រសើរ ។ ហេតុនេះ គេមិនត្រូវខ្មាស អៀននៅក្នុងការសុំជំនួយដែលគេចង់ បាននោះទេ ព្រោះមនុស្សគ្រប់គ្នាគេនៅ រង់ចាំដើម្បីជួយបុគ្គលឆ្នាំច ។

- ៨ កញ្ញា - ៧ តុលា ៖ រឿងរ៉ាវតូច តាចអាចក្លាយជាបញ្ហាធំដុំបាននៅក្នុង អំឡុងខែនេះ ព្រោះមនុស្សឆ្នាំចមាន រាសីធ្លាក់ចុះ ។ គេគួរចៀសវាងការរៀប ចំផែនការសំខាន់ៗទាំងនៅក្នុងរបរជំនួញ និងកន្លែងធ្វើការ ដោយរង់ចាំរហូតដល់ ខែក្រោយៗទៀតទើបល្អ ។ មនុស្សឆ្នាំច គួរស្លៀកពាក់ពណ៌បៃតងឱ្យបានច្រើន ដើម្បីរំដោះគ្រោះថ្នាក់ទាំងឡាយដែល បម្រុងកើតឡើងនៅក្នុងខែនេះ ។ បុគ្គល ឆ្នាំច ក៏គួរតែរៀនចែករំលែកទុក្ខកង្វល់ ដែលកើតមានជាមួយដៃគូស្នេហារបស់ ខ្លួនទើបប្រសើរ ។

- ៨ តុលា - ៧ វិច្ឆិកា ៖ ជារយៈពេល ដែលជោគសំណាងខាងស្នេហា និងរឿង រ៉ាវមនោសញ្ចោតនារះចែងចាំងលើ បុគ្គលឆ្នាំច ។ នេះជារយៈពេលដែលការ រៀបអាពាហ៍ពិពាហ៍អាចកើតឡើង ចំពោះបុគ្គលឆ្នាំចដែលនៅលីវ ឬក៏ មានគម្រោងអាពាហ៍ពិពាហ៍សម្រាប់ ថ្ងៃអនាគតបានកើតឡើង ហើយភាពរីក រាយក៏កើតមានច្រើននៅក្នុងអំឡុងខែ នេះ ។ ឯអ្នកសិក្សាវិញ ក៏នឹងមានពេល វេលាដ៏ប្រសើរចំពោះការសិក្សារបស់ ខ្លួនដែរ ហើយជោគសំណាងខាងលុយ កាក់ និងការងារក៏មានសភាពល្អប្រសើរ ផងដែរ ។ មនុស្សឆ្នាំចអាចស្តារភាព ជឿជាក់របស់ខ្លួនឡើងវិញក្នុងរយៈពេល នេះ ហើយរឿងនេះ គឺជាសញ្ញាណដ៏ល្អ មួយសម្រាប់គេ ។

 

វិច្ឆិកា - ៦ ធ្នូ ៖ មនុស្សឆ្នាំច ទទួលការរំខានពីមនុស្សដែលមិនយល់ ស្របជាមួយខ្លួន ។ នេះជារយៈពេលដែល អាចកើតមានការយល់ច្រឡំ និងជម្លោះ ឯមនុស្សដទៃសម្ងំចាប់កំហុស ហើយ បុគ្គលឆ្នាំចទៀតសោត ងាយនឹងច្រឡោត បំផុតដែលនេះនឹងធ្វើឱ្យរឿងរ៉ាវជម្លោះ តូចតាចកាន់តែមានសភាពធំឡើង ហេតុនេះ មនុស្សឆ្នាំច ត្រូវគ្រប់គ្រង កំហឹងរបស់ខ្លួនឱ្យបានទើបប្រសើរ ។ នៅ ក្នុងរយៈពេលនេះដែរ គេមិនគួរសម្រេច ចិត្តលើបញ្ហាធំដុំនានាដែលទាក់ទងនឹង ការងារ និងមុខជំនួញនោះទេ ហើយការ សម្រេចអ្វីៗត្រូវពឹងផ្អែកលើការគិត របស់ខ្លួន មិនត្រូវពឹងលើគំនិតរបស់ អ្នកដទៃនោះឡើយ ។ ឯរឿងរ៉ាវស្នេហា មានសភាពស្ងប់ស្ងាត តែមិនផ្អែម ល្ហែមទេ គេអាចរក្សាចំណងស្នេហ៍បាន ដោយជៀសវាងការប្រឈមមុខដាក់គ្នា។

- ៧ ធ្នូ - ៥ មករា ៖ ជារយៈពេល ដែលថាមពលរបស់មនុស្សឆ្នាំចចុះ ខ្សោយខ្លាំង ។ គេងាយធ្លាក់ខ្លួនឈឺ ហើយ អស់កម្លាំង ។ មនុស្សនេះគួរស្វែងរក ពេលលេវាសម្រាប់សម្រាក និងជៀស វាងការងារដែលត្រូវការការទទួលខុស ត្រូវខ្ពស់ និងធុញថប់ខ្លាំងដែលអាច បណ្តាលឱ្យគេទ្រុឌទ្រោមយ៉ាងឆាប់រហ័ស។ នេះជារយៈពេលដែលបុគ្គលឆ្នាំចគួរ ចំណាយពេលសម្រាកម្សាន្តឱ្យបានច្រើន ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ ។

- ៦ មករា - ៣ កុម្ភៈ ជារយៈពេល សំណាងបំផុតសម្រាប់មនុស្សឆ្នាំច ហើយឱកាសជាច្រើននឹងបង្ហាញខ្លួន ចំពោះគេ ។ បុគ្គលឆ្នាំចមានការគិត បែបវិជ្ជមានផុសចេញឡើង គេទទួល បានលទ្ធផល និងលាភសំណាង គួរជាទី ពេញចិត្តពីការងារ និងមុខរបរជួញដូរ ដែលគេបានចូលរួម ។ មនុស្សនេះ ជាទី ចាប់អារម្មណ៍របស់អ្នកផងទាំងពួងនៅ ក្នុងចុងបញ្ចប់នៃឆ្នាំខាល ហើយរាសី ចាប់ផ្តើមឡើងបន្តិចម្តងៗរហូតដល់ឆ្នាំ ក្រោយទៀត ។ ហេតុនេះ គេគួរតែរីក រាយ និងប្រើប្រាស់ពេលវេលាដ៏មាន តម្លៃនេះឱ្យអស់លទ្ធភាព ។ ឯទំនាក់ទំនង ស្នេហារបស់បុគ្គលឆ្នាំចនៅពេលនេះ ពោរពេញទៅដោយភាពផ្អែមល្ហែម និង រីករាយ ។ (នៅមានត)