(៣១)ការរៀបចំហុងស៊ុយ សំរាប់ឆ្នាំ​២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

- ៧ វិច្ឆិកា - ៦ ធ្នូ ៖ មនុស្សឆ្នាំច ទទួលការរំខានពីមនុស្សដែលមិនយល់ ស្របជាមួយខ្លួន ។ នេះជារយៈពេលដែល អាចកើតមានការយល់ច្រឡំ និងជម្លោះ ឯមនុស្សដទៃសម្ងំចាប់កំហុស ហើយ បុគ្គលឆ្នាំចទៀតសោត ងាយនឹងច្រឡោតបំផុត​ ដែលនេះនឹងធ្វើឱ្យរឿងរ៉ាវ ជម្លោះ តូចតាច កាន់តែមាន សភាពធំឡើង ហេតុនេះមនុស្សឆ្នាំច ត្រូវគ្រប់គ្រង កំហឹងរបស់ខ្លួនឱ្យបានទើបប្រសើរ ។ នៅ ក្នុងរយៈពេលនេះដែរ គេមិនគួរសម្រេច ចិត្តលើបញ្ហាធំដុំនានា ដែលទាក់ទងនឹងការងារ និងមុខជំនួញនោះទេ ហើយការសម្រេចអ្វីៗ ត្រូវពឹងផ្អែកលើការគិតរបស់ខ្លួន មិនត្រូវពឹងលើគំនិត របស់អ្នកដទៃនោះទេ ។ ឯរឿងរ៉ាវស្នេហាមាន សភាពស្ងប់ស្ងាត់ តែមិនផ្អែមល្ហែមទេ គេអាចរក្សាចំណងស្នេហ៍បានដោយ ជៀសវាងការ ប្រឈមមុខដាក់គ្នា ។

- ៧ ធ្នូ - ៥ មករា ៖ ជារយៈពេល ដែលថាមពលរបស់មនុស្សឆ្នាំចចុះ ខ្សោយខ្លាំង ។ គេងាយធ្លាក់ខ្លួនឈឺ ហើយ អស់កម្លាំង ។ មនុស្សនេះគួរស្វែងរក ពេលលេវាសម្រាប់សម្រាក និងជៀស វាងការងារដែលត្រូវការការទទួលខុស ត្រូវខ្ពស់ និងធុញថប់ខ្លាំងដែលអាច បណ្តាលឱ្យគេទ្រុឌទ្រោមយ៉ាងឆាប់រហ័ស។ នេះជារយៈពេលដែលបុគ្គលឆ្នាំចគួរ ចំណាយពេលសម្រាកម្សាន្តឱ្យបានច្រើន ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ ។

- ៦ មករា - ៣ កុម្ភៈ ជារយៈពេល សំណាងបំផុតសម្រាប់មនុស្សឆ្នាំច ហើយឱកាសជាច្រើននឹងបង្ហាញខ្លួន ចំពោះគេ ។ បុគ្គលឆ្នាំចមានការគិត បែបវិជ្ជមានផុសចេញឡើង គេទទួល បានលទ្ធផល និងលាភសំណាង គួរជាទី ពេញចិត្តពីការងារ និងមុខរបរជួញដូរ ដែលគេបានចូលរួម ។ មនុស្សនេះ ជាទី ចាប់អារម្មណ៍របស់អ្នកផងទាំងពួងនៅ ក្នុងចុងបញ្ចប់នៃឆ្នាំខាល ហើយរាសី ចាប់ផ្តើមឡើងបន្តិចម្តងៗរហូតដល់ឆ្នាំ ក្រោយទៀត ។ ហេតុនេះ គេគួរតែរីក រាយ និងប្រើប្រាស់ពេលវេលាដ៏មាន តម្លៃនេះឱ្យអស់លទ្ធភាព ។ ឯទំនាក់ទំនង ស្នេហារបស់បុគ្គលឆ្នាំចនៅពេលនេះ ពោរពេញទៅដោយភាពផ្អែមល្ហែម និង រីករាយ ។

ទំនាក់ទំនងរវាងអ្នកកើតឆ្នាំច ជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០

- ច និងជូត ៖ នៅក្នុងឆ្នាំ២០១០នេះ អ្នកកើតឆ្នាំជូតមើលឃើញថាខ្លួនគេ មានភាពកក់ក្តៅស្រួលខ្លួនក្នុងទំនាក់ ទំនងជាមួយបុគ្គលឆ្នាំច ។ នេះជាសម្ព័ន្ធ ភាពដ៏រីករាយមួយ ទោះជាមិនស៊ីជម្រៅ និងរ៉ូមែនទិកក៏ដោយ ។

- ច និងឆ្លូវ ៖ សត្វគោ និងឆ្កែ ជាគូ ទទួលបានជោគជ័យតាមការរំពឹងទុក ដោយសារតែឆ្នាំ២០១០ ពួកគេទាំងពីរ មានលាភសំណាង ល្អប្រសើរដូចគ្នា ។ បើនិយាយពីភាពចុះសម្រុងវិញ មាន សញ្ញាណមិត្តភាព និងភាពសុខស្រួល ក្នុងការទាក់ទង ។

- ច និងខាល ៖ បុគ្គលទាំងពីរនេះ ត្រូវការគ្នាទៅវិញទៅមកនៅក្នុងឆ្នាំនេះ ហើយម្នាក់ៗនឹងយល់ថា ម្នាក់ទៀតជា មិត្តពិតប្រាកដ និងគួរឱ្យទុកចិត្តបាន ។ បុគ្គលឆ្នាំខាល នឹងមើលឃើញថាខ្លួន អាចពឹងផ្អែកលើភាពស្មោះត្រង់របស់ បុគ្គលឆ្នាំចបាន រីឯបុគ្គលឆ្នាំច នឹងពឹង ពាក់បុគ្គលឆ្នាំខាលនៅពេលមានការ លំបាកកើតឡើង ។ ដូច្នេះ នេះជាសម្ព័ន្ធ ភាពដែលជួយគ្នាទៅវិញទៅមកយ៉ាងល្អ ប្រសើរនៅក្នុងឆ្នាំ២០១០ ។

- ច និងថោះ ៖ គឺជាគូកន និងមិត្ត ភក្តិដ៏ជិតដិតនឹងគ្នា ។ បុគ្គលទាំងពីរ មានភាពទាក់ទាញចំពោះគ្នាទៅវិញទៅ មកជាខ្លាំង ហើយក៏ជាអ្នកនាំសំណាង មកឱ្យគ្នាទៅវិញទៅមកដែរ ។

- ច និងរោង ៖ ជាសត្រូវដូចសព្វ មួយដង ហើយភាពខុសគ្នារបស់គេកាន់ តែមានសភាពខ្លាំងក្លាឡើងនៅក្នុងឆ្នាំ ២០១០នេះ ។ ជាសម្ព័ន្ធភាពមិនជោគ ជ័យ ព្រោះជម្លោះនិងការប្រកែកគ្នានឹង កើតមានឡើង ។

- ច និងម្សាញ់ ៖ នៅក្នុងឆ្នាំ២០១០ នេះ ធាតុរបស់បុគ្គលទាំងពីរប្រឆាំងគ្នា។ ពួកគេមិនមានភាពទាក់ទាញគ្នាទៅវិញ ទៅមកទេ ហើយក៏មិនបានផ្តល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដែរ ។ មនុស្សឆ្នាំម្សាញ់ច្រើនតែក្តៅក្រហាយ ដោយសារការតបតវិញរបស់ខ្លួន ។

- ច និងមមី ៖ ជាធម្មតាបុគ្គលឆ្នាំ មមី មានភាពចុះសម្រុងខ្លាំងជាមួយ បុគ្គលឆ្នាំច ។ នៅក្នុងឆ្នាំ២០១០នេះ បុគ្គលឆ្នាំមមី នឹងងាយឆាប់ខឹង ច្រឡោត តែសំណាងល្អមនុស្សឆ្នាំចមានលក្ខណៈ ស្ងៀមស្ងាត់ មិនចងគំនុំ ហេតុនេះទំនាក់ ទំនងនេះអាចនៅដំណើរការបានល្អ ។

- ច និងមមែ ៖ ជាទំនាក់ទំនងដែល ធ្វើឱ្យគេទាំងពីរមានភាពសុខស្រួលក្នុង ចិត្ត ព្រោះពួកគេជាមនុស្សងាយស្រួល ជាមនុស្សស្លូត និងស្មោះត្រង់ដូចគ្នា ។ ហេតុនេះ សម្ព័ន្ធភាពដែលកើតឡើង គឺ ជាទំនាក់ទំនងដែលមានស្ថិរភាពរហូត តរៀងទៅ ។

- ច និងវក ៖ ឆ្នាំ២០១០ គឺជាឆ្នាំ ដែលធ្វើឱ្យគេទាំងពីរឃ្លាតឆ្ងាយពីគ្នា ខ្លាំង ។ មនុស្សឆ្នាំវក មិនអាចអត់ទ្រាំ ចំពោះបុគ្គលឆ្នាំចដ៏ទន់ខ្សោយ ។ មនុស្ស ឆ្នាំវក រក្សានូវភាពស្មោះត្រង់បានតិច តួចណាស់ចំពោះមនុស្សឆ្នាំច ។ ហេតុ នេះ មនុស្សឆ្នាំវកអាចក្បត់ចិត្តមនុស្ស ឆ្នាំចនៅក្នុងឆ្នាំ២០១០នេះ ។

- ច និងរកា ៖ ជាទូទៅបុគ្គលឆ្នាំរកា អាចចុះសម្រុងគ្នាបានល្អ ។ ចំពោះ ទំនាក់ទំនងអាពាហ៍ពិពាហ៍ បុគ្គលទាំង ពីរអាចរស់នៅជាមួយគ្នាដោយភាពរីក រាយ ហើយបញ្ហាមួយដែលត្រូវលើក ឡើងនៅក្នុងអំឡុងឆ្នាំនេះ គឺមនុស្សឆ្នាំ រកាមានការទាមទារខ្ពស់ពេកពីបុគ្គល ឆ្នាំចដែលទន់ខ្សោយ ។ នៅពេលដែល គេរកមិនឃើញលទ្ធផលពីការទាមទារ នោះ មនុស្សឆ្នាំរកា នឹងបញ្ចោញកំហឹង រួមទាំងភាពក្រេវក្រោធ ហើយគេងាយ នឹងបែកចិត្ត ឬដើរចេញពីមនុស្សឆ្នាំច ជាទីបំផុត ។

- ច និង ចៈ នៅពេលដែលមនុស្ស ឆ្នាំចពីរនាក់ចងសម្ព័ន្ធភាពនឹងគ្នា ពួក គេរស់នៅដោយមានភាពសុខដុម និង សន្តិភាព ។ ពួកគេនឹងនិយាយទៅកាន់គ្នា ក្នុងពាក្យសម្តីល្អៗដែលមិនងាយនឹង មានភាពតឹងតែងកើតឡើងរវាងគ្នា ឡើយ ។ នៅក្នុងឆ្នាំ២០១០នេះ គេទាំង ពីរមានភាពទន់ខ្សោយដូចគ្នា តែងមាន សុខភាពមិនសូវមាំទាំ ទាំងផ្លូវកាយ និង ផ្លូវចិត្ត ។ ទាំងនេះរឹតតែធ្វើឱ្យបុគ្គលទាំង ពីរកាន់តែយោគយល់គ្នា ហើយអាចរស់ នៅដោយស្រួលជាមួយគ្នា និងពេញចិត្ត ចំពោះលាភសំណាងដ៏តិចតួចដែលគេ នឹងទទួលបាន ព្រោះថាអ្នកដែលទន់ ខ្សោយ មិនអាចរកឃើញភាពស្រណុក សុខស្រួលជាមួយអ្នកដែលមានរាសី ខ្ពស់ជាងខ្លួនខ្លាំងពេកទេនៅក្នុងឆ្នាំ ២០១០នេះ ។

- ច និងកុរ ៖ មនុស្សឆ្នាំច ងាយនឹង ចុះសម្រុងជាមួយបុគ្គលឆ្នាំកុរជាទីបំផុត។ នេះក៏ដោយសារតែគេជាមនុស្សងាយ ស្រួលដូចគ្នា ចូលចិត្តការសន្សំសុខ ។ នៅក្នុងឆ្នាំ២០១០ មនុស្សទាំងពីរចង សម្ព័ន្ធភាពគ្នា មិនមែនដោយសារតែ មនោសញ្ចោតនាចំពោះគ្នាទៅវិញទៅ មកតែមួយមុខទេ បុគ្គលទាំងពីរយល់ ឃើញថាដៃគូរបស់ខ្លួនអាចជឿទុកចិត្ត បាន និងអាចជួយទំនុកបម្រុងខ្លួនបាននៅ ក្នុងកម្រិតសមរម្យមួយ ។ នេះជាគូដ៏គួរ ឱ្យរីករាយទាំងនៅក្នុងសម្ព័ន្ធភាព អាពាហ៍ពិពាហ៍ និងមុខរបរជួញដូរ ។ ឆ្នាំ ២០១០នឹងផ្តល់លាភសំណាងពិសេស ដល់គេទាំងពីរក្នុងលក្ខណៈជាសម្ព័ន្ធភាព ជាជាងបុគ្គល 9

 

ការទស្សន៍ទាយសម្រាប់អ្នកកើត ឆ្នាំកុរ

ឆ្នាំកុរ ធាតុឈើ អាយុ៧៦ឆ្នាំ (០៤ កុម្ភៈ ១៩៣៥ - ២៣ មករា ១៩៣៦)

ឆ្នាំកុរ ធាតុភ្លើង អាយុ៦៣ឆ្នាំ (២២ មករា ១៩៤៧ - ០៩ កុម្ភៈ ១៩៤៨)

ឆ្នាំកុរ ធាតុដី អាយុ៥១ឆ្នាំ (០៨ កុម្ភៈ ១៩៥៩ - ២៧ មករា ១៩៦០)

ឆ្នាំកុរ ធាតុដែក អាយុ៣៩ឆ្នាំ (២៧ មករា ១៩៧១ - ១៤ កុម្ភៈ ១៩៧២)

ឆ្នាំកុរ ធាតុទឹក អាយុ២៧ឆ្នាំ (១៣ កុម្ភៈ ១៩៨៣ - ០១ កុម្ភៈ ១៩៨៤)

ឆ្នាំកុរ ធាតុឈើ អាយុ១៦ឆ្នាំ (៣១ មករា ១៩៩៥ - ១៨ កុម្ភៈ ១៩៩៦)

(នៅមានត)