(៣២)ការរៀបចំហុងស៊ុយ សម្រាប់ឆ្នាំ២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

សភាពទូទៅប្រចាំឆ្នាំ

ឆ្នាំខាល ២០១០នេះ គឺជាឆ្នាំដែល សន្តោសប្រណីដល់បុគ្គលឆ្នាំជ្រូកណាស់ ហើយនេះគឺជាឆ្នាំដែលនឹងនាំមកនូវការ រីកចម្រើនគ្រប់ផ្នែក ។ មនុស្សឆ្នាំកុរ ក៏ នឹងទទួលបាននូវលាភសំណាងខាងលុយ កាក់ដែរ ។ ប៉ុន្តែការទស្សន៍ទាយក៏បាន បង្ហាញថា ថាមពលប្រចាំជីវិតរបស់ បុគ្គលកើតឆ្នាំកុរ មិនសូវរឹងប៉ឹង និងមិន សូវក្លៀវក្លាគ្រប់គ្រាន់សម្រាប់ទទួលយក អ្វីៗទាំងឡាយដែលឆ្នាំខាល នឹងផ្តល់ឱ្យ នោះទេ ។ មនុស្សឆ្នាំកុរអាចធ្វើឱ្យប្រសើរ ឡើងនូវឥរិយាបថនេះដោយការកែប្រែ ការគិតមកជាបែបរស់រវើក និងវិជ្ជ មាន។ ហេតុនេះឆ្នាំនេះជាឆ្នាំដែលនឹង នាំមកនូវប្រយោជន៍ដ៏ច្រើនសន្ធឹកដល់ មនុស្សនេះ ។

នៅក្នុងឆ្នាំ២០១០ ប្រជាប្រិយភាព របស់មនុស្សឆ្នាំកុរ នឹងឡើងដល់កំពូល ទោះជាថាមពលប្រចាំឆ្នាំ មិនសូវជា មានភាពក្លៀវក្លាក៏ដោយ ក៏មនុស្សនេះ នឹងទទួលបាននូវភាពរីករាយ និងរស់ រវើកដែរ ។ ចំពោះរឿងរ៉ាវការងារ បុគ្គលឆ្នាំកុរ ទំនងជាបំពេញភារកិច្ច របស់ខ្លួនបែបសើរៗមិនស៊ីជម្រៅ តែ គេនឹងបង្កើតទំនាក់ទំនង ហើយទាមទារ ឱ្យអ្នកផ្សេងខំប្រឹងប្រែងជំនួសវិញ ។ មហិច្ឆតាដែលធ្លាប់មាន ដូចជាការចង់ ក្លាយជាសេដ្ឋី និងចង់សង្គ្រោះពិភព លោករបស់មនុស្សឆ្នាំកុរ នឹងមិនមែន ជាកត្តារាលរោលដូចសព្វមួយដងនោះ ទៀតទេ ។ មនុស្សនេះ នឹងសប្បាយបំផុត ក្នុងការធ្វើអ្វីតែឯងដោយគ្មានមហិច្ឆតា ហើយប្រសិនបើមនុស្សឆ្នាំកុរប្រើប្រាស់ រយៈពេលនេះ ដើម្បីតាំងសីល និងរៀន ធម៌ជាដើមនោះ គេអាចសម្រេចនូវ ការយល់ដឹងដ៏គួរឱ្យភ្ញាក់ផ្អើល ។

ឆ្នាំកុរ អាយុ១៥ឆ្នាំ និង៧៥ឆ្នាំ

នឹងរីករាយជាមួយស្ថានភាពរបស់ ខ្លួន ។ ជោគជ័យនៅក្នុងការងារ ឬការ រៀនសូត្របានបង្ហាញខ្លួនឡើង ។ នេះ មានន័យថា បុគ្គលឆ្នាំកុរដែលមានវ័យ ចំណាស់អាចទទួលបានការទទួលស្គាល់ និងកេរ្តិ៍ឈ្មោះល្អប្រពៃនៅក្នុងពេលនេះ ។ ចំណែកបុគ្គលឆ្នាំកុរ វ័យក្មេង នឹងមាន ជោគជ័យនៅក្នុងការសិក្សារៀនសូត្រ ឬ ក្នុងការប្រឡងនានា ។ នេះជាឱកាស ដែលគេគួរប្រឹងប្រែងប្រឡងប្រជែង ដើម្បីអាហារូបករណ៍ ៘ អ្វីដែលជា កង្វល់សម្រាប់បុគ្គលឆ្នាំកុរ គឺរឿងអស្ថិរ ភាពហិរញ្ញវត្ថុ ឯចំណូលមានតិចជាង ការចំណាយ ហើយមិនគួរព្រួយបារម្ភ ច្រើនពេកពីរឿងនេះឡើយ ដរាបណាគេ មានជំនឿចិត្ត ហើយកាត់បន្ថយការ ចំណាយមិនចាំបាច់ ឆ្នាំនេះ គឺជាឆ្នាំដ៏ រីករាយសម្រាប់គេ ។

ឆ្នាំកុរ អាយុ៦៣ឆ្នាំ

ជាមនុស្សដែលក្លាហាន និងមានការ ប្តេជ្ញាចិត្តខ្ពស់ ហេតុនេះគេមានភ័ព្វ សំណាងល្អនៅក្នុងអំឡុងឆ្នាំ២០១០នេះ។ មនុស្សនេះទទួលបានជោគជ័យក្នុងការ ងារកម្រិតខ្ពស់ រួមជាមួយនឹងការហូរ ចូលលុយកាក់ជាទីគាប់ចិត្ត ។ អ្វីដែលជា ការបារម្ភនោះគឺគេនឹងជួបប្រទះបញ្ហា សុខភាព ដូចនេះ គួរប្រឹងប្រែងថែរក្សា សុខភាពរបស់ខ្លួន និងកែប្រែហុងហ៊ុយ ផ្ទះសម្បែងសុខភាពល្អ ដូចជាចៀសវាង ស្នាក់នៅក្នុងបន្ទប់ដែលឋិតនៅខាងជើង ឆៀងខាងកើត ហើយត្រូវព្យួរឃ្លោកនៅ ទិសខាងជើងឆៀងខាងលិចជាដើម ។

ឆ្នាំកុរ អាយុ៥១ឆ្នាំ

ជាមនុស្សដែលស្រឡាញ់គ្រួសារ និង គូស្នេហ៍របស់ខ្លួនជាទីបំផុត ។ ហេតុនេះ អ្វីដែលសំខាន់សម្រាប់គេ នោះគឺហិរញ្ញ វត្ថុសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយជា សំណាងល្អ បញ្ហាលុយកាក់មានស្ថិរភាព ដែលអាចឱ្យមនុស្សនេះចៀសផុតពីការ ព្រួយបារម្ភបាន ។ គេគួរចៀសវាងការ ប្រថុយប្រថាននានាដែលអាចនាំឱ្យខាត បង់លុយកាក់ ព្រោះរយៈពេលឆ្នាំនេះ ទ្រព្យសំណាងមិនមានច្រើនតាមការ ប្រាថ្នានោះទេ ។ តែការបរិច្ចាគលុយ កាក់ខ្លះៗសម្រាប់ជួយដល់មនុស្សក្រីក្រ នឹងនាំមកវិញនូវសំណាងខាងហិរញ្ញវត្ថុ ប៉ុន្តែគួរប្រតិបត្តិកិច្ចនេះដោយសុទ្ធចិត្ត មិនមែនដោយការលោភលន់នោះទេ ។ មនុស្សឆ្នាំកុរ អាយុ៥១ឆ្នាំ មានជោគ សំណាងខាងការងារ ហើយនេះជាគ្រឹះ សម្រាប់អនាគតរបស់គេ ។ តែគេគួរ ប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាពផ្ទាល់ ខ្លួន ។

ឆ្នាំកុរ អាយុ៣៩ឆ្នាំ

នឹងមានពេលវេលាដ៏រីករាយជាមួយ នឹងការរីកចម្រើនខាងការងារ និងកេរ្តិ៍ ឈ្មោះនៅក្នុងអំឡុងឆ្នាំ២០១០នេះ ។ មនុស្សនេះនឹងផ្តោតការយកចិត្តទុកដាក់ យ៉ាងខ្លាំងនៅក្នុងរឿងការងារ ហើយគេក៏ នឹងទទួលបាននូវលទ្ធផលយ៉ាងខ្លាំង ដែល អាចធ្វើឱ្យគេសម្រេចបានជោគជ័យ ចំពោះភារកិច្ចទាំងឡាយណាដែលបាន បំពេញកន្លងមក ។ តែមនុស្សនេះមិន មានស្ថិរភាពខាងហិរញ្ញវត្ថុឡើយ ព្រោះ ខ្ទង់ចំណាយកើនខ្ពស ឯប្រាក់ចំណូលមាន ការធ្លាក់ចុះ ។ តែទោះយ៉ាងនេះក៏ដោយ ក៏មនុស្សឆ្នាំកុរនេះ នឹងរីករាយជាមួយ ការបំពេញការងារ ជាងការគិតពីបញ្ហា លុយកាក់ ។

ឆ្នាំកុរ អាយុ២៧ឆ្នាំ

ជាមនុស្សពោរពេញទៅដោយភាព ក្លៀវក្លា ស្វាហាប់ និងជាបុគ្គលឆ្នាំកុរ ដែលមានរសីខ្ពស់ជាងគេនៅក្នុងចំ- ណោមមនុស្សឆ្នាំកុរ នៅក្នុងអំឡុងឆ្នាំ ២០១០នេះ ។ ចំពោះអ្នកបំពេញការងារ នេះជារយៈពេលដែលពោរពេញដោយ ផ្លែផ្កា ឯជោគជ័យ នឹងកើតឡើងដោយ មិនចាំបាច់ខំប្រឹងប្រែង ។ មនុស្សនេះ អាចនឹងទទួលបានការគាំទ្រពីអ្នករួមការ ងារ ហើយការឡើងឋានៈបុណ្យស័ក្តិអាច នឹងកើតមានឡើងដែរ ។ មិនតែប៉ុណ្ណោះ លុយកាក់ក៏នឹងហូរចូលច្រើនសន្ធឹក សន្ធាប់រហូតដល់បុគ្គលឆ្នាំកុរមាន អារម្មណ៍ថាខ្លួនឯងមានឡើងៗ ។ បុគ្គល នេះនឹងមានភាពរីករាយជាមួយអ្វីៗ ដែលគេនឹងទទួលបាននៅក្នុងអំឡុងឆ្នាំ ខាលនេះ ។

ការប្រមើលមើលប្រចាំខែ

- ៤ កុម្ភៈ - ៥ មីនា ៖ នេះជារយៈ ពេលដ៏រវល់បំផុតសម្រាប់មនុស្សឆ្នាំកុរ ដោយសារតែការងារទាំងឡាយត្រូវ បំពេញឱ្យចប់សព្វគ្រប់ តែគួរប្រយ័ត្ន ប្រយែងកុំឱ្យកើតមានអារម្មណ៍ធុញថប់ និងនឿយហត់ពេក ដែលជាហេតុអាច ប៉ះពាល់ដល់សុខភាព ។ នៅក្នុងរយៈ ពេលនេះ បុគ្គលនេះក៏ងាយនឹងច្រឡោត ខឹងជាទីបំផុត ជាហេតុធ្វើឱ្យគេអាចមាន បញ្ហា ឬក៏ការឈ្លោះប្រកែកជាមួយនឹង អ្នករួមការងារ ហេតុនេះគួរតែព្យាយាម ទប់អារម្មណ៍ដើម្បីឱ្យអ្វីៗមានសភាពជា ប្រក្រតី ។ នេះក៏ជារយៈពេលដែលមាន ការប្រកួតប្រជែងខ្លាំងនៅក្នុងរបរជួញដូរ ដូច្នេះ គួរចៀសវាងការចរចា ឬការចុះ កុងត្រាសំខាន់ៗនៅក្នុងរយៈពេលដែល រាសីធ្លាក់ចុះបែបនេះ ។ ឯបញ្ហារឿងរ៉ាវ ស្នេហា ក៏អាចជួបប្រទះបញ្ហាដែរដោយ សារតែមានអារម្មណ៍ធុញទ្រាន់របស់គេ។

- ៦ មីនា - ៤ មេសា ៖ ជារយៈពេល ដែលបុគ្គលឆ្នាំកុរអាចជួបប្រទះនឹងរឿង ឈឺថ្កាត់នានា ជាពិសេសចំពោះបុគ្គល ដែលមានការទស្សន៍ទាយថានឹងមាន បញ្ហាផ្នែកសុខភាពនៅក្នុងអំឡុងឆ្នាំនេះ ហេតុនេះគេគួរទទួលទាននូវចំណីអាហារ ល្អៗ សម្រាកឱ្យបានគ្រប់គ្រាន់ និងចៀស វាងការគិតច្រើន ដើម្បីចៀសផុតពីការ ធ្លាក់ខ្លួនឈឺ ។ នៅក្នុងរយៈពេលនេះ បុគ្គលឆ្នាំកុរ មិនសូវមានអារម្មណ៍មូល នៅក្នុងការធ្វើការងារនោះទេ ហេតុនេះ ជោគជ័យមិនងាយនឹងកើតនៅក្នុងអំឡុង ខែនេះនោះឡើយ ។ ឯបញ្ហាការងាររកស៊ី ក៏នឹងជួបប្រទះឧបសគ្គខ្លះដែរ ដូច្នេះគួរ ចៀសវាងការខំប្រឹងហួសហេតុពេក ដូច ជាពង្រីកការលក់ដូរ និងធ្វើការហួស កំណត់ ព្រោះលទ្ធផលនឹងមិនមានភាព ប្រសើរឡើយ នៅពេលដែលរាសីមាន ការធ្លាក់ចុះបែបនេះ យកល្អគួររង់ចាំ ដល់ខែក្រោយៗទៀតទើបប្រសើរ ។

- ៥ មេសា - ៥ ឧសភា ៖ ជារយៈ ពេលល្អប្រសើរសម្រាប់បុគ្គលឆ្នាំកុរ សំណាងខាងលុយកាក់ និងការងារ បង្ហាញខ្លួនឡើងក្នុងអំឡុងខែនេះ ។ លើស ពីនេះ គេមានឱកាសសម្រាប់ការអភិវឌ្ឍ ខ្លួនឯងឱ្យរីកចម្រើនដែរ ។ នេះជារយៈ ពេលល្អប្រសើរសម្រាប់បុគ្គលវ័យក្មេង ដែលកំពុងសិក្សារៀនសូត្រ ។ មនុស្សឆ្នាំ កុរ គួរតែជឿជាក់លើខ្លួនឯង ហើយធ្វើអ្វី ដែលខ្លួនយល់ថាត្រូវធ្វើ និងត្រឹមត្រូវ នោះ គេនឹងទទួលបានលទ្ធផលជាទីគាប់ ចិត្ត ។ (នៅមានត)