អតីត​អគ្គ​នាយ​កកីឡា​របស់​ក្រសួង​អប់រំ​យុ​វ​ជ​និង​កីឡា​ក្លាយ​ជា​ទី​ប្រឹក្សា​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុ​ជា​

ដោយ​ ៖ យឺន ពន្លឺ|ថ្ងៃទី 22 មករា 2014 ម៉ោង 13:51:15

ភ្នំពេញ​ ​៖ លោក​ ​ឡាក់​ ​សំអាត​ ​ដែល​ជា​អតីត​អគ្គ​នាយក​កីឡា​ ​នៃ​ ​អគ្គ​នាយក​ដ្ឋា​ន​ ​របស់​ក្រសួង​អប់រំ​ ​យុ​វ​ជន​ ​និង​ ​កីឡា​ ​ដែល​បាន​ដាក់​ឲ្យ​ចូល​និវត្ត​រ៍​តាំង​ពី​ពាក់​ក​ណ្តា​ល​ឆ្នាំ​២០១៣ នៃ​អាណត្តិ​ទី​៤មក​នោះ​ ​ហើយ​ត្រូវ​ទទួល​តំណែង​បន្ត​ជា​ទី​ប្រឹក្សា​ក្រសួង​អប់រំ​បាន​ប៉ុន្មាន​ខែ​ផង​ដែរ​ ​ប៉ុន្តែ​សម្រាប់​អាណត្តិ​ទី​៥នេះ​ ​លោក​ ​ឡាក់​ ​សំអាត​ ​របូត​តំណែង​ពី​ទី​ប្រឹក្សា​ក្រសួង​ ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មក​រា​ ​ឆ្នាំ​២០១៤ ត្រូវ​បាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុ​ជា​ប្រគល់​តំណែង​ជា​ទី​ប្រឹក្សា​សហ​ព័ន្ធ​ ​សម្រាប់​អ​ណ​ត្តិ​ទី​៥ឆ្នាំ​ ​២០១៤ ដល់​ ​២០១៧

 

ការ​ប្ដូរ​តំណែង​មក​ជា​ទី​ប្រឹក្សា​សហ​ព័ន្ធ​កីឡា​ប្រដាល់​នេះ​ ​គឺ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​មជ្ឈដ្ឋាន​ទូទៅ​មួយ​ចំនួន​ដែល​ថា​ ​លោក​ ​ឡាក់​ ​សំអាត​ ​ពី​អគ្គ​នាយក​កីឡា​ ​ទៅ​ទី​ប្រឹក្សា​ក្រសួង​បាន​កន្លះ​ឆ្នាំ​ ​ហើយ​មក​ដល់​ពេល​នេះ​ធ្លាក់​មក​ត្រឹម​ជា​ទី​ប្រឹក្សា​សហ​ព័ន្ធ​ប្រដាល់​កម្ពុ​ជា​ ​ដែល​ជា​ការ​ប្រឹង​ប្រែ​ជួយ​ជ្រោមជ្រែង​ពី​លោក​ ​ម៉ិ​ល​ ​កា​ដូ​ ​។

 

ជាមួយ​គ្នា​នេះ​ដែរ​ ​មាន​ម​ន្ត្រី​ក្រសួង​អប់រំ​មួយ​ចំនួន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​លើក​ឡើង​ពី​ស្នាដៃ​ដឹកនាំ​សកម្មភាព​កីឡា​របស់​លោក​ ​ឡាក់​ ​សំអាត​ ​ដែល​គ្រប់គ្រង​អង្គ​ភាព​ក្រោម​ចំណុះ​ចំនួន​៤អង្គ​ភាព​ ​មាន​ទី​១-មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ​, ទី​២-នាយក​ដ្ឋា​ន​អប់រំ​ ​និង​កីឡា​, ទី​៣-នាយក​ដ្ឋា​ន​សិស្ស​និស្សិត​ ​និង​ទី​៤-វិទ្យា​ស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​ ​ថា​ ​លទ្ធ​ផល​ ​និង​ការ​ដឹកនាំ​របស់​លោក​ត្រូវ​គេ​មើល​ឃើញ​ថា​មិន​សូវ​ទទួល​បាន​ការ​អភិវឌ្ឍ​ឲ្យ​មាន​រីក​ចម្រើន​ឡើយ​ ​ហើយ​ម​ន្ត្រី​ក្រោម​បង្គាប់​ក៍​មិន​សូវ​គោរព​កោត​ខ្លាច​លោក​ដែរ​ ​ប៉ុន្តែ​ទំហំ​ផ្ទៃ​ដី​ក្នុង​ស្តា​ដ​អូ​ឡាំ​ពិ​ក​កាន់តែ​រួម​តូច​ ​ការ​ពុះ​ជ្រៀ​ក​ដី​

ក្នុង​ស្តា​ដ​លក់​ដូរ​ ​និង​ជួល​ទី​ធ្លា​ផ្ញើ​ឡាន​ ​ម៉ូ​តូ​ដើម្បី​រក​ប្រាក់​ចំណូល​មាន​ការ​រីក​ចម្រើន​ផុ​ល​ផុស​គួរ​ឲ្យ​សរសើរ​ ​។

 

សរុប​សេ​ច​ក្តី​ទៅ​ ​ក្នុង​ការ​គ្រប់​៤អាណត្តិ​ ​ដែល​នៅ​ក្នុង​នោះ​មាន​លោក​ ​ប៊ុ​ន​ ​សុខ​ ​អតីត​ជា​រដ្ឋ​លេខាធិការ​ ​និង​ម​ន្ត្រី​ក្រោ​មៗ​ជំនាញ​អែប​អប​និង​លុត​ក្រាប​ផង​នោះ​ ​ធ្វើ​ឲ្យ​ស្តា​ដ​ខ្មែរ​ស្ទើរ​បាត់​សោភ័ណ​ភាព​ ​និង​រួម​តូច​ចង្អៀត​មក​ដល់​ពេល​បច្ចុប្បន្ន​ ​។

 

ម​ន្ត្រី​ដែល​ស្មោះ​ត្រង់​នឹង​ជាតិ​ដែល​ចូល​និវត្ត​រ៍​មួយ​ចំនួន​ ​បាន​រំលឹក​ពី​អនុ​ស្សា​វ​រី​យ៍​សកម្មភាព​ជា​មេ​ដឹកនាំ​កីឡា​របស់​លោក​ ​ឡាក់​ ​សំអាត​ ​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​ ​គឺ​គ្មាន​ទ​ស្ស​នៈ​ ​ឬ​ចក្ខុ​វិ​ស័​យ​ក្នុង​កីឡា​ឡើយ​ ​គឺ​ធ្វើ​ដើម្បី​ឲ្យ​តែ​មាន​សកម្មភាព​ ​និង​លើក​គម្រោង​ចំណាយ​ថវិកា​ជាតិ​ឲ្យ​បាន​ផល​ប្រយោជន៍​ពី​គម្រោង​នោះ​តែ​ប៉ុណ្ណោះ​ ​ពិសេស​ប្រកួត​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ​រាប់​រយ​លាន​រៀល​ ​

 

ព័ត៌មានផ្សេងៗទៀត
  •  រថ​យន្ត​ក្រុម​ហ៊ុន​ ​MFC​ ​លក់​គ្រឿង​អ​លង្កា​របើកថយ​ក្រោយ​ជ្រុល​បុក​ម៉ូ​តូ​FZ​ប​ណ្តា​ល​ឲ្យ​បុរស​ម្នាក់​បាក់​ជើង​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  រាជរដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់ខែ​មន្ដ្រីរាជការ​ដែល​មាន​កម្រិត​ទាប​ឯ​អ្នក​ប្រាក់ខែ​ខ្ពស់​រង់ចាំ​សិន​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  វិស័យ​ឯកជន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ចូលរួម​ចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ក្មេ​ងៗ​ឈ្លោះ​គ្នា​​ចា​ស់ៗ​កាន់ជើង​បង្ក​ជា​ហិង្សា​​ភា​គី​ម្ខាង​ទារ​សំណង​១.៥០០ដុល្លារ​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​មេបញ្ជាការ​អា​មេ​រិ​ក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​កងទ័ព​កម្ពុជា​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្នុង​ខេត្ដ​មួយ​ខ្សែ​ប្រវែង​៨០០​ម៉ែត្រ​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​ស្ទើរ​ក្លាយជា​ហិង្សា​រឿង​រថយន្ដ​ចត​ចាប់​ម៉ូយ​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​តុលាការ​បិទទ្វារ​បើក​សវនាការ​លើ​សំណុំរឿង​អតីត​អ្នកចម្រៀង ​អូ រ​ស្មី​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  លោក​ ទេព​ រិ​ទ្ធី​វិ​ទ្ធ​ អរគុណ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ផ្ដល់​កន្លែង​សមរម្យ​ដល់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​សម្រាប់​ធ្វើការ​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​បុរស​ម្នាក់​បន្លំ​ចូល​ដេក​ផ្ទះសំណាក់​ឆ្លៀតឱកាស​លួច​ឥ​វ៉ា​ន់​ភ្ញៀវ​ម្ចាស់​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​ទុក​កូន​ចោល​ដឹង​ថា​មាន​គេ​រើស​យក​ទៅ​ចិញ្ចឹម​ទៅ​ទារ​លុយ​១០០​ដុល្លារ​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​អ​.​ហ​.​ស្រុក​ម៉ា​ឡៃ​ឃាត់​ជនសង្ស័យ​២​នាក់​ពី​បទ​ចែកចាយ​គ្រឿងញៀន​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​មេបញ្ជាការ​កងពលតូច​លេខ​៨​នាំ​យក​អំណោយ​​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​យុទ្ធ​ជន​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​អ​.​ហ​.​ខេត្ដបន្ទាយមានជ័យ​ឃាត់ខ្លួន​​បុរស​ម្នាក់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ដ​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  មេព្រៃ​សង្កាត់​និង​នគរបាល​ប៉ុស្ដិ៍​ព្រ​ងិ​ល​ចាប់​រថយន្ដ​ដឹកឈើ​ខណៈ​កំពុង​ដូរ​កង់​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​កាស៊ីណូ​អា​រី​យ៉ូ​នៅ​ច្រកព្រំដែន​អន្ដរជាតិ​ដូង​ស្រុក​កំ​រៀង​បើកដៃ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ​ប្រពន្ធ​ឈឺពោះ​ឆ្លងទន្លេ​ ប្ដី​ឌុ​បម​ក​ដល់​លើ​ស្ពាន​គី​ហ្ស៊ូ​ណា​បែក​ទឹកភ្លោះ​កើតកូន​ធ្លាប់​ស្លាប់​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  តុលាការ​ផ្ដន្ទាទោស​ស្ដ្រី​៣​នាក់​ជាប់​ចោទ​ពី​បទ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  លោក​សូ​ម៉ា​រ៉ា​និង​លោក​សូ​វិ​សុ​ទ្ធី​ពុក​រលួយ​ពាក់ព័ន្ធ​និង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ដ​តួនាទី​ភារកិច្ច​ (ថ្ងៃទី21 សីហា ឆ្នាំ2014)
  •  ក្មេង​ស្រី​ម្នាក់​ធ្លាក់​ចូល​ក្នុង​ពាង​មាន​ទឹក​លង់​ស្លាប់​ (ថ្ងៃទី21 សីហា ឆ្នាំ2014)