(៣៣)ការរៀបចំហុងស៊ុយ សម្រាប់ឆ្នាំ​ ២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

- ៦ ឧសភា - ៥ មិថុនា ៖ ជារយៈ ពេលដែលបុគ្គលឆ្នាំកុរអាចសម្រេច សេចក្តីប្រាថ្នារបស់ខ្លួនបាន ដូច្នេះគួរ ផ្តោតទៅលើអ្វី​ដែលគេចង់បាន​នៅក្នុងអំឡុងពេលនេះ តែបើគ្មានការផ្តោត អារម្មណ៍ទេ ពេលវេលាដ៏ល្អនឹងកន្លងផុត ទៅទាំងឥតអំពើ ។ ចំពោះរបរជួញដូរ នេះ​ក៏ជារយៈពេល ដ៏វិសេស​​ក្នុងការបង្កើន ការផ្សព្វផ្សាយផលិតផល និងរៀបចំយុទ្ធ សាស្ត្រផ្សេងៗដែរ ។

- ៦ មិថុនា - ៦ កក្កដា ៖ ប្រាក់ចំ- ណូលនឹងកើនឡើងហើយបង្កើតជាគ្រឹះ ហិរញ្ញវត្ថុសម្រាប់ពេលអនាគត ។ នេះ ក៏ជារយៈពេលដ៏ល្អ សម្រាប់ការប្រថុយថ្មីៗទៀត នៅក្នុងការរកស៊ី ។ បុគ្គលឆ្នាំកុរ គួរតែធ្វើអ្វីដែលខ្លួនចង់ធ្វើជាយូរមក ហើយនៅក្នុងរយៈពេលនេះ ។ ភាពរុង រឿង សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ត្រូវចាប់ផ្តើមពង្រឹងពីពេលឥឡូវនេះ ទៅ។ នេះមិនត្រឹមតែជារយៈពេលដែល មនុស្សឆ្នាំកុរ អាចរកចំណូល បានច្រើន ប៉ុណ្ណោះទេ តែថែមទាំងអាចចាត់ចែង លុយកាក់ដែលហូរចូលនោះ ទៅលើរឿងផ្សេងទៀត ដែលកាន់តែធ្វើឱ្យ គេមានចំណូល សម្រាប់ ថ្ងៃអនាគត ។

- ៧ កក្កដា - ៧ សីហា ៖ បុគ្គលឆ្នាំ កុរដែលប្រកបការងារមិនត្រូវផ្លាស់ប្តូរ ការងារនៅក្នុអំឡុងពេលនេះទេ ហើយ ចំណែកអ្នកជំនួញវិញ ក៏មិនត្រូវផ្លាស់ ប្តូរបុគ្គលិកក្នុងខែនេះដែរ ។ នេះជារយៈ ពេលដែលរាសីបុគ្គលឆ្នាំកុរធ្លាក់ចុះ ហើយងាយជួបជាមួយមនុស្សមិនស្មោះ ត្រង់ មនុស្សបោកបញ្ឆោតដែលអាចធ្វើ ឱ្យបាត់បង់អ្វីមួយកាន់តែច្រើន មិនតែ ប៉ុណ្ណោះ មនុស្សឆ្នាំកុរ គួរប្រយ័ត្នប្រយែង ចំពោះសុខភាពផ្ទាល់ខ្លួន ព្រោះគេងាយ នឹងឆ្លងជំងឺជាទីបំផុតនៅក្នុងអំឡុងពេល នេះ ។ គេគួរចៀសវាងធ្វើដំណើរទៅកាន់ ទីបញ្ចុះសព មន្ទីរពេទ្យ ឬចូលរួមកម្ម វិធីបុណ្យសពដែលធ្វើឱ្យរាសីកាន់តែ ធ្លាក់ចុះយ៉ាងខ្លាំង ។

- ៨ សីហា - ៧ កញ្ញា ៖ មានមនុស្ស ដែលមានឥទ្ធិពលម្នាក់ចូលមកជួយ បុគ្គលឆ្នាំកុរនៅក្នុងរយៈពេលនេះ ។ អ្នក មានឥទ្ធិពលនឹងពាំនាំមកជាមួយនូវ ឱកាសជាច្រើនសម្រាប់បុគ្គលឆ្នាំកុរ ។ មុខជំនួញនឹងការងារមានដំណើរទៅមុខ យ៉ាងរលូន ហើយសំណាងល្អនឹងកើត មានឡើងនៅពេលដែលមនុស្សឆ្នាំកុរ បញ្ចោញសកម្មភាពរបស់គេ ។ អ្វីដែល ល្អបំផុតនៅក្នុងខែនេះ គឺមនុស្សគ្រប់គ្នា រង់ចាំជួយបុគ្គលឆ្នាំកុរជានិច្ច ហេតុនេះ គេមិនត្រូវខ្លាចញញើតក្នុងការសុំជំនួយ ពីអ្នកដទៃឡើយ ។ ដោយសារតែមនុស្ស ឆ្នាំកុរមានអារម្មណ៍ល្អនៅក្នុងរយៈកាល នេះ គេនឹងក្លាយជាមនុស្សដ៏គួរឱ្យទាក់ ទាញបំផុត ប្រសិនបើនៅលីវគេនឹងរក ឃើញមនុស្សជាទីពេញចិត្តសម្រាប់ជា គូអនាគត ។

- ៨ កញ្ញា - ៧ តុលា ៖ ជម្លោះតូច តាចអាចនឹងបង្កជារឿងធំដុំនៅក្នុងអំឡុង ខែនេះ ។ ហេតុនេះមនុស្សឆ្នាំកុរមិនគួរ ចូលរួមក្នុងការប្រឈមមុខប្រកែកនឹង អ្នកណាមួយឡើយក្នុងអំឡុងពេលនេះ ។ ឯសំណាងអាក្រក់នឹងកើតមានឡើង ចំពោះមនុស្សឆ្នាំកុរ ហើយងាយនឹងរង គ្រោះដោយសារគ្រោះថ្នាក់ផ្សេងៗ ដូច ជាការលេងកីឡាជាដើម ។ ហេតុនេះ បុគ្គលឆ្នាំកុរ គួរចៀសវាងសកម្មភាព ណាដែលអាចបង្កជាគ្រោះថ្នាក់សម្រាប់ គេ ។ នៅក្នុងសម្ព័ន្ធភាពស្នេហារបស់ បុគ្គលឆ្នាំកុរវិញ ជម្លោះជាមួយដៃគូ ងាយកើតមានឡើងជាទីបំផុត ហើយ ដើម្បីសេចក្តីសុខក្នុងរឿងស្នេហានេះ គេ គួរចៀសវាងការប្រឈមមុខទាំងឡាយ ទាំងពួង ។

- ៨ តុលា - ៧ វិច្ឆិកា ៖ ជារយៈពេល ល្អប្រសើរមួយទៀតសម្រាប់មនុស្សឆ្នាំ កុរនៅលីវក្នុងការស្វែងរកគូអនាគត តែ ចំពោះអ្នកដែលមានគ្រួសារហើយ សម្ព័ន្ធភាពស្នេហាមានភាពផ្អែមល្ហែម ជាងពេលណាៗទាំងអស់ ។ ឯអ្នកប្រកប ការងារ នឹងមានឱកាសធ្វើការងារធំដុំ ឬ ការផ្លាស់ប្តូរទៅកាន់មុខតំណែងថ្មីណា មួយទៀត ចំពោះអ្នកប្រកបរបរជួញដូរ វិញ នេះជារយៈពេលដែលគេអាចរក ឃើញផ្លូវថ្មី សម្រាប់ពង្រីកមុខរបរ ប្រកបដោយសុវត្ថិភាព ។

- ៧ វិច្ឆិកា - ៦ ធ្នូ ៖ រយៈពេលនេះ មានទាំងសំណាងល្អ និងអាក្រក់កើត ឡើងលាយឡំគ្នាចំពោះបុគ្គលឆ្នាំកុរ ។ ប៉ុន្តែសំណាងអាក្រក់អាចកើតមានក្នុង លក្ខណៈជាជម្លោះរឿងក្តីក្តាំ ដូចនេះគួរ តែប្រយ័ត្នក្នុងការនិយាយស្តី និងត្រូវចេះ គ្រប់គ្រងអារម្មណ៍ឱ្យបានល្អ បើពុំនោះ សោត បុគ្គលនេះងាយនឹងបង្កើតឡើង សត្រូវដ៏មានឥទ្ធិពលជាច្រើន ។ សំណាង ល្អនឹងកើតក្នុងលក្ខណៈជាជោគជ័យការ ងារ ហើយរាល់គម្រោងដែលបានធ្វើ កន្លងមក អាចត្រូវបញ្ចប់ដោយជោគ ជ័យនៅក្នុងរយៈពេលនេះ ។

- ៧ ធ្នូ - ៥ មករា ៖ បញ្ហាសុខភាព នឹងចោទឡើងជាថ្មីម្តងទៀត ដូចនេះចូរ ប្រយ័ត្នចំពោះចំណីអាហារ និងត្រូវចូល សម្រាកពីព្រលប់ដើម្បីបង្កើនកម្លាំង ចៀសផុតពីជំងឺ ។ គ្រោះថ្នាក់ដាច់រលាត់ ចេញឈាមក៏នឹងអាចកើតឡើង ហេតុ នេះមនុស្សឆ្នាំកុរ ត្រូវប្រយ័ត្នប្រយែង សកម្មភាពទាំងឡាយដែលអាចបង្កជា ហេតុ ហើយបញ្ហាលុយកាក់ហូរចូលជា មធ្យម តែត្រូវចេះទប់ស្កាត់ក្នុងការ ចំណាយមិនបានការ ។ ឯទំនាក់ទំនងក្នុង សង្គមមានភាពរីកចម្រើនហើយស្នេហា ក៏មានភាពស្រស់បំព្រងដែរ ។

- ៦ មករា - ៣ កុម្ភៈ ជាចុងបញ្ចប់ នៃឆ្នាំខាល ជាពេលដែលពាំនាំមក ឱកាសនៃភាពរុងរឿងសម្រាប់មនុស្ស ឆ្នាំកុរ ហើយរាល់គម្រោងការណ៍ ទាំងឡាយត្រូវបានបញ្ចប់ ដោយជោគជ័យ ទាំងជំនួញ និងការងារមានលទ្ធផល ជាទីពេញចិត្ត ។ មនុស្សនេះគួរប្រើប្រាស់ ពេលវេលាដ៏ល្អនេះ ឱ្យអស់លទ្ធភាព ព្រោះអ្វីដែលគេចង់បាន គេអាចធ្វើបាន ដោយជោគជ័យ ព្រោះនេះជារយៈពេល ដែលគេគួររៀបចំផែនការ និងវិភាគ ស្ថានភាពរបស់ខ្លួន សម្រាប់ថ្ងៃអនាគត ព្រោះថានៅឆ្នាំថោះខាងមុខ មានរឿងល្អៗ ជាច្រើនទៀត ដែលបុគ្គលឆ្នាំជ្រូក នឹងរីករាយទទួលយក ដោយសេចក្តីពេញចិត្ត ក្រៃលែង ។

 

ទំនាក់ទំនងរវាងអ្នកកើតឆ្នាំកុរជា មួយសត្វទាំង១២ក្នុងឆ្នាំ២០១០

- កុរ និងជូត ៖ ជាទំនាក់ទំនងដ៏ល្អ ប្រសើរបំផុតមួយ នៅក្នុងឆ្នាំ២០១០ និង ជាទំនាក់ទំនងដ៏រីករាយ ។ ពួកគេទាំងពីរ នឹងទទួលបាន លាភសំណាងបន្ថែមទៀត ដោយសារតែការចងសម្ព័ន្ធភាពនេះ ។

- កុរ និងឆ្លូវ ៖ បុគ្គលទាំងពីរនេះមាន លក្ខណៈរួមតិចតួចបំផុត ហើយពិបាក នឹងបង្កើតបានសម្ព័ន្ធភាពដែលមាន ភាពកក់ក្តៅ និងសុខស្រួលណាស់ ។ ពួក គេមិនចុះសម្រុងនឹងគ្នា សូម្បីតែនៅក្នុង រឿងចំណងចំណូលចិត្ត និងរឿងកម្សាន្ត ផ្សេងៗ ចុងបញ្ចប់គេនឹងចាកចេញពីគ្នា ដោយគ្មានអាឡោះអាល័យ ។

- កុរ និងខាល ៖ សម្ព័ន្ធភាពនេះ នឹង ទទួលបានដំណឹងល្អៗក្នុងឆ្នាំ២០១០ ។ ខ្លា និងជ្រូក គឺជាមិត្តភ័ក្តិនឹងគ្នា នៅក្នុងចក្ររាសីចិន សំខាន់ជាងនេះទៀត ទំនាក់ទំនងរបស់ពួកគេ អាចជម្នះបានឧបសគ្គទាំងឡាយ ដែលនឹងកើតឡើង នៅក្នុងឆ្នាំ២០១០ ហើយអាចធ្វើការរួមគ្នា ដោយភាពក្លាហាន និងជឿជាក់ ។

- កុរ និងថោះ ៖ នេះគឺជាសម្ព័ន្ធភាព ដ៏រីរាយមួយទៀតដែលគោរពស្រឡាញ់ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ។ ឥរិយាបថរបស់ពួកគេ ចំពោះជីវិត គឺបន្ធូរបន្ថយ និងងាយស្រួល ។ នៅក្នុងឆ្នាំ ២០១០នេះ បុគ្គលឆ្នាំកុរ នឹងនាំសំណាង ពិសេសទៅដល់បុគ្គលឆ្នាំថោះ ។ លើស ពីនេះទៅទៀត រាសីរបស់គេទាំងពីរឡើង ខ្ពស់ដូចគ្នា ហើយគ្មានបញ្ហាអ្វីកើតឡើង នៅក្នុងសម្ព័ន្ធភាពនេះទេ ។

- កុរ និងរោង ៖ ជាសម្ព័ន្ធភាពដែល អាចទៅរួច ជាពិសេសនៅក្នុងរឿងរ៉ាវ ស្នេហា ព្រោះពួកគេទាំងពីរចាប់អារម្មណ៍ ចំពោះគ្នាទៅវិញទៅមក ដោយសារតែ ពាក្យសម្តីផ្អែមល្ហែម។ ការទាក់ទងរវាង បុគ្គលទាំងពីរ នឹងផ្តល់នូវផលប្រយោជន៍ ដល់ពួកគេ ។

- កុរ និងម្សាញ់ ៖ ជាសម្ព័ន្ធភាព មួយមិនរីករាយ ហើយក៏មិនមាននូវ សេចក្តីរីករាយកើតឡើងទេ ប្រសិនបើគេទាំងពីរ រស់នៅ ឬរួមការងារ ជាមួយគ្នា ។ នៅក្នុងឆ្នាំ២០១០នេះ មនុស្សឆ្នាំ កុរ គឺជាជនរងគ្រោះ ប្រសិនណាបើគេ សេពគបជាមួយមនុស្សឆ្នាំម្សាញ់ ។ មនុស្សឆ្នាំម្សាញ់ នឹងស្រូបយកអ្វីៗ ដែលជាឱកាសល្អ សម្រាប់មនុស្សឆ្នាំកុរ ហើយទុកឱ្យបុគ្គលឆ្នាំកុរ រីងរៃតែឯកឯង។ 

- កុរ និងមមី ៖ មនុស្សទាំងពីរនេះ អាចរស់នៅ និងធ្វើការងារជាមួយគ្នា ប្រកបដោយជោគជ័យ និងភាពរីករាយ។ នេះក៏ដោយសារតែ មនុស្សឆ្នាំជ្រូក ជាប្រភេទបុគ្គល ដែលងាយស្រួល រីឯសេះនោះ ក៏មានចរិតស្មោះត្រង់ ។ ទោះជាក្នុងឆ្នាំ២០១០នេះ សេះងាយច្រឡោត ខឹងក៏ដោយ ក៏ទំនាក់ទំនងនេះ មិនជួបនូវបញ្ហាអ្វីដែរ ។

- កុរ និងមមែ ៖ ជាសម្ព័ន្ធភាពដែល ពោរពេញទៅដោយមនោសញ្ចោតនានិង ភាពសុខស្រួលរវាងគ្នាទៅវិញទៅមក ។ ទោះជានៅក្នុងឆ្នាំ២០១០ មនុស្សឆ្នាំមមែ មានរាសីធ្លាក់ចុះខ្លាំងក៏ដោយ ក៏នៅតែ អាចរកបានសេចក្តីសុខសប្បាយ ភាព កក់ក្តៅជាមួយបុគ្គលឆ្នាំជ្រូកដែរ ។ នៅ ក្នុងទំនាក់ទំនងនេះ មនុស្សឆ្នាំកុរ នឹងជួយ បុគ្គលឆ្នាំមមែឱ្យជម្នះរួចផុតពីការ លំបាកទាំងឡាយនៅក្នុងឆ្នាំ២០១០នេះ។

- កុរ និងវក ៖ នេះជាសម្ព័ន្ធភាព ដែលបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញ ទៅមក ។ តាមការពិតបុគ្គលទាំងពីរ មានអត្តចរិតខុសគ្នា ស្ទើរតែទាំងស្រុង ប៉ុន្តែអត្តចរិតនោះវាបំពេញគ្នា ទៅវិញទៅមក ។ នេះជាមូលហេតុដែលថា ទោះជាគេទាំងពីរស្រឡាញ់ របស់ផ្សេងគ្នា ក៏នៅមានភាពទាក់ទាញ ចំពោះគ្នាទៅវិញទៅមកដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១០ បុគ្គលទាំងពីរមាន ការគោរព និងជួយគ្នាទៅវិញទៅមក ។ ជាសម្ព័ន្ធភាពដែលផ្តល់ប្រយោជន៍ដល់ ភាគីទាំងសងខាង ។

- កុរ និងរកា ៖ ជាសម្ព័ន្ធភាពដែល ផ្តល់ប្រយោជន៍ ដល់បុគ្គលឆ្នាំកុរ ។ នៅ ក្នុងឆ្នាំ២០១០មនុស្សឆ្នាំរកា គឺជាអ្នកជួយជ្រោមជ្រែង មនុស្សឆ្នាំកុររហូត ។ តាមការពិតមនុស្សទាំងពីរនេះ មិនមានអត្តចរិតដូចគ្នា បន្តិចសោះឡើយ ប៉ុន្តែមនុស្សឆ្នាំកុរ គឺជាបុគ្គលដែល ងាយស្រួលអាចស៊ូទ្រាំ ជាមួយអ្នករញ៉ាំរញូវ ដូចជាមនុស្សឆ្នាំរកា ។ មិនតែប៉ុណ្ណោះ គេគឺជាបុគ្គលដែលមានការកោតសរ សើរដល់ភាពរឹងប៉ឹងរបស់មនុស្សឆ្នាំ រកា។ ទាំងនេះធ្វើឱ្យបុគ្គលឆ្នាំរកាយល់ ថាខ្លួនមានតម្លៃ ហើយគេក៏នឹងតបស្នង ទៅមនុស្សឆ្នាំកុរវិញនូវការការពារអស់ ពីពោះពីពុង ។

- កុរ និងច ៖ មនុស្សឆ្នាំច ងាយនឹង ចុះសម្រុងជាមួយបុគ្គលឆ្នាំកុរជាទីបំផុត។ នេះក៏ដោយសារតែ គេជាមនុស្ស ងាយស្រួលដូចគ្នា ចូលចិត្តការសន្សំសុខ។ នៅក្នុងឆ្នាំ២០១០ មនុស្សទាំងពីរអាច ចងសម្ព័ន្ធភាពនឹងគ្នា មិនមែនដោយសារតែ មនោសញ្ចោតនាចំពោះគ្នា ទៅវិញទៅមក តែមួយមុខទេ តែបុគ្គលទាំង ពីរយល់ឃើញថា ដៃគូរបស់ខ្លួនអាចជឿ ទុកចិត្តបាន និងអាចជួយទំនុកបម្រុងខ្លួន បាននៅក្នុងកម្រិត សមរម្យមួយ ។ នេះ ជាពេលដ៏គួរឱ្យរីករាយទាំងនៅក្នុងសម្ព័ន្ធ ភាពអាពាហ៍ពិពាហ៍ និងមុខរបរជួញដូរ។ ឆ្នាំ២០១០ នឹងផ្តល់លាភសំណាងពិសេស ដល់គេទាំងពីរក្នុងលក្ខណៈជាសម្ព័ន្ធភាព ជាជាងជាបុគ្គល ។

- កុរ និងកុរ ៖ នៅក្នុងឆ្នាំ២០១០នេះ សម្ព័ន្ធភាពរវាងបុគ្គលឆ្នាំកុរ​ ទាំងពីរនាក់ អាចនឹងដំណើរការ ទៅបានដរាបណា គេម្នាក់ៗលះបង់ចោល គំនិតច្រណែន ឈ្នានីស និងរិះគន់ចាប់កំហុសគ្នា ទៅវិញទៅមក ។ តាមពិតបុគ្គលឆ្នាំកុរ នៅមានមនោសញ្ចោតនា អាណិតស្រឡាញ់គ្នា ទៅវិញទៅមក ។ ប្រសិនបើគេអាចធ្វើបាន ឆ្នាំ២០១០នឹងនាំមកសំណាងល្អ ដល់សម្ព័ន្ធភាពនេះ ។

(នៅមានត)