(៣៤)ការរៀបចំហុងស៊ុយ សម្រាប់ឆ្នាំ​ ២០១០ (តពីលេខមុន)

ដោយ​ ៖ ថ្ងៃទី 02 សីហា 2010ម៉ោង 00:00:00

- កុរ និងមមី ៖ មនុស្សទាំងពីរនេះ អាចរស់នៅ និងធ្វើការងារជាមួយគ្នា ប្រកបដោយជោគជ័យ និងភាពរីករាយ។ នេះក៏ដោយសារតែ មនុស្សឆ្នាំជ្រូក ជាប្រភេទបុគ្គល ដែលងាយស្រួល រីឯសេះនោះ ក៏មានចរិតស្មោះត្រង់ ។ ទោះជា ក្នុងឆ្នាំ២០១០នេះ សេះងាយច្រឡោត ខឹងក៏ដោយ ក៏ទំនាក់ទំនងនេះមិនជួបនូវ បញ្ហាអ្វីដែរ ។

- កុរ និងមមែ ៖ ជាសម្ព័ន្ធភាពដែល ពោរពេញទៅដោយ មនោសញ្ចោតនា និងភាពសុខស្រួលរវាងគ្នា ទៅវិញទៅមក ។ ទោះជានៅក្នុងឆ្នាំ២០១០ មនុស្សឆ្នាំមមែ មានរាសីធ្លាក់ចុះខ្លាំងក៏ដោយ ក៏នៅតែអាចរកបាន សេចក្តីសុខសប្បាយ ភាពកក់ក្តៅជាមួយ បុគ្គលឆ្នាំជ្រូកដែរ។ នៅក្នុងទំនាក់ទំនងនេះ មនុស្សឆ្នាំកុរ នឹងជួយ បុគ្គលឆ្នាំមមែឱ្យជម្នះរួចផុតពីការ លំបាកទាំងឡាយនៅក្នុងឆ្នាំ២០១០នេះ។

- កុរ និងវក ៖ នេះជាសម្ព័ន្ធភាព ដែលបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញ ទៅមក ។ តាមការពិតបុគ្គលទាំងពីរ មានអត្តចរិតខុសគ្នាស្ទើរតែទាំងស្រុង ប៉ុន្តែអត្តចរិតនោះវាបំពេញគ្នាទៅវិញ ទៅមក ។ នេះជាមូលហេតុដែលថា ទោះជាគេទាំងពីរស្រឡាញ់របស់ផ្សេង គ្នាក៏នៅមានភាពទាក់ទាញចំពោះគ្នា ទៅវិញទៅមកដែរ។មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១០ បុគ្គលទាំងពីរមាន ការគោរព និងជួយគ្នាទៅវិញទៅមក ។ ជាសម្ព័ន្ធភាពដែលផ្តល់ប្រយោជន៍ដល់ ភាគីទាំងសងខាង ។

- កុរ និងរកា ៖ ជាសម្ព័ន្ធភាពដែល ផ្តល់ប្រយោជន៍ដល់បុគ្គលឆ្នាំកុរ ។ នៅ ក្នុងឆ្នាំ២០១០មនុស្សឆ្នាំរកា គឺជាអ្នក ជួយជ្រោមជ្រែងមនុស្សឆ្នាំកុររហូត ។ តាមការពិតមនុស្សទាំងពីរនេះ មិនមាន អត្តចរិតដូចគ្នាបន្តិចសោះឡើយ ប៉ុន្តែ មនុស្សឆ្នាំកុរ គឺជាបុគ្គលដែលងាយ ស្រួលអាចស៊ូទ្រាំជាមួយ អ្នករញ៉ាំរញូវ ដូចជាមនុស្សឆ្នាំរកា ។ មិនតែប៉ុណ្ណោះ គេគឺជាបុគ្គលដែលមានការកោតសរ សើរដល់ភាពរឹងប៉ឹងរបស់មនុស្សឆ្នាំ រកា។ ទាំងនេះធ្វើឱ្យបុគ្គលឆ្នាំរកាយល់ ថាខ្លួនមានតម្លៃ ហើយគេក៏នឹងតបស្នង ទៅមនុស្សឆ្នាំកុរវិញអស់ពីពោះពីពុង ។

- កុរ និងច ៖ មនុស្សឆ្នាំច ងាយនឹង ចុះសម្រុងជាមួយបុគ្គលឆ្នាំកុរជាទីបំផុត។ នេះក៏ដោយសារតែគេជាមនុស្សងាយ ស្រួលដូចគ្នា ចូលចិត្តការសន្សំសុខ ។ នៅក្នុងឆ្នាំ២០១០ មនុស្សទាំងពីរអាច ចងសម្ព័ន្ធភាពនឹងគ្នា មិនមែនដោយ សារតែមនោសញ្ចោតនាចំពោះគ្នាទៅ វិញទៅមកតែមួយមុខទេ តែបុគ្គលទាំង ពីរយល់ឃើញថា ដៃគូរបស់ខ្លួនអាចជឿ ទុកចិត្តបាន និងអាចជួយទំនុកបម្រុងខ្លួន បាននៅក្នុងកម្រិតសមរម្យមួយ ។ នេះ ជាពេលដ៏គួរឱ្យរីករាយទាំងនៅក្នុងសម្ព័ន្ធ ភាពអាពាហ៍ពិពាហ៍ និងមុខរបរជួញដូរ។ ឆ្នាំ២០១០ នឹងផ្តល់លាភសំណាងពិសេស ដល់គេទាំងពីរក្នុងលក្ខណៈជាសម្ព័ន្ធភាព ជាជាងជាបុគ្គល ។

- កុរ និងកុរ ៖ នៅក្នុងឆ្នាំ២០១០នេះ សម្ព័ន្ធភាពរវាងបុគ្គលឆ្នាំកុរទាំងពីរនាក់ អាចនឹងដំណើរការទៅបានដរាបណាគេ ម្នាក់ៗលះបង់ចោលគំនិតច្រណែនឈ្នា នីស និងរិះគន់ចាប់កំហុសគ្នាទៅវិញទៅ មក ។ តាមពិតបុគ្គលឆ្នាំកុរ នៅមាន មនោសញ្ចោតនាអាណិតស្រឡាញ់គ្នា ទៅវិញទៅមក ។ ប្រសិនបើគេអាចធ្វើ បាន ឆ្នាំ២០១០នឹងនាំមកសំណាងល្អ ដល់សម្ព័ន្ធភាពនេះ ។

( ចប់ )