(កុរ) ពង្សមនុស្សស្រី ធាតុទឹក

ដោយ​ ៖ ថ្ងៃទី 16 សីហា 2010ម៉ោង 00:00:00

ចន្លោះពេលនេះ រាសីរបស់លោកអ្នក ល្អជាមធ្យម ។ រាល់កិច្ចការងារ រកស៊ីជួញដូរ រីកលូតលាស់ ជាសន្សឹមៗ។ បើសិនជាអ្នកចូលចិត្ត លេងល្បែងស៊ីសង គួរផ្អាកមួយរយៈ បើមិនដូច្នេះទេ ប្រាក់កាសរកបាន ទាំងប៉ុន្មាន នឹងរីងខ្សោះបន្តិចម្តងៗ រហូតទាល់តែអស់ពីខ្លួន ជាក់ជាមិនខាន។ អ្នករកស៊ីជួញដូរ បើមានការដណ្តើម ផលប្រយោជន៍ ឬជម្លោះវិវាទអ្វីមួយ លោកអ្នកអាច យកប្រៀបឈ្នះ បានជានិច្ច។ ការរស់នៅ មានសេចក្តីសុខ។ គូស្នេហ៍ប្រុសស្រី កំពុងឈ្លក់វង្វេង នឹងសេចក្តីស្នេហា ដែលនឹងគ្របដណ្តប់ លើខ្លួនអ្នកយ៉ាងច្រើន ។