(រកា) ពង្សមនុស្សប្រុស ធាតុដែក

ដោយ​ ៖ ថ្ងៃទី 16 សីហា 2010ម៉ោង 00:00:00

ចន្លោះពេលនេះ រាសីស្រុតចុះ ។ រាល់កិច្ចការងារ រកស៊ីជួញដូរជួប នឹងភាពរអាក់រអួល ។ ខណៈនេះ ទោះបីលោកអ្នក ធ្វើអ្វីមួយ ក៏មានមនុស្ស ឃ្នើសចិត្ត និងចាំចាប់កំហុស គ្រប់ពេលវេលា ។ លោកអ្នក អាចប៉ះទង្គិច ពាក្យសម្តី ជាមួយញាតិ ឬមិត្តភក្តិណាម្នាក់ ។ អ្នករកស៊ីជួញដូរ ទ្រព្យធំ ដែល បម្រុងធ្លាក់ មកដល់ដៃ បែរជាបោលហួស ធ្លាក់ទៅលើដៃអ្នកដទៃ គួរឱ្យសោកស្តាយ ។ សម្រាប់ការធ្វើដំណើរ គួរប្រយ័ត្នប្រយែង សន្តិសុខផ្ទាល់ខ្លួន ។ រីឯសម្ព័ន្ធភាពស្នេហា កំលោះក្រមុំកើតភាព រកាំរកូសច្រើន ។