
(វក) ពង្សយក្សប្រុស ធាតុដែក
ដោយ ៖ ថ្ងៃទី 16 សីហា 2010ម៉ោង 00:00:00
ពេលនេះរាសី ខ្ពស់ត្រដែត។ រាល់កិច្ចការងារ រកស៊ីជួញដូរ ជោគជ័យល្អណាស់ ។ ខណៈនេះលោកអ្នក មានជោគសំណាង ខាងសេចក្តីស្នេហា ព្រោះមានគេ យកចិត្តទុកដាក់ និងផ្តល់ការស្រឡាញ់ ថ្នាក់ថ្នមច្រើន ។ ការរស់នៅអាចមាន ជំងឺបន្តិចបន្តួច បៀតបៀន ប៉ុន្តែសះស្បើយ ទៅវិញយ៉ាង ឆាប់រហ័សដែរ ។ អ្នករកស៊ីជួញដូរ មុខរបរមានការទិញចូល លក់ចេញឥត សូវទំនេរដៃ ឯប្រាក់ចំណូល ក៏ក្រាស់ក្រែលល្មម ជាទីកក់ក្តៅចិត្ត ។ សេចក្តីស្នេហា កំលោះក្រមុំមានភាព ផ្អែមល្ហែមដូចទឹកឃ្មុំ ។

