
(មមែ) ពង្សទេវតាស្រី ធាតុមាស
ដោយ ៖ ថ្ងៃទី 16 សីហា 2010ម៉ោង 00:00:00
ចន្លោះពេលនេះ រាសីល្អជាមធ្យម។ រាល់កិច្ចការងារ រកស៊ីជួញដូរ លូតលាស់ទៅមុខជានិច្ច។ ខណៈនេះបើមានបញ្ហាអ្វី កើតឡើងត្រូវធ្វើ ការដោះស្រាយភ្លាមៗ កុំបង្អង់យូរមិនដូច្នេះទេ អ្នកនាំជំពាក់វាក់វិន នៅពេលក្រោយ រាប់មិនអស់ ។ អ្នករកស៊ីជួញដូរ នឹងជួបស្ថានការណ៍ លំបាកបន្តិចដោយសារ ប្រាក់បង្វិលដើមទុនខ្វះ ឯទំនិញចាស់ថ្មី លក់ពុំសូវចេញ។ ការរស់នៅចូរប្រយ័ត្ន មានជំងឺបៀតបៀន និងដោយសារ ចំណីចំណុក ។ សម្រាប់កំលោះក្រមុំ ដែលត្រូវជ្រើសរើសគូស្រករ ពុំសូវល្អណាស់ណាទេ ។

