
(ម្សាញ់) ពង្សមនុស្សប្រុស ធាតុភ្លើង
ដោយ ៖ ថ្ងៃទី 16 សីហា 2010ម៉ោង 00:00:00
ចន្លោះពេលនេះ រាសីល្អជាមធ្យម។ រាល់កិច្ចការងារ រកស៊ីជួញដូរ រលូនល្អទៅមុខ។ ខណៈនេះលោកអ្នកមិនគួរ រាប់រកក្រុមមនុស្ស ខ្ចាត់ព្រាត់ទេ ពីព្រោះគេអាចផ្តល់ នូវទុក្ខទោសអ្វីមួយ ដែលរកនឹកស្មានមិនត្រូវ ។ សម្រាប់ការរស់នៅ បើមានក្រុមមនុស្ស បបួលផឹកស៊ីកុំសប្បាយ អរពេកប្រយ័ត្ន ការសប្បាយ ប្រែក្លាយជាទុក្ខ ។ ចំពោះអាជីវករ បើចំណូលចូលធំ ការចំណាយទៅ វិញក៏ធំដែរ។ សេចក្តីស្នេហា ប្រុសស្រីមានភាព សោះកក្រោះបន្តិច ដោយសារម្នាក់ៗ ប្រកាន់ចិត្ត រឹងរូសរៀងៗខ្លួន ។

