(រោង) ពង្សទេវតាប្រុស ធាតុមាស

ដោយ​ ៖ |ថ្ងៃទី 16 សីហា 2010 ម៉ោង 00:00:00

ចន្លោះពេលនេះ រាសីខ្ពស់ត្រដែត ។ រាល់កិច្ចការងារ រកស៊ីជួញដូរ ត្រចះត្រចង់ល្អណាស់ ។ ទោះបីលោកអ្នក​ គ្មានអ្វីសោះ មានតែបាតដៃទទេ ទៅពឹងពាក់អ្នកតូចអ្នកធំ ក៏គេអាចអាណិតអាសូរ ជួយជ្រោមជ្រែងជានិច្ច ។ លាភហេងរបស់អ្នក អាចហូរចូលពី ទិសខាងត្បូង និងក្នុងនេះអាចមាន ពីប្រទេសក្រៅផង ។ ចំពោះអាជីវករ មុខរបរមានភាពកាក់កប ដូចសព្វមួយដង ។ ការធ្វើដំណើរកម្សាន្ត បានសុខល្អ ។ គូស្នេហ៍កំលោះក្រមុំ ត្រូវមានចិត្តអត់ធ្មត់ និង អធ្យាស្រ័យឱ្យគ្នា ទើបពុំមានបញ្ហាអ្វី កើតឡើង ។