(ខាល) ពង្សយក្ខិណី ធាតុឈើ

ដោយ​ ៖ ថ្ងៃទី 16 សីហា 2010ម៉ោង 00:00:00

ចន្លោះពេលនេះ រាសីល្អជាមធ្យម ។ រាល់កិច្ចការងារ រកស៊ីជួញដូរ រលូនល្អទៅមុខ។ ខណៈនេះលោកអ្នក មិនគួររាប់រកក្រុមមនុស្ស ខ្ចាត់ព្រាត់ទេ ពីព្រោះគេអាចផ្តល់ នូវទុក្ខទោសអ្វីមួយ ដែលរកនឹកស្មានមិនត្រូវ ។ សម្រាប់ការរស់នៅ បើមានក្រុមមនុស្ស បបួលផឹកស៊ី កុំសប្បាយអរពេក ប្រយ័ត្នការសប្បាយ ប្រែក្លាយជាទុក្ខ ។ ចំពោះអាជីវករ បើមានចំណូលចូលធំ ការចំណាយទៅវិញ ក៏ធំដែរ។ សេចក្តីស្នេហាប្រុសស្រី មានភាពសោះកក្រោះបន្តិច ដោយសារម្នាក់ៗ ប្រកាន់ចិត្តរឹងរូស រៀងៗខ្លួន ។