(ឆ្លូវ) ពង្សមនុស្សប្រុស ធាតុដី

ដោយ​ ៖ ថ្ងៃទី 16 សីហា 2010ម៉ោង 00:00:00

ចន្លោះពេលនេះ រាសីស្រុតចុះខ្លាំង ។ រាល់កិច្ចការងារ រកស៊ីជួញដូរ ជួបតែភាពរអាក់រអួល ។ លាភហេងប្រាក់កាស របស់លោកអ្នក ខ្សត់ខ្សោយ ប៉ុន្តែលាភមាត់ បែរជាសម្បូរទៅវិញ ។ សម្រាប់បុរស មិនត្រូវលួចផិតក្បត់ ទាក់ទងស្រីញីក្រៅផ្ទះ នាំតែកើតភាពសៅហ្មង និងនាំរឿងរ៉ាវចូលផ្ទះ ។ អ្នករកស៊ីជួញដូរ ខែនេះចំណូលតិច ប៉ុន្តែការចំណាយនោះ លើសខ្ទង់កំណត់ថែមទៀត ។ ចំពោះសម្ព័ន្ធគូស្វាមីភរិយា ស្នេហាកំលោះក្រមុំ កុំងក់ងច្រើន ប្រយ័ត្នអ្នកទី៣ បេះយកបាត់ ។