ចំណាយ​ពេល​២២ឆ្នាំ​ទើប​តុ​ប​តែង​ ​រថ​យ​ន្ដ​រួចរាល់​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​ ថ្ងៃទី 08 មករា 2011ម៉ោង 11:08:09

រថ​យ​ន្ដ Brass Van គឺ​ជា​រថ​យ​ន្ដដែល​ ​មាន​ការ​តុ​ប​តែង​ចំ​ឡែក​ ​ដោយ​ឧបករណ៍​ ​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​ ​ភាគ​ ​ច្រើន​សម្ភារ​តុ​ប​តែង​លើ​រថ​យ​ន្ដ​ ​គឺ​ជា​រូប​ ​ភាព​ធ្វើ​ឡើង​ពី​សំណ​រ​ ​ដែល​មាន​តម្លៃ​ ​៣៥០.០០០ ដុល្លារ​ ​។

លោក Anh Ernie Steingold គឺ​ជា​ ​អ្នក​មាន​គំនិត​ច្នៃ​ប្រ​ឌិ​ត​ក្នុង​កិច្ច​ការ​តុ​ប​ ​តែង​រថ​យ​ន្ដ​ចំណាស់​របស់​ខ្លួន​ជាមួយ​នឹង​ ​ស​ម្ភា​រៈ​ជា​ច្រើន​ដែល​ធ្វើ​ពី​សំណ​រ​ ​ធ្វើ​ឱ្យ រថ​យ​ន្ដ​កញ្ចាស់​នោះ​កាន់តែ​មាន​ភាព​ទាក់​ទាញ​ ​។ គាត់​ចាប់​ផ្ដើម​អនុ​វ​ត្ដ​នូវ​ ​គំនិត​ច្នៃ​ប្រ​ឌិ​ត​នេះ​ ​តាំង​ពី​ឆ្នាំ​១៩៨៨ រហូត​ដល់​ចុង​ឆ្នាំ​២០១០ទើប​រួចរាល់​ ​។ នៅ​លើ​រថ​យ​ន្ដ​ទាំងមូល​ ​គាត់​បាន​បំ​ពាក់​ ​របាំងមុខ​ចំនួន​៥ពាន់​របាំង​ ​ប្រាក់​សេន​ ​រូប​ចម្លាក់​ ​និង​ស​ម្ភា​រៈ​ប្រើ​ប្រាស់​ធ្វើ​សំណ​រ​ ​ផ្សេ​ងៗ​ជា​ច្រើន​ទៀត​ ​។ ក្រោយ​ពេល​រួច​ ​រាល់​ ​រថ​យ​ន្ដ​មាន​ទម្ងន់​រហូត​ដល់​៤៦០០ គីឡូក្រាម​ ​តម្លៃ​ក្នុង​ការ​តុ​ប​តែង​ ​មាន​ ​រហូត​ដល់​៣៥០.០០០ ដុល្លារ​ ​។

ក្រោយ​មករ​ថយ​ន្ដ​នេះ​ ​បាន​ក្លាយ​ទៅ​ ​ជា​កម្ម​សិទ្ធិ​របស់​លោក Hunter Mann គាត់​តែង​តែ​បើក​រថ​យ​ន្ដ​ដ៏​ចំ​ឡែក​នេះ​ ​ក​ម្សា​ន្ដ​ជុំ​វិញ​ទី​ក្រុង​ ​ដើម្បី​ទាក់​ទាញ​ការ​ ​ចាប់​អារម្មណ៍​ពី​អ្នក​ធ្វើ​ដំណើរ​ ​ជួនកាល​ ​លោក Hunter Mann ត្រូវ​បាន​ប៉ូលិស​ ​ចរាចរ​ឃាត់​រថ​យ​ន្ដលោក​ ​មិន​មែន​ ​ដើម្បី​ផាក​ពិន័យ​នោះ​ឡើយ​ ​គឺ​ដើម្បី​ថត​ ​រូប​អនុ​ស្សា​វ​រី​យ៍​តែ​ប៉ុណ្ណោះ​ ​។ ក្រៅ​ពី​ ​បើក​បង្ហាញ​តាម​ផ្លូវ​សា​ធារ​ណៈ​ ​លោក Hunter Mann បាន​ដាក់​រថ​យ​ន្ដ​នៅ​ក្នុង​ ​សារ​មន្ទីរ​រថ​យ​ន្ដដែល​មាន​ការ​តុ​ប​តែង​ ​បែប​សិល្បៈ នៅ​លើ​ពិភព​លោក​នាទី​ក្រុង​ ​ដុល​ឡា​ស៍​ ​សហ​រដ្ឋ​អា​មេ​រិ​ក