
សេវាកម្ម“ជួលប្ដី”តាមម៉ោង
តាមទីភ្នាក់ងារព័ត៌មានអាអេហ្វប៉េបានឱ្យដឹងថា ក្រុមហ៊ុនមួយនៅប្រទេស ហ្សកហ្ស៊ី បានបើកសេវាកម្ម “ជួលប្ដី ” តាមម៉ោង សម្រាប់ស្ដ្រីដែលនៅម្នាក់ឯង ឬស្ដ្រីមេម៉ាយដែលត្រូវការសេវាកម្មផ្សេងៗ ។
ក្រុមហ៊ុនមានឈ្មោះយ៉ាងពិសេស គឺជួលប្ដីតាមម៉ោង (A husband for an hour )បានបើកសេវាកម្មនេះសម្រាប់បម្រើដល់ស្ដ្រីដែលនៅម្នាក់ឯងអាចជួលបុរសដែលបុគ្គលិករបស់ក្រុមហ៊ុនធ្វើកិច្ចការធ្ងន់ៗក្នុងផ្ទះដែលស្ដ្រីមិនអាចធ្វើបាន ។ សេវាកម្មនេះមានតម្លៃ ១៧ដុល្លារក្នុងមួយម៉ោង ។
លោក Beso Mchelishvili ប្រធាន ក្រុមហ៊ុននេះបានឱ្យដឹងថា “សេវាកម្ម របស់យើងឱ្យគឺសម្រាប់ជួយដល់ស្ដ្រី ដែលនៅឯកោធ្វើកិច្ចការធ្ងន់ៗ ដែល ស្ដ្រីមិនអាចធ្វើបាន ដូចជាជួសជុលអគ្គិ សនី ជួសជុលឧបករណ៍ផ្សេងៗនៅក្នុង ផ្ទះ និងលើករបស់ធ្ងន់ៗដែលស្ដ្រីលើក មិនរួច ... ។
ប៉ុន្ដែ តាមប្រសាសន៍របស់លោក Beso បានសារភាពថា មានមនុស្សជា ច្រើនយល់ច្រឡំនូវសេវាកម្មរបស់ក្រុម ហ៊ុនលោក ដោយឃើញឈ្មោះក្រុមហ៊ុន ថា “ជួលប្ដី ”តាមម៉ោងសម្រាប់បម្រើ ដល់ស្ដ្រីដែលនៅម្នាក់ឯង ។ ដូច្នេះ ក៏ មានស្ដ្រីជាច្រើនស្នើឱ្យមានបម្រើសេវា កម្មក្ដៅសាច់ផ្សេងទៀតផងដែរ ។
ចាប់តាំងពីក្រុមហ៊ុនសេវាកម្មជួល ប្ដីនេះចាប់ផ្ដើមដំណើរការរយៈពេល២ ខែកន្លងមក ក្រុមហ៊ុនទទួលបានទូរស័ព្ទ ជាច្រើនពីអតិថិជន ។ ភាគច្រើន អ្នក ដែលហៅទៅបម្រើសេវាកម្ម គឺជាស្ដ្រី ដែលរស់នៅម្នាក់ឯង តែងតែស្នើក្រុម ហ៊ុនជួលប្ដី សម្រាប់ដោះស្រាយបញ្ហា “ស្ដ្រេស ”ផ្លូវចិត្ដ មិនមែនតែការងារ ធ្ងន់ៗក្នុងផ្ទះនោះឡើយ ។
លោក Beso បកស្រាយថា “យើងខ្ញុំ បានខិតខំបកស្រាយជាមួយអតិថិជនថា បុគ្គលិករបស់ក្រុមហ៊ុនយើងមិនបម្រើ សេវាកម្មផ្លូវភេទឡើយ ពួកគេធ្វើតែ ការងារធ្ងន់ៗនៅក្នុងផ្ទះដែលស្ដ្រីមិន អាចធ្វើបានតែប៉ុណ្ណោះ ”៕
