សេ​វា​កម្ម​“ជួល​ប្ដី​”តាម​ម៉ោង​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​ ថ្ងៃទី 15 មករា 2011ម៉ោង 12:23:42

តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​អា​អេ​ហ្វ​ប៉េ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​មួយ​នៅ​ប្រទេស​ ​ហ្សក​ហ្ស៊ី​ បាន​បើក​សេ​វា​កម្ម ជួល​ប្ដី តាម​ម៉ោង​ ​សម្រាប់​ស្ដ្រី​ដែល​នៅ​ម្នាក់​ឯង​ ​ឬ​ស្ដ្រី​មេម៉ាយ​ដែល​ត្រូវ​ការ​សេ​វា​កម្ម​ផ្សេ​ងៗ​ ​។

ក្រុម​ហ៊ុន​មាន​ឈ្មោះ​យ៉ាង​ពិសេស​ ​គឺ​ជួល​ប្ដី​តាម​ម៉ោង (A husband for an hour )បាន​បើក​សេ​វា​កម្ម​នេះ​សម្រាប់​បម្រើ​ដល់​ស្ដ្រី​ដែល​នៅ​ម្នាក់​ឯង​អាច​ជួល​បុរស​ដែល​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ធ្វើ​កិច្ច​ការ​ធ្ង​ន់ៗ​ក្នុង​ផ្ទះ​​ដែល​ស្ដ្រី​មិន​អាច​ធ្វើ​បាន​ ​។ សេ​វា​កម្ម​នេះ​មាន​តម្លៃ​ ​១៧ដុល្លារ​ក្នុង​មួយ​ម៉ោង​ ​។

លោក Beso Mchelishvili ប្រធាន​ ​ក្រុម​ហ៊ុន​នេះ​បាន​ឱ្យ​ដឹង​ថា សេ​វា​កម្ម​ ​របស់​យើង​ឱ្យ​គឺ​សម្រាប់​ជួយ​ដល់​ស្ដ្រី ដែល​នៅ​ឯ​កោ​ធ្វើ​កិច្ច​ការ​ធ្ង​ន់ៗ​ ​ដែល​ ​ស្ដ្រី​មិន​អាច​ធ្វើ​បាន​ ​ដូច​ជា​ជួស​ជុល​អគ្គិ​ ​ស​នី​ ​ជួស​ជុល​ឧបករណ៍​ផ្សេ​ងៗ​នៅ​ក្នុង​ ​ផ្ទះ​ ​និង​លើក​របស់​ធ្ង​ន់ៗ​ដែល​ស្ដ្រី​លើក​ ​មិន​រួច ...

ប៉ុន្ដែ តាម​ប្រសាសន៍​របស់​លោក Beso បាន​សារភាព​ថា​ ​មាន​មនុស្ស​ជា​ ​ច្រើន​យល់​ច្រឡំ​នូវ​សេ​វា​កម្ម​របស់​ក្រុម​ ​ហ៊ុន​លោក​ ​ដោយ​ឃើញ​ឈ្មោះ​ក្រុម​ហ៊ុន​ ​ថា ជួល​ប្ដី តាម​ម៉ោង​សម្រាប់​បម្រើ​ ​ដល់​ស្ដ្រី​ដែល​នៅ​ម្នាក់​ឯង​ ​។ ដូច្នេះ​ ​ក៏​ ​មាន​ស្ដ្រី​ជា​ច្រើន​ស្នើ​ឱ្យ​មាន​បម្រើ​សេ​វា​ ​កម្ម​ក្ដៅ​សាច់​ផ្សេង​ទៀត​ផង​ដែរ​ ​។

ចាប់​តាំង​ពី​ក្រុម​ហ៊ុន​សេ​វា​កម្ម​ជួល​ ​ប្ដី​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​រ​យៈ​ពេល​២ ខែ​កន្លង​មក​ ​ក្រុម​ហ៊ុន​ទទួល​បាន​ទូរស័ព្ទ​ ​ជា​ច្រើន​ពី​អតិថិ​ជន​ ​។ ភាគ​ច្រើន​ ​អ្នក​ ​ដែល​ហៅ​ទៅ​បម្រើ​សេ​វា​កម្ម​ ​គឺ​ជា​ស្ដ្រី ដែល​រស់​នៅ​ម្នាក់​ឯង​ ​តែង​តែ​ស្នើ​ក្រុម​ ​ហ៊ុន​ជួល​ប្ដី​ ​សម្រាប់​ដោះ​ស្រាយ​បញ្ហា ស្ដ្រេ​ស ផ្លូវ​ចិ​ត្ដ​ ​មិន​មែន​តែ​ការងារ​ ​ធ្ង​ន់ៗ​ក្នុង​ផ្ទះ​នោះ​ឡើយ​ ​។

លោក Beso បក​ស្រាយ​ថា យើង​ខ្ញុំ​ ​បាន​ខិតខំ​បក​ស្រាយ​ជាមួយ​អតិថិ​ជន​ថា​ ​បុគ្គលិក​របស់​ក្រុម​ហ៊ុន​យើង​មិន​បម្រើ​ ​សេ​វា​កម្ម​ផ្លូវ​ភេទ​ឡើយ​ ​ពួក​គេ​ធ្វើ​តែ​ ​ការងារ​ធ្ង​ន់ៗ​នៅ​ក្នុង​ផ្ទះ​ដែល​ស្ដ្រី​មិន​ ​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណោះ ”៕