ប្រទេស​មួយ​ដែល​មាន​ពលរដ្ឋ​តែ​៦ នាក់​ប៉ុណ្ណោះ​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​ ថ្ងៃទី 15 មករា 2011ម៉ោង 13:56:58

ប្រទេស​សាធារណ​រដ្ឋ​ម៉ូ​ឡូ​សៀ (Molossia ) ស្ថិត​នៅ​ក្បែរ​តំបន់ Dayton រដ្ឋ Nevada សហ​រដ្ឋ​អា​មេ​រិ​ក​ ​គឺ​ជា​ ​ប្រទេស​មួយ​ដែល​បាន​បង្កើត​ឡើង​កាល​ ​ពី​ឆ្នាំ​១៩៧៧ ប្រទេស​នេះ​ត្រូវ​គេ​ទទួល​ ​ស្គាល់​ដោយ​កិច្ច​ព្រម​ព្រៀង Montevideo ហើយ​បច្ចុប្បន្ន​ប្រទេស​នេះ​មាន​ពលរដ្ឋ​ ​តែ​៦នាក់​រស់​នៅ​ប៉ុណ្ណោះ​ ​ដោយ​មាន​ផ្ទៃ​ ​ដី​តែ​២,៥ហិ​កតា​ ​។ 

ទោះបី​មាន​ផ្ទៃ​ដី​តូច​ ​ប្រជា​ជន​តិច​ ​ប៉ុន្ដែ​ប្រទេស​សាធារណ​រដ្ឋ​ម៉ូ​ឡូ​សៀ​នៅ​ ​មាន​កង​ទាហាន​ជើង​ទឹក​ផ្ទាល់​ខ្លួន​ ​និង​ ​កម្ម​វិធី​ស្រាវជ្រាវ​ទី​អវកាស​ ​មាន​ផ្លូវ​ ​ដែក​បម្រើ​សេ​វា​កម្ម​ទូរគមនាគមន៍​ ​ធនាគារ​ ​ពិធី​បុណ្យ​ប្រពៃណី​ ​ការ​លក់​ ​ផលិតផល​តាម​ប្រព័ន្ធ​ ​មាន​រូបិយ​ប័​ណ្ណ​ ​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង ... និយាយ​រួម​ ​ប្រទេស​នេះ​គឺ​មាន​គ្រប់​បែប​យ៉ាង​ដូច​ ​ប្រទេស​ធំៗ​ដទៃ​ទៀត​ ​។

សី​តុ​ណ្ហ​ភាព​នៅ​ក្នុង​ប្រទេស​សាធារណ​ ​រដ្ឋ​ម៉ូ​ឡូ​សៀ​មិន​លើស​ពី​៣៥អង្សា​សេ​ ​ហើយ​ធ្លាក់​ចុះ​ក្រោម​សូន្យ​អង្សា​សេ​ ​ឡើយ​ ​។ ប្រទេស​នេះ​ល្បី​ល្បាញ​ដោយ​ ​សារ​តែ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ ​ច្រើន​សន្ធឹក​សន្ធាប់​ ​។ ក្រុម​ទេសចរ​មក​ ​កាន់​តំបន់​នេះ​ ​គឺ​ក្នុង​គោល​បំណង​ជិះ​ស្គី លើ​ព្រិល​ពេល​រ​ដូ​វ​ត្រជាក់​ ​និង​បោះ​ជំរំ​ ​ក​ម្សា​ន្ដ​ពេល​រ​ដូ​វ​ក្ដៅ​ ​ដោយ​មាន​ទេស - ភាព​ស្រស់​បំព្រង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ​។

ពេល​ទើប​តែ​បង្កើត​ប្រទេស​នេះ​ឡើង​ ​មាន​ពលរដ្ឋ​តែ​៤នាក់​ប៉ុណ្ណោះ​។ ប្រ​ធានា​ ​ធិ​ប​តី​ដំបូង​របស់​ប្រទេស​នេះ​ ​គឺ​លោក Kevin Baugh