
រើសកូនប្រសាខ្ជិល !
ដោយ ៖ ថ្ងៃទី 20 មករា 2011ម៉ោង 10:16:27
មានសេដ្ឋីកម្ជិលម្នាក់ មានកូនក្រមុំយ៉ាងស្អាតមួយរូប ។ គាត់ប្រកាសថា នឹងលើកកូនស្រីរបស់គាត់ទៅឱ្យបុរសណាម្នាក់ដែលខ្ជិលជាងគាត់ទៅទៀត ។
ឮដូច្នោះបុរសកម្ជិលជាច្រើនបាននាំគ្នាមកសុំដណ្ដឹងកូនស្រីគាត់ជាបន្ដបន្ទាប់ តែសេដ្ឋីកម្ជិលនោះពុំទាន់ពេញចិត្ដមួយណាសោះ ។ គាត់អស់សង្ឃឹមជាខ្លាំង ភ្លាមនោះក៏ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ខោអាវរយ៉ីរយ៉ៃ ហើយដើរថយ ក្រោយចូលផ្ទះគាត់ ។
សេដ្ឋីនោះឆ្ងល់ណាស់ក៏ស្រែកសួរទៅបុរសនោះ៖
---ឯងមកមានការអ្វី? ម្ដេចក៏ឯងដើរថយក្រោយបែរខ្នងមករកយើងអ៊ីចឹង?
បុរសចម្លែកឆ្លើយតប៖
--ខ្ញុំមកសុំស្ដីដណ្ដឹងកូនស្រីលោក ហើយប្រសិនណាជាលោកមិនយល់ព្រម ខ្ញុំនឹងវិលទៅវិញ ដោយមិនបាច់ពិបាកបែរខ្នងឡើយ ។
សេដ្ឋីនោះស្ដាប់ចប់ហើយក៏គិតថា ចៅនេះបានចំជាមនុស្សខ្ជិលផុតលេខ ហើយបានប្រាប់ទៅបុរសនោះថា៖ យើងនឹងលើកកូនស្រីទៅឱ្យឯង !
បុរសកម្ជិល ៖ អុញ !
