និយាយ​ស្ដី​ត្រូវ​មាន​ក្បាលមាន​កន្ទុយ​ ​!

ដោយ​ ៖ |ថ្ងៃទី 20 មករា 2011 ម៉ោង 10:21:47

អ្នកបម្រើ​សេដ្ឋី​ម្នាក់​មានចិត្ដ​ច្រឡើសបើស​ ​ឃើញ​អ្វី​ក៏​និយាយ​ពេល​ណា​ ​ក៏​និយាយ​ស្រេច​តែ​តាម​ចិត្ដ​នឹកឃើញ​ ​ថ្ងៃមួយ​សេដ្ឋី​ក៏​ហៅ​អ្នកបម្រើ​នោះ​មក​ស្ដី​ ​ប្រដៅ​ថា​៖

--ឯង​និយាយ​គ្មាន​ដើមទង​អ្វី​ទាំងអស់​ ​បើ​គេ​សើច​ឯង​ហើយ​ ​គេ​នឹង​សើច​ទាំង​ ​អញ​ទៀត​ ​។ ពី​ថ្ងៃនេះ​តទៅ​ត្រូវ​និយាយ​អ្វី​ឱ្យ​វាយ​មាន​ក្បាលមាន​កន្ទុយ​ច្បាស់​ ​លាស់​ឮ​ទេ​ ​?

-អ្នកបម្រើ​ក៏​ងក់ក្បាល​ឆ្លើយ​បាទ​ ​! បាទ​ ​!

ថ្ងៃមួយ​សេដ្ឋី​ស្លៀកពាក់​ខោអាវ​ថ្មី​ស្អាតបាត​ ​បម្រុង​នឹង​ដើរ​លេង​ ​កំពុង​តែ​ ​អង្គុយ​ជក់បារី​ ​អ្នកបម្រើ​ក៏​ចូល​មក​ដល់​លើ​ដៃ​សំពះ​រួច​និយាយ​ថា​៖

-សូម​ជម្រាប​លោក​ម្ចាស់​ ​ដង្កូវនាង​វា​បង្កើត​សូត្រ​ ​គេ​យក​សូត្រ​ទៅ​លក់​ឱ្យ​ ​ចិន​ ​ចិន​យក​ទៅ​ត្បាញ​ជា​ព្រែ​ ​រួច​យក​សូត្រ​ទៅ​លក់​ឱ្យ​យើង​ ​។ លោក​ម្ចាស់​ទិញ​ព្រែ​ ​មក​កាត់ដេរ​ខោអាវ​ ​។ ថ្ងៃនេះ​លោក​ម្ចាស់​ស្លៀកពាក់​ខោអាវ​ព្រែ​នោះ​ ​ហើយ​ ​អង្គុយ​ជក់បារី​កម្ទេច​បារី​ធ្លាក់​ត្រូវ​អាច​ ​ហើយ​អា​លោក​ម្ចាស់​កំពុង​ឆេះ​ ​។

--សេដ្ឋី​នោះ​ភ្ញាក់ខ្លួន​សម្លឹង​ចុះ​ឃើញ​អាវ​គាត់​ឆេះ​ប៉ុន​បាតដៃ​ទៅ​ហើយ​ ​៕