ពិធី​បុណ្យ​“ធ្វើ​ទារុណកម្ម​”របស់​សាសនិក​ហិណ្ឌូ​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​|ថ្ងៃទី 22 មករា 2011 ម៉ោង 08:14:24

សាសនិក​ហិណ្ឌូ​រាប់​ពាន់​នាក់​នៅ​ឥណ្ឌា​​ក៏​ដូច​ជា​នៅ​ម៉ា​ឡេ​ស៊ី​ ​និង​សិង្ហ​បុរី​​បាន​ស្ម​គ្រ​ចិ​ត្ដ​ផ្ដល់​ស​រី​រា​ង្គ​កាយ​របស់​ខ្លួន​សម្រាប់​ពិធី​បុណ្យ​តាម​ទំនៀម​ទម្លាប់​ប្រកបដោយ​ការ​ឈឺ​ចាប់​ ​គឺ​យក​ដែក​មុត​ ​ស្រួច​ចាក់​ទំ​លុះ​សាច់ , ស្បែក​ ​មាត់​ ​ក្នុង​ ​ពិធី​បុណ្យ​សាសនា Thaipusam ដែល​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​មក​រា​។  

តាម​ទំនៀម​ទម្លាប់​ពិធី​បុណ្យ​ប្រពៃណី​ ​នេះ​ ​គឺ​ជា​ពេល​វេលា​ហូប​បួស​ដ៏​តឹង​តែង​ ​បំផុត​ ​ហើយ​ក៏​ជា​ថ្ងៃ​សម្រាប់​ថ្លែង​អំណរ​ ​គុណ​ ​សារភាព​នូវ​ទោស​កំហុស​ ​និង​ជា​ ​ថ្ងៃ​រំលឹក​ដល់​ព្រះ​អាទិ​ទេព​ ​ព្រះ​ម៉ែ Hindu Pavarthi ដែល​ផ្ដល់​ឱ្យ​កូន​ប្រុស​ ​ព្រះ​អាទិ​ ​ទេព Muruga នូវ​វត្ថុ​ទិព្វ​ ​ដើម្បី​កំ​ចាត់​ ​ព្រាយ​បី​សាច​ ​។

ជន​ជាតិ​ហិណ្ឌូ​ ​ជឿ​ជាក់​ថា​ ​ពួក​គេ​នឹង​ ​ត្រូវ​បាន​លប់​លៀង​ទោស​ទាំងឡាយ​ដែល​ ​បាន​ធ្វើ​ខុស​នា​ពេល​កន្លង​មក​ ​តាម​រ​យៈ​ ​ពិធី​បុណ្យ​សាសនា​ដ៏​តឹង​តែង​ ​និង​ពិធី​បួង​ ​សួង​ ​នៅ​ក្នុង​ថ្ងៃ​បុណ្យ Thaipusam សាសនិក​ជា​ច្រើន​ ​បាន​ដើរ​ដោយ​បាត​ ​ជើង​ទទេ​ ​និង​ភ្ជាប់​មក​ជាមួយ​នូវ​ស​ម្ភា​រៈ​ ​តុ​ប​តែង​ខ្លួន​មាន​ទម្ងន់​រាប់​សិ​ប​គីឡូក្រាម​ ​តុ​ប​តែង​ជា​រូប​សិល្ប​ផ្សេ​ងៗ​ដ៏​ល្អ​ប្រណី​ត​។​ ​ក្រៅ​ពី​នេះ​ ​ក៏​មាន​សាសនិក​ជា​ច្រើន​ស្ម​គ្រ​ ​ចិ​ត្ដ​យក​ដែក​មុត​ស្រួច​ ​ចាក់​ទម្លុះ​មាត់​ ​អណ្ដាត​ ​ខ្នង​ ​ជា​ដើម​ ​ក្នុង​គោល​បំណង​សុំ​ ​លប់​លៀង​នូវ​បាបកម្ម​ទាំងឡាយ​ ​ដែល​ ​ពួក​គេ​បាន​សាង​នា​ពេល​កន្លង​មក