បន្ដិចទៀតអញនឹងទៅជួប!

ដោយ​ ៖ ថ្ងៃទី 24 មករា 2011ម៉ោង 11:10:46

សេដ្ឋីម្នាក់កំពុងអង្គុយទទួលភ្ញៀវ ស្រាប់តែមានអ្នកបម្រើម្នាក់យកសំបុត្រ មួយមកជូនគាត់ ។ តាមពិតសេដ្ឋីនេះពុំចេះអានអក្សរទេ ។ តែនៅចំពោះមុខ ភ្ញៀវ គាត់ក៏លាក់សំបុត្រមើលហើយកង់ក្បាលពីរ បីដង រួចឱ្យហៅអ្នកនាំសារ ចូលមកជួប គាត់និយាយថា

--- អើ ទៅប្រាប់ម្ចាស់ឯងវិញទៅចុះ បន្ដិចទៀតអញនឹងទៅជួបគាត់ ។

អ្នកនាំសារឈរអេះស្លឹមត្រចៀកបន្ដិរួចតប៖

-- ជម្រាបលោក ខ្ញុំពុំដឹងជាសំបុត្រសរសេរយ៉ាងម៉េចទេ តែតាមពិតគឺ ម្ចាស់ខ្ញុំប្រើឱ្យខ្ញុំមកសុំខ្ចីសេះរបស់លោកយ៉ាងប្រញាប់ គឺពុំមែនអញ្ជើញលោកទៅទេ !